Read និក្ខមនំ Chapter 1 Online
Read និក្ខមនំ Chapter 1 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.
Choose a Chapter
និក្ខមនំ 1
ជំពូក 1
1. នេះជាបញ្ជីឈ្មោះនៃពួកកូនចៅអ៊ីស្រាអែល ដែលចូលមកក្នុងស្រុកអេស៊ីព្ទ ជាមួយនឹងយ៉ាកុប ព្រមទាំងគ្រួសារគេរៀងខ្លួន
2. គឺរូបេន១ ស៊ីម្មាន១ លេវី១ យូដា១
3. អ៊ីសាខារ១ សាប់យូល៉ូន១ បេនយ៉ាមីន១
4. ដាន់១ ណែបថាលី១ កាឌ់១ និងអេស៊ើរ១
5. ពួកអ្នកដែលកើតអំពីយ៉ាកុបមកទាំងប៉ុន្មាន នោះមានចំនួន៧០នាក់ ឯយ៉ូសែបលោកបាននៅស្រុកអេស៊ីព្ទហើយ
6. យ៉ូសែបក៏ស្លាប់ទៅ ព្រមទាំងបងប្អូនលោកទាំងអស់ និងអស់មនុស្សតំណនោះទាំងអស់ដែរ
7. តែសាសន៍អ៊ីស្រាអែលគេបង្កើតកូនដុះដាលចម្រើនជាច្រើនឡើង ក៏បានទៅជាស្តុកស្តម្ភឡើងសន្ធឹក ទាំងនៅកុះករពេញក្នុងស្រុកនោះ។
8. នៅគ្រានោះ មានស្តេចថ្មី១អង្គសោយរាជ្យឡើងនៅស្រុកអេស៊ីព្ទ ស្តេចនោះមិនបានស្គាល់យ៉ូសែបទេ
9. ទ្រង់មានព្រះបន្ទូលទៅបណ្តារាស្ត្ររបស់ទ្រង់ថា មើល ពួកសាសន៍អ៊ីស្រាអែលគេមានគ្នាច្រើន ក៏ស្តុកស្តម្ភជាងពួកយើងហើយ
10. ចូរយើងប្រព្រឹត្តនឹងគេដោយប្រាជ្ញា ក្រែងគេចម្រើនជាច្រើនឡើង ហើយបើកាលណាកើតមានចម្បាំង នោះគេនឹងចូលទៅខាងពួកខ្មាំងសត្រូវ ដើម្បីច្បាំងនឹងយើងវិញ រួចចេញពីស្រុកបាត់ទៅ
11. ដូច្នេះ គេក៏ដាក់ឲ្យមាននាយតម្រួួត សម្រាប់នឹងធ្វើទុក្ខដល់ពួកអ៊ីស្រាអែលដោយការនឿយលំបាកជាច្រើន ពួកអ៊ីស្រាអែលបានកសាងក្រុងពីថំ និងរ៉ាមសេស សម្រាប់ជាឃ្លាំងថ្វាយផារ៉ោន
12. ប៉ុន្តែ ដែលធ្វើទុក្ខគេប៉ុណ្ណា នោះគេក៏ចម្រើនជាច្រើន ទាំងសាយពេញពាសឡើងប៉ុណ្ណោះដែរ ហើយសាសន៍អេស៊ីព្ទមានសេចក្ដីធុញទ្រាន់ ដោយព្រោះសាសន៍អ៊ីស្រាអែល
13. ក៏ចាប់ប្រើគេឲ្យធ្វើការយ៉ាងតឹងរ៉ឹង
14. ព្រមទាំងធ្វើឲ្យជីវិតគេ មានសេចក្ដីជូរល្វីង ដោយការលំបាកវេទនា គឺប្រើឲ្យធ្វើបាយអ និងឥដ្ឋ ព្រមទាំងការនៅចម្ការគ្រប់មុខផង ឯការដែលគេចាប់ប្រើឲ្យធ្វើទាំងប៉ុន្មាននោះសុទ្ធតែការយ៉ាងតឹងរ៉ឹងទាំងអស់។
15. រួចស្តេចស្រុកអេស៊ីព្ទទ្រង់ក៏បង្គាប់ដល់ពួកឆ្មបសាសន៍ហេព្រើរ ដែល១ឈ្មោះនាងស៊ីប្រា ហើយ១ទៀតឈ្មោះនាងពូអា ថា
16. កាលណានាងទៅកាន់ពោះនៃពួកស្រីសាសន៍ហេព្រើរដែលសម្រាលកូន នោះក្នុងកាលដែលគេកំពុងតែសម្រាល បើជាកូននោះប្រុស ចូរសម្លាប់វាទៅ តែបើសិនជាស្រី នោះត្រូវទុកឲ្យរស់នៅចុះ
17. ប៉ុន្តែ ឆ្មបទាំងនោះជាអ្នកកោតខ្លាចដល់ព្រះ គេមិនបានធ្វើតាមបង្គាប់នៃស្តេចស្រុកអេស៊ីព្ទនោះឡើយ គឺបានទុកកូនប្រុសៗឲ្យរស់នៅវិញ
18. ឯស្តេចស្រុកអេស៊ីព្ទក៏ហៅឆ្មបទាំងនោះមកសួរថា ហេតុអ្វីបានជាធ្វើយ៉ាងដូច្នេះ គឺដែលទុកកូនប្រុសៗឲ្យរស់នៅនេះ
19. ឆ្មបទូលឆ្លើយទៅផារ៉ោនថា គឺពីព្រោះពួកស្រីសាសន៍ហេព្រើរមិនមែនដូចជាស្រីសាសន៍អេស៊ីព្ទទេ គេរហ័សណាស់ ដ្បិតឆ្មបមិនទាន់ទាំងមកដល់ផង នោះគេបានសម្រាលរួចជាមុនទៅហើយ
20. ដូច្នេះ ព្រះទ្រង់ក៏ប្រទានពរដល់ឆ្មបទាំងនោះ ឯពួកសាសន៍អ៊ីស្រាអែលគេកាន់តែចម្រើនជាច្រើនឡើង ត្រឡប់ទៅជាមានកម្លាំងគ្រប់Chapter
21. ហើយដោយព្រោះពួកឆ្មបនោះមានសេចក្ដីកោតខ្លាចដល់ព្រះ បានជាទ្រង់ចម្រើនពូជឲ្យគេ។
22. នោះផារ៉ោនទ្រង់បង្គាប់ដល់បណ្តារាស្ត្រថា អស់ទាំងកូនប្រុសៗដែលកើតមក នោះត្រូវបោះចោលទៅក្នុងទន្លេចេញ តែកូនស្រីៗទាំងប៉ុន្មានត្រូវទុកឲ្យរស់នៅវិញ។
About និក្ខមនំ Chapter 1
Read និក្ខមនំ Chapter 1 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: និក្ខមនំ
Chapter: 1
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading និក្ខមនំ Chapter 1 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is និក្ខមនំ Chapter 1?
និក្ខមនំ Chapter 1 is part of the Book of និក្ខមនំ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete និក្ខមនំ Chapter 1 online for free with easy chapter navigation.
More Chapters from និក្ខមនំ
- និក្ខមនំ Chapter 3
- និក្ខមនំ Chapter 31
- និក្ខមនំ Chapter 18
- និក្ខមនំ Chapter 10
- និក្ខមនំ Chapter 35
- និក្ខមនំ Chapter 29
- និក្ខមនំ Chapter 27
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ពង្សាវតារក្សត្រ ទី ១ Chapter 20
- លោកុប្បត្តិ Chapter 24
- អេម៉ុស Chapter 2
- ទំនុកដំកើង Chapter 52
- ពួក ចៅហ្វាយ Chapter 3
- និក្ខមនំ Chapter 22
- ទំនុកដំកើង Chapter 135