Read យ៉ូប Chapter 7 Online
Read យ៉ូប Chapter 7 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូប and the Holy Bible online.
Choose a Chapter
យ៉ូប 7
ជំពូក 7
1. តើគ្មានពេលកេណ្ឌមនុស្សដែលនៅផែនដីទេឬ តើជីវិតគេមិនមែនដូចជាជីវិតនៃអ្នកស៊ីឈ្នួលទេឬអី
2. បែបដូចជាអ្នកបម្រើ ដែលទន្ទឹងចាំពេលងងឹត ហើយដូចជាអ្នកស៊ីឈ្នួល ដែលចាំតែបើកប្រាក់ឈ្នួល
3. គឺយ៉ាងនោះដែលការរងវេទនាបានចែកដល់ខ្ញុំទាំងខែៗ ហើយខ្ញុំក៏ប្រកបដោយសេចក្ដីនឿយហត់រាល់តែយប់
4. កាលណាខ្ញុំទៅដេក នោះខ្ញុំតែងតែនឹកថា តើកាលណានឹងដល់វេលាក្រោកឡើង កាលណាហ្ន៎បានវេលាយប់នឹងអស់ទៅ ខ្ញុំក៏ចេះតែប្លាក់ខ្លួនទៅមកដរាបដល់ភ្លឺឡើង
5. សាច់ខ្ញុំស្លៀកពាក់ដោយដង្កូវ និងក្រមរធូលីដី ស្បែកខ្ញុំធ្លាយមក ហើយក៏គួរខ្ពើម
6. អស់ទាំងថ្ងៃអាយុរបស់ខ្ញុំ លឿនជាងត្រល់ដំបាញផង ហើយក៏កន្លងទៅ ឥតមានទីសង្ឃឹមឡើយ។
7. ឱព្រះអើយ សូមនឹកចាំថា ជីវិតទូលបង្គំជាខ្យល់ទទេ ភ្នែកទូលបង្គំនឹងមិនដែលឃើញសេចក្ដីល្អទៀត
8. ឯភ្នែកពួកអ្នកដែលធ្លាប់ឃើញទូលបង្គំ នោះនឹងមិនឃើញទៀតឡើយ ព្រះនេត្រនៃទ្រង់នឹងទតមកលើទូលបង្គំ តែទូលបង្គំមិនមានទៀតទេ
9. អ្នកណាដែលចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះនឹងមិនដែលឡើងមកវិញឡើយ ឧបមាដូចជាពពកដែលរលាយទៅ ហើយមើលមិនឃើញទៀត
10. អ្នកនោះនឹងមិនដែលត្រឡប់មកឯផ្ទះខ្លួនទៀតឡើយ ទីកន្លែងរបស់គេក៏នឹងលែងស្គាល់គេផង
11. ហេតុនោះ ទូលបង្គំនឹងមិនទប់មាត់ គឺទូលបង្គំនឹងនិយាយដោយសេចក្ដីវេទនា ក្នុងវិញ្ញាណទូលបង្គំ ហើយនិងត្អូញត្អែរដោយសេចក្ដីជូរចត់ នៅក្នុងចិត្តទូលបង្គំដែរ
12. តើខ្ញុំជាសមុទ្រ ឬជាសត្វសម្បើមនៅក្នុងសមុទ្រឬអី បានជាទ្រង់តាំងយាមឲ្យមើលទូលបង្គំ
13. កាលណាទូលបង្គំនឹកថា គ្រែរបស់ទូលបង្គំនឹងជួយរំសាយទុក្ខ ដំណេកទូលបង្គំនឹងកំសាន្តសេចក្ដីតប់ប្រមល់ទៅ
14. នោះទ្រង់បណ្តាលឲ្យទូលបង្គំខ្លាច ដោយពន្យល់សប្តិវិញ ហើយបំភ័យទូលបង្គំ ដោយការជាក់ស្តែងផង
15. បានជាចិត្តនៃទូលបង្គំស៊ូស្លាប់ដោយច្របាច់ក ហើយក៏រើសយកសេចក្ដីស្លាប់ជាជាងឆ្អឹងទាំងនេះ
16. ទូលបង្គំខ្ពើមជីវិតណាស់ ទូលបង្គំនឹងមិនរស់ជាដរាបទេ ដូច្នេះ សូមទុកឲ្យទូលបង្គំចុះ ដ្បិតអស់ទាំងថ្ងៃអាយុរបស់ទូលបង្គំ ជាអសារឥតការទទេ
17. តើមនុស្សជាអ្វី ដែលទ្រង់នឹងរវល់ដល់គេ ហើយតាំងព្រះហឫទ័យនឹកពីគេ
18. ព្រមទាំងមកសួរគេរាល់តែព្រឹក ហើយល្បងលគេរាល់វេលាដូច្នេះ
19. តើដល់កាលណាទើបទ្រង់បែរព្រះនេត្រចេញពីទូលបង្គំ ហើយមិនទុកទូលបង្គំតែឯង ល្មមតែឲ្យលេបទឹកមាត់បានផង
20. ឱព្រះដ៏ចាំយាមមនុស្សអើយ បើទូលបង្គំបានធ្វើបាប នោះតើទូលបង្គំត្រូវធ្វើអ្វីដល់ទ្រង់ ហេតុអ្វីបានជាទ្រង់បានដាក់ទូលបង្គំទុកដូចជាទីបាញ់វង់របស់ទ្រង់ ដល់ម៉្លេះបានជាទូលបង្គំជាបន្ទុកធ្ងន់ដល់ខ្លួនទូលបង្គំផង
21. ហេតុអ្វីបានជាទ្រង់មិនអត់ទោសចំពោះសេចក្ដីរំលងរបស់ទូលបង្គំ ហើយដោះសេចក្ដីទុច្ចរិតរបស់ទូលបង្គំចេញ ដ្បិតទូលបង្គំនឹងដេកទៅក្នុងធូលីដីឥឡូវ នោះទ្រង់នឹងស្វែងរកទូលបង្គំ តែទូលបង្គំមិនមានទៀតទេ។
About យ៉ូប Chapter 7
Read យ៉ូប Chapter 7 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូប
Chapter: 7
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូប. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូប Chapter 7 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូប Chapter 7?
យ៉ូប Chapter 7 is part of the Book of យ៉ូប in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូប Chapter 7 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 12
- សាស្តា Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 3
- ហូសេ Chapter 1
- ហូសេ Chapter 10
Explore More from យ៉ូប
- យ៉ូប Chapter 16
- យ៉ូប Chapter 31
- យ៉ូប Chapter 3
- យ៉ូប Chapter 32
- យ៉ូប Chapter 30
- យ៉ូប Chapter 29
- យ៉ូប Chapter 22