ទំនុកដំកើង Chapter 139

For English

Read ទំនុកដំកើង Chapter 139 Online

Read ទំនុកដំកើង Chapter 139 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 139

ជំពូក 139

1. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ពិនិត្យ​មើល ហើយ​បាន​ស្គាល់​ទូល‌បង្គំ​ផង

2. ទ្រង់​ជ្រាប​ការ​ដែល​ទូល‌បង្គំ​អង្គុយ​ចុះ និង​ការ​ដែល​ទូល‌បង្គំ​ក្រោក​ឡើង​ផង ទ្រង់​ក៏​យល់​គំនិត​របស់​ទូល‌បង្គំ​ពី​ចម្ងាយ​ដែរ

3. ទ្រង់​ពិនិត្យ​ពិចារណា​ផ្លូវ​ច្រក និង​ទី​ដេក​របស់​ទូល‌បង្គំ ក៏​ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល‌បង្គំ​ដែរ

4. ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ ពាក្យ​សំដី​មិន​ទាន់​មាន​នៅ​អណ្តាត​ទូល‌បង្គំ​នៅ​ឡើយ នោះ​ទ្រង់​ក៏​ជ្រាប​គ្រប់​ជំពូក​ហើយ

5. ទ្រង់​បាន​ព័ទ្ធ​ទូល‌បង្គំ​ជិត​ពី​មុខ​ពី​ក្រោយ ហើយ​បាន​ដាក់​ព្រះ‌ហស្ត​លើ​ទូល‌បង្គំ

6. ការ​ដឹង​ច្បាស់​យ៉ាង​នេះ ក៏​អស្ចារ្យ​ហួស​ល្បត់​ទូល‌បង្គំ ហើយ​ខ្ពស់​ដល់‌ម៉្លេះ បាន​ជា​ទូល‌បង្គំ ឈោង​មិន​ដល់​សោះ

7. តើ​ទូល‌បង្គំ​នឹង​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះ‌វិញ្ញាណ​ទ្រង់ តើ​នឹង​រត់​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះ‌‌ភ័ក្ត្រ​ទ្រង់

8. ទោះ​បើ​ទូល‌បង្គំ​នឹង​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ ក៏​មាន​ទ្រង់​សណ្ឋិត​នៅ​ទី​នោះ ទោះ​បើ​ទូល‌បង្គំ​នឹង​រៀប​ដំណេក​នៅ​ស្ថាន​ឃុំ ព្រលឹង​មនុស្ស​ស្លាប់ នោះ​ក៏​ឃើញ​មាន​ទ្រង់​សណ្ឋិត​នៅ​ដែរ

9. ទោះ​បើ​ទូល‌បង្គំ​នឹង​យក​ស្លាប​នៃ​បច្ចូស‌កាល ហោះ​ទៅ​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ

10. គង់​តែ​ព្រះ‌ហស្ត​ទ្រង់​នឹង​នាំ​ទូល‌បង្គំ​នៅ​ទី​នោះ ហើយ​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​នឹង​ក្តាប់​ទូល‌បង្គំ​ដែរ

11. បើ​ទូល‌បង្គំ​ថា សេចក្ដី​ងងឹត​នឹង​គ្រប​បាំង ទូល‌បង្គំ​ជា​ប្រាកដ ហើយ​ពន្លឺ​ដែល​ភ្លឺ​នៅ​ជុំវិញ​ទូល‌បង្គំ​នឹង​ត្រឡប់​ទៅ​ជា​យប់​វិញ

12. ដូច្នេះ ទាំង​សេចក្ដី​ងងឹត​នោះ​ឯង មិន​លាក់​ពី​ទ្រង់​ឡើយ ទោះ​ទាំង​យប់​ក៏​ភ្លឺ​ដូច​ជា​ពេល​ថ្ងៃ​ដែរ ឯ​សេចក្ដី​ងងឹត និង​ពន្លឺ​ភ្លឺ នោះ​ស្មើ​គ្នា​នៅ​ចំពោះ​ទ្រង់

13. ដ្បិត​គឺ​ទ្រង់​ដែល​បាន​បង្កើត​ចិត្ត​ថ្លើម​នៃ​ទូល‌បង្គំ ហើយ​បាន​ផ្សំ​គ្រឿង​នៃ​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ

14. ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូល‌បង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ ឯ​ស្នាដៃ​នៃ​ទ្រង់​ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូល‌បង្គំ​ក៏​ដឹង​ច្បាស់​ហើយ

15. កាល​ទូល‌បង្គំ​កើត​មាន​នៅ​ទី​កំបាំង ហើយ​បាន​សូន្យ​ធ្វើ​បែប​ចម្លែកៗ​នៅ​ទី​ទាប​នៃ​ផែនដី នោះ​គ្រោង​កាយ​របស់​ទូល‌បង្គំ​មិន​កំបាំង​នឹង​ទ្រង់​ទេ

16. ព្រះ‌នេត្រ​ទ្រង់​បាន​ឃើញ​ធាតុ​នៃ​ទូល‌បង្គំ ក្នុង​កាល​ដែល​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ ទាំង​អស់​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ទ្រង់ គឺ​អស់​ទាំង​ថ្ងៃ​អាយុ ដែល​បាន​តម្រូវ​ឲ្យ​ទូល‌បង្គំ​រស់​នៅ ក្នុង​កាល​ដែល​មិន​ទាន់​មាន​ថ្ងៃ​ណា​មួយ​នោះ​នៅ​ឡើយ

17. ឱ​ព្រះ‌អង្គ​អើយ ព្រះ‌តម្រិះ​របស់​ទ្រង់​មាន​តម្លៃ​វិសេស ដល់​ទូល‌បង្គំ​ណាស់​ហ្ន៎ ក៏​មាន​ចំនួន​ច្រើន​ណាស់​ផង

18. បើ​សិន​ជា​ទូល‌បង្គំ​នឹង​ខំ​រាប់​ចំនួន នោះ​មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត កាល​ណា​ទូល‌បង្គំ​ភ្ញាក់​ឡើង នោះ​ទូល‌បង្គំ​នៅ​ជា​មួយ​នឹង​ទ្រង់​នៅ​ឡើយ

19. ឱ​ព្រះ‌អង្គ​អើយ ទ្រង់​នឹង​ប្រហារ​ពួក មនុស្ស​អាក្រក់​ជា​មិន​ខាន នែ ពួក​មនុស្ស​ដែល​កម្ចាយ​ឈាម​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ

20. ដ្បិត​គេ​ពោល​យ៉ាង​អាក្រក់​ទាស់​នឹង​ទ្រង់ ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់ គេ​ចេញ​ព្រះ‌នាម ទ្រង់​ជា​អសារ​ឥត​ការ

21. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ស្អប់​ដល់​ពួក​អ្នក ដែល​ស្អប់​ទ្រង់ ក៏​ខ្ពើម​ដល់​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទ្រង់​ដែរ​ទេ​តើ

22. គឺ​ទូល‌បង្គំ​ស្អប់​គេ​ពេញ​ទី​ហើយ គេ​បាន​ត្រឡប់​ជា​ខ្មាំង​សត្រូវ​ដល់​ទូល‌បង្គំ​ដែរ

23. ឱ​ព្រះ‌អង្គ​អើយ សូម​ពិនិត្យ​មើល ឲ្យ​បាន​ស្គាល់​ចិត្ត​ទូល‌បង្គំ​ផង សូម​ល្បង​ល​ឲ្យ​បាន​ជ្រាប​អស់​ទាំង​គំនិត​នៃ​ទូល‌បង្គំ​ចុះ

24. សូម​ទត​មើល​បើ​មាន​អំពើ​អាក្រក់​ណា​នៅ​ក្នុង​ទូល‌បង្គំ ហើយ​នាំ​ទូល‌បង្គំ​តាម​ផ្លូវ​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច។

About ទំនុកដំកើង Chapter 139

Read ទំនុកដំកើង Chapter 139 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 139
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 139 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 139?

ទំនុកដំកើង Chapter 139 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 139 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 146
  2. ទំនុកដំកើង Chapter 101
  3. ទំនុកដំកើង Chapter 125
  4. ទំនុកដំកើង Chapter 71
  5. ទំនុកដំកើង Chapter 52
  6. ទំនុកដំកើង Chapter 150
  7. ទំនុកដំកើង Chapter 149

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ទំនុកដំកើង Chapter 145
  2. អេសាយ Chapter 61
  3. ទំនុកដំកើង Chapter 114
  4. ពង្សាវតារក្សត្រ ទី ១ Chapter 22
  5. ជនគណនា Chapter 1
  6. ហូសេ Chapter 5
  7. អេសាយ Chapter 22

Related Chapters & Readings

  1. លេវីវិន័យ Chapter 7
  2. លូកា Chapter 6
  3. សាការី Chapter 7
  4. យេរេមា Chapter 16
  5. សាស្តា Chapter 10
  6. លោកុប្បត្តិ Chapter 18
  7. ជនគណនា Chapter 9
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *