Read របាក្សត្រ ទី ១ Chapter 22 Online
Read របាក្សត្រ ទី ១ Chapter 22 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ១ and the Holy Bible online.
Choose a Chapter
របាក្សត្រ ទី ១ 22
ជំពូក 22
1. ដាវីឌក៏មានព្រះបន្ទូលថា នេះគឺជាព្រះវិហារនៃព្រះយេហូវ៉ាដ៏ជាព្រះ ហើយនេះជាអាសនៈនៃតង្វាយដុតសម្រាប់ពួកអ៊ីស្រាអែលហើយ។
2. គ្រានោះ ទ្រង់បង្គាប់ឲ្យប្រមូលពួកសាសន៍ដទៃទាំងអម្បាលម៉ាន ដែលអាស្រ័យនៅក្នុងស្រុកអ៊ីស្រាអែល ហើយចាត់ជាងឲ្យទៅដាប់ថ្ម សម្រាប់ស្អាងព្រះវិហារនៃព្រះ
3. ទ្រង់ក៏រៀបចំដែកយ៉ាងសន្ធឹក ដើម្បីធ្វើដែកគោលសម្រាប់សន្លឹក និងក្របទ្វារ ហើយសម្រាប់ត្រចៀកទ្វារផង និងលង្ហិនយ៉ាងសន្ធឹក ដែលថ្លឹងមិនបានដែរ
4. ព្រមទាំងឈើតាត្រៅឥតគណនា ដ្បិតពួកសាសន៍ស៊ីដូន និងពួកអ្នកក្រុងទីរ៉ុស គេនាំឈើតាត្រៅយ៉ាងសន្ធឹក មកថ្វាយដាវីឌ
5. ហើយទ្រង់មានព្រះបន្ទូលថា សាឡូម៉ូន បុត្រយើង នៅក្មេងខ្ចីពេកណាស់ ហើយព្រះវិហារដែលត្រូវស្អាងថ្វាយព្រះយេហូវ៉ា នោះត្រូវតែបានរុងរឿងយ៉ាងក្រៃលែង ព្រមទាំងមានសិរីលំអ និងល្បីឮទួទៅ នៅគ្រប់ទាំងនគរផង ដូច្នេះ យើងនឹងរៀបចំឲ្យ យ៉ាងនោះដាវីឌក៏ត្រៀមប្រដាប់ទុកជាបរិបូរ មុនដែលទ្រង់អស់ព្រះជន្មទៅ។
6. រួចមក ទ្រង់ហៅសាឡូម៉ូន ជាព្រះរាជបុត្រា មកផ្តាំឲ្យស្អាងព្រះវិហារ ថ្វាយព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល
7. ដាវីឌក៏មានព្រះបន្ទូលនឹងសាឡូម៉ូនថា កូនអើយ ក្នុងចិត្តអញមានគំនិតចង់ស្អាងព្រះវិហារថ្វាយដល់ព្រះនាមព្រះយេហូវ៉ាជាព្រះនៃអញហើយ
8. តែព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់អញថា ឯងបានកម្ចាយឈាមជាច្រើន ហើយបានច្បាំងចម្បាំងយ៉ាងធំ មិនត្រូវឲ្យឯងស្អាងព្រះវិហារ សម្រាប់ឈ្មោះអញទេ ពីព្រោះបានកម្ចាយឈាមជាច្រើន នៅលើផែនដី នៅចំពោះអញ
9. មើល នឹងមានកូនប្រុស១កើតដល់ឯង កូននោះនឹងបានជាមនុស្សទំនេរនៅ ហើយអញនឹងឲ្យវាមានសេចក្ដីសម្រាក ពីពួកខ្មាំងសត្រូវនៅជុំវិញ ដ្បិតវានឹងមានឈ្មោះថា សាឡូម៉ូន ហើយនៅជំនាន់វា អញនឹងឲ្យពួកអ៊ីស្រាអែលបានសេចក្ដីសុខសាន្ត និងសេចក្ដីស្រាកស្រាន្ត
10. កូននោះនឹងស្អាងព្រះវិហារសម្រាប់ឈ្មោះអញវិញ វានឹងធ្វើជាកូនរបស់អញ អញក៏នឹងធ្វើជាឪពុកដល់វា ហើយនិងតាំងរាជ្យវា លើនគរអ៊ីស្រាអែលជាដរាបទៅ
11. ដូច្នេះ កូនអើយ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯង ហើយសូមឲ្យឯងបានចម្រើនឡើង ដើម្បីស្អាងព្រះវិហារនៃព្រះយេហូវ៉ាជាព្រះនៃឯង ដូចជាទ្រង់បានមានព្រះបន្ទូលពីដំណើរឯងហើយ
12. សូមតែឲ្យព្រះយេហូវ៉ាទ្រង់ប្រទានប្រាជ្ញា និងយោបល់ ដល់ឯង ហើយបង្គាប់បញ្ជាឯងពីដំណើរសាសន៍អ៊ីស្រាអែល ដើម្បីឲ្យឯងបានកាន់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាជាព្រះនៃឯង
13. យ៉ាងនោះ ឯងនឹងបានចម្រើនឡើង គឺបើឯងរក្សា ហើយប្រព្រឹត្តតាមច្បាប់ និងបញ្ញត្តទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់លោកម៉ូសេ ពីដំណើរពួកអ៊ីស្រាអែលជាពិត ចូរឲ្យឯងមានកម្លាំងចុះ ហើយឲ្យចិត្តក្លាហានដែរ កុំឲ្យខ្លាច ឬរសាយចិត្តឡើយ
14. ឥឡូវនេះ មើល ក្នុងអស់ទាំងសេចក្ដីទុក្ខលំបាករបស់អញ នោះអញបានចាត់ចែងទុក ជាមាស១សែនហាប និងប្រាក់១លានហាប ព្រមទាំងលង្ហិន និងដែកដែលថ្លឹងមិនបានផង ដ្បិតច្រើនហួសកំណត់ណាស់ ក៏បានចាត់ចែងឈើ និងថ្មដែរ ហើយឯងនឹងចង់បន្ថែមទៀតក៏បាន
15. មួយទៀត មានពួកជាងនៅជាមួយនឹងឯងជាបរិបូរដែរ គឺមានជាងដាប់ថ្ម ជាងអារឈើ ហើយគ្រប់ទាំងមនុស្សដែលជំនាញក្នុងការគ្រប់មុខ
16. ខាងឯមាស ប្រាក់ លង្ហិន និងដែក នោះមានជាច្រើនឥតគណនា ដូច្នេះ ចូរឯងរៀបចំឡើង ចាប់ធ្វើចុះ សូមឲ្យព្រះយេហូវ៉ាគង់នៅជាមួយនឹងឯងផង។
17. ដាវីឌក៏បង្គាប់ដល់ពួកអ្នកដែលជាកំពូលរបស់សាសន៍អ៊ីស្រាអែលដែរ ឲ្យគេត្រូវជួយសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់
18. ដោយព្រះបន្ទូលថា តើព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា មិនគង់នៅជាមួយទេឬអី តើទ្រង់មិនបានឲ្យអ្នករាល់គ្នាឈប់សម្រាក នៅគ្រប់ទិសដែរទេឬ ដ្បិតទ្រង់បានប្រគល់ពួកអ្នកស្រុកនេះមកក្នុងកណ្តាប់ដៃយើងហើយ ស្រុកនេះបានចុះចូលនៅចំពោះព្រះយេហូវ៉ា និងពួករាស្ត្ររបស់ទ្រង់
19. ដូច្នេះ ចូរអ្នករាល់គ្នាតាំងចិត្ត តាំងព្រលឹង ដើម្បីរកតាមព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាចុះ ចូរខំប្រឹងឡើង ស្អាងទីបរិសុទ្ធផងព្រះយេហូវ៉ាដ៏ជាព្រះ ដើម្បីនឹងនាំហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់បរិសុទ្ធរបស់ទ្រង់ មកក្នុងព្រះវិហារ ដែលនឹងត្រូវស្អាងសម្រាប់ព្រះនាមទ្រង់។
About របាក្សត្រ ទី ១ Chapter 22
Read របាក្សត្រ ទី ១ Chapter 22 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: របាក្សត្រ ទី ១
Chapter: 22
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading របាក្សត្រ ទី ១ Chapter 22 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is របាក្សត្រ ទី ១ Chapter 22?
របាក្សត្រ ទី ១ Chapter 22 is part of the Book of របាក្សត្រ ទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete របាក្សត្រ ទី ១ Chapter 22 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 10
- ហូសេ Chapter 6
Explore More from របាក្សត្រ ទី ១
- របាក្សត្រ ទី ១ Chapter 23
- របាក្សត្រ ទី ១ Chapter 25
- របាក្សត្រ ទី ១ Chapter 7
- របាក្សត្រ ទី ១ Chapter 10
- របាក្សត្រ ទី ១ Chapter 3
- របាក្សត្រ ទី ១ Chapter 29
- របាក្សត្រ ទី ១ Chapter 13