និក្ខមនំ Chapter 9

For English

Read និក្ខមនំ Chapter 9 Online

Read និក្ខមនំ Chapter 9 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.

Choose a Chapter

និក្ខមនំ 9

ជំពូក 9

1. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ​ឲ្យ​ចូល​ទៅ​គាល់​ផារ៉ោន ទូល​ទ្រង់​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​ដល់​អញ​ចុះ

2. ដ្បិត​បើ​ឯង​មិន​ព្រម​ឲ្យ​គេ​ទៅ​ទេ ហើយ​ចេះ​តែ​ឃាត់‌ឃាំង​ទៀត

3. នោះ​មើល ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា នឹង​នៅ​លើ​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​របស់​ឯង​ដែល​នៅ​ចម្ការ គឺ​ទាំង​សេះ លា អូដ្ឋ ហើយ​ហ្វូង​គោ ហ្វូង​ចៀម​ផង វា​នឹង​កើត​ជំងឺ​អាសន្ន​ជា​យ៉ាង​វេទនា

4. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ញែក​ហ្វូង​សត្វ​របស់​សាសន៍​អ៊ីស្រា‌អែល និង​ហ្វូង​សត្វ​របស់​សាសន៍​អេស៊ីព្ទ​ចេញ​ពី​គ្នា ដូច្នេះ នឹង​គ្មាន​ស្លាប់​សត្វ​ណា​មួយ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ

5. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ដាក់​កំណត់​ថា ថ្ងៃ​ស្អែក​ឡើង ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ការ​នេះ​នៅ​ក្នុង​ស្រុក

6. លុះ​ដល់​ថ្ងៃ​ស្អែក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​ដូច្នោះ ហ្វូង​សត្វ​របស់​សាសន៍​អេស៊ីព្ទ​ក៏​ស្លាប់​ទាំង​អស់ តែ​គ្មាន​ស្លាប់​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ទេ

7. ផារ៉ោន​ទ្រង់​ចាត់​គេ​ទៅ​ស៊ើប​មើល ក៏​ឃើញ​ថា គ្មាន​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​សាសន៍​អ៊ីស្រា‌អែល​ដែល​បាន​ស្លាប់​សោះ ប៉ុន្តែ ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​រឹង‌ចចេស​មិន​ព្រម​បើក​ឲ្យ​បណ្តា‌ជន​ទៅ​ទេ។

8. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន​ថា ចូរ​ឯង​កើប​យក​ផេះ​ពី​គុក​ភ្លើង​ពេញ​ក្នុង​ក្តាប់​ដៃ រួច​ឲ្យ​ម៉ូសេ​បាច​ទៅ​លើ​មេឃ​នៅ​មុខ​ផារ៉ោន​ទៅ

9. ផេះ​នោះ​នឹង​ត្រឡប់​ក្លាយ​ជា​ធូលី​យ៉ាង​ម៉ដ្ត នៅ​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ហើយ​និង​បង្កើត​ជា​បូស​ធ្លាយ​ចេញ​ជា​ដំបៅ​នៅ​ខ្លួន​មនុស្ស ព្រម​ទាំង​សត្វ​នៅ​ពេញ​ក្នុង​ស្រុក​ដែរ

10. ម៉ូសេ​ក៏​យក​ផេះ​ពី​គុក​ភ្លើង ទៅ​ឈរ​នៅ​មុខ​ផារ៉ោន ហើយ​លោក​បាច​ទៅ​លើ​មេឃ រួច​ផេះ​នោះ​បង្កើត​ជា​បូស​ក្លាយ​ធ្លាយ​ចេញ​ជា​ដំបៅ ក៏​កើត​ឡើង​នៅ​សព្វ​ខ្លួន​របស់​មនុស្ស ហើយ​និង​ពួក​សត្វ​ផង

11. ឯ​ពួក​គ្រូ​គេ​ឈរ​នៅ​មុខ​ម៉ូសេ​មិន​បាន​ទេ ដោយ​ព្រោះ​បូស​នោះ ពី​ព្រោះ​បូស​ក៏​កើត​ឡើង​នៅ​ខ្លួន​គេ​ដែរ ដូច​ជា​នៅ​ខ្លួន​នៃ​សាសន៍​អេស៊ីព្ទ​ទាំង​អស់​គ្នា​ផង

12. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ព្រះ‌ទ័យ​ផារ៉ោន​បាន​រឹង‌ទទឹង ទ្រង់​មិន​ព្រម​ស្តាប់​តាម​លោក​សោះ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ស្រាប់។

13. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ក្រោក​ពី​ព្រលឹម​ទៅ​ឈរ​នៅ​មុខ​ផារ៉ោន​ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​ដល់​អញ

14. ដ្បិត​ម្តង​នេះ អញ​នឹង​ដាក់​សេចក្ដី​វេទនា​ទាំង​អស់ មក​ទាស់​នឹង​ចិត្ត​ឯង និង​ពួក​មហា‌តលិក ហើយ​និង​រាស្ត្រ​ឯង​ផង ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា នៅ​គ្រប់​លើ​ផែនដី​គ្មាន​អ្នក​ឯ​ណា​ដូច​អញ​ឡើយ

15. ដ្បិត​បើ​អញ​បាន​លើក​ដៃ​អញ​ធ្វើ​ឲ្យ​ឯង ហើយ​និង​រាស្ត្រ​ឯង កើត​មាន​ជំងឺ​អាសន្ន‌រោគ ក្នុង​ពេល​ឥឡូវ នោះ​ឯង​រាល់​គ្នា​នឹង​បាន​វិនាស​បាត់​ពី​លើ​ផែនដី​ទៅ​អស់​រលីង​ហើយ

16. ប៉ុន្តែ អញ​បាន​ទុក​ឲ្យ​ឯង​រស់​នៅ​វិញ ដើម្បី​ឲ្យ​ឯង​បាន​ឃើញ​ឫទ្ធិ‌បារមី​របស់​អញ ហើយ​ឲ្យ​គេ​បាន​ប្រកាស​ប្រាប់​ពី​ឈ្មោះ​អញ​ទួទៅ​គ្រប់​លើ​ផែនដី

17. តើ​ឯង​នៅ​តែ​តម្កើង​ខ្លួន​ទាស់​នឹង​រាស្ត្រ​អញ ព្រម​ទាំង​ឃាត់​មិន​ឲ្យ​គេ​ទៅ​ទៀត​ឬ

18. មើល ដល់​ថ្ងៃ​ស្អែក​វេលា​ថ្មើរ​ណេះ នោះ​អញ​នឹង​បង្អុរ​ឲ្យ​ធ្លាក់​ព្រិល​ជា​យ៉ាង​វេទនា​មក​ដល់‌ម៉្លេះ​បាន​ជា​តាំង​ពី​កំណើត​ស្រុក ដរាប​ដល់​ឥឡូវ​នេះ នោះ​មិន​ដែល​មាន​ឲ្យ​ដូច​ក្នុង​ស្រុក​អេស៊ីព្ទ​ឡើយ

19. ដូច្នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​នាំ​អស់​ទាំង​ហ្វូង​សត្វ និង​របស់​ឯង​ទាំង​ប៉ុន្មាន​ដែល​នៅ​ឯ​វាល​ចូល​មក​ជា​ប្រញាប់ ដ្បិត​អស់​ទាំង​មនុស្ស និង​សត្វ​ទាំង​ប៉ុន្មាន​នៅ​វាល ដែល​មិន​បាន​ប្រមូល​មក​ក្នុង​ផ្ទះ នោះ​នឹង​ត្រូវ​ព្រិល​ធ្លាក់​មក​លើ ស្លាប់​ទាំង​អស់

20. នោះ​ពួក​មហា‌តលិក​ណា​មួយ​របស់​ផារ៉ោន ដែល​កោត‌ខ្លាច​ដល់​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា គេ​ក៏​ឲ្យ​ពួក​បាវ និង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​រត់​ចូល​មក​ជ្រក​ក្នុង​ផ្ទះ​ទាំង​អស់

21. ប៉ុន្តែ ពួក​អ្នក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា​សោះ គេ​ក៏​ទុក​ឲ្យ​ពួក​បាវ​នឹង​ហ្វូង​សត្វ​នៅ​ឯ​វាល​វិញ។

22. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ម៉ូសេ​ថា ចូរ​លើក​ដៃ​ឡើង​ទៅ​លើ​មេឃ ដើម្បី​ឲ្យ​មាន​ព្រិល​ធ្លាក់​មក​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ គឺ​ធ្លាក់​មក​លើ​ទាំង​មនុស្ស និង​សត្វ ហើយ​លើ​គ្រប់​ទាំង​ដំណាំ​នៅ​ទី​វាល​ក្នុង​ស្រុក​ផង

23. ម៉ូសេ​ក៏​លើក​ដំបង​ទៅ​លើ​មេឃ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ឲ្យ​មាន​ផ្គរ ហើយ​និង​ព្រិល​មក ក៏​មាន​រន្ទះ​បាញ់​ផ្សាយ​ជា​ភ្លើង​នៅ​លើ​ដី ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្អុរ​ព្រិល​មក​លើ​ស្រុក​អេស៊ីព្ទ

24. ក៏​មាន​ព្រិល និង​ភ្លើង​លាយ​គ្នា​ជា​យ៉ាង​វេទនា​ដល់​ម៉្លេះ បាន​ជា​តាំង​ពី​ស្រុក​អេស៊ីព្ទ​កើត​ឡើង​ជា​នគរ នោះ​មិន​ដែល​មាន​នៅ​ក្នុង​ស្រុក​ដូច្នោះ​ឡើយ

25. នៅ​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ ព្រិល​នោះ​បាន​ធ្លាក់​មក​ត្រូវ​របស់​ទាំង​អស់​នៅ​ទី​វាល តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ ក៏​ធ្លាក់​មក​បំផ្លាញ​អស់​ទាំង​ដំណាំ​នៅ​វាល​ដែរ ហើយ​បំបាក់​អស់​ទាំង​ដើម​ឈើ​នៅ​ចម្ការ​ផង

26. ឯ​ទី​ដែល​គ្មាន​ព្រិល នោះ​មាន​តែ​នៅ​ស្រុក​កូសែន ដែល​ជា​ទី​លំនៅ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ប៉ុណ្ណោះ។

27. នោះ​ផារ៉ោន​ទ្រង់​ចាត់​ឲ្យ​ទៅ​ហៅ​ម៉ូសេ និង​អើរ៉ុន​មក​ថា ម្តង​នេះ​អញ​ជា​អ្នក​មាន​បាប គឺ​ជា​ព្រះ‌យេហូវ៉ា​ដែល​សុចរិត ឯ​អញ និង​រាស្ត្រ​អញ យើង​ជា​ពួក​អាក្រក់​វិញ

28. ដូច្នេះ សូម​ឲ្យ​ឯង​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ផង ដ្បិត​មាន​ផ្គរ​ជា​យ៉ាង​ខ្លាំង ហើយ​និង​ព្រិល​នេះ​ជា​ការ​ល្មម​ហើយ នោះ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ទៅ ឥត​មាន​ឃាត់‌ឃាំង​ទៀត​ឡើយ

29. ម៉ូសេ​លោក​ទូល​ឆ្លើយ​ថា កាល​ណា​ទូល‌បង្គំ​បាន​ចេញ​ពី​ក្រុង​ទៅ​ហើយ ទូល‌បង្គំ​នឹង​លើក​ដៃ​ទៅ​ឯ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ​នឹង​ស្ងប់ ហើយ​និង​គ្មាន​ព្រិល​ទៀត នេះ​ដើម្បី​ឲ្យ​ទ្រង់​ជ្រាប​ថា ផែនដី​ជា​របស់​ផង​ព្រះ‌យេហូវ៉ា

30. ប៉ុន្តែ ទូល‌បង្គំ​ដឹង​ថា ទ្រង់ និង​ពួក​មហា‌តលិក​មិន​ទាន់​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៅ​ឡើយ​ទេ

31. ឯ​ដើម​ខ្លូត‌ទេស និង​ស្រូវ​ឱក នោះ​ហិន‌ហោច​អស់ ដ្បិត​ស្រូវ​ឱក​កំពុង​តែ​បែក​គួរ ហើយ​ដើម​ខ្លូត‌ទេស​ចេញ​ផ្កា​ហើយ

32. តែ​ស្រូវ‌សាលី និង​ស្រូវ​អេប៉ូត​មិន​បាន​ខូច​ទេ ពី​ព្រោះ​មិន​ទាន់​ដុះ​នៅ​ឡើយ

33. ម៉ូសេ​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន​ទៅ​ក្រៅ​ទី​ក្រុង លើក​ដៃ​ប្រទូល​ទៅ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ‌លាន់​ក៏​ស្ងប់‌ស្ងាត់ ព្រិល​ក៏​បាត់​ទៅ ហើយ​ភ្លៀង​ក៏​រាំង មិន​ធ្លាក់​មក​លើ​ដី​ទៀត

34. រួច​កាល​ផារ៉ោន​ឃើញ​ថា ភ្លៀង និង​ព្រិល ហើយ​និង​ផ្គរ‌លាន់​បាន​ស្ងប់​បាត់​អស់​ហើយ នោះ​ទ្រង់​នៅ​តែ​ធ្វើ​បាប​ទៀត គឺ​ទ្រង់​តាំង​ព្រះ‌ទ័យ​រឹង‌ទទឹង ព្រម​ទាំង​ពួក​មហា‌តលិក​ទាំង​អស់​គ្នា​ផង

35. ដូច្នេះ ផារ៉ោន​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង មិន​ព្រម​បើក​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទេ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​ម៉ូសេ។

About និក្ខមនំ Chapter 9

Read និក្ខមនំ Chapter 9 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: និក្ខមនំ
Chapter: 9
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading និក្ខមនំ Chapter 9 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is និក្ខមនំ Chapter 9?

និក្ខមនំ Chapter 9 is part of the Book of និក្ខមនំ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete និក្ខមនំ Chapter 9 online for free with easy chapter navigation.

More Chapters from និក្ខមនំ

  1. និក្ខមនំ Chapter 3
  2. និក្ខមនំ Chapter 29
  3. និក្ខមនំ Chapter 18
  4. និក្ខមនំ Chapter 10
  5. និក្ខមនំ Chapter 37
  6. និក្ខមនំ Chapter 35
  7. និក្ខមនំ Chapter 31

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. សាំយូអែល ទី ១ Chapter 15
  2. សុភាសិត Chapter 28
  3. ជនគណនា Chapter 23
  4. ចោទិយកថា Chapter 27
  5. លោកុប្បត្តិ Chapter 12
  6. ចោទិយកថា Chapter 3
  7. លោកុប្បត្តិ Chapter 43

Related Chapters & Readings

  1. លេវីវិន័យ Chapter 14
  2. អេសេគាល Chapter 34
  3. ពង្សាវតារក្សត្រ ទី ១ Chapter 7
  4. របាក្សត្រ ទី ២ Chapter 9
  5. ចោទិយកថា Chapter 7
  6. យេរេមា Chapter 47
  7. ពង្សាវតារក្សត្រ ទី ២ Chapter 20
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *