Read របាក្សត្រ ទី ២ Chapter 32 Online
Read របាក្សត្រ ទី ២ Chapter 32 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ២ and the Holy Bible online.
Choose a Chapter
របាក្សត្រ ទី ២ 32
ជំពូក 32
1. ក្រោយគ្រប់ទាំងការជាអំពើស្មោះត្រង់ទាំងនោះមក នោះសានហេរីប ជាស្តេចស្រុកអាសស៊ើរ ទ្រង់ទន្ទ្រានចូលមកក្នុងស្រុកយូដា បោះទ័ពច្បាំង និងអស់ទាំងទីក្រុងមានបន្ទាយ ដោយប្រាថ្នាចង់ចាប់យកទីក្រុងទាំងនោះ
2. កាលហេសេគាទ្រង់ឃើញថា សានហេរីបបានមកដូច្នោះ ហើយមុខជាគិតមកច្បាំងនឹងក្រុងយេរូសាឡឹមដែរ
3. នោះទ្រង់ក៏ប្រឹក្សានឹងពួកអ្នកជាប្រធាន ហើយនិងពួកមនុស្សខ្លាំងពូកែរបស់ទ្រង់ សម្រេចនឹងទប់ប្រឡាយទឹកទាំងប៉ុន្មាន ដែលនៅខាងក្រៅទីក្រុង ហើយពួកអ្នកទាំងនោះក៏ជួយ
4. គេប្រមូលមនុស្សជាច្រើនមកទប់អស់ទាំងប្រឡាយទឹក និងជ្រោះទឹកដែលហូរកាត់ស្រុកនោះ ដោយនិយាយគ្នាថា នឹងទុកឲ្យពួកស្តេចអាសស៊ើរមកដល់ទីនេះឃើញមានទឹកជាច្រើនធ្វើអី
5. ទ្រង់មានព្រះហឫទ័យក្លាឡើង ក៏សង់កំផែងដែលបាក់បែកឡើងវិញ ហើយឲ្យស្មើនឹងប៉មទាំងប៉ុន្មាន ព្រមទាំងសង់កំផែងមួយទៀត នៅខាងក្រៅ ហើយធ្វើឲ្យប៉មមីឡូរ ដែលនៅក្នុងក្រុងដាវីឌ បានមាំមួនឡើងផង ក៏ធ្វើគ្រឿងសស្ត្រាវុធ និងខែលជាបរិបូរ
6. ទ្រង់តាំងឲ្យមានមេក្រសួងសឹកត្រួតលើបណ្តាជន ក៏ប្រមូលជនទាំងឡាយមកឯទ្រង់ នៅទីធ្លាត្រង់មាត់ទ្វារទីក្រុង មានព្រះបន្ទូលកំសាន្តចិត្តគេថា
7. ចូរមានកម្លាំងឡើង ហើយចិត្តក្លាហានចុះ កុំឲ្យភ័យខ្លាច ឬស្រយុតចិត្ត ដោយព្រោះស្តេចអាសស៊ើរ និងពួកពលទាំងហ្វូងដែលមកជាមួយនោះឡើយ ដ្បិតនៅខាងយើង មាន១អង្គដែលពូកែជាងពួកគេទៅទៀត
8. ចំណែកគេ មានតែដៃខាងសាច់ឈាមប៉ុណ្ណោះ តែខាងយើងវិញ មានព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា សម្រាប់នឹងជួយ ហើយធ្វើចម្បាំងជំនួសយើង ពួកបណ្តាជនក៏ផ្អែកចិត្តទៅលើព្រះបន្ទូលនៃហេសេគា ជាស្តេចយូដា។
9. ក្រោយនោះមក សានហេរីប ជាស្តេចអាសស៊ើរទ្រង់ចាត់រាជទូតទៅឯក្រុងយេរូសាឡឹម (ចំណែកឯទ្រង់ និងពលទ័ពទាំងអស់របស់ទ្រង់ ក៏នៅមុខក្រុងឡាគីស) រាជទូតនោះក៏មកឯហេសេគា ជាស្តេចយូដា និងពួកយូដាទាំងប៉ុន្មាន ជាពួកអ្នកនៅក្រុងយេរូសាឡឹម និយាយថា
10. សានហេរីប ជាស្តេចអាសស៊ើរ ទ្រង់មានព្រះបន្ទូលដូច្នេះថា តើឯងរាល់គ្នាទុកចិត្តអាងដល់អ្វី បានជាចេះតែនៅក្នុងក្រុងយេរូសាឡឹមនេះ ចង់ឲ្យយើងមកឡោមព័ទ្ធឯងដូច្នេះ
11. តើហេសេគាមិនបញ្ចុះបញ្ចូលឯងរាល់គ្នា ដើម្បីតែនឹងប្រគល់ឯងឲ្យត្រូវស្លាប់ ដោយអត់បាយ អត់ទឹកទេឬអី ដោយពាក្យថា ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់នឹងប្រោសឲ្យយើងរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរ
12. តើមិនមែនហេសេគានេះឯង ដែលបានបំបាត់អស់ទាំងទីខ្ពស់ និងអាសនៈរបស់ព្រះនោះទេឬអី ហើយក៏បានបង្គាប់ពួកយូដា និងពួកក្រុងយេរូសាឡឹមថា ត្រូវឲ្យឯងរាល់គ្នាថ្វាយបង្គំនៅមុខអាសនៈ១នេះតែប៉ុណ្ណោះ ព្រមទាំងដុតកំញាននៅលើនោះផង
13. ឯងរាល់គ្នាមិនដឹងទេឬអី ពីការដែលអញ និងបិតាអញបានធ្វើ ដល់អស់ទាំងសាសន៍ដែលនៅស្រុកឯទៀតទាំងប៉ុន្មាន ឯព្រះទាំងប៉ុន្មានរបស់សាសន៍ដទៃដែលនៅគ្រប់ស្រុកទាំងនោះ តើអាចនឹងជួយស្រុកគេឲ្យរួចពីកណ្តាប់ដៃនៃអញបានឬទេ
14. តើមានព្រះណាមួយក្នុងពួកព្រះរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលបិតាអញបានបំផ្លាញអស់រលីងនោះ បានអាចនឹងជួយសាសន៍គេឲ្យរួចពីកណ្តាប់ដៃអញបានឬ បានជាព្រះរបស់ឯងរាល់គ្នានឹងជួយឯងឲ្យរួចពីកណ្តាប់ដៃអញទៅបាន
15. ដូច្នេះ កុំឲ្យហេសេគាល្បួងបញ្ឆោតឯងរាល់គ្នា ឬបញ្ចុះបញ្ចូលឯងបែបយ៉ាងនេះទៀតឡើយ កុំឲ្យជឿឲ្យសោះ ដ្បិតគ្មានព្រះណាមួយរបស់សាសន៍ ឬនគរឯណាដែលបានអាចនឹងជួយរាស្ត្រគេ ឲ្យរួចពីកណ្តាប់ដៃអញ ឬពីកណ្តាប់ដៃនៃបិតាអញបានឡើយ ចំណង់បើព្រះរបស់ឯងរាល់គ្នា តើនឹងជួយឲ្យឯងរាល់គ្នារួចពីកណ្តាប់ដៃអញឯណាបាន។
16. ពួករាជទូតរបស់ស្តេចនោះ ក៏ប្រមាថមើលងាយដល់ព្រះយេហូវ៉ាដ៏ជាព្រះ និងហេសេគា ជាអ្នកបម្រើទ្រង់ជាច្រើនតទៅទៀត។
17. ក៏ធ្វើសំបុត្រមួលបង្កាច់ដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រមទាំងពោលទាស់នឹងព្រះ ដោយថា ឯព្រះរបស់សាសន៍ដទៃទាំងប៉ុន្មាន នៅស្រុកផ្សេងៗ មិនបានជួយរាស្ត្រគេឲ្យរួចពីកណ្តាប់ដៃអញយ៉ាងណា នោះព្រះរបស់ហេសេគាក៏មិនអាចនឹងជួយរាស្ត្រខ្លួន ឲ្យរួចពីកណ្តាប់ដៃអញបានដូច្នោះដែរ
18. ពួកទូតនោះក៏ស្រែកយ៉ាងខ្លាំង ជាភាសារបស់ពួកយូដា ដល់ពួកក្រុងយេរូសាឡឹម ដែលនៅលើកំផែង ដើម្បីនឹងគំរាមបំភ័យឲ្យគេវល់គំនិត ប្រយោជន៍ឲ្យអាចនឹងយកទីក្រុងបាន
19. គេបាននិយាយពីព្រះនៃក្រុងយេរូសាឡឹម ទុកដូចជាអស់ទាំងព្រះរបស់សាសន៍ដទៃទាំងប៉ុន្មាននៅផែនដី ជាព្រះដែលជាស្នាដៃរបស់មនុស្សលោកទេ។
20. ដូច្នេះ ស្តេចហេសេគា និងហោរាអេសាយ ជាកូនអ័ម៉ូស ក៏អធិស្ឋានពីដំណើរនោះ ហើយអំពាវនាវដល់ស្ថានសួគ៌
21. រួចព្រះយេហូវ៉ាទ្រង់ចាត់ទេវតាឲ្យមកបំផ្លាញមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហានក្នុងទីបោះទ័ពរបស់ស្តេចអាសស៊ើរ ព្រមទាំងពួកអ្នកនាំមុខ និងពួកមេទ័ពទាំងអស់ទៅ នោះស្តេចទ្រង់ក៏វិលទៅឯនគររបស់ទ្រង់វិញ ដោយសេចក្ដីអៀនខ្មាស ហើយកាលទ្រង់បានចូលទៅក្នុងវិហារនៃព្រះរបស់ទ្រង់ នោះបុត្របង្កើតរបស់ទ្រង់ក៏ធ្វើគុតទ្រង់ ដោយដាវនៅទីនោះ
22. គឺយ៉ាងនោះដែលព្រះយេហូវ៉ាទ្រង់ជួយសង្គ្រោះហេសេគា និងពួកអ្នកនៅក្រុងយេរូសាឡឹម ឲ្យរួចពីកណ្តាប់ដៃនៃសានហេរីប ជាស្តេចស្រុកអាសស៊ើរ ហើយពីកណ្តាប់ដៃនៃសត្រូវឯទៀត ព្រមទាំងការពារគេនៅគ្រប់ទិសផង
23. ក៏មានមនុស្សជាច្រើននាំយកតង្វាយមកថ្វាយដល់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡឹម និងរបស់មានតម្លៃផ្សេងៗ ថ្វាយដល់ហេសេគាជាស្តេចយូដាដែរ ដល់ម៉្លេះបានជាទ្រង់បានថ្កុំថ្កើងឡើងនៅភ្នែកនៃអស់ទាំងសាសន៍ដទៃតរៀងទៅ។
24. នៅគ្រានោះ ហេសេគាទ្រង់ចាប់ប្រឈួនជាធ្ងន់ហៀបនឹងសុគត តែទ្រង់អធិស្ឋានដល់ព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមក ព្រមទាំងប្រាប់ទីសម្គាល់ដល់ស្តេច
25. ប៉ុន្តែ ហេសេគាទ្រង់មិនបានសងព្រះគុណតាមដែលព្រះបានប្រោសដល់ទ្រង់នោះទេ ដ្បិតទ្រង់មានព្រះទ័យកម្រើកធំឡើង បានជាមានសេចក្ដីក្រោធមកគ្របលើទ្រង់ និងពួកយូដា ហើយពួកក្រុងយេរូសាឡឹមវិញ
26. ប៉ុន្តែ ហេសេគាទ្រង់បានបន្ទាបព្រះទ័យចុះ ពីការដែលមានចិត្តធំនោះទៅ ព្រមទាំងពួកអ្នកនៅក្រុងយេរូសាឡឹមផង បានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមិនបានធ្លាក់មកលើគេ នៅក្នុងគ្រាហេសេគាឡើយ។
27. ឯហេសេគាទ្រង់មានព្រះរាជទ្រព្យ និងកិត្តិនាមយ៉ាងក្រៃលែង ទ្រង់បានធ្វើឃ្លាំងសម្រាប់ដាក់ប្រាក់ មាស ត្បូងមានតម្លៃ គ្រឿងក្រអូប និងខែល ហើយនិងគ្រឿងប្រដាប់ល្អគ្រប់មុខ
28. ក៏ធ្វើឃ្លាំងដាក់ស្រូវ ទឹកទំពាំងបាយជូរ និងប្រេង ព្រមទាំងរោងសម្រាប់ដាក់សត្វគ្រប់មុខ និងក្រោលសម្រាប់ហ្វូងចៀម
29. ក៏សង់ទីក្រុងផ្សេងៗសម្រាប់ទ្រង់ ហើយមានហ្វូងគោ ហ្វូងចៀមជាបរិបូរ ដ្បិតព្រះបានប្រោសប្រទានឲ្យទ្រង់មានទ្រព្យសម្បត្តិជាច្រើនណាស់
30. គឺហេសេគានេះឯង ដែលបានទប់រន្ធទឹកខាងលើនៃជ្រោះគីហុន បង្ហូរតម្រង់ចុះមកដល់ខាងលិចទីក្រុងដាវីឌ ទ្រង់ចេះតែបានចម្រើនឡើង ក្នុងគ្រប់ការទាំងអស់
31. ប៉ុន្តែ ក្នុងការដែលរាជទូតនៃស្តេចបាប៊ីឡូន បានមកស៊ើបសួរទ្រង់ ពីការអស្ចារ្យដែលកើតឡើងក្នុងស្រុក នោះព្រះបានទុកទ្រង់ចោល ដើម្បីនឹងល្បងលទ្រង់ ឲ្យបានជ្រាបគ្រប់ទាំងគំនិតដែលមាននៅក្នុងព្រះទ័យទ្រង់។
32. រីឯដំណើរឯទៀតពីហេសេគា និងការល្អទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពីពួកស្តេចយូដា និងអ៊ីស្រាអែល ជាមួយនឹងការជាក់ស្តែងរបស់ហោរាអេសាយ ជាកូនអ័ម៉ូសហើយ
33. ហេសេគាក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅទីខ្ពស់ តាមផ្លូវឡើងទៅឯផ្នូររបស់ពួកវង្សនៃដាវីឌ ឯពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡឹមទាំងអស់គ្នា ក៏តម្កើងទ្រង់ឡើង ក្នុងខណៈដែលសុគតនោះ រួចម៉ាន៉ាសេ ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
About របាក្សត្រ ទី ២ Chapter 32
Read របាក្សត្រ ទី ២ Chapter 32 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: របាក្សត្រ ទី ២
Chapter: 32
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading របាក្សត្រ ទី ២ Chapter 32 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is របាក្សត្រ ទី ២ Chapter 32?
របាក្សត្រ ទី ២ Chapter 32 is part of the Book of របាក្សត្រ ទី ២ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete របាក្សត្រ ទី ២ Chapter 32 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from របាក្សត្រ ទី ២
- របាក្សត្រ ទី ២ Chapter 34
- របាក្សត្រ ទី ២ Chapter 10
- របាក្សត្រ ទី ២ Chapter 23
- របាក្សត្រ ទី ២ Chapter 35
- របាក្សត្រ ទី ២ Chapter 3
- របាក្សត្រ ទី ២ Chapter 15
- របាក្សត្រ ទី ២ Chapter 26