Read សាំយូអែល ទី ១ Chapter 27 Online
Read សាំយូអែល ទី ១ Chapter 27 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សាំយូអែល ទី ១ and the Holy Bible online.
Choose a Chapter
សាំយូអែល ទី ១ 27
ជំពូក 27
1. គ្រានោះ ដាវីឌនឹកក្នុងចិត្តថា មានថ្ងៃណាមួយអញនឹងស្លាប់ដោយសារដៃសូលជាមិនខាន គ្មានផ្លូវណាជាជាងឲ្យអញរត់ទៅជ្រកនៅឯស្រុករបស់ពួកភីលីស្ទីនទេ នោះសូលនឹងអស់ចិត្តចង់រកអញ នៅគ្រប់ក្នុងអស់ទាំងដែនស្រុកអ៊ីស្រាអែលទៀត ដូច្នេះ ទើបអញនឹងរួចចេញពីព្រះហស្តទ្រង់បាន
2. ស្រេចហើយ ដាវីឌក៏ក្រោកឡើងនាំទាំងពួក៦០០នាក់ ដែលនៅជាមួយនឹងលោក ទៅឯស្រុករបស់អ័គីស ជាបុត្រម៉ាអូក ដែលជាស្តេចក្រុងកាថទៅ
3. ក៏អាស្រ័យនៅក្នុងក្រុងកាថ ជាស្រុករបស់អ័គីសនោះ ព្រមទាំងពួកលោកទាំងប៉ុន្មាន ដែលគ្រប់គ្នាមានពួកគ្រួរបស់ខ្លួននៅជាមួយផង ឯដាវីឌ លោកបាននាំប្រពន្ធទាំង២មកដែរ គឺនាងអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល និងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ដែលជាប្រពន្ធរបស់ខ្មោចណាបាលផង
4. នោះមានគេទូលដល់សូលថា ដាវីឌបានរត់ទៅនៅឯក្រុងកាថហើយ ដូច្នេះ ទ្រង់ក៏ឈប់លែងរកទៀត។
5. ឯដាវីឌ លោកទូលនឹងអ័គីសថា បើទូលបង្គំបានប្រកបដោយព្រះគុណនៅចំពោះទ្រង់ឥឡូវ នោះសូមទ្រង់ឲ្យគេចែកទីកន្លែងដល់ទូលបង្គំ នៅទីក្រុងណាមួយ ក្នុងអាណាខែត្ររបស់ទ្រង់ឲ្យទូលបង្គំបានអាស្រ័យនៅផង ដ្បិតមិនគួរឲ្យទូលបង្គំជាបាវទ្រង់ បាននៅក្នុងទីក្រុងធំរបស់ស្តេចជាមួយនឹងទ្រង់ទេ
6. នៅថ្ងៃនោះឯង អ័គីសក៏ប្រទានក្រុងស៊ីកឡាក់ឲ្យដល់ដាវីឌ ព្រោះហេតុនោះបានជាក្រុងស៊ីកឡាក់ក៏នៅជារបស់ផងពួកស្តេចយូដា ដរាបដល់សព្វថ្ងៃនេះ
7. ដាវីឌក៏អាស្រ័យនៅក្នុងស្រុកភីលីស្ទីនអស់១ឆ្នាំ៤ខែ។
8. នៅគ្រានោះ ដាវីឌ និងពួកលោកក៏ចូលលុកក្នុងស្រុករបស់ពួកកេស៊ូរី ពួកកេស៊ើរ និងពួកអាម៉ាលេក ដ្បិតសាសន៍ទាំងនោះ ជាអ្នកស្រុកតាំងតែពីដើមរៀងមក គេនៅតាមផ្លូវដែលទៅឯស្រុកស៊ើររហូតដល់ស្រុកអេស៊ីព្ទ
9. ដាវីឌវាយស្រុកគេ ឥតទុកឲ្យមានប្រុស ឬស្រីនៅរស់ឡើយ ក៏ចាប់យកចៀម គោ លា អូដ្ឋ និងសម្លៀកបំពាក់របស់គេ រួចនាំគ្នាត្រឡប់មកឯអ័គីសវិញ
10. អ័គីសទ្រង់សួរថា តើអ្នកបានលុកចូលវាយស្រុកណាខ្លះនៅថ្ងៃនេះ រួចដាវីឌទូលឆ្លើយថា បានទៅខាងត្បូងស្រុកយូដា និងខាងត្បូងពួកយេរ៉ាម្អែល ហើយខាងត្បូងពួកកែន
11. ដាវីឌមិនទុកគេ ទោះប្រុសទោះស្រីក្តីឲ្យនៅរស់ ដើម្បីនឹងនាំមកឯក្រុងកាថទេ ដោយថា ខ្លាចក្រែងគេផ្សាយដំណឹងថា ដាវីឌបានធ្វើដូច្នេះមួយៗ ក៏ធ្លាប់ធ្វើដូច្នោះចាប់តាំងពីវេលាដែលចូលមកនៅក្នុងស្រុកភីលីស្ទីននេះដែរ
12. អ័គីសក៏ជឿដាវីឌ ដោយថា វាបានបណ្តាលឲ្យពួកអ៊ីស្រាអែល ជាសាសន៍ខ្លួន ស្អប់ខ្ពើមដល់ខ្លួនហើយ ដូច្នេះ វានឹងធ្វើជាអ្នកបម្រើរបស់អញជាដរាបតទៅ។
About សាំយូអែល ទី ១ Chapter 27
Read សាំយូអែល ទី ១ Chapter 27 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សាំយូអែល ទី ១
Chapter: 27
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សាំយូអែល ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សាំយូអែល ទី ១ Chapter 27 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សាំយូអែល ទី ១ Chapter 27?
សាំយូអែល ទី ១ Chapter 27 is part of the Book of សាំយូអែល ទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សាំយូអែល ទី ១ Chapter 27 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from សាំយូអែល-ទី-១
- សាំយូអែល ទី ១ Chapter 14
- សាំយូអែល ទី ១ Chapter 3
- សាំយូអែល ទី ១ Chapter 21
- សាំយូអែល ទី ១ Chapter 2
- សាំយូអែល ទី ១ Chapter 7
- សាំយូអែល ទី ១ Chapter 4
- សាំយូអែល ទី ១ Chapter 30