Read សុភាសិត Chapter 23 Online
Read សុភាសិត Chapter 23 online from the Holy Bible. This chapter is part of the Book of សុភាសិត in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សុភាសិត and the Holy Bible online.
Choose a Chapter
សុភាសិត 23
ជំពូក 23
1. កាលណាឯងអង្គុយបរិភោគភោជនាហារជាមួយនឹងអ្នកគ្រប់គ្រង នោះត្រូវឲ្យឯងពិចារណាដល់អ្នកដែលអង្គុយនៅខាងមុខឯងចុះ
2. បើឯងជាមនុស្សល្មោភខ្លាំង នោះចូរផ្ទាប់កាំបិតនៅបំពង់កឯងទៅ
3. កុំឲ្យលោភចង់បានឱជារសរបស់គេឡើយ ដ្បិតជារបស់បញ្ឆោតទេ។
4. កុំឲ្យនឿយហត់ដល់ខ្លួន ដើម្បីឲ្យបានជាអ្នកមានឡើយ ក៏កុំឲ្យប្រើប្រាជ្ញាឲ្យបានមានឡើងដែរ
5. តើចង់ភ្ជាប់ភ្នែកតាមរបស់ដែលសោះសូន្យ ឬដ្បិតទ្រព្យសម្បត្តិតែងតែដុះស្លាបជាមិនខាន ក៏នឹងហើរទៅលើមេឃ បែបដូចជាឥន្ទ្រី។
6. កុំឲ្យបរិភោគភោជនាហាររបស់មនុស្សដែលមានភ្នែកអាក្រក់ឡើយ ក៏កុំឲ្យប្រាថ្នាចង់បានអាហារមានឱជារសរបស់គេដែរ
7. ដ្បិតគេគិតក្នុងចិត្តយ៉ាងណា គេក៏យ៉ាងនោះដែរ គេអញ្ជើញឯងថា ពិសាចុះ តែចិត្តគេមិនមូលនៅជាមួយនឹងឯងទេ
8. អាហារដែលឯងបានបរិភោគចូលទៅ នោះនឹងក្អួតមកវិញ ហើយនិងបាត់ពាក្យសំដីផ្អែមល្ហែមរបស់ឯងទៅ។
9. កុំឲ្យនិយាយឲ្យមនុស្សល្ងីល្ងើស្តាប់ឡើយ ដ្បិតវានឹងមើលងាយចំពោះប្រាជ្ញានៃពាក្យសំដីឯង។
10. កុំឲ្យបន្ថយគោលចារឹកពីបុរាណឡើយ ក៏កុំឲ្យបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ
11. ដ្បិតអ្នកដែលលោះគេ នោះមានកម្លាំងខ្លាំង ក៏នឹងកាន់ក្តីគេ ទាស់នឹងឯងដែរ។
12. ចូរផ្ចង់ចិត្តឯងចំពោះសេចក្ដីប្រៀនប្រដៅ ហើយផ្ទៀងត្រចៀកចំពោះពាក្យដែលប្រកបដោយតម្រិះចុះ។
13. កុំឲ្យខាននឹងវាយប្រដៅកូនឡើយ ដ្បិតបើវាយនឹងរំពាត់ គង់តែមិនស្លាប់ដែរ
14. គឺឯងនឹងគ្រាន់តែវាយដោយរំពាត់ប៉ុណ្ណោះ ហើយយ៉ាងនោះ នឹងជួយព្រលឹងវាឲ្យរួចពីស្ថានឃុំព្រលឹងមនុស្សស្លាប់។
15. កូនអើយ បើចិត្តឯងប្រកបដោយប្រាជ្ញា នោះចិត្តអញនឹងមានសេចក្ដីអំណរ គឺចិត្តរបស់ឪពុកនេះឯង
16. អើចិត្តថ្លើមអញនឹងរីករាយឡើង ក្នុងកាលដែលបបូរមាត់ឯងពោលសេចក្ដីដែលត្រឹមត្រូវ។
17. កុំបើកឲ្យចិត្តច្រណែននឹងមនុស្សមានបាបឡើយ ចូរឲ្យឯងប្រកបដោយសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាជាដរាបរាល់ថ្ងៃ
18. ដ្បិតនឹងមានរង្វាន់ជាមិនខាន ហើយសេចក្ដីសង្ឃឹមរបស់ឯងនឹងមិនកាត់បង់ឡើយ។
19. កូនអើយ ចូរប្រុងស្តាប់ ហើយមានប្រាជ្ញាចុះ ត្រូវឲ្យតម្រង់ចិត្តទៅតាមផ្លូវ
20. កុំឲ្យនៅកណ្តាលពួកអ្នកប្រមឹកស្រា ឬក្នុងពួកល្មោភស៊ីឡើយ
21. ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភនឹងទៅជាក្រ ហើយសេចក្ដីងុយងោកនឹងនាំឲ្យស្លៀកពាក់កណ្តាច។
22. ចូរស្តាប់តាមឪពុកដែលបង្កើតឯងមក ហើយកុំឲ្យមើលងាយម្តាយឯងក្នុងកាលដែលគាត់ចាស់ឡើយ។
23. ចូរទិញសេចក្ដីពិតចុះ កុំឲ្យលក់ចេញឡើយ អើទាំងប្រាជ្ញា សេចក្ដីដំបូន្មាន និងយោបល់ផង។
24. ឪពុកនៃមនុស្សសុចរិតនឹងមានចិត្តរីករាយយ៉ាងខ្លាំង ហើយអ្នកណាដែលបង្កើតកូនមានប្រាជ្ញា នោះនឹងមានសេចក្ដីអំណរដោយសារកូននោះ
25. ដូច្នេះ ចូរបើកឱកាសឲ្យឪពុកម្តាយឯងបានរីករាយចុះ ហើយឲ្យអ្នកដែលសម្រាលឯងមកនោះមានចិត្តសប្បាយផង។
26. កូនអើយ ចូរប្រគល់ចិត្តឯងមកអញចុះ ហើយឲ្យភ្នែកឯងពេញចិត្តនឹងអស់ទាំងផ្លូវរបស់អញដែរ
27. ដ្បិតស្រីសំផឹងជារណ្តៅយ៉ាងជ្រៅ ហើយស្រីដទៃជារំលុងដ៏ចង្អៀត
28. អើ គេលបចាំដូចជាចោរ ហើយក៏ចម្រើនអ្នកក្បត់នៅក្នុងពួកមនុស្សលោក។
29. តើអ្នកណាមានសេចក្ដីពិបាកចិត្ត តើអ្នកណាកើតទុក្ខព្រួយ តើអ្នកណាមានសេចក្ដីទាស់ទែងគ្នា តើអ្នកណាត្អូញត្អែរ តើអ្នកណាត្រូវរបួសឥតហេតុ តើអ្នកណាមានភ្នែកក្រហម
30. គឺជាពួកអ្នកដែលអង្គុយផឹកស្រាជាយូរ ឯពួកអ្នកដែលស្វែងរកស្រាលាយនោះឯង
31. កុំឲ្យមើលស្រាទំពាំងបាយជូរ ក្នុងកាលដែលមានពណ៌ក្រហម គឺក្នុងកាលដែលព្រួចពពុះនៅក្នុងកែវ ហើយហូរចុះទៅដោយស្រួលនោះឡើយ
32. ដ្បិតដល់ចុងបំផុតនឹងចឹកដូចជាពស់វិញ ហើយអុចដូចជាពស់ហនុមានផង
33. ភ្នែកឯងនឹងឃើញស្រីដទៃ ហើយចិត្តឯងនឹងពោលសេចក្ដីខូចអាក្រក់ដែរ
34. អើ ឯងនឹងបានដូចជាមនុស្សដែលដេកនៅកណ្តាលសមុទ្រ ឬដូចជាមនុស្សដែលដេកនៅលើចុងដងក្តោង
35. ឯងនឹងថា គេបានវាយអញ តែអញមិនបានឈឺសោះ គេបានសំពងអញ តែអញមិនដឹងទេ តើអញនឹងភ្ញាក់ឡើងវិញដល់កាលណាហ្ន៎ អញនឹងទៅរកផឹកទៀត។
About សុភាសិត Chapter 23
Read សុភាសិត Chapter 23 online from the Holy Bible. This chapter is part of the Book of សុភាសិត in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សុភាសិត
Chapter: 23
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សុភាសិត. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សុភាសិត Chapter 23 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សុភាសិត Chapter 23?
សុភាសិត Chapter 23 is part of the Book of សុភាសិត in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សុភាសិត Chapter 23 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- សាស្តា Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 6
- ហូសេ Chapter 4
- ហូសេ Chapter 10
Explore More from សុភាសិត
- សុភាសិត Chapter 8
- សុភាសិត Chapter 6
- សុភាសិត Chapter 9
- សុភាសិត Chapter 31
- សុភាសិត Chapter 1
- សុភាសិត Chapter 14
- សុភាសិត Chapter 13