របាក្សត្រ ទី ១ Chapter 21

For English

Read របាក្សត្រ ទី ១ Chapter 21 Online

Read របាក្សត្រ ទី ១ Chapter 21 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ១ and the Holy Bible online.

Choose a Chapter

របាក្សត្រ ទី ១ 21

ជំពូក 21

1. គ្រា​នោះ សាតាំង​ក៏​ឈរ​ឡើង ទាស់​នឹង​ពួក​អ៊ីស្រា‌អែល បណ្តាល​ឲ្យ​ដាវីឌ​រាប់​ចំនួន​បណ្តា‌រាស្ត្រ​ទាំង‌ឡាយ

2. ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​យ៉ូអាប់ និង​ពួក​ជា​ប្រធាន​លើ​បណ្តា‌ជន​ថា ចូរ​ទៅ​រាប់​ចំនួន​សាសន៍​អ៊ីស្រា‌អែល ចាប់​តាំង​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ក្រុង​ដាន់​ទៅ រួច​មក​ប្រាប់​យើង​ឲ្យ​បាន​ដឹង​ចំនួន​ផង

3. យ៉ូអាប់​តប​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ចម្រើន​ពួក​ជន​របស់​ទ្រង់ ឲ្យ​បាន​១​ជា​១០០​ភាគ​ឡើង តែ​បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ តើ​គេ​មិន​មែន​សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​ទ្រង់​ព្រះ‌ករុណា​ទេ​ឬ​អី ចុះ​ហេតុ​អ្វី​បាន​ជា​ទ្រង់​ព្រះ‌ករុណា​បង្គាប់​ឲ្យ​ធ្វើ​ការ​នេះ ទ្រង់​ចង់​បណ្តាល​ឲ្យ​អ៊ីស្រា‌អែល​មាន​ទោស​ធ្វើ​អី

4. ប៉ុន្តែ ព្រះ‌បន្ទូល​នៃ​ស្តេច​បាន​ឈ្នះ​វិញ បាន​ជា​យ៉ូអាប់​លោក​បង្គំ​លា​ចេញ​ទៅ ដើរ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល រួច​ត្រឡប់​មក​ឯ​ក្រុង​យេរូ‌សាឡឹម​វិញ

5. នោះ​យ៉ូអាប់​ក៏​បង្ហាញ​ចំនួន​នៃ​ជន​ទាំង‌ឡាយ ដែល​បាន​រាប់​នោះ​ថ្វាយ​ដាវីឌ គឺ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​ចេះ​កាន់​ដាវ នោះ​មាន​១​លាន​១​សែន​នាក់ ហើយ​ពួក​យូដា​ដែល​ចេះ​កាន់​ដាវ នោះ​មាន​៤​សែន​៧​ម៉ឺន​នាក់

6. តែ​ពួក​លេវី និង​ពួក​បេន‌យ៉ាមីន លោក​មិន​បាន​រាប់​ក្នុង​ពួក​គេ​ទេ ដ្បិត​ព្រះ‌បន្ទូល​នៃ​ស្តេច​ជា​ទី​ទំនាស់​ចិត្ត ដល់​យ៉ូអាប់

7. ហើយ​ព្រះ​ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ការ​នោះ​ដែរ ហេតុ​ដូច្នោះ ទ្រង់​ក៏​ប្រហារ​សាសន៍​អ៊ីស្រា‌អែល

8. ឯ​ដាវីឌ​ទ្រង់​ទូល​ដល់​ព្រះ​ថា ទូល‌បង្គំ​បាន​ធ្វើ​បាប​មាន​ទំងន់​ណាស់ ដោយ​ធ្វើ​ការ​នេះ តែ​ឥឡូវ​នេះ សូម​ទ្រង់​អត់​ទោស​ចំពោះ​ការ​អាក្រក់​របស់​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​ដោយ​បែប​ចម្កួត​ណាស់។

9. ខណៈ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​កាឌ់ ជា​អ្នក​មើល‌ឆុត​របស់​ដាវីឌ

10. ឲ្យ​ចូល​ទៅ​ប្រាប់​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​ដាក់​សេចក្ដី​ទាំង​៣​នេះ​ឲ្យ​ឯង ចូរ​រើស​យក​១​ចុះ ឲ្យ​អញ​បាន​ធ្វើ​យ៉ាង​នោះ​ដល់​ឯង

11. កាឌ់​ក៏​ចូល​ទៅ​ទូល​នឹង​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​រើស​យក​១​ចុះ

12. ទោះ​បើ​ជា​សេចក្ដី​អំណត់​អស់​៣​ឆ្នាំ ឬ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បំផ្លាញ ក្នុង​រវាង​៣​ខែ កំពុង​ដែល​ដាវ​របស់​ពួក​ខ្មាំង​តាម​ឯង​ទាន់ ឬ​ជា​ដាវ​នៃ​ព្រះ‌យេហូវ៉ា នៅ​រវាង​៣​ថ្ងៃ​វិញ គឺ​ជា​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ស្រុក និង​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​បំផ្លាញ​ទួទៅ​អស់​ទាំង​ដែន​ស្រុក​អ៊ីស្រា‌អែល ដូច្នេះ សូម​ពិចារណា​ឥឡូវ​នេះ​ចុះ តើ​ចង់​ឲ្យ​ទូល‌បង្គំ​ឆ្លើយ​ដល់​ព្រះ​ដែល​ចាត់​ឲ្យ​ទូល‌បង្គំ​មក​ជា​យ៉ាង​ណា

13. ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​កាឌ់​ថា យើង​មាន​សេចក្ដី​ចង្អៀត​ចិត្ត​ជា​ខ្លាំង សូម​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​វិញ​ចុះ ដ្បិត​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​ធំ​ណាស់ កុំ​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​ឡើយ

14. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង ក្នុង​ពួក​អ៊ីស្រា‌អែល ហើយ​ពួក​អ៊ីស្រា‌អែល​ក៏​ដួល​ស្លាប់​អស់​៧​ម៉ឺន​នាក់

15. ព្រះ‌ទ្រង់​ក៏​ចាត់​ទេវតា​១​ទៅ​បំផ្លាញ​ក្រុង​យេរូ‌សាឡឹម តែ​កាល​ទេវតា​នោះ​ហៀប​នឹង​បំផ្លាញ​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​ឃើញ ក៏​មាន​ព្រះ‌ហឫទ័យ​រំជួល ថយ​ចេញ​ពី​ការ​អាក្រក់​នោះ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​ទេវតា​ដែល​បំផ្លាញ​ថា ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ ខណៈ​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​ឈរ នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅណា ជា​សាសន៍​យេប៊ូស

16. ដាវីឌ​ទ្រង់​ងើប​ព្រះ‌នេត្រ​ឡើង ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​ឈរ នៅ​កណ្តាល​មេឃ និង​ផែនដី មាន​ដាវ​ហូត​ជា​ស្រេច​នៅ​ដៃ លូក​ទៅ​លើ​ក្រុង​យេរូ‌សាឡឹម នោះ​ដាវីឌ និង​ពួក​ចាស់‌ទុំ​ដែល​ស្លៀក​សំពត់​ធ្មៃ​ក៏​ផ្តួល​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ

17. ហើយ​ដាវីឌ​ទ្រង់​ទូល​ដល់​ព្រះ​ថា គឺ​ទូល‌បង្គំ​ទេ​តើ ដែល​បង្គាប់​ឲ្យ​រាប់​ចំនួន​ជន​ទាំង‌ឡាយ គឺ​ទូល‌បង្គំ​ដែល​បាន​ធ្វើ​បាប ហើយ​ប្រព្រឹត្ត​ដោយ​ការ​ល្មើស តែ​ពួក​ចៀម​ទាំង​នេះ​វិញ តើ​គេ​បាន​ធ្វើ​ខុស​អ្វី ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ឲ្យ​ព្រះ‌ហស្ត​ទ្រង់​បាន​ទាស់​នឹង​ទូល‌បង្គំ ហើយ​និង​ពួក​វង្ស​របស់​ទូល‌បង្គំ​ចុះ សូម​កុំ​ឲ្យ​ទាស់​នឹង​រាស្ត្រ​របស់​ទ្រង់ ឲ្យ​គេ​ត្រូវ​វេទនា​ឡើយ។

18. នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​បង្គាប់​ដល់​កាឌ់ ឲ្យ​ទៅ​ទូល​ដាវីឌ ឲ្យ​ទ្រង់​ឡើង​ទៅ​ស្អាង​អាសនៈ​១ ថ្វាយ​ព្រះ‌យេហូវ៉ា ត្រង់​លាន​ស្រូវ​របស់​អ័រ៉ៅណា ជា​សាសន៍​យេប៊ូស

19. ដូច្នេះ ដាវីឌ​ក៏​ឡើង​ទៅ តាម​ពាក្យ​ដែល​កាឌ់​បាន​ទូល​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា

20. កាល​អ័រ៉ៅណា​កំពុង​តែ​បញ្ជាន់​ស្រូវ នោះ​ស្រាប់​តែ​បែរ​មក​ឃើញ​ទេវតា ឯ​កូន​គាត់​ទាំង​៤​នាក់​ដែល​នៅ​ជា​មួយ ក៏​ពួន​ខ្លួន

21. ហើយ​កំពុង​ដែល​ដាវីឌ​យាង​មក​ឯ​អ័រ៉ៅណា នោះ​គាត់​ក៏​ក្រឡេក​ទៅ​ឃើញ រួច​ចេញ​ពី​ទី​លាន​មក ក្រាប​ផ្កាប់​មុខ​ចុះ​ដល់​ដី​នៅ​ចំពោះ​ដាវីឌ

22. ឯ​ដាវីឌ ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​គាត់​ថា សូម​ឲ្យ​ដី​ទី​លាន​នេះ​មក​យើង​ចុះ ដើម្បី​នឹង​ស្អាង​អាសនៈ​១​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​លក់​ឲ្យ​យើង​ពេញ​ថ្លៃ​ចុះ ប្រយោជន៍​ដើម្បី​ឲ្យ​សេចក្ដី​វេទនា​នេះ បាន​បាត់​ចេញ​ពី​បណ្តា‌ជន​ទៅ

23. អ័រ៉ៅណា​គាត់​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​ទទួល​យក​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ធ្វើ​តាម​តែ​បំណង​ព្រះ‌ហឫទ័យ​ទ្រង់​ចុះ មើល ទូល‌បង្គំ​ក៏​ថ្វាយ​គោ សម្រាប់​តង្វាយ​ដុត ប្រដាប់​បញ្ជាន់​ស្រូវ សម្រាប់​ជា​ឧស និង​ស្រូវ​នេះ សម្រាប់​ជា​តង្វាយ​ម្សៅ​ផង ទូល‌បង្គំ​ថ្វាយ​ទាំង​អស់

24. តែ​ស្តេច​ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អ័រ៉ៅណា​ថា កុំ​ឡើយ គឺ​យើង​ចង់​ទិញ​ដោយ​ពេញ​ថ្លៃ​វិញ យើង​មិន​ព្រម​យក​របស់​ឯង ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឬ​ថ្វាយ​តង្វាយ​ដុត​ណា ដោយ​ឥត​បង់​ថ្លៃ​ទិញ​នោះ​ឡើយ

25. ដូច្នេះ ដាវីឌ​ក៏​ថ្លឹង​មាស​តម្លៃ​៦០០​រៀល ឲ្យ​ដល់​អ័រ៉ៅណា ប្តូរ​នឹង​ទី​លាន

26. រួច​ទ្រង់​ស្អាង​អាសនៈ​១ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ក៏​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ព្រះ​ទ្រង់​ក៏​តប​ពី​ស្ថាន‌សួគ៌​មក ដោយ​ភ្លើង​នៅ​លើ​អាសនៈ​តង្វាយ​ដុត

27. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ទៅ ហើយ​ទេវតា​ក៏​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ។

28. នៅ​វេលា​នោះ កាល​ដាវីឌ​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​តប​មក​ទ្រង់ នៅ​ត្រង់​ទី​លាន​របស់​អ័រ៉ៅណា​ជា​សាសន៍​យេប៊ូស​ដូច្នេះ នោះ​ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា​នៅ​ទី​នោះ

29. ដ្បិត​រោង​ឧបោសថ​នៃ​ព្រះ‌យេហូវ៉ា ដែល​លោក​ម៉ូសេ​បាន​ធ្វើ​នៅ​ទី​រហោ‌ស្ថាន ហើយ​អាសនៈ​តង្វាយ​ដុត​នោះ​នៅ​លើ​ទី​ខ្ពស់​ត្រង់​ក្រុង​គីបៀន​វិញ

30. ដាវីឌ​យាង​ទៅ​ឯ​មុខ​អាសនៈ​នោះ ដើម្បី​ទូល​សួរ​ដល់​ព្រះ​មិន​បាន ដោយ​ភ័យ​ខ្លាច ដល់​ដាវ​របស់​ទេវតា​នៃ​ព្រះ‌យេហូវ៉ា។

About របាក្សត្រ ទី ១ Chapter 21

Read របាក្សត្រ ទី ១ Chapter 21 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: របាក្សត្រ ទី ១
Chapter: 21
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading របាក្សត្រ ទី ១ Chapter 21 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is របាក្សត្រ ទី ១ Chapter 21?

របាក្សត្រ ទី ១ Chapter 21 is part of the Book of របាក្សត្រ ទី ១ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete របាក្សត្រ ទី ១ Chapter 21 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 12
  3. សាស្តា Chapter 1
  4. ហូសេ Chapter 4
  5. ហូសេ Chapter 1
  6. ហូសេ Chapter 10
  7. ហូសេ Chapter 6

Explore More from របាក្សត្រ ទី ១

  1. របាក្សត្រ ទី ១ Chapter 19
  2. របាក្សត្រ ទី ១ Chapter 25
  3. របាក្សត្រ ទី ១ Chapter 3
  4. របាក្សត្រ ទី ១ Chapter 5
  5. របាក្សត្រ ទី ១ Chapter 22
  6. របាក្សត្រ ទី ១ Chapter 18
  7. របាក្សត្រ ទី ១ Chapter 8

Related Chapters & Readings

  1. សាំយូអែល ទី ២ Chapter 13
  2. អេសាយ Chapter 55
  3. ទំនុកដំកើង Chapter 42
  4. យ៉ូប Chapter 30
  5. ភីលីព Chapter 2
  6. ចោទិយកថា Chapter 22
  7. ទំនុកដំកើង Chapter 64
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *