Read និក្ខមនំ Chapter 30 Online
Read និក្ខមនំ Chapter 30 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.
Choose a Chapter
និក្ខមនំ 30
ជំពូក 30
1. ត្រូវឲ្យធ្វើអាសនៈ១ពីឈើនាងនួនសម្រាប់ដុតគ្រឿងក្រអូប
2. ឲ្យមានបណ្តោយ១ហត្ថ ទទឹង១ហត្ថ ៤ជ្រុងស្មើ ហើយកំពស់២ហត្ថ ឯស្នែងអាសនៈក៏ត្រូវធ្វើភ្ជាប់នឹងតួអាសនៈ
3. ត្រូវស្រោបដោយមាសសុទ្ធខាងលើ ហើយនៅចំហៀងជុំវិញ ព្រមទាំងស្នែងផង ហើយត្រូវធ្វើកែមដោយមាសព័ទ្ធជុំវិញដែរ
4. នៅពីក្រោមកែមនោះត្រូវធ្វើកងមាស២ដាក់ភ្ជាប់នៅសងខាង សម្រាប់នឹងប្រហកឈើស្នែងសែងទៅ
5. ឯឈើស្នែងសោត ក៏ត្រូវធ្វើពីឈើនាងនួនស្រោបដោយមាសដែរ
6. ត្រូវដាក់អាសនៈនោះនៅមុខវាំងនន ដែលនៅខាងមុខហឹបនៃសេចក្ដីបន្ទាល់ គឺនៅមុខទីសន្តោសប្រោស ដែលនៅលើសេចក្ដីបន្ទាល់នោះជាកន្លែងដែលអញមកជួបនឹងឯង
7. អើរ៉ុនត្រូវដុតគ្រឿងក្រអូបលើអាសនៈនោះរាល់តែព្រឹក នៅវេលាដែលកំពុងរៀបចង្កៀង
8. ហើយរាល់តែល្ងាច ក្នុងកាលតែលោកអុជចង្កៀង នោះត្រូវដុតគ្រឿងក្រអូបទៀត នេះគឺជាគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ា សម្រាប់ថ្វាយនៅអស់កល្បជានិច្ច ដល់អស់ទាំងពូជតំណឯងតទៅ
9. មិនត្រូវថ្វាយគ្រឿងក្រអូបដទៃ ឬយញ្ញបូជាដុត ឬតង្វាយម្សៅណានៅលើអាសនៈនេះឡើយ ក៏មិនត្រូវច្រួចតង្វាយអ្វីលើអាសនៈនេះដែរ
10. ក្នុង១ឆ្នាំម្តង អើរ៉ុនត្រូវយកឈាមនៃតង្វាយលោះបាប ដែលថ្វាយសម្រាប់ឲ្យធួននឹងបាបមកប្រឡាក់នៅស្នែង ឲ្យធួននឹងអាសនៈនេះផង គឺនៅគ្រប់ទាំងតំណឯងរាល់គ្នាត្រូវធ្វើដូច្នេះ ដើម្បីឲ្យធួននឹងអាសនៈនេះក្នុង១ឆ្នាំម្តងជានិច្ច ដ្បិតជាការបរិសុទ្ធបំផុតនៅចំពោះព្រះយេហូវ៉ា។
11. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
12. កាលណារាប់ចំនួនពួកកូនចៅអ៊ីស្រាអែលតាមបញ្ជីគេ នោះត្រូវឲ្យគេបង់ប្រាក់ ជាថ្លៃលោះខ្លួន ថ្វាយព្រះយេហូវ៉ាគ្រប់ៗគ្នា ដើម្បីកុំឲ្យកើតមានសេចក្ដីវេទនាណាមួយនៅក្នុងពួកគេ ក្នុងកាលដែលកំពុងតែរាប់ចំនួនគេនោះឡើយ
13. ឯអស់អ្នកដែលឆ្លងទៅខាងពួកអ្នកដែលបានរាប់ហើយ នោះត្រូវបង់ថ្លៃ៥កាក់ម្នាក់គ្រប់ៗគ្នា តាមប្រាក់ដែលប្រើក្នុងទីបរិសុទ្ធ គឺ១រៀលត្រូវជា១០កាក់ ឯ៥កាក់នេះជាតង្វាយថ្វាយព្រះយេហូវ៉ា
14. ពួកអ្នកទាំងប៉ុន្មានដែលត្រូវរាប់ក្នុងបញ្ជី តាំងពីអាយុ២០ឆ្នាំឡើងទៅលើ នោះត្រូវបង់ថ្លៃថ្វាយជាតង្វាយដល់ព្រះយេហូវ៉ាគ្រប់ៗគ្នា
15. អ្នកមានមិនត្រូវបង់ឲ្យលើសទៅ ហើយអ្នកក្រក៏មិនត្រូវបង់ឲ្យខ្វះពី៥កាក់ សម្រាប់ជាតង្វាយថ្វាយព្រះយេហូវ៉ា ដើម្បីនឹងលោះខ្លួននោះដែរ
16. ត្រូវឲ្យទទួលប្រាក់លោះខ្លួននោះពីពួកកូនចៅអ៊ីស្រាអែល សម្រាប់ការងារក្នុងត្រសាលជំនុំ ដើម្បីឲ្យបានទុកជាសេចក្ដីរំឭក របស់ពួកកូនចៅអ៊ីស្រាអែលនៅចំពោះព្រះយេហូវ៉ា សម្រាប់ជាតង្វាយលោះខ្លួន។
17. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
18. ត្រូវឲ្យធ្វើចានក្លាំ និងជើងពីលង្ហិន សម្រាប់ការលាងសម្អាត ហើយត្រូវដាក់នៅទីពាក់កណ្តាលត្រសាលជំនុំ និងអាសនៈ រួចត្រូវដាក់ទឹកចុះ
19. នោះអើរ៉ុន និងពួកកូនលោក នឹងលាងដៃលាងជើងនៅត្រង់នោះ
20. កាលណាគេចូលទៅក្នុងត្រសាលជំនុំ ត្រូវឲ្យគេលាងនឹងទឹកនោះ ដើម្បីកុំឲ្យត្រូវស្លាប់ ហើយកាលណាចូលទៅជិតអាសនៈ ដើម្បីធ្វើការងារ ឬនឹងថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា
21. នោះគេត្រូវលាងដៃលាងជើងដែរ ដើម្បីកុំឲ្យត្រូវស្លាប់ នេះជាច្បាប់សម្រាប់នៅអស់កល្បជានិច្ច ដល់អើរ៉ុន និងពូជពង្សលោកអស់ទាំងតំណតរៀងទៅ។
22. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេទៀតថា
23. ចូរឲ្យយកគ្រឿងក្រអូបយ៉ាងវិសេស គឺជាជ័រល្វីងទេសសុទ្ធ៥០០ដំឡឹង សម្បុរល្វែងក្រអូបពាក់កណ្តាល គឺ២៥០ដំឡឹង ឫសកន្ធាយ២៥០ដំឡឹង
24. និងកំញាន៥០០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ហើយនិងប្រេងអូលីវ៨កំប៉ុង
25. ត្រូវលាយចំរុះគ្នាធ្វើជាប្រេងសម្រាប់បុណ្យចាក់លាបយ៉ាងបរិសុទ្ធ ដែលបានចំរុះលាយគ្នាតាមវិធីធ្វើនៃអ្នកផ្សំគ្រឿងក្រអូប ទុកសម្រាប់ជាប្រេងចាក់លាបយ៉ាងបរិសុទ្ធ
26. ត្រូវយកប្រេងនេះ ចាក់លាបត្រសាលជំនុំ ហឹបនៃសេចក្ដីបន្ទាល់
27. តុ ហើយនិងគ្រឿងប្រដាប់នៃតុទាំងប៉ុន្មាន ជើងចង្កៀង និងគ្រឿងប្រដាប់នៃចង្កៀងទាំងអម្បាលម៉ាន អាសនៈគ្រឿងក្រអូប
28. អាសនៈតង្វាយដុត និងគ្រឿងប្រដាប់នៃអាសនៈនោះទាំងប៉ុន្មាន ហើយចានក្លាំ និងជើងនៃចាននោះផង
29. ត្រូវឲ្យញែករបស់ទាំងនោះចេញជាបរិសុទ្ធ ដើម្បីឲ្យបានបរិសុទ្ធជាទីបំផុត ឯរបស់អ្វីដែលប៉ះនឹងរបស់ទាំងនោះៗនឹងបានបរិសុទ្ធដែរ
30. រួចត្រូវឲ្យចាក់ប្រេងលើអើរ៉ុន និងពួកកូនលោក ព្រមទាំងញែកគេចេញជាបរិសុទ្ធ ឲ្យបានធ្វើការងារជាសង្ឃដល់អញ
31. ត្រូវឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ប្រេងនេះត្រូវទុកជាប្រេងសម្រាប់បុណ្យចាក់លាបយ៉ាងបរិសុទ្ធដល់អញ នៅអស់ទាំងតំណឯងរាល់គ្នាទៅ
32. មិនត្រូវយកប្រេងនេះចាក់លើខ្លួនមនុស្សធម្មតាឡើយ ក៏មិនត្រូវផ្សំគ្រឿងតាមកំណត់នេះនឹងធ្វើឲ្យដូចដែរ ដ្បិតប្រេងនេះជាបរិសុទ្ធ ហើយត្រូវឲ្យឯងរាល់គ្នារាប់ជាបរិសុទ្ធដែរ
33. អ្នកណាដែលនឹងផ្សំធ្វើតាមឲ្យដូច ឬដែលយកទៅចាក់លាបដល់អ្នកប្រទេសដទៃ នោះនឹងត្រូវកាត់កាល់ពីសាសន៍ខ្លួនចេញ។
34. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរយកគ្រឿងក្រអូបទាំងនេះ គឺពុំសែនទេស សន្ទះក្រអូប ហើយកប៌ូរ និងកំញានសុទ្ធស្មើគ្នា
35. ត្រូវផ្សំគ្នាធ្វើជាគ្រឿងក្រអូប តាមវិធីធ្វើរបស់អ្នកផ្សំគ្រឿងក្រអូប ទាំងបង់អំបិលផង នេះជាគ្រឿងក្រអូបស្អាត ហើយបរិសុទ្ធ
36. ត្រូវយកខ្លះលំអិតឲ្យម៉ដ្ត នាំទៅដាក់នៅមុខទីបន្ទាល់ក្នុងត្រសាលជំនុំជាកន្លែងដែលអញមកជួបនឹងឯង ត្រូវឲ្យឯងរាល់គ្នារាប់គ្រឿងនេះជាបរិសុទ្ធជាទីបំផុត
37. កុំឲ្យផ្សំគ្រឿងតាមកំណត់នេះ និងធ្វើឲ្យដូចគ្រឿងក្រអូបនេះសម្រាប់ឯងឡើយ ឯងរាល់គ្នាត្រូវរាប់គ្រឿងនេះជាបរិសុទ្ធ សម្រាប់តែព្រះយេហូវ៉ាប៉ុណ្ណោះ
38. បើអ្នកណាដែលធ្វើឲ្យដូចនឹងគ្រឿងក្រអូបនេះ ទុកសម្រាប់នឹងហិត នោះនឹងត្រូវកាត់កាល់ពីសាសន៍ខ្លួនចេញ។
About និក្ខមនំ Chapter 30
Read និក្ខមនំ Chapter 30 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: និក្ខមនំ
Chapter: 30
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading និក្ខមនំ Chapter 30 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is និក្ខមនំ Chapter 30?
និក្ខមនំ Chapter 30 is part of the Book of និក្ខមនំ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete និក្ខមនំ Chapter 30 online for free with easy chapter navigation.
More Chapters from និក្ខមនំ
- និក្ខមនំ Chapter 3
- និក្ខមនំ Chapter 31
- និក្ខមនំ Chapter 24
- និក្ខមនំ Chapter 18
- និក្ខមនំ Chapter 10
- និក្ខមនំ Chapter 35
- និក្ខមនំ Chapter 29
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ទំនុកដំកើង Chapter 19
- លេវីវិន័យ Chapter 16
- អេសេគាល Chapter 30
- លោកុប្បត្តិ Chapter 20
- ទំនុកដំកើង Chapter 42
- ទំនុកដំកើង Chapter 94
- ចោទិយកថា Chapter 4