លោកុប្បត្តិ Chapter 47

For English

Read លោកុប្បត្តិ Chapter 47 Online

Read លោកុប្បត្តិ Chapter 47 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លោកុប្បត្តិ and the Holy Bible online.

Choose a Chapter

លោកុប្បត្តិ 47

ជំពូក 47

1. យ៉ូសែប​ក៏​ចូល​ទៅ​គាល់​ផារ៉ោន​ទូល​ថា ឪពុក និង​បង​ប្អូន​ទូល‌បង្គំ​បាន​ចេញ​ពី​ស្រុក​កាណាន​មក​ហើយ ព្រម​ទាំង​នាំ​យក​ហ្វូង​ចៀម ហ្វូង​គោ និង​របស់​ទ្រព្យ​ទាំង​អស់​មក​ផង មើល គេ​នៅ​ឯ​ស្រុក​កូសែន​ឯ​ណោះ

2. គាត់​ក៏​យក​បង​ប្អូន​៥​នាក់​ទៅ​ថ្វាយ​ផារ៉ោន​ឲ្យ​ទ្រង់​ស្គាល់

3. នោះ​ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​បង​ប្អូន​គាត់​ថា ឯង​រាល់​គ្នា​មាន​របរ​រក​ស៊ី​ធ្វើ​ការ​អ្វី គេ​ក៏​ទូល​ថា យើង​ខ្ញុំ​ជា​បាវ​បម្រើ​ទ្រង់​មាន​របរ​ជា​អ្នក​គង្វាល​សត្វ ទាំង​យើង​ខ្ញុំ និង​ឪពុក​យើង​ខ្ញុំ​តៗ​មក

4. គេ​ទូល​ទ្រង់​ថា យើង​ខ្ញុំ​សូម​ចូល​មក​ជ្រក‌កោន​នៅ​ក្នុង​ស្រុក​នេះ​ផង ពី​ព្រោះ​នៅ​ឯ​ស្រុក​កាណាន នោះ​គ្មាន​ស្មៅ​ឲ្យ​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ជា​បាវ​ទ្រង់​ទេ ដ្បិត​នៅ​ស្រុក​នោះ​កើត​មាន​អំណត់​ជា​ខ្លាំង​ណាស់ ដូច្នេះ សូម​ឲ្យ​យើង​ខ្ញុំ​ជា​បាវ​ទ្រង់ បាន​ជ្រក​កោន​នៅ​ស្រុក​កូសែន​ផង

5. នោះ​ផារ៉ោន​មាន​ព្រះ‌បន្ទូល​ទៅ​យ៉ូសែប​ថា ឪពុក និង​បង​ប្អូន​អ្នក​បាន​មក​ឯ​អ្នក​ហើយ

6. ដូច្នេះ ស្រុក​អេស៊ីព្ទ​នៅ​មុខ​អ្នក​ស្រាប់​ហើយ ចូរ​ឲ្យ​ឪពុក និង​បង​ប្អូន​អាស្រ័យ​នៅ​ត្រង់​កន្លែង​ដ៏​ល្អ​បំផុត​ចុះ ចូរ​ឲ្យ​គេ​នៅ​ក្នុង​ស្រុក​កូសែន​ទៅ បើ​អ្នក​ស្គាល់​អ្នក​ណា​ក្នុង​ពួក​គេ​ដែល​ប្រសប់​វាង‌វៃ នោះ​ចូរ​តាំង​គេ​ឡើង​ឲ្យ​ធ្វើ​ជា​មេ​គង្វាល​លើ​ហ្វូង​សត្វ​របស់​យើង​ផង

7. យ៉ូសែប​ក៏​នាំ​យ៉ាកុប ជា​ឪពុក​ខ្លួន ចូល​ទៅ​គាល់​ផារ៉ោន​ដែរ ហើយ​យ៉ាកុប​ក៏​សូម​ពរ​ថ្វាយ​ដល់​ផារ៉ោន

8. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា អាយុ​របស់​តា​បាន​ប៉ុន្មាន​ហើយ

9. យ៉ាកុប​ទូល​ឆ្លើយ​ថា ចំនួន​ឆ្នាំ​ដែល​ទូល‌បង្គំ​សំចត​នៅ​នោះ​បាន​តែ​១៣០​ឆ្នាំ​ទេ អស់​ទាំង​ឆ្នាំ​អាយុ​នៃ​ទូល‌បង្គំ​បាន​តិច​ណាស់ ហើយ​អាក្រក់​ផង មិន​ដល់​នឹង​ចំនួន​ឆ្នាំ​អាយុ​ដែល​ពួក​អយ្យកោ​របស់​ទូល‌បង្គំ​បាន​សំចត​នៅ​នោះ​ទេ

10. យ៉ាកុប​ក៏​សូម​ពរ​ថ្វាយ​ដល់​ផារ៉ោន​ទៀត រួច​លា​ទ្រង់​ចេញ​ទៅ

11. យ៉ូសែប​ក៏​ឲ្យ​ឪពុក និង​បង​ប្អូន​អាស្រ័យ​នៅ​ត្រង់​កន្លែង​ដ៏​ល្អ​បំផុត​ក្នុង​ស្រុក គឺ​នៅ​ត្រង់​រ៉ាមសេស ហើយ​គាត់​ឲ្យ​គេ​មាន​កេរ‌អាករ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដូច​ជា​ផារ៉ោន​បាន​បង្គាប់​មក

12. យ៉ូសែប​តែង​ចំណាយ​ស្បៀង​អាហារ​ចិញ្ចឹម​ដល់​ឪពុក និង​បង​ប្អូន ព្រម​ទាំង​ពួក​ផ្ទះ​ឪពុក​ទាំង​អស់ តាម​គ្រួ​គេ​ផង។

13. នៅ​គ្រប់​ក្នុង​ស្រុក​នោះ​គ្មាន​អ្វី​បរិភោគ​សោះ ដ្បិត​អំណត់​អត់​ជា​ខ្លាំង​ណាស់ ដល់​ម៉្លេះ​បាន​ជា​ស្រុក​អេស៊ីព្ទ និង​ស្រុក​កាណាន​បាន​ហិន‌ហោច​ទៅ ដោយ​ព្រោះ​អំណត់​នោះ

14. យ៉ូសែប​ប្រមូល​ប្រាក់​ដែល​មាន​នៅ​ស្រុក​អេស៊ីព្ទ ហើយ​នៅ​ស្រុក​កាណាន​ទាំង​អស់ ជា​តម្លៃ​នៃ​ស្រូវ​ដែល​គេ​ទិញ​នោះ ក៏​បញ្ចូល​ទុក​ក្នុង​ឃ្លាំង​របស់​ផារ៉ោន

15. រួច​កាល​ប្រាក់​ស្រុក​អេស៊ីព្ទ និង​ស្រុក​កាណាន​បាន​អស់​ហើយ​នោះ​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់ ក៏​មក​ឯ​យ៉ូសែប​អង្វរ​ថា សូម​ចែក​ស្បៀង​អាហារ​ដល់​យើង​ខ្ញុំ​ផង ដ្បិត​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​មុខ​លោក ដោយ​ព្រោះ​តែ​ខ្វះ​ប្រាក់​ឬ​អី

16. យ៉ូសែប​ក៏​ប្រាប់​ថា បើ​គ្មាន​ប្រាក់ ចូរ​ឲ្យ​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​មក នោះ​ខ្ញុំ​នឹង​ឲ្យ​ស្បៀង​អាហារ​ប្តូរ​នឹង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​វិញ

17. គេ​ក៏​នាំ​យក​ហ្វូង​សត្វ​មក​ឯ​យ៉ូសែប ហើយ​គាត់​ឲ្យ​ស្បៀង​អាហារ​ដល់​គេ​ប្តូរ​នឹង​សេះ ហ្វូង​ចៀម ហ្វូង​គោ និង​លា នៅ​ឆ្នាំ​នោះ​គាត់​ឲ្យ​ស្បៀង​អាហារ​ចិញ្ចឹម​គេ​ដោយ​ប្តូរ​នឹង​ហ្វូង​សត្វ

18. ដល់​ផុត​ពី​ឆ្នាំ​នោះ​ទៅ ចូល​មក​ឆ្នាំ​ថ្មី​ទៀត នោះ​គេ​មក​ឯ​យ៉ូសែប​អង្វរ​ថា យើង​ខ្ញុំ​មិន​លាក់‌បាំង​នឹង​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ទេ ដ្បិត​ប្រាក់​របស់​យើង​ខ្ញុំ​អស់​រលីង​ហើយ ឯ​ហ្វូង​សត្វ​ទាំង​អស់​សោត​ក៏​បាន​ទៅ​លោក​ម្ចាស់​ដែរ គ្មាន​សល់​អ្វី​នៅ​មុខ​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ឡើយ នៅ​សល់​តែ​ខ្លួន​យើង​ខ្ញុំ​នឹង​ដី​របស់​យើង​ខ្ញុំ​ប៉ុណ្ណោះ

19. ហេតុ​អ្វី​បាន​ជា​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​ចំពោះ​លោក ព្រម​ទាំង​ដី​យើង​ខ្ញុំ​ផង​ដូច្នេះ សូម​ទិញ​យើង​ខ្ញុំ និង​ដី​របស់​យើង​ខ្ញុំ​ប្តូរ​នឹង​អាហារ​ចុះ នោះ​យើង​ខ្ញុំ ហើយ​ដី​យើង​ខ្ញុំ​នឹង​នៅ​បម្រើ​ផារ៉ោន សូម​ចែក​ពូជ​មក​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​បាន​រស់​នៅ កុំ​ឲ្យ​ស្លាប់ ហើយ​កុំ​ឲ្យ​ដី​នៅ​ចោល​ទទេ​ផង។

20. យ៉ូសែប​ក៏​ទិញ​ដី​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​អស់​ថ្វាយ​ផារ៉ោន ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​គេ​លក់​ស្រែ​ចម្ការ​រៀង​ខ្លួន​ពី​ព្រោះ​គេ​អត់​ជា​ខ្លាំង ស្រុក​នោះ​ក៏​ទៅ​ជា​របស់​ផង​ផារ៉ោន​ទាំង​អស់

21. ឯ​ពួក​រាស្ត្រ គាត់​ឲ្យ​គេ​ចូល​ទៅ​នៅ​ក្នុង​ទី​ក្រុង​ពី​ព្រំ​ស្រុក​អេស៊ីព្ទ​ម្ខាង​ទៅ​ដល់​ចុង​ម្ខាង

22. សល់​នៅ​តែ​ដី​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ​ដែល​គាត់​មិន​បាន​ទិញ ដ្បិត​ពួក​សង្ឃ​មាន​ចំណែក​មក​ពី​ផារ៉ោន លោក​ឆាន់​ចំណែក​ដែល​ផារ៉ោន​ប្រគេន ហេតុ​នោះ​បាន​ជា​លោក​សង្ឃ​មិន​លក់​ដី​របស់​ខ្លួន​ទេ។

23. យ៉ូសែប​ប្រកាស​ដល់​ប្រជា‌ជន​ទាំង‌ឡាយ​ថា នែ​ឥឡូវ​នេះ​ខ្ញុំ​បាន​ទិញ​អ្នក​រាល់​គ្នា ព្រម​ទាំង​ដី​របស់​អ្នក​រាល់​គ្នា​ថ្វាយ​ផារ៉ោន​ហើយ នេះ​ជា​ពូជ​ឲ្យ​ដល់​អ្នក​រាល់​គ្នា ចូរ​យក​ទៅ​សាប‌ព្រោះ​ចុះ

24. ដល់​រដូវ​ចម្រូូត នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​យក​១​ភាគ​ក្នុង​៥​មក​ថ្វាយ​ដល់​ផារ៉ោន​វិញ ហើយ​៤​ភាគ​ទៀត​ទុក​សម្រាប់​អ្នក​រាល់​គ្នា គឺ​ទុក​ជា​ពូជ​ពង្រោះ និង​ជា​អាហារ​ដល់​អ្នក​រាល់​គ្នា​ចុះ ព្រម​ទាំង​ពួក​គ្រួ​អ្នក​រាល់​គ្នា​ផង ហើយ​សម្រាប់​នឹង​ចិញ្ចឹម​កូន​ចៅ​អ្នក​រាល់​គ្នា

25. គេ​ក៏​ឆ្លើយ​ថា លោក​បាន​ជួយ​សង្គ្រោះ​ជីវិត​យើង​ខ្ញុំ​ហើយ សូម​តែ​ឲ្យ​យើង​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​លោក​ចុះ នោះ​យើង​ខ្ញុំ​នឹង​ធ្វើ​ជា​បាវ​បម្រើ​ដល់​ផារ៉ោន

26. យ៉ូសែប​ក៏​តាំង​សេចក្ដី​នោះ​ពី​ដំណើរ​ដី​ស្រុក​អេស៊ីព្ទ ទុក​ជា​ច្បាប់​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ថា ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​៥​ទៅ​ផារ៉ោន មាន​តែ​ដី​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ​ទេ ដែល​មិន​បាន​ទៅ​ជា​របស់​ផង​ផារ៉ោន។

27. ឯ​ពួក​អ៊ីស្រា‌អែល គេ​នៅ​ត្រង់​កូសែន ក្នុង​ស្រុក​អេស៊ីព្ទ ហើយ​បាន​កេរ‌អាករ​នៅ​ស្រុក​នោះ ក៏​បង្កើត​កូន​ចម្រើន​កើន​ឡើង​សន្ធឹក

28. យ៉ាកុប​គាត់​រស់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​១៧​ឆ្នាំ នោះ​អាយុ​យ៉ាកុប​បាន​១៤៧​ឆ្នាំ​ហើយ

29. វេលា​ដែល​អ៊ីស្រា‌អែល​ត្រូវ​ស្លាប់ នោះ​កាន់​តែ​ជិត​ដល់ គាត់​ហៅ​យ៉ូសែប​ជា​កូន​មក​ផ្តាំ​ថា បើ​ឯង​អាណិត​ដល់​អញ​ឥឡូវ នោះ​ចូរ​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ អញ​ស្បថ​ថា ឯង​នឹង​ប្រព្រឹត្ត​ចំពោះ​អញ​ដោយ​សប្បុរស​ហើយ​ពិត​ត្រង់ គឺ​មិន​កប់​សព​អញ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នេះ​ឡើយ

30. តែ​កាល​ណា​អញ​បាន​ដេក​លក់ ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​អញ​ហើយ នោះ​ចូរ​ឯង​យក​សព​អញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទៅ​កប់​នៅ​ក្នុង​ផ្នូរ​របស់​ពួក​អយ្យកោ​ទៅ យ៉ូសែប​ក៏​ទទួល​ព្រម​ថា ខ្ញុំ​នឹង​ធ្វើ​សម្រេច​តាម​ពាក្យ​របស់​លោក​ឪពុក

31. នោះ​យ៉ាកុប​ប្រាប់​ថា ចូរ​ស្បថ​ឲ្យ​អញ​ចុះ គាត់​ក៏​ស្បថ​ជូន រួច​អ៊ីស្រា‌អែល​ក៏​ឱន​ក្រាប​ចុះ​នៅ​លើ​ក្បាល​គ្រែ។

About លោកុប្បត្តិ Chapter 47

Read លោកុប្បត្តិ Chapter 47 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: លោកុប្បត្តិ
Chapter: 47
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading លោកុប្បត្តិ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading លោកុប្បត្តិ Chapter 47 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is លោកុប្បត្តិ Chapter 47?

លោកុប្បត្តិ Chapter 47 is part of the Book of លោកុប្បត្តិ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete លោកុប្បត្តិ Chapter 47 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. សាស្តា Chapter 1
  5. ហូសេ Chapter 10
  6. ហូសេ Chapter 8
  7. ហូសេ Chapter 6

Explore More from លោកុប្បត្តិ

  1. លោកុប្បត្តិ Chapter 48
  2. លោកុប្បត្តិ Chapter 27
  3. លោកុប្បត្តិ Chapter 30
  4. លោកុប្បត្តិ Chapter 23
  5. លោកុប្បត្តិ Chapter 37
  6. លោកុប្បត្តិ Chapter 34
  7. លោកុប្បត្តិ Chapter 4

Related Chapters & Readings

  1. ទំនុកដំកើង Chapter 132
  2. ទំនុកដំកើង Chapter 70
  3. ដានីយ៉ែល Chapter 3
  4. សុភាសិត Chapter 30
  5. យ៉ូប Chapter 13
  6. ទំនុកដំកើង Chapter 148
  7. ចោទិយកថា Chapter 17
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *