ចោទិយកថា Chapter 1

For English

Read ចោទិយកថា Chapter 1 Online

Read ចោទិយកថា Chapter 1 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.

Choose a Chapter

ចោទិយកថា 1

ជំពូក 1

1. នេះ​ជា​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ​បាន​ពោល​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ត្រង់​កន្លែង​ឆ្លង​ទន្លេ​យ័រដាន់ ក្នុង​ទី​រហោ‌ស្ថាន នា​ស្រុក​វាល ទល់​មុខ​នឹង​ស៊ូភ នៅ​ជា​កណ្តាល​ប៉ារ៉ាន តូផែល ឡាបាន់ ហាសិរ៉ូត និង​ឌីសា‌ហាប់

2. រីឯ​ពី​ភ្នំ​ហោរែប តាម​ផ្លូវ​ភ្នំ​សៀរ ទៅ​ដល់​កាដេស-បារនា នោះ​ទាំង​អស់​មាន​ចំនួន​ដើរ​ផ្លូវ​អស់​១១​ថ្ងៃ

3. ហើយ​នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​មាឃ ឆ្នាំ​ទី​៤០ នោះ​ម៉ូសេ​រំឭក​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល តាម​គ្រប់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​គេ ដោយ‌សារ​លោក

4. គឺ​ពេល​ក្រោយ​ដែល​បាន​វាយ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី​ដែល​នៅ​ក្រុង​ហែសបូន និង​អុក ជា​ស្តេច​ស្រុក​បាសាន​ដែល​នៅ​ក្នុង​អាស‌ថារ៉ូត ត្រង់​ទី​ក្រុង​អេទ្រី

5. ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​ម៉ូអាប់​ហើយ នោះ​ម៉ូសេ​ចាប់​តាំង​សម្ដែង​ពន្យល់ ពី​បណ្តា​ក្រឹត្យ​វិន័យ​នេះ ដោយ​ពាក្យ​ថា

6. ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យើង នៅ​ត្រង់​ភ្នំ​ហោរែប​ថា ឯង​រាល់​គ្នា​បាន​នៅ​ភ្នំ​នេះ​ល្មម​ប៉ុណ្ណេះ​ហើយ

7. ដូច្នេះ ចូរ​នាំ​គ្នា​ចេញ​ទៅ​ចុះ ហើយ​ធ្វើ​ដំណើរ​ទៅ​ឯ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី និង​អស់​ទាំង​កន្លែង​ជិត​ខាង​ស្រុក​នោះ​ទៅ គឺ​ជា​ស្រុក​វាល ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​ត្បូង ស្រុក​ក្បែរ​សមុទ្រ និង​ស្រុក​របស់​សាសន៍​កាណាន ហើយ​នៅ​ភ្នំ​ល្បាណូន រហូត​ទៅ​ដល់​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត

8. មើល អញ​បាន​ប្រគល់​ស្រុក​នោះ​ឲ្យ​ឯង​រាល់​គ្នា​ហើយ ដូច្នេះ ឲ្យ​ចូល​ទៅ ទទួល​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង​រាល់​គ្នា​ចុះ គឺ​ថា​នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ហើយ​និង​ពូជ​តំណ​លោក​ត​ទៅ។

9. នៅ​វេលា​នោះ អញ​បាន​និយាយ​នឹង​ឯង​រាល់​គ្នា​ថា អញ​ពុំ​អាច​នឹង​បី​ទ្រ​ឯង​រាល់​គ្នា​តែ​ម្នាក់​ឯង​បាន​ទេ

10. ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ចម្រើន​ឯង​ជា​ច្រើន​ឡើង ហើយ​មើល សព្វ​ថ្ងៃ​នេះ ឯង​មាន​គ្នា​យ៉ាង​សន្ធឹក​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ

11. សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង ចម្រើន​ឲ្យ​បាន​គ្នា​ជា​ច្រើន​លើស​ជាង​ឥឡូវ​នេះ ជា​១​ពាន់​ដង​ទៅ​ទៀត​ចុះ ហើយ​ប្រទាន​ពរ ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង​រាល់​គ្នា​ដែរ

12. តែ​ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​តែ​ម្នាក់​ឯង​ទ្រាំ‌ទ្រ​នឹង​ឯង​រាល់​គ្នា ដែល​ជា​បន្ទុក ហើយ​ជា​សេចក្ដី​លំបាក​ដល់​អញ​ដូច្នេះ និង​សេចក្ដី​ឈ្លោះ​ប្រកែក​របស់​ឯង​រាល់​គ្នា​ទៅ​បាន

13. ចូរ​ឲ្យ​ឯង​រាល់​គ្នា​រើស​យក​មនុស្ស​ដែល​មាន​ប្រាជ្ញា មាន​យោបល់ ហើយ​មាន​ឈ្មោះ​ក្នុង​ពូជ​អំបូរ​ឯង​រាល់​គ្នា​មក នោះ​អញ​នឹង​តាំង​គេ​ឲ្យ​ធ្វើ​ជា​មេ​លើ​ឯង​រាល់​គ្នា

14. រួច​ឯង​រាល់​គ្នា​បាន​ឆ្លើយ​មក​អញ​ថា សេចក្ដី​ដែល​លោក​មាន​ប្រសាសន៍​មក នោះ​ស្រួល​ហើយ

15. ដូច្នេះ អញ​ក៏​បាន​យក​ពួក​មេ​លើ​ពូជ​អំបូរ​ឯង​រាល់​គ្នា​ទាំង​ប៉ុន្មាន ដែល​ជា​មនុស្ស​មាន​ប្រាជ្ញា ហើយ​មាន​ឈ្មោះ​តាំង​គេ​ឡើង​លើ​ឯង​រាល់​គ្នា គឺ​ជា​មេ​លើ​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់ ព្រម​ទាំង​នាយក​ផង តាម​ពូជ​អំបូរ​របស់​ឯង​រាល់​គ្នា

16. នៅ​វេលា​នោះ អញ​ក៏​បាន​ផ្តាំ​នឹង​ពួក​កូន​ចៅ‌ក្រម​នៃ​ឯង​រាល់​គ្នា​ថា ចូរ​ប្រុង​ស្តាប់​រឿង​ក្តី​របស់​ពួក​បង​ប្អូន​អ្នក​រាល់​គ្នា​ចុះ ហើយ​ជំនុំ‌ជម្រះ​ដល់​បង និង​ប្អូន និង​អ្នក​ដែល​ស្នាក់​នៅ​ជា​មួយ​នឹង​គេ​ដោយ​យុត្តិ‌ធម៌

17. មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ល្អៀង​ទៅ​ខាង​ណា​ក្នុង​ការ​កាត់​ក្តី​ឡើយ ត្រូវ​ស្តាប់​អ្នក​តូច​ដូច​ជា​អ្នក​ធំ​ដែរ មិន​ត្រូវ​ខ្លាច​មុខ​មនុស្ស​ណា​ឲ្យ​សោះ ដ្បិត​ការ​វិនិច្ឆ័យ​នោះ​ស្រេច​នៅ​ព្រះ​វិញ ឯ​រឿង​ណា​ដែល​ពិបាក​ពេក​ដល់​អ្នក​រាល់​គ្នា នោះ​ត្រូវ​នាំ​មក​ឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ជំនុំ‌ជម្រះ​ឲ្យ

18. នៅ​វេលា​នោះ អញ​ក៏​បាន​បង្គាប់​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​តាម​ដែរ។

19. រួច​យើង​រាល់​គ្នា​ក៏​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំ​ហោរែប ដើរ​កាត់​អស់​ទាំង​ទី​រហោ‌ស្ថាន​សម្បើម គួរ​ស្ញែង‌ខ្លាច​នោះ​ដែល​ឯង​រាល់​គ្នា​បាន​ឃើញ តាម​ផ្លូវ​ទៅ​ឯ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី តាម​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​បាន​បង្គាប់​មក រហូត​ទៅ​ដល់​កាដេស-បារនា

20. នោះ​អញ​បាន​ប្រាប់​ថា ឯង​រាល់​គ្នា​បាន​មក​ដល់​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​បាន​ប្រទាន​មក​យើង​ហើយ

21. មើល ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​ប្រគល់​ស្រុក​នោះ​ដល់​ឯង ដូច្នេះ ចូរ​ឡើង​ទៅ​ទទួល​យក​ចុះ ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​មក កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​រសាយ​ចិត្ត​ឲ្យ​សោះ។

22. នោះ​ឯង​គ្រប់​គ្នា​បាន​ចូល​មក​ឯ​អញ និយាយ​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ចាត់​មនុស្ស​ឲ្យ​ទៅ​មុន ដើម្បី​នឹង​ដើរ​សង្កេត​មើល​ស្រុក​នោះ​ឲ្យ​យើង ហើយ​ត្រឡប់​មក​ប្រាប់​ពី​ផ្លូវ​ដែល​យើង​ត្រូវ​ឡើង​ទៅ ហើយ​ពី​អស់​ទាំង​ទី​ក្រុង​ដែល​យើង​ត្រូវ​មក​ដល់

23. សេចក្ដី​នោះ​ក៏​បាន​គាប់​ចិត្ត​អញ​ណាស់​ដែរ ដូច្នេះ អញ​បាន​រើស​យក​មនុស្ស​១២​នាក់​ក្នុង​ពួក​ឯង​រាល់​គ្នា គឺ​ម្នាក់ៗ​ពី​ពូជ​អំបូរ​មួយៗ

24. អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ ហើយ​គេ​ឡើង​ទៅ​ក្នុង​ស្រុក​ភ្នំ រហូត​ដល់​ជ្រោះ​អែស‌កុល ទាំង​សង្កេត​មើល

25. គេ​ក៏​នាំ​យក​ផល​ផ្លែ​ពី​ស្រុក​នោះ កាន់​នៅ​ដៃ​ត្រឡប់​មក​វិញ ព្រម​ទាំង​ប្រាប់​ដំណឹង​ដល់​យើង​ថា ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​ប្រទាន​មក​យើង នោះ​ជា​ស្រុក​ល្អ​ណាស់

26. ប៉ុន្តែ ឯង​រាល់​គ្នា​មិន​ព្រម​ឡើង​ទៅ​ទេ គឺ​បាន​ទាស់​ទទឹង​នឹង​បង្គាប់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ

27. ហើយ​បាន​រទូ‌រទាំ នៅ​ក្នុង​ត្រសាល​ឯង​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ស្អប់​យើង​រាល់​គ្នា​ហើយ បាន​ជា​ទ្រង់​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​នឹង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​អាម៉ូរី ឲ្យ​បំផ្លាញ​យើង​ទៅ

28. តើ​យើង​នឹង​ឡើង​ទៅ​ឯ​ណា ដ្បិត​បង​ប្អូន​យើង​ទាំង​នេះ​បាន​រំលាយ​ចិត្ត​យើង ដោយ​ពាក្យ​ថា សាសន៍​នោះ​គេ​មាន​មាឌ​ធំ​ខ្ពស់​ជាង​យើង​រាល់​គ្នា​ណាស់ ឯ​ទី​ក្រុង​របស់​គេ​ក៏​ធំ​ណាស់ ហើយ​មាន​កំផែង​ខ្ពស់​ដល់​មេឃ​ផង ១​ទៀត យើង​បាន​ឃើញ​ពួក​កូន​ចៅ​អ័ណាក់​នៅ​ស្រុក​នោះ​ដែរ

29. នោះ​អញ​បាន​ប្រាប់​ដល់​ឯង​រាល់​គ្នា​ថា កុំ​ឲ្យ​ភ័យ‌ស្លុត ឬ​ខ្លាច​គេ​ឡើយ

30. ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​ទ្រង់​យាង​នាំ​មុខ​ឯង ទ្រង់​នឹង​ច្បាំង​ជំនួស​ឯង តាម​គ្រប់​ទាំង​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ឯង​នៅ​ស្រុក​អេស៊ីព្ទ ឲ្យ​ឯង​បាន​ឃើញ​ជាក់

31. ហើយ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ផង នោះ​ឯង​រាល់​គ្នា​ក៏​បាន​ឃើញ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​បី​ទ្រ​ឯង តាម​ផ្លូវ​ដែល​ឯង​បាន​ដើរ​រហូត​មក​ដល់​ទី​នេះ ដូច​ជា​មនុស្ស​បី​កូន​របស់​ខ្លួន

32. តែ​ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​នៅ​តែ​មិន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទៀត

33. ដែល​ទ្រង់​បាន​នាំ​មុខ​ឯង​តាម​ផ្លូវ​ដើម្បី​នឹង​រក​ទី​កន្លែង​ឲ្យ​ឯង​ដំឡើង​ត្រសាល គឺ​ដោយ​ភ្លើង​នៅ​ពេល​យប់ សម្រាប់​បង្ហាញ​ផ្លូវ​ដែល​ឯង​ត្រូវ​ដើរ ហើយ​ដោយ​ពពក​នៅ​ពេល​ថ្ងៃ​ដែរ។

34. ព្រះ‌យេហូវ៉ា​ទ្រង់​ឮ​សូរ​សំឡេង​នៃ​សេចក្ដី​ដែល​ឯង​រាល់​គ្នា​ថា​នោះ រួច​ទ្រង់​ក៏​មាន​សេចក្ដី​ក្រោធ ហើយ​ស្បថ​ថា

35. ក្នុង​ពួក​មនុស្ស​តំណ​អាក្រក់​នេះ​នឹង​គ្មាន​អ្នក​ណា​មួយ​ឃើញ​ស្រុក​ល្អ ដែល​អញ​បាន​ស្បថ​នឹង​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង​ឡើយ

36. ឃើញ​បាន​តែ​កាលែប ជា​កូន​យេភូនេ​ប៉ុណ្ណោះ ហើយ​អញ​នឹង​ឲ្យ​ស្រុក​ដែល​គាត់​បាន​ដើរ​ជាន់​នោះ ដល់​គាត់ និង​ពួក​កូន​ចៅ​គាត់ ដ្បិត​គាត់​បាន​ប្រព្រឹត្ត​តាម​ព្រះ‌យេហូវ៉ា​គ្រប់​Chapter

37. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ខ្ញាល់​នឹង​អញ​ដែរ ដោយ​ព្រោះ​ឯង​រាល់​គ្នា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ក៏​មិន​ត្រូវ​ឲ្យ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ដែរ

38. ឯ​យ៉ូស្វេ​ជា​កូន​នុន ដែល​ឈរ​នៅ​មុខ​ឯង នោះ​នឹង​ចូល​ទៅ​វិញ​ដូច្នេះ ចូរ​កំឡា​ចិត្ត​គាត់​ឡើង ដ្បិត​គាត់​នឹង​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ស្រុក​នោះ​ជា​មរដក

39. ហើយ​កូន​តូចៗ​របស់​ឯង​រាល់​គ្នា ដែល​ឯង​បាន​ថា នឹង​ទៅ​ជា​រំពា​គេ ព្រម​ទាំង​កូន​ចៅ​ឯង​រាល់​គ្នា ដែល​សព្វ​ថ្ងៃ​នេះ​មិន​ទាន់​ដឹង​ខុស​ត្រូវ​នៅ​ឡើយ នោះ​នឹង​បាន​ចូល​ទៅ​វិញ អញ​នឹង​ឲ្យ​ស្រុក​នោះ​ដល់​គេ ហើយ​គេ​នឹង​បាន​ស្រុក​នោះ​ជា​កេរ‌អាករ

40. តែ​ឥឡូវ​នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ក្នុង​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម​វិញ​ទៅ។

41. នោះ​ឯង​រាល់​គ្នា​បាន​ឆ្លើយ​មក​អញ​ថា យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ ដូច្នេះ យើង​នឹង​ឡើង​ទៅ​ច្បាំង តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​បង្គាប់​មក រួច​ឯង​រាល់​គ្នា​បាន​ក្រវាត់​គ្រឿង​សស្ត្រា‌វុធ​គ្រប់ៗ​គ្នា រៀប‌ចំ​នឹង​ឡើង​ទៅ​ឯ​ស្រុក​ភ្នំ​នោះ​ដោយ​ក្លៀវ‌ក្លា

42. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា ចូរ​ហាម​កុំ​ឲ្យ​គេ​ឡើង​ទៅ​ច្បាំង​ឡើយ ដ្បិត​អញ​មិន​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ ក្រែង​ឯង​ត្រូវ​ពួក​ខ្មាំង​សត្រូវ​វាយ​ឈ្នះ

43. ដូច្នេះ អញ​ក៏​ប្រាប់​ដល់​ឯង​រាល់​គ្នា តែ​ឯង​មិន​បាន​ស្តាប់​តាម​សោះ គឺ​បាន​ទាស់​ទទឹង​នឹង​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា​វិញ ក៏​ឡើង​ទៅ​ក្នុង​ស្រុក​ភ្នំ​នោះ ដោយ​មាន​ចិត្ត​អួត‌អាង

44. រួច​សាសន៍​អាម៉ូរី​ដែល​នៅ​ភ្នំ​នោះ ក៏​ចេញ​មក​ទាស់​នឹង​ឯង ដេញ​តាម​ឯង​ដូច​ជា​ឃ្មុំ ព្រម​ទាំង​វាយ​ផ្តួល​នៅ​ត្រង់​ស្រុក​សៀរ រហូត​ទៅ​ដល់​ភ្នំ​ហោម៉ា

45. នោះ​ឯង​រាល់​គ្នា​បាន​ត្រឡប់​មក​យំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​វិញ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ស្តាប់​សំឡេង​ឯង​ទេ ក៏​មិន​បាន​ផ្ទៀង​ព្រះ‌កាណ៌​ទ្រង់​មក​ផង

46. ដូច្នេះ ឯង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ត្រង់​កាដេស​ជា​យូរ​ថ្ងៃ តាម​ចំនួន​ថ្ងៃ​ដែល​ត្រូវ​នៅ​ទី​នោះ។

About ចោទិយកថា Chapter 1

Read ចោទិយកថា Chapter 1 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ចោទិយកថា
Chapter: 1
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ចោទិយកថា Chapter 1 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ចោទិយកថា Chapter 1?

ចោទិយកថា Chapter 1 is part of the Book of ចោទិយកថា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ចោទិយកថា Chapter 1 online for free with easy chapter navigation.

More Chapters from ចោទិយកថា

  1. ចោទិយកថា Chapter 18
  2. ចោទិយកថា Chapter 31
  3. ចោទិយកថា Chapter 12
  4. ចោទិយកថា Chapter 17
  5. ចោទិយកថា Chapter 11
  6. ចោទិយកថា Chapter 29
  7. ចោទិយកថា Chapter 24

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. អេសេគាល Chapter 3
  2. នេហេមា Chapter 1
  3. សាំយូអែល ទី ១ Chapter 15
  4. របាក្សត្រ ទី ២ Chapter 11
  5. ជនគណនា Chapter 20
  6. អេសេគាល Chapter 25
  7. សាស្តា Chapter 5

Related Chapters & Readings

  1. អេភេសូ Chapter 1
  2. កិច្ចការ Chapter 4
  3. ចោទិយកថា Chapter 27
  4. អេសាយ Chapter 14
  5. សុភាសិត Chapter 10
  6. និក្ខមនំ Chapter 23
  7. យេរេមា Chapter 40
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *