ជនគណនា Chapter 1

For English

Read ជនគណនា Chapter 1 Online

Read ជនគណនា Chapter 1 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.

Choose a Chapter

ជនគណនា 1

ជំពូក 1

1. នៅ​ថ្ងៃ​ដំបូង ខែ​ពិសាខ ក្នុង​ឆ្នាំ​ទី​២ ចាប់​តាំង​ពី​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ ក្នុង​ត្រសាល​ជំនុំ នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា

2. ចូរ​ឲ្យ​រាប់​ចំនួន​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ គឺ​គ្រប់​ទាំង​មនុស្ស​ប្រុសៗ តាម​ឈ្មោះ​គេ

3. ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ គឺ​គ្រប់​ទាំង​មនុស្ស​ក្នុង​សាសន៍​អ៊ីស្រា‌អែល ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​នោះ​ឯង ហើយ​និង​អើរ៉ុន ត្រូវ​រាប់​គេ​តាម​ពួក​កង​របស់​គេ

4. ហើយ​ត្រូវ​ឲ្យ​មាន​ម្នាក់ៗ​ពី​គ្រប់​ទាំង​ពូជ​អំបូរ​ទាំង​អស់ ដែល​ជា​មេ​ក្នុង​វង្សា‌នុវង្ស​របស់​ឪពុក​គេ ឲ្យ​បាន​ធ្វើ​ការ​ជា​មួយ​នឹង​ឯង

5. ឯ​មនុស្ស​ដែល​ត្រូវ​ឈរ​ជា​មួយ​នឹង​ឯង នោះ​មាន​ឈ្មោះ​ដូច្នេះ គឺ អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ ពី​ពូជ​អំបូរ​រូបេន​១

6. ស៊្លូមាល ជា​កូន​ស៊ូរី‌សាដាយ ពី​ពូជ​អំបូរ​ស៊ីម្មាន​១

7. ណាសូន ជា​កូន​អ័មី‌ន៉ាដាប់ ពី​ពូជ​អំបូរ​យូដា​១

8. នេថា‌នេល ជា​កូន​ស៊ូហារ ពី​ពូជ​អំបូរ​អ៊ីសាខារ​១

9. អេលាប ជា​កូន​ហេល៉ូន ពី​ពូជ​អំបូរ​សាប់‌យូល៉ូន​១

10. ឯ​ពួក​កូន​ចៅ​យ៉ូសែប គឺ​អេលី‌សាម៉ា ជា​កូន​អាំមីហ៊ូត ពី​ពូជ​អំបូរ​អេប្រា‌អិម​១ និង​កាម៉ា‌លាល ជា​កូន​ផ្តាស៊ើរ ពី​ពូជ​អំបូរ​ម៉ាន៉ាសេ​១

11. អ័ប៊ីដាន ជា​កូន​គីដា‌ហូនី ពី​ពូជ​អំបូរ​បេន‌យ៉ាមីន​១

12. អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​អាំមី‌សា‌ដាយ ពី​ពូជ​អំបូរ​ដាន់​១

13. ប៉ាគី‌ហ៊ាល ជា​កូន​អុក្រាន ពី​ពូជ​អំបូរ​អេស៊ើរ​១

14. អេលា‌សាប់ ជា​កូន​ដេហ៊ូអែល ពី​ពូជ​អំបូរ​កាឌ់​១

15. អ័ហ៊ីរ៉ា ជា​កូន​អេណាន់ ពី​ពូជ​អំបូរ​ណែប‌ថាលី​១

16. នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​ហៅ​ពី​ពួក​ជំនុំ​មក សុទ្ធ​តែ​ជា​កំពូល​លើ​ពូជ​អំបូរ​នៃ​ពួក​អយ្យកោ​គេ​រៀង​ខ្លួន គឺ​ជា​មេ​លើ​ទាំង​ពាន់ៗ​នៃ​សាសន៍​អ៊ីស្រា‌អែល

17. ម៉ូសេ និង​អើរ៉ុន ក៏​យក​មនុស្ស​ទាំង​នេះ ដែល​បាន​ចេញ​ឈ្មោះ​ហើយ​នោះ

18. នាំ​គ្នា​ទៅ​ហៅ​ពួក​ជំនុំ​ឲ្យ​ប្រជុំ​ទាំង​អស់​នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​ពិសាខ​នោះ​ឯង ហើយ​គេ​ក៏​ប្រាប់​ពី​ក្រសែ​របស់​ខ្លួន​ទាំង​ប៉ុន្មាន តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ ឲ្យ​ត្រូវ​នឹង​ចំនួន​ឈ្មោះ​គេ ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ​គ្រប់ៗ​គ្នា

19. ម៉ូសេ​បាន​រាប់​ចំនួន​បណ្តា‌ជន​ទាំង‌ឡាយ​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

20. ឯ​ពូជ​តំណ​នៃ​ពួក​កូន​ចៅ​រូបេន ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន គឺ​ប្រុសៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

21. នោះ​ពួក​គេ​ដែល​បាន​រាប់​ក្នុង​ពូជ​អំបូរ​រូបេន មាន​ចំនួន​៤​ម៉ឺន​៦​ពាន់​៥០០​នាក់។

22. ឯ​ពូជ​តំណ​នៃ​ពួក​កូន​ចៅ​ស៊ីម្មាន តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន គឺ​ប្រុសៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

23. នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​ស៊ីម្មាន មាន​ចំនួន​៥​ម៉ឺន​៩​ពាន់​៣០០​នាក់។

24. ឯ​ពូជ​តំណ​នៃ​ពួក​កូន​ចៅ​កាឌ់ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

25. នោះ​ពួក​គេ​ដែល​បាន​រាប់ ក្នុង​ពូជ​អំបូរ​កាឌ់ មាន​ចំនួន​៤​ម៉ឺន​៥​ពាន់​៦៥០​នាក់។

26. ឯ​ពូជ​តំណ​នៃ​ពួក​កូន​ចៅ​យូដា តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

27. នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​យូដា មាន​ចំនួន​៧​ម៉ឺន​៤​ពាន់​៦០០​នាក់។

28. ឯ​ពូជ​តំណ​នៃ​ពួក​កូន​ចៅ​អ៊ីសាខារ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន​ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

29. នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​អ៊ីសាខារ មាន​ចំនួន​៥​ម៉ឺន​៤​ពាន់​៤០០​នាក់។

30. ឯ​ពូជ​តំណ​នៃ​ពួក​កូន​ចៅ​សាប់‌យូល៉ូន តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

31. នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​សាប់‌យូល៉ូន មាន​ចំនួន​៥​ម៉ឺន​៧​ពាន់​៤០០​នាក់។

32. ឯ​ពួក​កូន​ចៅ​យ៉ូសែប គឺ​ក្នុង​ពូជ​តំណ​នៃ​ពួក​កូន​ចៅ​អេប្រា‌អិម តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

33. នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​អេប្រា‌អិម មាន​ចំនួន​៤​ម៉ឺន​៥០០​នាក់។

34. ឯ​ពូជ​តំណ​នៃ​ពួក​កូន​ចៅ​ម៉ាន៉ាសេ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

35. នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ មាន​ចំនួន​៣​ម៉ឺន​២​ពាន់​២០០​នាក់។

36. ឯ​ពូជ​តំណ​នៃ​ពួក​កូន​ចៅ​បេន‌យ៉ាមីន តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

37. នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន មាន​ចំនួន​៣​ម៉ឺន​៥​ពាន់​៤០០​នាក់។

38. ឯ​ពូជ​តំណ​នៃ​ពួក​កូន​ចៅ​ដាន់ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

39. នោះ​ពួក​គេ​ដែល​បាន​រាប់​ក្នុង​ពូជ​អំបូរ​ដាន់ មាន​ចំនួន​៦​ម៉ឺន​២​ពាន់​៧០០​នាក់។

40. ឯ​ពូជ​តំណ​នៃ​ពួក​កូន​ចៅ​អេស៊ើរ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

41. នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ​ក្នុង​អំបូរ​អេស៊ើរ មាន​ចំនួន ៤​ម៉ឺន​១​ពាន់​៥០០​នាក់។

42. ឯ​ពូជ​តំណ​នៃ​ពួក​កូន​ចៅ​ណែប‌ថាលី តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់​គ្នា

43. នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​ណែប‌ថាលី មាន​ចំនួន​៥​ម៉ឺន​៣​ពាន់​៤០០​នាក់។

44. នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​កំណត់​រាប់ គឺ​ដែល​ម៉ូសេ និង​អើរ៉ុន ហើយ​និង​ពួក​ជា​កំពូល​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​១២​នាក់ ដែល​ម្នាក់​ក្នុង​ពួក​វង្សា‌នុវង្ស​របស់​ឪពុក​គេ​នីមួយៗ​បាន​កំណត់​រាប់

45. ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​គេ​បាន​រាប់​ហើយ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​ពួក​សាសន៍​អ៊ីស្រា‌អែល ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

46. នោះ​រួម​គ្នា​ទាំង​អស់​មាន​៦​សែន​៣​ពាន់​៥៥០​នាក់។

47. តែ​ពួក​លេវី​តាម​ពូជ​អំបូរ​ឪពុក​គេ នោះ​មិន​បាន​រាប់​ជា​មួយ​គ្នា​ទេ

48. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

49. មាន​តែ​ពូជ​អំបូរ​លេវី​១​ទេ ដែល​ឯង​មិន​ត្រូវ​រាប់ ក៏​មិន​ត្រូវ​កំណត់​ឲ្យ​ដឹង​ចំនួន​គេ ក្នុង​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ

50. តែ​ត្រូវ​ឲ្យ​ឯង​តម្រូវ​ពួក​លេវី​ឲ្យ​ត្រួត​លើ​រោង​ឧបោសថ​ផង​សេចក្ដី​បន្ទាល់ និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ហើយ​និង​របស់​ទាំង​អស់​សម្រាប់​រោង​នោះ គឺ​គេ​ហើយ​ដែល​ត្រូវ​លី‌សែង​រោង​ឧបោសថ និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ហើយ​គេ​ត្រូវ​ធ្វើ​ការ‌ងារ​ក្នុង​រោង​នោះ ព្រម​ទាំង​ដំឡើង​ត្រសាល​គេ​នៅ​ជុំវិញ​ផង

51. កាល​ណា​រោង​ឧបោសថ​ត្រូវ​ទៅ​មុខ នោះ​ស្រេច​នូវ​ពួក​លេវី​រុះរើ​ចេញ ហើយ​កាល​ណា​ត្រូវ​ដំឡើង​វិញ នោះ​ក៏​ស្រេច​នូវ​ពួក​លេវី​ដែរ បើ​អ្នក​ដទៃ​ណា​ដែល​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់

52. ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​ឲ្យ​គេ​ដំឡើង​ត្រសាល​គេ​រៀង​ខ្លួន នៅ​១​ដុំ​ជា​មួយ​នឹង​ពួក​ខ្លួន គឺ​នៅ​ជិត​ទង់‌ជ័យ​របស់​ខ្លួន​គ្រប់​គ្នា តាម​ពួក​កង​របស់​ខ្លួន

53. តែ​ឯ​ពួក​លេវី ត្រូវ​ដំឡើង​ត្រសាល​របស់​ខ្លួន នៅ​ព័ទ្ធ​ជុំវិញ​រោង​ឧបោសថ​ផង​សេចក្ដី​បន្ទាល់​វិញ ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី​ខ្ញាល់​មក​លើ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ ហើយ​ត្រូវ​ឲ្យ​គេ​រក្សា​រោង​ឧបោសថ​ផង​សេចក្ដី​បន្ទាល់​នោះ

54. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ គេ​បាន​ធ្វើ​សម្រេច​តាម​ទាំង​អស់។

About ជនគណនា Chapter 1

Read ជនគណនា Chapter 1 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ជនគណនា
Chapter: 1
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ជនគណនា Chapter 1 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ជនគណនា Chapter 1?

ជនគណនា Chapter 1 is part of the Book of ជនគណនា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ជនគណនា Chapter 1 online for free with easy chapter navigation.

More Chapters from ជនគណនា

  1. ជនគណនា Chapter 19
  2. ជនគណនា Chapter 9
  3. ជនគណនា Chapter 5
  4. ជនគណនា Chapter 10
  5. ជនគណនា Chapter 8
  6. ជនគណនា Chapter 33
  7. ជនគណនា Chapter 22

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. និក្ខមនំ Chapter 40
  2. របាក្សត្រ ទី ២ Chapter 29
  3. ទំនុកដំកើង Chapter 29
  4. របាក្សត្រ ទី ១ Chapter 26
  5. សាំយូអែល ទី ១ Chapter 11
  6. ទំនុកដំកើង Chapter 118
  7. ទំនុកដំកើង Chapter 10

Related Chapters & Readings

  1. បទ ចំរៀង សាឡូម៉ូន Chapter 2
  2. បទ ចំរៀង សាឡូម៉ូន Chapter 1
  3. សាស្តា Chapter 12
  4. សាស្តា Chapter 11
  5. យ៉ូស្វេ Chapter 21
  6. ទំនុកដំកើង Chapter 32
  7. ពេត្រុស ទី ១ Chapter 1
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *