Read ជនគណនា Chapter 36 Online
Read ជនគណនា Chapter 36 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.
Choose a Chapter
ជនគណនា 36
ជំពូក 36
1. រីឯពួកមេជាឪពុកលើអស់ទាំងគ្រួនៃកូនចៅកាឡាត ជាកូនម៉ាគារ ដែលជាកូនម៉ាន៉ាសេ ក្នុងពួកគ្រួនៃកូនចៅយ៉ូសែបទាំងប៉ុន្មាន គេក៏ចូលមកជម្រាបចំពោះមុខម៉ូសេ និងពួកអ្នកដែលជាកំពូល ជាមេលើវង្សានុវង្សរបស់ឪពុកនៃកូនចៅអ៊ីស្រាអែលថា
2. ព្រះយេហូវ៉ាទ្រង់បានបង្គាប់មកលោកម្ចាស់យើងខ្ញុំ ឲ្យចែកស្រុកជាមរដកដល់ពួកកូនចៅអ៊ីស្រាអែល ដោយចាប់ឆ្នោត ហើយលោកម្ចាស់យើងខ្ញុំក៏បានទទួលបង្គាប់ព្រះយេហូវ៉ា និងចែកមរដករបស់ស្លូផិហាត ជាបងប្អូនយើងខ្ញុំ ដល់ពួកកូនស្រីគាត់
3. ដូច្នេះ បើសិនជាស្ត្រីទាំងនោះយកប្ដីពីពួកប្រុសៗ ក្នុងពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែលណាទៀត នោះមរដករបស់គេនឹងត្រូវហូតចេញពីមរដករបស់ពួកអយ្យកោយើងខ្ញុំ ទៅថែមបញ្ចូលនឹងមរដករបស់ពូជអំបូរណាមួយដែលគេចូលនោះវិញ យ៉ាងនោះមរដកគេនឹងត្រូវដកចេញពីចំណែកមរដករបស់យើងខ្ញុំហើយ
4. រួចដល់ឆ្នាំសោមនស្ស នៃពួកកូនចៅអ៊ីស្រាអែល នោះមរដករបស់គេនឹងត្រូវរាប់បញ្ចូល ក្នុងមរដករបស់ពូជអំបូរណាដែលគេចូលនោះ ហើយនិងត្រូវដកចេញពីមរដករបស់ពួកអយ្យកោនៃពូជអំបូរយើងខ្ញុំទៅ។
5. នោះម៉ូសេលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល តាមបង្គាប់នៃព្រះយេហូវ៉ាថា ពូជអំបូរនៃកូនចៅយ៉ូសែបគេបាននិយាយត្រូវ
6. នេះជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់ ពីដំណើរនៃពួកកូនស្រីស្លូផិហាត គឺថា ឲ្យគេយកប្ដីណាដែលគេចូលចិត្តចុះ ប៉ុន្តែ ត្រូវយកក្នុងគ្រួសារនៃពូជអំបូររបស់អយ្យកោខ្លួន
7. យ៉ាងនោះមរដករបស់ពួកកូនចៅអ៊ីស្រាអែល និងមិនត្រូវរើចេញពីពូជអំបូរ១ទៅពូជអំបូរ១ទៀតឡើយ ដ្បិតត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលនៅជាប់នឹងមរដករបស់ពូជអំបូរ នៃពួកអយ្យកោគេរៀងខ្លួន
8. ហើយគ្រប់ទាំងកូនស្រីណាដែលស៊ីមរដកក្នុងពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែលណាមួយ នោះត្រូវតែយកប្ដីក្នុងគ្រួសាររបស់ពូជអំបូរនៃពួកអយ្យកោខ្លួន ដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានស៊ីមរដករបស់ពួកអយ្យកោគេរៀងខ្លួន
9. ដូច្នេះ មរដកណាមួយនឹងមិនត្រូវរើចេញ ពីពូជអំបូរ១ទៅពូជអំបូរ១ទៀតឡើយ ពីព្រោះត្រូវឲ្យពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែល នៅជាប់នឹងមរដករបស់គេរៀងខ្លួន។
10. នោះពួកកូនស្រីស្លូផិហាតក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
11. ដ្បិតម័សឡា ធើសា ហុកឡា មីលកា និងណូហា ជាកូនស្រីរបស់ស្លូផិហាត គេបានយកប្ដីក្នុងពួកបងប្អូនរបស់ឪពុកគេគ្រប់គ្នា
12. គេបានយកប្ដីចូលជាតិក្នុងគ្រួសារពួកកូនចៅម៉ាន៉ាសេ ជាកូនយ៉ូសែប ហើយមរដករបស់គេក៏បាននៅជាប់ក្នុងពូជអំបូររបស់គ្រួឪពុកគេតទៅ។
13. នេះហើយជាសេចក្ដីបញ្ញត្ត និងច្បាប់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានបង្គាប់ ដល់ពួកកូនចៅអ៊ីស្រាអែល ដោយសារម៉ូសេ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូ។:៚
About ជនគណនា Chapter 36
Read ជនគណនា Chapter 36 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ជនគណនា
Chapter: 36
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ជនគណនា Chapter 36 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ជនគណនា Chapter 36?
ជនគណនា Chapter 36 is part of the Book of ជនគណនា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ជនគណនា Chapter 36 online for free with easy chapter navigation.
More Chapters from ជនគណនា
- ជនគណនា Chapter 19
- ជនគណនា Chapter 1
- ជនគណនា Chapter 9
- ជនគណនា Chapter 5
- ជនគណនា Chapter 10
- ជនគណនា Chapter 8
- ជនគណនា Chapter 33
Explore More from ព្រះគម្ពីរសញ្ញាចាស់
- យេរេមា Chapter 37
- ទំនុកដំកើង Chapter 97
- ទំនុកដំកើង Chapter 66
- យ៉ូណាស Chapter 4
- យេរេមា Chapter 38
- ជនគណនា Chapter 32
- ទំនុកដំកើង Chapter 43