Read របាក្សត្រ ទី ២ Chapter 13 Online
Read របាក្សត្រ ទី ២ Chapter 13 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ២ and the Holy Bible online.
Choose a Chapter
របាក្សត្រ ទី ២ 13
ជំពូក 13
1. នៅឆ្នាំទី១៨ ក្នុងរាជ្យស្តេចយេរ៉ូបោម នោះអ័ប៊ីយ៉ាចាប់តាំងសោយរាជ្យឡើងលើស្រុកយូដា
2. ទ្រង់ក៏សោយរាជ្យ៣ឆ្នាំ នៅក្រុងយេរូសាឡឹម ព្រះមាតាទ្រង់ព្រះនាមជាមីកាយ៉ា ជាបុត្រីអ៊ូរាល អ្នកក្រុងគីបៀរ អ័ប៊ីយ៉ា និងយេរ៉ូបោមក៏ច្បាំងគ្នាដែរ
3. ឯអ័ប៊ីយ៉ាទ្រង់ចាប់តាំងតចម្បាំង មានពលទ័ពសុទ្ធតែមនុស្សថ្នឹកចម្បាំង ហើយជ្រើសរើស មានចិត្តក្លាហានចំនួន៤សែននាក់ ហើយយេរ៉ូបោមក៏ដំរៀបទ័ពច្បាំងនឹងទ្រង់ មានមនុស្សជ្រើសរើស ហើយក្លាហាន៨សែននាក់
4. ឯអ័ប៊ីយ៉ាទ្រង់ឈរនៅលើភ្នំសេម៉ារែម ដែលនៅស្រុកភ្នំអេប្រាអិម មានព្រះបន្ទូលថា ឱយេរ៉ូបោម និងពួកអ៊ីស្រាអែលទាំងអស់គ្នាអើយ ចូរស្តាប់ចុះ
5. គួរឲ្យឯងរាល់គ្នាដឹងថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រទានអំណាចលើសាសន៍អ៊ីស្រាអែលដល់ដាវីឌ ឲ្យសោយរាជ្យជាដរាបទៅ គឺដល់ទ្រង់ និងវង្សានុវង្សរបស់ទ្រង់តទៅ តាមសេចក្ដីសញ្ញាដែលតាំងដោយអំបិល
6. ប៉ុន្តែ យេរ៉ូបោម ជាកូននេបាត ដែលជាអ្នកបម្រើរបស់សាឡូម៉ូន បុត្រាដាវីឌ វាបានលើកខ្លួនឡើងបះបោរនឹងចៅហ្វាយរបស់ខ្លួន
7. ហើយមានមនុស្សជាអសារឥតការ និងមនុស្សចោលម្សៀត បានរួមគ្នាជាមួយនឹងវា ចម្រើនកម្លាំងឡើងទាស់នឹងរេហូបោម ជាបុត្រាសាឡូម៉ូន ក្នុងកាលដែលរេហូបោមនៅខ្ចីគំនិត ហើយចិត្តទន់ មិនអាចទប់នឹងគេបានឡើយ
8. ឥឡូវនេះ ឯងរាល់គ្នាគិតតតាំងនឹងនគររបស់ព្រះយេហូវ៉ា ដែលនៅក្នុងអំណាចកូនចៅដាវីឌទៀត ឯងរាល់គ្នាមានគ្នាសន្ធឹកណាស់ ហើយកូនគោមាសដែលយេរ៉ូបោមបានធ្វើទុកជាព្រះរបស់ឯង ក៏នៅជាមួយនឹងឯងដែរ
9. តើឯងរាល់គ្នាមិនបានបណ្តេញពួកសង្ឃផងព្រះយេហូវ៉ា គឺជាពួកកូនចៅអើរ៉ុន និងពួកលេវីចេញ ហើយបានតាំងពួកអ្នកដទៃឲ្យធ្វើជាពួកសង្ឃ តាមរបៀបអស់ទាំងសាសន៍ដទៃទេឬអី ដល់ម៉្លេះបានជាអ្នកណាក៏ដោយ ដែលយកគោស្ទាវ និងចៀមឈ្មោល៧មកចង់បំបួសខ្លួន នោះនឹងបានធ្វើជាសង្ឃដល់ព្រះទាំងនោះ ដែលមិនមែនជាព្រះទេក៏បាន
10. តែខាងឯយើងរាល់គ្នាវិញ គឺព្រះយេហូវ៉ាទ្រង់ជាព្រះនៃយើង យើងរាល់គ្នាមិនបានបោះបង់ចោលទ្រង់ទេ យើងមានពួកសង្ឃជាពួកកូនចៅអើរ៉ុន និងពួកលេវីដែលធ្វើការងារថ្វាយព្រះយេហូវ៉ាវិញ
11. រាល់តែព្រឹកល្ងាច គេតែងដុតតង្វាយដុត និងគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ាជានិច្ច ក៏រៀបនំបុ័ងតាំងទុកដាក់លើតុបរិសុទ្ធ ព្រមទាំងថែជើងចង្កៀងមាស និងចង្កៀងទាំងប៉ុន្មាន ដែលសម្រាប់ដុតរាល់តែល្ងាច ដ្បិតយើងរាល់គ្នារក្សាបញ្ញើរបស់ព្រះយេហូវ៉ាជាព្រះនៃយើង តែឯងរាល់គ្នាបានបោះបង់ចោលទ្រង់វិញ
12. ហើយមើល ព្រះទ្រង់គង់ជាមួយ ក៏ជាអ្នកនាំមុខយើង ពួកសង្ឃរបស់ទ្រង់ក៏កាន់ត្រែ សម្រាប់នឹងផ្លុំឲ្យស្លន់ឡើងទាស់នឹងឯងរាល់គ្នា ឱពួកកូនចៅអ៊ីស្រាអែលអើយ កុំឲ្យច្បាំងនឹងព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោឯងរាល់គ្នាឡើយ ពីព្រោះឯងរាល់គ្នានឹងមិនចម្រើនទេ។
13. តែឯយេរ៉ូបោមទ្រង់ចាត់ពួកទ័ពបង្កប់ ឲ្យវាងទៅខាងក្រោយ ដូច្នេះ មានពួកគេនៅពីខាងមុខ និងពួកទ័ពបង្កប់នៅពីខាងក្រោយនៃពួកយូដា
14. កាលពួកយូដាបានក្រឡេកបែរមើលទៅក្រោយ នោះក៏ឃើញមានចម្បាំងពីមុខពីក្រោយដូច្នេះ គេក៏អំពាវនាវដល់ព្រះយេហូវ៉ា ហើយពួកសង្ឃក៏ផ្លុំត្រែឡើង
15. ពួកទ័ពយូដា គេស្រែកឡើង ហើយកំពុងដែលពួកយូដាស្រែកឡើងដូច្នោះ នោះព្រះទ្រង់ក៏វាយយេរ៉ូបោម និងពួកអ៊ីស្រាអែលទាំងអស់ នៅមុខអ័ប៊ីយ៉ា និងពួកយូដា
16. ពួកកូនចៅអ៊ីស្រាអែល គេបាក់ទ័ពរត់ពីមុខពួកយូដា ហើយព្រះទ្រង់ប្រគល់គេមកក្នុងកណ្តាប់ដៃនៃពួកយូដា
17. អ័ប៊ីយ៉ា និងពួកទ័ពទ្រង់ ក៏ប្រហារសម្លាប់គេយ៉ាងសម្បើម មានពួកអ៊ីស្រាអែល សុទ្ធតែជាមនុស្សជ្រើសរើស បានដួលស្លាប់អស់៥សែននាក់
18. នៅវេលានោះពួកកូនចៅអ៊ីស្រាអែលត្រូវក្រាបចុះ ឯពួកកូនចៅយូដា គេមានជ័យជម្នះ ដោយព្រោះគេបានពឹងដល់ព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោគេ
19. អ័ប៊ីយ៉ាទ្រង់ដេញតាមយេរ៉ូបោម ដណ្តើមយកបានទីក្រុងខ្លះរបស់ទ្រង់ គឺក្រុងបេត-អែល និងតំបន់នៅជុំវិញ ក្រុងយេសាណា និងតំបន់នៅជុំវិញ និងក្រុងអេប្រុន ព្រមទាំងតំបន់នៅជុំវិញដែរ
20. ហើយនៅក្នុងរាជ្យអ័ប៊ីយ៉ា នោះយេរ៉ូបោមមិនបានចម្រើនកម្លាំងឡើងវិញទៀតឡើយ រួចព្រះយេហូវ៉ាប្រហារទ្រង់ឲ្យសុគតទៅ
21. ឯអ័ប៊ីយ៉ាទ្រង់មានអំណាចកាន់តែខ្លាំងឡើង ទ្រង់យកភរិយា១៤ ហើយបង្កើតបានបុត្រា២២អង្គ និងបុត្រី១៦អង្គ
22. រីឯដំណើរឯទៀតពីអ័ប៊ីយ៉ា ហើយពីការរបស់ទ្រង់ និងព្រះបន្ទូលនៃទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅបរិយាយនៃហោរាអ៊ីដោហើយ។
About របាក្សត្រ ទី ២ Chapter 13
Read របាក្សត្រ ទី ២ Chapter 13 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: របាក្សត្រ ទី ២
Chapter: 13
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading របាក្សត្រ ទី ២ Chapter 13 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is របាក្សត្រ ទី ២ Chapter 13?
របាក្សត្រ ទី ២ Chapter 13 is part of the Book of របាក្សត្រ ទី ២ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete របាក្សត្រ ទី ២ Chapter 13 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from របាក្សត្រ ទី ២
- របាក្សត្រ ទី ២ Chapter 4
- របាក្សត្រ ទី ២ Chapter 32
- របាក្សត្រ ទី ២ Chapter 12
- របាក្សត្រ ទី ២ Chapter 23
- របាក្សត្រ ទី ២ Chapter 33
- របាក្សត្រ ទី ២ Chapter 24
- របាក្សត្រ ទី ២ Chapter 35