Read ជនគណនា Chapter 26 Online
Read ជនគណនា Chapter 26 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.
Choose a Chapter
ជនគណនា 26
ជំពូក 26
1. កាលក្រោយសេចក្ដីវេទនានោះមក ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនិងអេលាសារជាកូនអើរ៉ុនដ៏ជាសង្ឃថា
2. ចូររាប់ចំនួនពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ តាមវង្សានុវង្សរបស់ឪពុកគេ គឺអស់អ្នកក្នុងពួកអ៊ីស្រាអែលដែលអាចនឹងចេញទៅច្បាំងបាន
3. នោះម៉ូសេ និងអេលាសារដ៏ជាសង្ឃ ក៏ប្រាប់គេនៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូថា
4. ត្រូវរាប់ឯងរាល់គ្នា ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ហើយនិងកូនចៅអ៊ីស្រាអែល នៅគ្រាដែលបានចេញពីស្រុកអេស៊ីព្ទមកនោះដែរ។
5. ឯរូបេនគាត់ជាកូនច្បងរបស់អ៊ីស្រាអែល ហើយពួកកូនចៅរូបេន គឺហេណុក១ ដែលជាអ្នកបង្កើតគ្រួហេណុក ប៉ាលូវ១ ដែលជាអ្នកបង្កើតគ្រួប៉ាលូវ
6. ហេស្រុន១ ដែលជាអ្នកបង្កើតគ្រួហេស្រុន កើមី១ ដែលជាអ្នកបង្កើតគ្រួកើមី
7. នោះជាពួកនៃរូបេន ឯអស់អ្នកដែលបានរាប់ហើយក្នុងពួកគេ នោះមានចំនួន៤ម៉ឺន៣ពាន់៧៣០នាក់
8. ឯកូនរបស់ប៉ាលូវ គឺអេលាប
9. ហើយកូនរបស់អេលាប គឺនេមួល១ ដាថាន១ អ័ប៊ីរ៉ាម១ គឺដាថាន និងអ័ប៊ីរ៉ាមនេះហើយ ដែលគេបានហៅមកឯពួកជំនុំ ជាអ្នកដែលបានលើកគ្នាទាស់នឹងម៉ូសេ ហើយនិងអើរ៉ុន ជាមួយនឹងពួកកូរេ ក្នុងកាលដែលពួកកូរេបានលើកគ្នាទាស់ទទឹងនឹងព្រះយេហូវ៉ា
10. តែដីបានហាឡើង ទទួលស្រូបយកគេជាមួយនឹងកូរេទៅ ក្នុងកាលដែលពួកកូរេនោះត្រូវស្លាប់ ហើយក៏មានភ្លើងឆេះមនុស្ស២៥០នាក់ដែរ ពួកនោះឯងបានត្រឡប់ជាគំរូដល់បណ្តាជន
11. តែឯកូនចៅរបស់កូរេ នោះមិនបានស្លាប់ទេ។
12. ឯពួកកូនចៅស៊ីម្មានតាមគ្រួគេ គឺយេមូអែល១ ជាអ្នកដែលបង្កើតគ្រួយេមូអែល យ៉ាមីន១ ជាអ្នកដែលបង្កើតគ្រួយ៉ាមីន យ៉ាគិន១ ជាអ្នកដែលបង្កើតគ្រួយ៉ាគិន
13. សេរ៉ាស១ ជាអ្នកដែលបង្កើតគ្រួសេរ៉ាស សូល១ ជាអ្នកដែលបង្កើតគ្រួសូល
14. នោះជាពួកគ្រួរបស់ស៊ីម្មាន មានចំនួន២ម៉ឺន២ពាន់២០០នាក់។
15. ឯពួកកូនចៅកាឌ់តាមគ្រួគេ គឺសេផុន១ ជាអ្នកដែលបង្កើតគ្រួសេផុន ហាក់គី១ ជាអ្នកដែលបង្កើតគ្រួហាក់គី ស៊ូនី១ ជាអ្នកដែលបង្កើតគ្រួស៊ូនី
16. អូសនី១ ជាអ្នកដែលបង្កើតគ្រួអូសនី អេរី១ ជាអ្នកដែលបង្កើតគ្រួអេរី
17. អើរ៉ូត១ ជាអ្នកដែលបង្កើតគ្រួអើរ៉ូត អើរេលី១ ជាអ្នកដែលបង្កើតគ្រួអើរេលី
18. នោះជាពួកគ្រួរបស់កូនចៅកាឌ់ តាមអស់អ្នកដែលបានរាប់ក្នុងពួកគេ មានចំនួន៤ម៉ឺន៥០០នាក់។
19. ឯពួកកូនចៅយូដា គឺអ៊ើរ១ ហើយនិងអូណាន់១ ឯអ៊ើរ ហើយនិងអូណាន់នេះ គេបានស្លាប់ទៅនៅស្រុកកាណាន
20. ពួកកូនចៅយូដាតាមគ្រួគេ គឺសេឡា១ ជាអ្នកដែលបង្កើតគ្រួសេឡា ពេរេស១ ជាអ្នកដែលបង្កើតគ្រួពេរេស សេរ៉ាស១ ជាអ្នកដែលបង្កើតគ្រួសេរ៉ាស
21. ឯកូនរបស់ពេរេស គឺហេស្រុន១ ជាអ្នកដែលបង្កើតគ្រួហេស្រុន ហាមុល១ ជាអ្នកដែលបង្កើតគ្រួហាមុល
22. នោះជាពួកគ្រួរបស់យូដា តាមអស់អ្នកដែលបានរាប់ក្នុងពួកគេ មានចំនួន៧ម៉ឺន៦ពាន់៥០០នាក់។
23. ឯពួកកូនចៅអ៊ីសាខារតាមគ្រួគេ គឺថូឡា១ ជាអ្នកដែលបង្កើតគ្រួថូឡា ពូវ៉ា១ ជាអ្នកដែលបង្កើតគ្រួពូវ៉ា
24. យ៉ាសុប១ ជាអ្នកដែលបង្កើតគ្រួយ៉ាសុប ស៊ីមរ៉ុន១ ជាអ្នកដែលបង្កើតគ្រួស៊ីមរ៉ុន
25. នោះជាពួកគ្រួរបស់អ៊ីសាខារ តាមអស់អ្នកដែលបានរាប់ក្នុងពួកគេ មានចំនួន៦ម៉ឺន៤ពាន់៣០០នាក់។
26. ឯពួកកូនចៅសាប់យូល៉ូនតាមគ្រួគេ គឺសេរែត១ ជាអ្នកដែលបង្កើតគ្រួសេរែត អេឡូន១ ជាអ្នកដែលបង្កើតគ្រួអេឡូន យ៉ាលាល១ ជាអ្នកដែលបង្កើតគ្រួយ៉ាលាល
27. នោះជាពួកគ្រួរបស់សាប់យូល៉ូន តាមអស់អ្នកដែលបានរាប់ក្នុងពួកគេ មាន៦ម៉ឺន៥០០នាក់។
28. ឯពួកកូនចៅយ៉ូសែបតាមគ្រួគេ គឺម៉ាន៉ាសេ១ និងអេប្រាអិម១
29. ពួកកូនចៅម៉ាន៉ាសេ គឺម៉ាគារ១ ជាអ្នកដែលបង្កើតគ្រួម៉ាគារ ហើយម៉ាគារក៏បង្កើតកាឡាត ដែលជាអ្នកបង្កើតគ្រួកាឡាត
30. ពួកកូនរបស់កាឡាត គឺយេស៊ើរ១ ជាអ្នកដែលបង្កើតគ្រួយេស៊ើរ ហេលេក១ ជាអ្នកដែលបង្កើតគ្រួហេលេក
31. អាសរាល១ ជាអ្នកដែលបង្កើតគ្រួអាសរាល ស៊ីគែម១ ជាអ្នកដែលបង្កើតគ្រួស៊ីគែម
32. សេមីដា១ ជាអ្នកដែលបង្កើតគ្រួសេមីដា ហេភើរ១ ជាអ្នកដែលបង្កើតគ្រួហេភើរ
33. ឯស្លូផិហាត ជាកូនហេភើរ គាត់គ្មានកូនប្រុសទេ មានសុទ្ធតែកូនស្រី នេះជាឈ្មោះកូនស្រីរបស់ស្លូផិហាត គឺម័សឡា១ ណូហា១ ហុកឡា១ មីលកា១ និងធើសា១
34. នោះជាពួកគ្រួរបស់ម៉ាន៉ាសេ ពួកអ្នកដែលបានរាប់ក្នុងពួកគេ មានចំនួន៥ម៉ឺន២ពាន់៧០០នាក់។
35. ឯពួកកូនចៅអេប្រាអិមតាមគ្រួគេ គឺស៊ុថេឡា១ ជាអ្នកដែលបង្កើតគ្រួស៊ុថេឡា បេគើរ១ ជាអ្នកដែលបង្កើតគ្រួបេគើរ ថាហាន១ ជាអ្នកដែលបង្កើតគ្រួថាហាន
36. ឯពួកកូនចៅស៊ុថេឡា គឺជាអេរ៉ាន ដែលបង្កើតគ្រួអេរ៉ាន
37. នោះហើយជាពួកគ្រួរបស់កូនចៅអេប្រាអិម តាមអស់អ្នកដែលបានរាប់ក្នុងពួកគេ មានចំនួន៣ម៉ឺន២ពាន់៥០០នាក់ នោះជាពួកកូនចៅយ៉ូសែបតាមគ្រួគេ។
38. ឯពួកកូនចៅបេនយ៉ាមីនតាមគ្រួគេ គឺបេឡា១ ជាអ្នកដែលបង្កើតគ្រួបេឡា អ័សបេល១ ជាអ្នកដែលបង្កើតគ្រួអ័សបេល អេហ៊ីរ៉ាម១ ជាអ្នកដែលបង្កើតគ្រួអេហ៊ីរ៉ាម
39. ស៊ូផាម១ ជាអ្នកដែលបង្កើតគ្រួស៊ូផាម ហ៊ូផាម១ ជាអ្នកដែលបង្កើតគ្រួហ៊ូផាម
40. ឯកូនរបស់បេឡា នោះគឺ អើឌ១ និងណាម៉ាន១ ឯអើឌ ជាអ្នកបង្កើតគ្រួអើឌ និងណាម៉ាន ជាអ្នកបង្កើតគ្រួណាម៉ាន
41. នោះជាពួកកូនចៅរបស់បេនយ៉ាមីន តាមគ្រួគេ ពួកអ្នកដែលបានរាប់ក្នុងពួកគេ នោះមានចំនួន៤ម៉ឺន៥ពាន់៦០០នាក់។
42. ឯពួកកូនចៅដាន់តាមគ្រួគេ គឺហ៊ូស៊ីម ជាអ្នកដែលបង្កើតគ្រួហ៊ូស៊ីម នោះជាគ្រួរបស់ដាន់តាមគ្រួសារគេ
43. ឯពួកគ្រួហ៊ូស៊ីមទាំងអស់ តាមដែលបានរាប់ក្នុងពួកគេ មានចំនួន៦ម៉ឺន៤ពាន់៤០០នាក់។
44. ឯពួកកូនចៅអេស៊ើរតាមគ្រួគេ គឺយីមន៉ា១ ជាអ្នកដែលបង្កើតគ្រួយីមន៉ា យីសវី១ ជាអ្នកដែលបង្កើតគ្រួយីសវី បេរា១ ជាអ្នកដែលបង្កើតគ្រួបេរា
45. ឯកូនរបស់បេរា នោះគឺហេប៊ើរ១ ជាអ្នកដែលបង្កើតគ្រួហេប៊ើរ ម៉ាលគាល១ ជាអ្នកដែលបង្កើតគ្រួម៉ាលគាល
46. ឯកូនស្រីរបស់អេស៊ើរ នោះឈ្មោះសេរ៉ា
47. នោះជាពួកគ្រួរបស់កូនចៅអេស៊ើរ តាមអស់អ្នកដែលបានរាប់ក្នុងពួកគេ មានចំនួន៥ម៉ឺន៣ពាន់៤០០នាក់។
48. ឯពួកកូនចៅណែបថាលីតាមគ្រួគេ គឺយ៉ាស៊ាល១ ជាអ្នកដែលបង្កើតគ្រួយ៉ាស៊ាល គូនី១ ជាអ្នកដែលបង្កើតគ្រួគូនី
49. យេស៊ើរ១ ជាអ្នកដែលបង្កើតគ្រួយេស៊ើរ ស៊ីលិម១ ជាអ្នកដែលបង្កើតគ្រួស៊ីលិម
50. នោះជាពួកគ្រួរបស់ណែបថាលីតាមគ្រួគេ អស់អ្នកដែលបានរាប់ក្នុងពួកគេ មានចំនួន៤ម៉ឺន៥ពាន់៤០០នាក់។
51. នេះជាចំនួននៃអស់អ្នកដែលបានរាប់ក្នុងពួកកូនចៅអ៊ីស្រាអែល រួមទាំងអស់មាន៦សែន១ពាន់៧៣០នាក់។
52. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
53. ត្រូវឲ្យចែកស្រុកទុកជាមរដកឲ្យដល់អ្នកទាំងនេះ តាមចំនួនឈ្មោះគេ
54. ឯពួកណាដែលមានគ្នាច្រើន នោះត្រូវចែកឲ្យជាច្រើន ហើយពួកណាមានគ្នាតិច នោះក៏ត្រូវចែកឲ្យតាមតិចវិញ គ្រប់គ្នាត្រូវទទួលមរដកតាមចំនួននៃអស់អ្នកដែលបានរាប់ហើយក្នុងពួកគេ
55. ប៉ុន្តែ ស្រុកនោះត្រូវចាប់ឆ្នោតចែកគ្នា គេត្រូវស៊ីមរដកតាមឈ្មោះពូជអំបូរនៃអយ្យកោគេរៀងខ្លួន
56. គឺដោយចាប់ឆ្នោតដែលត្រូវចែកមរដកឲ្យដល់គេ តាមដែលមានគ្នាច្រើន និងគ្នាតិច។
57. ឯក្នុងពួកលេវី នោះបានរាប់អ្នកទាំងនេះ តាមគ្រួគេ គឺគើសុន១ ជាអ្នកដែលបង្កើតគ្រួគើសុន កេហាត់១ ជាអ្នកដែលបង្កើតគ្រួកេហាត់ និងម្រ៉ារី១ ជាអ្នកដែលបង្កើតគ្រួម្រ៉ារី
58. នេះជាពួកគ្រួរបស់លេវី គឺជាគ្រួលិបនី១ គ្រួហេប្រុន១ គ្រួម៉ាស់លី១ គ្រួមូស៊ី១ គ្រួកូរេ១ ឯកេហាត់គាត់បង្កើតអាំរ៉ាម
59. ហើយប្រពន្ធរបស់អាំរ៉ាមឈ្មោះយ៉ុកិបិត ជាកូនលេវី ដែលលេវីបានបង្កើតនៅស្រុកអេស៊ីព្ទ នាងនោះ និងអាំរ៉ាមបង្កើតបានអើរ៉ុន១ ម៉ូសេ១ និងម៉ារាម ដែលជាបងស្រីគេ
60. ឯអើរ៉ុនលោកបង្កើតបានណាដាប១ អ័ប៊ីហ៊ូវ១ អេលាសារ១ និងអ៊ីថាម៉ារ១
61. ឯណាដាប និងអ័ប៊ីហ៊ូវនេះ គេបានស្លាប់ទៅក្នុងកាលដែលយកភ្លើងដទៃ មកថ្វាយនៅចំពោះព្រះយេហូវ៉ា
62. នោះពួកលេវីដែលបានរាប់ហើយ មានចំនួន២ម៉ឺន៣ពាន់នាក់ គឺជាប្រុសៗទាំងអស់ ចាប់តាំងពីអាយុ១ខែឡើងទៅលើ ដ្បិតគេមិនបានរាប់ក្នុងពួកកូនចៅអ៊ីស្រាអែលទេ ពីព្រោះគេគ្មានចំណែកមរដកនៅជាមួយនឹងពួកកូនចៅអ៊ីស្រាអែលឡើយ។
63. នេះហើយជាអ្នកទាំងប៉ុន្មាន ដែលម៉ូសេ និងអេលាសារដ៏ជាសង្ឃ បានរាប់នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូ
64. ប៉ុន្តែ ក្នុងបណ្តាអ្នកទាំងនោះ គ្មានអ្នកណាមួយដែលម៉ូសេ និងអើរ៉ុនដ៏ជាសង្ឃ បានរាប់នៅត្រង់ទីរហោស្ថានស៊ីណាយនោះទេ
65. ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលពីគេថា វារាល់គ្នានឹងត្រូវស្លាប់នៅទីរហោស្ថានជាមិនខាន ដូច្នេះ គ្មានអ្នកណាក្នុងពួកអ្នកទាំងនោះនៅសល់ឡើយ មានតែកាលែបជាកូនយេភូនេ១ ហើយនិងយ៉ូស្វេជាកូននុន១ប៉ុណ្ណោះ។
About ជនគណនា Chapter 26
Read ជនគណនា Chapter 26 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ជនគណនា
Chapter: 26
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ជនគណនា Chapter 26 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ជនគណនា Chapter 26?
ជនគណនា Chapter 26 is part of the Book of ជនគណនា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ជនគណនា Chapter 26 online for free with easy chapter navigation.
More Chapters from ជនគណនា
- ជនគណនា Chapter 19
- ជនគណនា Chapter 31
- ជនគណនា Chapter 32
- ជនគណនា Chapter 30
- ជនគណនា Chapter 27
- ជនគណនា Chapter 22
- ជនគណនា Chapter 18
Explore More from ព្រះគម្ពីរសញ្ញាចាស់
- អេសាយ Chapter 23
- ហូសេ Chapter 3
- យេរេមា Chapter 40
- ទំនុកដំកើង Chapter 73
- សាំយូអែល ទី ២ Chapter 9
- សាំយូអែល ទី ២ Chapter 18
- របាក្សត្រ ទី ២ Chapter 25