ចោទិយកថា Chapter 26

For English

Read ចោទិយកថា Chapter 26 Online

Read ចោទិយកថា Chapter 26 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.

Choose a Chapter

ចោទិយកថា 26

ជំពូក 26

1. កាល​ណា​ឯង​បាន​ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ទុក​ជា​មរដក រួច​បាន​តាំង​ទី​លំនៅ​ជា​ស្រេច​ហើយ

2. នោះ​ត្រូវ​ឲ្យ​យក​ផល​ដំបូង​គ្រប់​មុខ​កើត​ពី​ដី ដែល​ឯង​នឹង​ប្រមូល​មក​ពី​ស្រែ​ចម្ការ ជា​ផល​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ រួច​ដាក់​ចុះ​ក្នុង​បញ្ជី នាំ​យក​ទៅ​ឯ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នឹង​រើស​សម្រាប់​តាំង​ព្រះ‌នាម​ទ្រង់

3. ហើយ​ត្រូវ​ទៅ​ជម្រាប​សង្ឃ​ដែល​មាន​នៅ​គ្រា​នោះ​ថា នៅ​ថ្ងៃ​នេះ​ខ្ញុំ​សូម​ទូល​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ថា ខ្ញុំ​បាន​មក​ដល់​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ថា នឹង​ឲ្យ​មក​យើង​ខ្ញុំ​ហើយ

4. នោះ​ត្រូវ​ឲ្យ​សង្ឃ​យក​កញ្ជើ​ពី​ដៃ​ឯង ទៅ​ដាក់​នៅ​មុខ​អាសនៈ​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង

5. រួច​ត្រូវ​ថ្លែង​ប្រាប់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ថា អយ្យកោ​ទូល‌បង្គំ​លោក​ជា​សាសន៍​អើរ៉ាម ដែល​ដើរ​សាត់‌ព្រាត់ លោក​បាន​ចុះ​ទៅ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​អេស៊ីព្ទ មាន​គ្នា​តែ​បន្តិច​ទេ ហើយ​នៅ​ស្រុក​នោះ​បាន​ត្រឡប់​ជា​សាសន៍​១​យ៉ាង​ធំ ហើយ​ខ្លាំង​ពូកែ មាន​គ្នា​ជា​ច្រើន​វិញ

6. ពួក​សាសន៍​អេស៊ីព្ទ​បាន​ប្រព្រឹត្ត​អាក្រក់​ដល់​យើង​ខ្ញុំ ព្រម​ទាំង​ធ្វើ​ទុក្ខ ហើយ​ដាក់​បន្ទុក​ឲ្យ​ធ្វើ​ការ​មាន​ទំងន់​ណាស់​ផង

7. នោះ​យើង​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​យើង​ខ្ញុំ ហើយ​ទ្រង់​បាន​ឮ​សម្រែក​យើង​ខ្ញុំ ក៏​ឃើញ​សេចក្ដី​ទុក្ខ​លំបាក និង​ការ​នឿយ‌ហត់​របស់​យើង​ខ្ញុំ ព្រម​ទាំង​ការ​ដែល​គេ​សង្កត់‌សង្កិន​ដល់​យើង​ខ្ញុំ​ផង

8. នោះ​ទ្រង់​ក៏​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា និង​ព្រះ‌ពាហុ​លើក​សម្រេច ព្រម​ទាំង​ធ្វើ​ការ​គួរ​ស្ញែង‌ខ្លាច​ដ៏​ធំ និង​ទី​សម្គាល់ ហើយ​និង​ការ​អស្ចារ្យ​ផង

9. ទ្រង់​ក៏​បាន​នាំ​យើង​ខ្ញុំ​ចូល​មក​ដល់​ទី​នេះ ហើយ​បាន​ប្រទាន​ស្រុក​នេះ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ដល់​យើង​ខ្ញុំ​រាល់​គ្នា

10. ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ មើល ទូល‌បង្គំ​បាន​នាំ​យក​ផល​ដំបូង​កើត​ពី​ដី ដែល​ទ្រង់​បាន​ប្រទាន​ដល់​ទូល‌បង្គំ​មក​ហើយ នោះ​ត្រូវ​ឲ្យ​ឯង​ដាក់​របស់​ទាំង​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង រួច​ក្រាប​ថ្វាយ‌បង្គំ​ដល់​ទ្រង់

11. ហើយ​ត្រូវ​រីក‌រាយ​ចំពោះ​គ្រប់​ទាំង​របស់​ល្អ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក​ចុះ ព្រម​ទាំង​ពួក​គ្រួ​ឯង និង​ពួក​លេវី ហើយ​និង​ពួក​អ្នក​ដែល​ស្នាក់​នៅ​ជា​មួយ​នឹង​ឯង​ផង។

12. កាល​ណា​ឯង​បាន​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​ផល​របស់​ឯង​ទាំង​ប៉ុន្មាន នៅ​ឆ្នាំ​ទី​៣ គឺ​ជា​ឆ្នាំ​ដែល​ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​១០​នោះ​រួច​ហើយ នោះ​ត្រូវ​ចែក​ឲ្យ​ដល់​ពួក​លេវី និង​ពួក​អ្នក​ដែល​ស្នាក់​នៅ ព្រម​ទាំង​ពួក​កូន​កំព្រា ហើយ​និង​ពួក​ស្រី​មេម៉ាយ​ផង ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​បរិភោគ​ចម្អែត​គ្រប់‌គ្រាន់ នៅ​ក្នុង​ទី​ក្រុង​ឯង​ដែរ

13. នោះ​ត្រូវ​ឲ្យ​ទូល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ថា ទូល‌បង្គំ​បាន​នាំ​យក​តង្វាយ​ទាំង​អស់ ចេញ​ពី​ផ្ទះ​ទូល‌បង្គំ​មក ហើយ​បាន​ចែក​ឲ្យ​ដល់​ពួក​លេវី និង​ពួក​អ្នក​ដែល​ស្នាក់​នៅ ព្រម​ទាំង​ពួក​កូន​កំព្រា និង​ពួក​ស្រី​មេម៉ាយ​ផង តាម​បញ្ញត្ត​ដែល​ទ្រង់​បាន​បង្គាប់​មក​គ្រប់​ជំពូក​ហើយ ទូល‌បង្គំ​មិន​បាន​រំលង​បញ្ញត្ត​ទ្រង់​ណា​មួយ​ឡើយ ក៏​មិន​បាន​ភ្លេច​ដែរ

14. ទូល‌បង្គំ​មិន​បាន​ទទួល​ទាន​ពី​របស់​ទាំង​នោះ ក្នុង​កាល​ដែល​កំពុង​កាន់​ទុក្ខ​ឡើយ ក៏​មិន​បាន​បង្វែរ​អ្វី​មួយ​សម្រាប់​ការ​ស្មោក‌គ្រោក ឬ​ឲ្យ​អ្វី​សម្រាប់​ខ្មោច​ស្លាប់​ដែរ ទូល‌បង្គំ​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូល‌បង្គំ ហើយ​បាន​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​អស់ ដែល​ទ្រង់​បាន​បង្គាប់​មក​ហើយ

15. សូម​ទ្រង់​ទត​មក​ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ទ្រង់​នៅ​ស្ថាន‌សួគ៌ ហើយ​ប្រទាន​ពរ​ដល់​សាសន៍​អ៊ីស្រា‌អែល​ជា​រាស្ត្រ​របស់​ទ្រង់ ព្រម​ទាំង​ដី​ដែល​ទ្រង់​បាន​ប្រទាន​មក​យើង​ខ្ញុំ​ផង គឺ​ជា​ស្រុក​នេះ​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​យើង​ខ្ញុំ​ហើយ។

16. នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បង្គាប់​មក​ឲ្យ​ឯង​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ទាំង​នេះ ដូច្នេះ ត្រូវ​ឲ្យ​ឯង​កាន់ ហើយ​ប្រព្រឹត្ត​តាម ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង​ចុះ

17. នៅ​ថ្ងៃ​នេះ ឯង​បាន​សុខ​ចិត្ត​ទទួល​ព្រម​ថា​ព្រះ‌យេហូវ៉ា ទ្រង់​ជា​ព្រះ​នៃ​ឯង ហើយ​ថា ឯង​នឹង​ដើរ​តាម​ផ្លូវ​ទ្រង់ ព្រម​ទាំង​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់ និង​ច្បាប់ ហើយ​និង​បញ្ញត្ត​របស់​ទ្រង់​ទាំង​ប៉ុន្មាន ក៏​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ផង

18. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បាន​ទទួល​ព្រម​នៅ​ថ្ងៃ​នេះ​ថា ឯង​ជា​រាស្ត្រ​របស់​ផង​ទ្រង់​ពិត ដូច​ជា​ទ្រង់​បាន​សន្យា​នឹង​ឯង​ហើយ ព្រម​ទាំង​ប្រាប់​ឲ្យ​ឯង​កាន់​តាម​គ្រប់​ទាំង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់

19. ហើយ​ឲ្យ​បាន​លើក​ឯង​ឡើង​ជា​ខ្ពស់​ផង គឺ​ខ្ពស់​លើស​អស់​ទាំង​សាសន៍​ដែល​ទ្រង់​បាន​បង្កើត ដោយ​មាន​សេចក្ដី​សរសើរ និង​កេរ្តិ៍​ឈ្មោះ ហើយ​និង​សេចក្ដី​ថ្កុំ‌ថ្កើង ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​ជា​រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ស្រាប់។

About ចោទិយកថា Chapter 26

Read ចោទិយកថា Chapter 26 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ចោទិយកថា
Chapter: 26
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ចោទិយកថា Chapter 26 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ចោទិយកថា Chapter 26?

ចោទិយកថា Chapter 26 is part of the Book of ចោទិយកថា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ចោទិយកថា Chapter 26 online for free with easy chapter navigation.

More Chapters from ចោទិយកថា

  1. ចោទិយកថា Chapter 18
  2. ចោទិយកថា Chapter 31
  3. ចោទិយកថា Chapter 12
  4. ចោទិយកថា Chapter 24
  5. ចោទិយកថា Chapter 17
  6. ចោទិយកថា Chapter 11
  7. ចោទិយកថា Chapter 2

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. យ៉ូអែល Chapter 1
  2. ពង្សាវតារក្សត្រ ទី ១ Chapter 6
  3. ហូសេ Chapter 10
  4. អេសេគាល Chapter 37
  5. លេវីវិន័យ Chapter 26
  6. ទំនុកដំកើង Chapter 142
  7. មីកា Chapter 2

Related Chapters & Readings

  1. របាក្សត្រ ទី ១ Chapter 18
  2. ពង្សាវតារក្សត្រ ទី ២ Chapter 7
  3. អេសាយ Chapter 50
  4. ធីម៉ូថេ ទី ១ Chapter 6
  5. របាក្សត្រ ទី ២ Chapter 27
  6. របាក្សត្រ ទី ២ Chapter 14
  7. សុភាសិត Chapter 17
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *