Read យ៉ូប Chapter 9 Online
Read យ៉ូប Chapter 9 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូប and the Holy Bible online.
Choose a Chapter
យ៉ូប 9
ជំពូក 9
1. នោះយ៉ូបក៏ឆ្លើយឡើងថា
2. ខ្ញុំដឹងប្រាកដថាជាយ៉ាងនោះហើយ ប៉ុន្តែ ធ្វើដូចម្តេចឲ្យមនុស្សបានសុចរិតនៅចំពោះព្រះបាន
3. បើគេចង់តវ៉ានឹងទ្រង់ នោះក្នុង១ពាន់ គេរកឆ្លើយតែ១ក៏មិនបានផង
4. ទ្រង់មានព្រះហឫទ័យប្រកបដោយប្រាជ្ញា ក៏មានឥទ្ធិឫទ្ធិដ៏ក្រៃលែង តើមានអ្នកណាដែលរឹងទទឹងនឹងទ្រង់ ហើយមានសេចក្ដីសុខឬទេ
5. ទ្រង់លើកភ្នំឲ្យឃ្លាតចាកទីទៅឥតឲ្យដឹងផង ទ្រង់ក៏ផ្កាប់វាដោយសេចក្ដីក្រោធរបស់ទ្រង់
6. ទ្រង់ចាប់អង្រួនផែនដីឲ្យចេញពីកន្លែងធម្មតា ហើយអស់ទាំងសសរនៃផែនដីក៏ញ័រ
7. ទ្រង់ហាមដល់ថ្ងៃ នោះថ្ងៃក៏មិនរះ ហើយទ្រង់បិទបាំងអស់ទាំងផ្កាយផង
8. គឺទ្រង់តែ១អង្គឯងដែលលាតត្រដាងមេឃ ហើយយាងទៅលើរលកសមុទ្រ
9. ទ្រង់បានបង្កើតផ្កាយក្រពើ ផ្កាយនាយព្រាន ហើយផ្កាយកូនមាន់ ព្រមទាំងប្រឡោះនៃមេឃខាងត្បូង
10. ទ្រង់ធ្វើការយ៉ាងធំក្រៃលែង ដែលរកយល់មិនបាន និងការអស្ចារ្យឥតគណនា
11. មើល ទ្រង់យាងកាត់មុខខ្ញុំ តែខ្ញុំមិនឃើញទេ ទ្រង់ក៏យាងហួសទៅ តែខ្ញុំមិនដឹងសោះ
12. បើទ្រង់ចាប់យកទៅ តើអ្នកណានឹងឃាត់ទ្រង់បាន តើអ្នកណានឹងហ៊ានទូលសួរទ្រង់ថា តើទ្រង់ធ្វើអ្វីនោះ។
13. ព្រះទ្រង់មិនព្រមដកសេចក្ដីក្រោធទ្រង់ទៅវិញទេ ឯពួកជំនួយដ៏មានចិត្តអួតអាង គេត្រូវក្រាបចុះនៅក្រោមទ្រង់
14. ចំណង់បើខ្ញុំ តើនឹងទូលឆ្លើយដល់ទ្រង់តិចជាងគេអម្បាលម៉ានទៅទៀត ទោះបើខំរើសពាក្យទូលនឹងទ្រង់ក៏ដោយ
15. ឯខ្ញុំ សូម្បីបើខ្ញុំបានសុចរិត គង់តែមិនហ៊ានទូលឆ្លើយដល់ទ្រង់ផង ខ្ញុំនឹងអង្វរដល់ចៅក្រមនៃខ្ញុំវិញ
16. បើសិនជាខ្ញុំបានអំពាវនាវ ហើយទ្រង់បានឆ្លើយមកខ្ញុំ គង់តែខ្ញុំមិនជឿថា ទ្រង់បានទទួលស្តាប់សំឡេងរបស់ខ្ញុំដែរ
17. ដ្បិតទ្រង់បំបែកបំបាក់ខ្ញុំដោយសារខ្យល់ព្យុះ ក៏ចម្រើនរបួសខ្ញុំឲ្យច្រើនឡើងដោយឥតហេតុ
18. ទ្រង់មិនបើកឲ្យខ្ញុំដកទាំងដង្ហើមផង គឺទ្រង់ចម្អែតខ្ញុំដោយសេចក្ដីជូរល្វីងវិញ
19. បើនឹងគិតប្រើកម្លាំង នោះមើល ទ្រង់ក៏ខ្លាំងជាងទៅទៀត ឬបើគិតពីសេចក្ដីជំនុំជម្រះ នោះទ្រង់មានព្រះបន្ទូលមកថា តើអ្នកណានឹងកោះហៅអញ
20. បើខ្ញុំនឹងតាំងខ្លួនជាសុចរិត នោះមាត់ខ្ញុំនឹងបានកាត់ទោសដល់ខ្លួនវិញ បើខ្ញុំថា ខ្ញុំទៀងត្រង់ នោះនឹងបង្ហាញច្បាស់ថា ខ្ញុំវៀចវេរហើយ
21. ទោះបើខ្ញុំបានគ្រប់លក្ខណ៍ គង់តែមិនពឹងដល់ខ្លួនឯងទេ ខ្ញុំស្អប់ជីវិតនៃខ្ញុំ
22. សេចក្ដីទាំងនោះត្រូវគ្នាទាំងអស់ បានជាខ្ញុំថា ទ្រង់បំផ្លាញទាំងមនុស្សគ្រប់លក្ខណ៍ និងមនុស្សអាក្រក់ផង
23. បើសិនជាសេចក្ដីវេទនាណានាំឲ្យស្លាប់ភ្លាម នោះទ្រង់នឹងសើចឡកដល់សេចក្ដីល្បងលរបស់មនុស្សឥតទោស
24. ផែនដីនេះបានប្រគល់ទៅក្នុងកណ្តាប់ដៃនៃមនុស្សអាក្រក់ហើយ ទ្រង់ក៏បាំងមុខពួកចៅក្រមនៃផែនដី បើមិនមែនជាទ្រង់ទេ នោះតើជាអ្នកណាវិញ។
25. ឯថ្ងៃទាំងឡាយនៃអាយុខ្ញុំ នោះលឿនជាងអ្នករត់សំបុត្រ ក៏រត់បាត់ទៅ ឥតដែលឃើញសេចក្ដីល្អអ្វីឡើយ
26. ក៏កន្លងហួសទៅដូចជាទូកធ្វើពីឫស្សី ឧបមាដូចជាឥន្ទ្រីដែលបោះពួយចាប់រំពា
27. បើសិនជាខ្ញុំថា ខ្ញុំនឹងបំភ្លេចសេចក្ដីដំអូញរបស់ខ្ញុំ ក៏នឹងបំផ្លាស់បំប្រែទឹកមុខព្រួយចេញ ហើយនិងមានចិត្តធូរឡើងវិញ
28. នោះខ្ញុំខ្លាចអស់ទាំងសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ហើយដឹងថា អ្នកមិនរាប់ខ្ញុំជាឥតទោសទេ
29. ខ្ញុំនឹងត្រូវមានទោសមែន ដូច្នេះ ខ្ញុំនឹងនឿយហត់ជាឥតប្រយោជន៍ធ្វើអី
30. បើសិនជាខ្ញុំនឹងសម្អាតខ្លួនដោយទឹកហិមៈ ហើយលាងដៃឲ្យស្អាតយ៉ាងណាក៏ដោយ
31. គង់តែអ្នកនឹងបោះខ្ញុំចុះទៅក្នុងភក់ជ្រាំវិញ នោះទាំងសម្លៀកបំពាក់ខ្ញុំនឹងខ្ពើមខ្ញុំផង
32. ដ្បិតព្រះទ្រង់មិនមែនជាមនុស្សដូចជាខ្ញុំ ដែលខ្ញុំនឹងហ៊ានឆ្លើយដល់ទ្រង់ ឬដែលនឹងជួបគ្នាដោយរឿងក្តីនោះទេ
33. គ្មានអ្នកណាជាអ្នកកណ្តាល ដែលនឹងដាក់ដៃលើយើងទាំង២សង្រួបសង្រួមឡើយ
34. ឲ្យទ្រង់ដកដំបងពីខ្ញុំចេញ ហើយកុំឲ្យសេចក្ដីស្ញែងខ្លាចរបស់ទ្រង់មកបំភ័យខ្ញុំទៀត
35. នោះខ្ញុំនឹងទូលដល់ទ្រង់ឥតភ័យខ្លាច ដ្បិតដែលខ្លួនខ្ញុំនៅតែយ៉ាងនេះ នោះខ្ញុំមិនហ៊ានទេ។
About យ៉ូប Chapter 9
Read យ៉ូប Chapter 9 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូប
Chapter: 9
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូប. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូប Chapter 9 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូប Chapter 9?
យ៉ូប Chapter 9 is part of the Book of យ៉ូប in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូប Chapter 9 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from យ៉ូប
- យ៉ូប Chapter 22
- យ៉ូប Chapter 2
- យ៉ូប Chapter 25
- យ៉ូប Chapter 36
- យ៉ូប Chapter 12
- យ៉ូប Chapter 7
- យ៉ូប Chapter 40