Read និក្ខមនំ Chapter 22 Online
Read និក្ខមនំ Chapter 22 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.
Choose a Chapter
និក្ខមនំ 22
ជំពូក 22
1. បើអ្នកណាលួចគោ ឬចៀមគេ ហើយកាប់សម្លាប់ឬលក់ទៅ នោះត្រូវសងគោ៥ឲ្យធួននឹងគោ១ ហើយចៀម៤ឲ្យធួននឹងចៀម១
2. បើចោរកំពុងតែលួច ហើយគេបានទាន់វាយសម្លាប់ទៅ នោះគេគ្មានទោសនឹងឈាមវាទេ
3. តែបើថ្ងៃរះហើយ នោះត្រូវមានទោសវិញ ដ្បិតនឹងត្រូវចាប់ឲ្យសង បើចោរគ្មានអ្វីសោះ ត្រូវលក់ខ្លួនវាឲ្យធួននឹងរបស់ដែលបានលួចយកនោះ
4. បើរបស់ដែលលួចនោះ ទោះគោ លា ឬចៀមក្តី ឃើញរស់នៅដៃវានៅឡើយ នោះត្រូវឲ្យសង១ជា២។
5. បើអ្នកណាធ្វើបំផ្លាញចម្ការ ឬដំណាំទំពាំងបាយជូររបស់គេ ដោយលែងសត្វខ្លួនឲ្យលុកលុយស៊ីក្នុងដីគេ នោះត្រូវយកផលដំណាំយ៉ាងល្អបំផុតពីស្រែចម្ការរបស់ខ្លួនទៅសងគេវិញ។
6. បើកាលណាមានភ្លើងឆេះគុម្ពបន្លា ហើយខ្ទាតទៅឆេះដល់ស្នឹមស្រូវ ឬស្រូវមិនទាន់ច្រូត ឬវាលស្មៅក្តី នោះអ្នកណាដែលដុតភ្លើង ត្រូវតែសងគេជាមិនខាន។
7. បើអ្នកណាផ្ញើប្រាក់ ឬជារបស់អ្វីទុកនឹងអ្នកជិតខាង ហើយមានចោរលួចពីផ្ទះអ្នកនោះទៅ បើសិនជាគេចាប់ចោរបាន នោះចោរត្រូវសង១ជា២
8. តែបើរកចោរមិនឃើញទេ នោះត្រូវនាំម្ចាស់ផ្ទះទៅឯចៅក្រម ដើម្បីនឹងពិចារណាមើល តើអ្នកនោះបានដាក់ដៃលើរបស់ទ្រព្យអ្នកជិតខាងឬទេ។
9. ក្នុងគ្រប់រឿងរំលងច្បាប់អ្វី ទោះពីគោ ពីលា ពីចៀម ពីខោអាវ ឬពីរបស់ណាបាត់ក៏ដោយ ដែលគេនឹងប្រកាន់ថា នេះជារបស់ខ្ញុំ នោះរឿងអ្នកទាំងសងខាងត្រូវនាំទៅឯចៅក្រម បើអ្នកណាដែលចៅក្រមបានកាត់ថាមានទោស អ្នកនោះត្រូវសងគេ១ជា២។
10. បើអ្នកណាផ្ញើលា គោ ចៀម ឬសត្វណាទុកនឹងគេ ហើយសត្វនោះស្លាប់ ឬបាក់ជើង ឬមានគេនាំទៅបាត់ ឥតអ្នកណាឃើញ
11. នោះអ្នកទាំង២ត្រូវស្បថនឹងគ្នាដោយនូវព្រះយេហូវ៉ា ដើម្បីឲ្យបានដឹងជាអ្នកនោះបានដាក់ដៃលើរបស់ទ្រព្យអ្នកជិតខាងខ្លួនឬទេ ហើយម្ចាស់សត្វនឹងត្រូវរងសម្បថនោះ រួចអ្នកនោះមិនត្រូវសងសំណងទេ
12. ប៉ុន្តែ បើមានគេលួចសត្វនោះទៅវិញ នោះនឹងត្រូវសងសំណងទៅម្ចាស់ជាពិត
13. ឬបើត្រូវសត្វណាហែកវា នោះត្រូវយកមកធ្វើជាភស្តុតាង ហើយមិនត្រូវសងសំណងពីសត្វណាដែលត្រូវហែកហួរនោះទេ។
14. បើអ្នកណាខ្ចីសត្វរបស់គេ ហើយវាបាក់ជើង ឬស្លាប់ក្នុងកាលដែលម្ចាស់មិនបាននៅជាមួយ នោះត្រូវតែសងសំណងជាមិនខាន
15. បើម្ចាស់វានៅជាមួយដែរ នោះមិនត្រូវសងសំណងទេ បើជាសត្វដែលគេជួល នោះក៏ល្មមនឹងថ្លៃឈ្នួលហើយ។
16. បើអ្នកណាល្បួងលួងលោមស្ត្រីក្រមុំដែលមិនទាន់មានអ្នកណាដណ្តឹងនៅឡើយ ហើយបានដេកនៅជាមួយនឹងនាង នោះត្រូវយកនាងធ្វើជាប្រពន្ធទៅ ព្រមទាំងចេញបណ្តាការឲ្យផង
17. តែបើឪពុកនាងមិនព្រមឲ្យទៅអ្នកនោះសោះ នោះត្រូវតែសងថ្លៃតាមបណ្តាការរបស់ស្ត្រីក្រមុំវិញ។
18. កុំទុកឲ្យស្ត្រីដែលជាគ្រូអាបធ្មប់នៅរស់ឡើយ។
19. អ្នកណាដែលរួមសង្វាសជាមួយនឹងសត្វ នោះត្រូវសម្លាប់ចោលជាមិនខាន។
20. អ្នកណាដែលថ្វាយយញ្ញបូជាដល់ព្រះណាក្រៅពីព្រះយេហូវ៉ាតែ១ នោះនឹងត្រូវបំផ្លាញចេញអស់រលីង។
21. កុំឲ្យធ្វើបាបដល់អ្នកប្រទេសក្រៅ ក៏កុំឲ្យសង្កត់សង្កិនគេឡើយ ដ្បិតឯងរាល់គ្នាក៏បាននៅស្រុកអេស៊ីព្ទជាអ្នកប្រទេសក្រៅដែរ។
22. កុំឲ្យធ្វើទុក្ខដល់ស្ត្រីមេម៉ាយ ឬកូនកំព្រាណាឡើយ
23. បើធ្វើទុក្ខដល់គេ ហើយគេអំពាវនាវរកអញ នោះអញនឹងឮសម្រែករបស់គេជាមិនខាន
24. ហើយសេចក្ដីក្រោធរបស់អញនឹងក្តៅឡើង អញនឹងសម្លាប់ឯងរាល់គ្នាដោយដាវ នោះប្រពន្ធរបស់ឯងរាល់គ្នានឹងត្រឡប់ទៅជាមេម៉ាយ ហើយកូនឯងនឹងទៅជាកំព្រាដែរ។
25. បើឲ្យរាស្ត្រអញណាមួយ ជាអ្នកទ័លក្រ ដែលនៅជាមួយនឹងឯងបានខ្ចីប្រាក់ នោះមិនត្រូវប្រព្រឹត្តនឹងគេដូចជាម្ចាស់បំណុលទេ ក៏មិនត្រូវយកការពីគេឡើយ។
26. បើទទួលបញ្ចាំសម្លៀកបំពាក់របស់អ្នកជិតខាង នោះត្រូវប្រគល់ទៅគេវិញមុនថ្ងៃលិច
27. ដ្បិតជាសំពត់ដណ្តប់តែ១របស់អ្នកនោះ ជាសម្លៀកបំពាក់ខ្លួនគេ តើគេនឹងបានអ្វីដណ្តប់ក្នុងកាលដែលទៅដេក បើគេអំពាវនាវដល់អញ នោះអញនឹងឮ ដ្បិតអញមានសេចក្ដីអាណិតដល់គេ។
28. កុំឲ្យប្រមាថមើលងាយដល់ព្រះ ក៏កុំឲ្យជេរប្រទេចដល់ចៅហ្វាយរបស់សាសន៍ឯងឡើយ។
29. កុំឲ្យបង្អង់នឹងថ្វាយផលផ្លែ និងទឹកទំពាំងបាយជូរដំបូងរបស់ឯង១ចំណែកមកអញឡើយ ឯកូនប្រុសៗរបស់ឯងដែលកើតជាដំបូង នោះក៏ត្រូវថ្វាយដល់អញដែរ
30. ហើយទាំងកូនគោកូនចៀមដែលកើតដំបូង នោះត្រូវនៅនឹងមេវាអស់៧ថ្ងៃ លុះដល់ថ្ងៃទី៨ នោះត្រូវថ្វាយដល់អញ។
31. ឯងរាល់គ្នាត្រូវបានជាមនុស្សបរិសុទ្ធដល់អញ កុំឲ្យស៊ីសាច់ដែលត្រូវសត្វព្រៃហែកនៅឯវាលឡើយ ត្រូវបោះចោលទៅឲ្យឆ្កែវិញ។
About និក្ខមនំ Chapter 22
Read និក្ខមនំ Chapter 22 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: និក្ខមនំ
Chapter: 22
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading និក្ខមនំ Chapter 22 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is និក្ខមនំ Chapter 22?
និក្ខមនំ Chapter 22 is part of the Book of និក្ខមនំ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete និក្ខមនំ Chapter 22 online for free with easy chapter navigation.
More Chapters from និក្ខមនំ
- និក្ខមនំ Chapter 3
- និក្ខមនំ Chapter 35
- និក្ខមនំ Chapter 31
- និក្ខមនំ Chapter 29
- និក្ខមនំ Chapter 24
- និក្ខមនំ Chapter 18
- និក្ខមនំ Chapter 10
Explore More from ព្រះគម្ពីរសញ្ញាចាស់
- យេរេមា Chapter 35
- របាក្សត្រ ទី ២ Chapter 13
- ទំនុកដំកើង Chapter 81
- ចោទិយកថា Chapter 16
- នេហេមា Chapter 13
- ទំនុកដំកើង Chapter 54
- លោកុប្បត្តិ Chapter 18