ទំនុកដំកើង Chapter 145

For English

Read ទំនុកដំកើង Chapter 145 Online

Read ទំនុកដំកើង Chapter 145 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 145

ជំពូក 145

1. ឱ​ព្រះ​ដ៏​ជា​មហា‌ក្សត្រ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​លើក​តម្កើង​ទ្រង់ ហើយ​និង​សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​ពរ​អស់‌កល្ប‌ជានិច្ច

2. ទូល‌បង្គំ​នឹង​សូម​ឲ្យ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ‌ពរ​រាល់ៗ​ថ្ងៃ ព្រម​ទាំង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់​អស់‌កល្ប‌ជានិច្ច

3. ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ គឺ​គួរ​សរសើរ​យ៉ាង​ក្រៃ‌លែង ឯ​សណ្ឋាន​ធំ​ប្រសើរ​របស់​ទ្រង់ នោះ​នឹង​រក​យល់​មិន​បាន

4. មនុស្ស​ដំណ​១​នឹង​សរសើរ​ស្នាដៃ​របស់​ទ្រង់ ដល់​ដំណ​១​ទៀត ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ការ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ផង

5. ទូល‌បង្គំ​នឹង​រំពឹង​គិត​ពី​ឫទ្ធា‌នុភាព​ដ៏​រុងរឿង​ឧត្តម ហើយ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់​ដែរ

6. មនុស្ស​ទាំង‌ឡាយ​នឹង​ថ្លែង​ពី​ឫទ្ធិ​នៃ​ការ​ដ៏​គួរ​ស្ញែង​ខ្លាច របស់​ទ្រង់ ឯ​ទូល‌បង្គំ​នឹង​ប្រកាស​ពី​សណ្ឋាន​ដ៏​ធំ​វិសេស​នៃ​ទ្រង់​ដែរ

7. គេ​នឹង​បញ្ចេញ​សេចក្ដី​ដែល​នឹក​ចាំ​ពី​ព្រះ‌ហឫទ័យ ដ៏​ល្អ​ប្រសើរ ហើយ​ច្រៀង​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់

8. ព្រះ‌យេហូវ៉ា​ទ្រង់​ប្រកប​ដោយ​មេត្តា‌ករុណា និង​អាណិត‌អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ក៏​មាន​សេចក្ដី​សប្បុរស​ដ៏​ធំ​ទូលាយ

9. ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌ហឫទ័យ​ទន់​សន្តោស​របស់​ទ្រង់ ក៏​គ្រប​លើ​កិច្ច‌ការ​របស់​ទ្រង់​ទាំង​ប៉ុន្មាន

10. ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ហើយ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​នឹង​សូម​ឲ្យ​ទ្រង់​បាន​ប្រកប ដោយ​ព្រះ‌ពរ

11. គេ​នឹង​ថ្លែង​ពី​សិរី‌ល្អ​នៃ​នគរ​ទ្រង់ និង​ពី​តេជា‌នុភាព​របស់​ទ្រង់

12. ប្រយោជន៍​ឲ្យ​ពួក​មនុស្ស​ជាតិ​បាន​ស្គាល់ អស់​ទាំង​ការ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ ហើយ​និង​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​រាជ្យ​ទ្រង់

13. រាជ្យ​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច ហើយ​អំណាច​ទ្រង់​ក៏​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​ត​ទៅ

14. ព្រះ‌យេហូវ៉ា​ទ្រង់​គាំទ្រ​ដល់​អស់​អ្នក​ដែល​ដួល ក៏​លើក​ពួក​អ្នក​ដែល​ត្រូវ​ឱន​ឡើង​វិញ

15. ភ្នែក​របស់​មនុស្ស​ទាំង​អស់​រង់‌ចាំ​តែ​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រទាន​អាហារ​ដល់​គេ​តាម​ត្រូវ​ពេល

16. ទ្រង់​លា​ព្រះ‌ហស្ត ក៏​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង‌ឡាយ

17. ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​ទ្រង់ ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​របស់​ទ្រង់​ដែរ

18. ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក ដែល​អំពាវ‌នាវ​ដល់​ទ្រង់ គឺ​អស់​អ្នក​ដែល​អំពាវ‌នាវ​ដល់​ទ្រង់​ដោយ​ពិត​ត្រង់

19. ទ្រង់​នឹង​បំពេញ​បំណង​ចិត្ត​នៃ​អស់​អ្នក​ដែល​កោត‌ខ្លាច ដល់​ទ្រង់ ក៏​នឹង​ឮ​ពាក្យ​អំពាវ‌នាវ​របស់​គេ ព្រម​ទាំង​ជួយ​សង្គ្រោះ​គេ​ផង

20. ព្រះ‌យេហូវ៉ា​ទ្រង់​រមែង​ការ‌ពារ​អស់​អ្នក ដែល​ស្រឡាញ់​ទ្រង់ តែ​នឹង​បំផ្លាញ​ពួក​មនុស្ស​អាក្រក់​វិញ

21. មាត់​ទូល‌បង្គំ​នឹង​ពោល​ពាក្យ​សរសើរ​ពី​ព្រះ‌យេហូវ៉ា គួរ​ឲ្យ​មនុស្ស​ទាំង‌ឡាយ​បាន​សូម​ឲ្យ​ព្រះ‌នាម​បរិសុទ្ធ របស់​ទ្រង់​បាន​ពរ នៅ​អស់‌កល្ប‌ជានិច្ច​ដែរ។

About ទំនុកដំកើង Chapter 145

Read ទំនុកដំកើង Chapter 145 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 145
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 145 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 145?

ទំនុកដំកើង Chapter 145 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 145 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 150
  2. ទំនុកដំកើង Chapter 125
  3. ទំនុកដំកើង Chapter 52
  4. ទំនុកដំកើង Chapter 148
  5. ទំនុកដំកើង Chapter 122
  6. ទំនុកដំកើង Chapter 106
  7. ទំនុកដំកើង Chapter 99

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ពង្សាវតារក្សត្រ ទី ២ Chapter 13
  2. សុភាសិត Chapter 9
  3. របាក្សត្រ ទី ២ Chapter 10
  4. លេវីវិន័យ Chapter 18
  5. ចោទិយកថា Chapter 3
  6. ទំនុកដំកើង Chapter 150
  7. អេសេគាល Chapter 42

Related Chapters & Readings

  1. ធីម៉ូថេ ទី ១ Chapter 2
  2. សុភាសិត Chapter 16
  3. លេវីវិន័យ Chapter 23
  4. កូរិនថូសទី ១ Chapter 4
  5. ទំនុកដំកើង Chapter 125
  6. ទំនុកដំកើង Chapter 131
  7. យ៉ូហាន ទី ១ Chapter 1
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *