Read ដានីយ៉ែល Chapter 11 Online
Read ដានីយ៉ែល Chapter 11 online from the Holy Bible. This chapter is part of the Book of ដានីយ៉ែល in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ដានីយ៉ែល and the Holy Bible online.
Choose a Chapter
ដានីយ៉ែល 11
ជំពូក 11
1. ឯយើង នៅឆ្នាំដំបូងក្នុងរាជ្យនៃដារីយុស ជាសាសន៍មេឌី នោះយើងបានឈរជាមួយ ដើម្បីចម្រើនកម្លាំង ហើយទប់ទល់ស្តេច។
2. ឥឡូវនេះ យើងនឹងសម្ដែងឲ្យអ្នកឃើញសេចក្ដីពិត មើល ត្រូវមានស្តេចសាសន៍ពើស៊ី៣អង្គទៀតសោយរាជ្យឡើង រួចស្តេចទី៤នឹងមានព្រះរាជទ្រព្យច្រើនក្រៃលែងជាជាងគេទាំងអស់ កាលណាបានចម្រើនកម្លាំង ដោយសារព្រះរាជទ្រព្យទាំងនោះហើយ នោះទ្រង់នឹងលើកមនុស្សទាំងអស់ឡើង ទាស់នឹងអាណាចក្ររបស់សាសន៍ក្រេក
3. គ្រានោះ នឹងមានស្តេច១ខ្លាំងពូកែសោយរាជ្យឡើង ជាស្តេចដែលនឹងគ្រប់គ្រងដោយអំណាចយ៉ាងខ្លាំង ហើយនិងធ្វើតាមតែបំណងព្រះទ័យ
4. កាលណាស្តេចនោះបានសោយរាជ្យឡើងហើយ នោះនគរទ្រង់នឹងត្រូវបែកខ្ញែក ហើយបែងចែកទៅឯខ្យល់លើអាកាសទាំង៤ទិស តែមិនមែនចែកឲ្យដល់ពូជពង្សនៃស្តេចនោះទេ ក៏មិនមែនដោយមានអំណាចដូចជាស្តេចនោះធ្លាប់គ្រប់គ្រងដែរ ដ្បិតនគរនោះនឹងត្រូវច្រៀកចេញចែកដល់មនុស្សដទៃវិញ។
5. ឯស្តេចខាងត្បូងនឹងមានកម្លាំង តែមេទ័ពម្នាក់របស់ទ្រង់នឹងមានកម្លាំងច្រើនលើសជាង ហើយនិងមានអំណាចសោយរាជ្យ ឯអំណាចគ្រប់គ្រងរបស់អ្នកនោះនឹងបានធំទូលាយ
6. ដល់ក្រោយបួនដប់ឆ្នាំទៅ នោះគេនឹងចងសម្ពន្ធមិត្តនឹងគ្នាវិញ ដោយព្រះរាជបុត្រីនៃស្តេចខាងត្បូងបានទៅឯស្តេចខាងជើង ដើម្បីតាំងសញ្ញានឹងគ្នា តែនាងនឹងមិនមានអំណាចនៅជាយូរទេ ហើយបិតានាងក៏មិនជាប់នៅ ឬកន្សៃវង្សរបស់ទ្រង់ផង គឺនាងនឹងត្រូវលើកចោល ព្រមទាំងពួកអ្នកដែលបាននាំនាង និងកូនដែលនាងបង្កើត ហើយអ្នកដែលបានគាំពារនាងក្នុងគ្រានោះដែរ។
7. តែនឹងមានលំពង់១ពន្លកចេញពីវង្សនាង សោយរាជ្យឡើងជំនួសបិតា ស្តេចនោះនឹងទៅច្បាំងនឹងពលទ័ពនៃស្តេចខាងជើង ហើយនិងចូលទៅក្នុងបន្ទាយរបស់គេ ក៏តយុទ្ធនឹងគេ ព្រមទាំងឈ្នះផង
8. រួចនឹងកៀរយកអស់ទាំងព្រះ និងរូបសិតរបស់គេ ព្រមទាំងប្រដាប់ធ្វើពីប្រាក់ និងមាសដ៏មានតម្លៃនាំទៅឯស្រុកអេស៊ីព្ទ បន្ទាប់នោះ នឹងខានទៅច្បាំងនឹងស្តេចខាងជើងជាយូរឆ្នាំ
9. ឯស្តេចខាងជើង នោះនឹងទន្ទ្រានចូលក្នុងព្រំដែនរបស់ស្តេចខាងត្បូង តែនឹងត្រូវវិលត្រឡប់ទៅឯស្រុកកំណើតរបស់ខ្លួនវិញ។
10. រួចមកពួកកូនចៅរបស់ស្តេចនោះនឹងធ្វើចម្បាំង គឺនឹងប្រមូលកងទ័ពយ៉ាងធំជាច្រើន កងទ័ពនោះនឹងចេញទៅសាយពេញពាស ហើយដើរកាត់ស្រុកទៅច្បាំង រហូតដល់បន្ទាយរបស់គេ
11. គ្រានោះ ស្តេចខាងត្បូងនឹងមានសេចក្ដីក្រេវក្រោធឆុរឆេវឡើង ចេញទៅតយុទ្ធនឹងស្តេចខាងជើង គឺនឹងដំរៀបពលទ័ពយ៉ាងសន្ធឹក ហើយពលទ័ពរបស់គេនឹងត្រូវប្រគល់មកក្នុងកណ្តាប់ដៃនៃស្តេចខាងត្បូង
12. កាលណាបានឈ្នះពលទ័ពរបស់គេហើយ នោះទ្រង់នឹងមានព្រះទ័យប៉ោងឡើង រួចទ្រង់នឹងសម្លាប់ពួកគេទាំងម៉ឺនៗ តែតទៅនឹងឈ្នះមិនបានទេ
13. ដ្បិតស្តេចខាងជើងនឹងវិលត្រឡប់មកវិញ នាំទាំងពលទ័ពយ៉ាងសន្ធឹកលើសជាងជាន់មុនទៅទៀត ហើយក្រោយបន្តិចទៅ គឺក្រោយប្រមាណប៉ុន្មានឆ្នាំទៅមុខ ទ្រង់នឹងនាំពលទ័ពយ៉ាងធំ និងគ្រឿងចម្បាំងយ៉ាងសន្ធឹកមក
14. នៅគ្រានោះ នឹងមានមនុស្សជាច្រើនតាំងខ្លួនឡើង ទាស់នឹងស្តេចខាងត្បូង ឯក្នុងសាសន៍របស់អ្នក ក៏នឹងមានពួកមនុស្សច្រឡោតខ្លះលើកខ្លួនឡើងដែរ ដើម្បីនឹងសម្រេចការជាក់ស្តែងនេះ តែគេនឹងត្រូវដួលចុះទេ
15. យ៉ាងនោះ ស្តេចខាងជើងនឹងមកជីកស្នាមភ្លោះ ហើយចាប់យកបានទីក្រុងដែលមានគ្រឿងការពារជាបរិបូរ ឯពលទ័ពរបស់ស្រុកខាងត្បូង និងធន់នៅមិនបាន ព្រមទាំងពលជ្រើសរើសរបស់ស្តេចនោះផង ក៏នឹងគ្មានកម្លាំងល្មមទប់ទល់ឡើយ
16. គឺស្តេចដែលលុកចូលមកច្បាំងនោះ នឹងធ្វើតាមតែអំពើចិត្ត ឥតមានអ្នកណាអាចនឹងឈរនៅមុខទ្រង់បានឡើយ ទ្រង់នឹងឈរនៅក្នុងស្រុកដ៏ឧត្តម ទាំងមានអំណាចបំផ្លាញនៅក្នុងកណ្តាប់ដៃផង
17. ហើយទ្រង់នឹងមានគំនិតគិតនាំកម្លាំងនៃរាជ្យទ្រង់ទាំងអស់មកទៀត តែទ្រង់បែរជាតាំងស្ពានមេត្រីវិញ ហើយក៏សម្រេចតាមនោះ រួចលើកបុត្រីខ្លួនឲ្យដល់ស្តេចខាងត្បូង ដើម្បីនឹងគិតបំផ្លាញទ្រង់ តែនាងមិនចូលគំនិត ឬសម្រេចតាមបំណងបិតាឡើយ
18. ក្រោយនោះមកទ្រង់នឹងបែរព្រះភ័ក្ត្រទៅខាងកោះសមុទ្រទាំងប៉ុន្មាន ហើយនិងចាប់យកបានជាច្រើនដែរ តែនឹងមានទ័ព១កំចាត់សេចក្ដីអាម៉ាស់ខ្មាស ចំពោះស្តេចនោះចេញ អើ មួយទៀត នឹងទម្លាក់សេចក្ដីអាម៉ាស់ខ្មាសនោះទៅលើទ្រង់វិញ
19. នោះទ្រង់នឹងបែរមុខទៅឯបន្ទាយនៅក្នុងស្រុករបស់ខ្លួន តែទ្រង់នឹងចំពប់ដួល ឥតមានអ្នកណាឃើញទៀតឡើយ។
20. បន្ទាប់នោះមក នឹងមានស្តេច១សោយរាជ្យឡើងជំនួស ជាអ្នកដែលនឹងចាត់ភ្នាក់ងារ ឲ្យដើរកាត់ស្រុករុងរឿងក្នុងនគរ ដើម្បីរ៉ឹងទារសួយ តែក្រោយមកមិនយូរថ្ងៃ ស្ដេចនោះនឹងត្រូវបំផ្លាញទៅ មិនមែនក្នុងការកំហឹង ឬការសង្គ្រាមនោះទេ
21. រួចនឹងមានម្នាក់ដែលគួរស្អប់ខ្ពើមតាំងខ្លួនឡើងជំនួសទ្រង់ ឥតមានអ្នកណាប្រគល់រាជសក្តិដល់អ្នកនោះឡើយ គឺនឹងចូលមកក្នុងគ្រាសុខសាន្ត ជែងយករាជ្យដោយសេចក្ដីបញ្ចើចវិញ
22. ឯពលទ័ពដ៏មានជ័យនឹងត្រូវចុះចាញ់នៅចំពោះអ្នកនោះ ហើយនិងត្រូវបាក់បែកអស់ទៅ អើ ទោះទាំងសម្ដេចសង្ឃនៃសេចក្ដីសញ្ញាផង
23. ក្រោយដែលគេបានតាំងសញ្ញានឹងអ្នកនោះហើយ នោះវានឹងប្រព្រឹត្តដោយឧបាយកល ដ្បិតវានឹងឡើងមក ហើយនិងមានកម្លាំងឡើង ដោយមានគ្នាតែបន្តិចប៉ុណ្ណោះ
24. គឺនៅក្នុងគ្រាសុខសាន្ត ដែលវានឹងឡើងមកឯកន្លែងដ៏ល្អបំផុតក្នុងដែនខេត្ត ហើយវានឹងធ្វើការដែលពួកអយ្យកោវាតៗមកមិនដែលធ្វើឡើយ គឺវានឹងយករបឹប និងរបស់ដែលប្លន់បាន ហើយទ្រព្យសម្បត្តិផ្សេងៗ កម្ចាយដល់គេ អើ វានឹងបង្កើតកិច្ចកលរបស់វា ទាស់នឹងទីមាំមួន នៅរវាង១ពេល
25. វានឹងដាស់កម្លាំង និងសេចក្ដីអង់អាចរបស់វាឡើង ទាស់នឹងស្តេចខាងត្បូង ដោយមានពលទ័ពយ៉ាងសន្ធឹក ហើយស្តេចខាងត្បូងនឹងមកច្បាំងនឹងវា មានពលទ័ពយ៉ាងសន្ធឹក ហើយខ្លាំងពូកែផង តែនឹងទប់ទល់មិនបានទេ ពីព្រោះនឹងមានគេបង្កើតកិច្ចកលទាស់នឹងទ្រង់
26. អើ អ្នក១ដែលធ្លាប់ស៊ីចំណីរបស់ទ្រង់នឹងបំផ្លាញទ្រង់បង់ ហើយកងទ័ពរបស់ទ្រង់នឹងបែកខ្ញែករត់ទៅតែពាស ក៏នឹងមានជាច្រើនដួលស្លាប់ដែរ
27. ឯស្តេចទាំង២អង្គនេះ គេនឹងមានចិត្តរិះរកធ្វើតែការកំណាចទទេ គេនឹងកុហកដល់គ្នានឹងគ្នា ក្នុងពេលកំពុងអង្គុយនៅតុជាមួយគ្នាផង តែការនោះនឹងមិនចម្រើនដល់គេឡើយ ដ្បិតវេលាចុងបំផុតនឹងមកក្នុងពេលកំណត់ទេ។
28. គ្រានោះ វានឹងវិលទៅស្រុករបស់ខ្លួនវិញ នាំទាំងទ្រព្យសម្បត្តិជាច្រើនទៅផង រួចវានឹងកើតមានចិត្តទាស់ទទឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ ហើយនិងធ្វើតាមតែបំណងចិត្ត រួចវិលទៅឯស្រុករបស់ខ្លួនវិញ
29. លុះដល់វេលាកំណត់ វានឹងត្រឡប់មកចូលក្នុងស្រុកខាងត្បូងទៀត តែជាន់ក្រោយនេះនឹងមិនបានដូចជាជាន់មុនទេ
30. ពីព្រោះអស់ទាំងនាវាពីស្រុកគីទីមនឹងមកទាស់នឹងវា ដូច្នេះ វានឹងធ្លាក់ចិត្ត ហើយវិលទៅវិញ ដោយមានសេចក្ដីគ្នាន់ក្នាញ់ទាស់នឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ ហើយនិងធ្វើតាមអំពើចិត្ត គឺវានឹងត្រឡប់មកវិញ ហើយរួមគំនិតនឹងពួកអ្នកដែលក្បត់សេចក្ដីសញ្ញាដ៏បរិសុទ្ធនោះ
31. គ្រានោះ ពលទ័ពនឹងត្រូវខាងវា ហើយគេនឹងបង្អាប់ទីបរិសុទ្ធ គឺជាទីមាំមួន ព្រមទាំងបញ្ឈប់បំបាត់ការថ្វាយតង្វាយជានិច្ចចេញ ហើយតាំងសេចក្ដីគួរស្អប់ខ្ពើមដែលនាំឲ្យបង្ខូចបំផ្លាញឡើង
32. ឯពួកអ្នកដែលប្រព្រឹត្តអាក្រក់ទាស់នឹងសេចក្ដីសញ្ញា នោះវានឹងនាំបង្ខូចចិត្តគេ ដោយពាក្យបញ្ចើច តែចំណែកពួកអ្នកទាំងប៉ុន្មានដែលស្គាល់ព្រះនៃខ្លួន គេនឹងមានចិត្តរឹងប៉ឹង ហើយនិងប្រតិបត្តិតទៅ
33. ពួកអ្នកដែលមានប្រាជ្ញាក្នុងបណ្តាជន គេនឹងបង្រៀនមនុស្សជាច្រើន ប៉ុន្តែ គេនឹងត្រូវដួលដោយដាវ និងភ្លើង ព្រមទាំងត្រូវដឹកទៅជាឈ្លើយ ហើយត្រូវគេរឹបជាន់ជាយូរថ្ងៃផង
34. រីឯកាលណាគេត្រូវដួល នោះគេនឹងមានសេចក្ដីជំនួយបន្តិចដែរ ក៏នឹងមានមនុស្សជាច្រើនចូលខាងគេ ដោយចិត្តក្រឡេចក្រឡុច
35. ឯពួកគេដែលមានប្រាជ្ញា នឹងមានខ្លះដួលចុះ ដើម្បីឲ្យបានសំរង ហើយសម្អាតពួកគេ ព្រមទាំងឲ្យគេបានសស្គុស ដរាបដល់វេលាចុងបំផុត ដ្បិតការទាំងនោះនឹងមកក្នុងពេលកំណត់ទេ។
36. ស្តេចនោះនឹងធ្វើតាមតែអំពើចិត្ត ក៏នឹងតម្កើងខ្លួន ហើយលើកខ្លួនខ្ពស់ជាងអស់ទាំងព្រះ វានឹងពោលយ៉ាងអស្ចារ្យ ទាស់នឹងព្រះនៃអស់ទាំងព្រះ វានឹងចេះតែចម្រើនដរាបដល់សេចក្ដីគ្នាន់ក្នាញ់បានសម្រេច ដ្បិតការដែលបានសម្រេចនឹងធ្វើហើយ នោះត្រូវធ្វើទៅ
37. វានឹងមិនយកចិត្តទុកដាក់ចំពោះព្រះនៃពួកអយ្យកោវា ឬចំពោះបំណងចិត្តរបស់ពួកស្រីៗទេ ក៏មិនកោតខ្លាចដល់ព្រះណាផង ដ្បិតវានឹងតម្កើងខ្លួនជាធំលើសជាងទាំងអស់
38. ទោះបើយ៉ាងនោះ គង់តែវានឹងគោរពតាមព្រះនៃបន្ទាយដែរ ហើយឯព្រះ១ដែលពួកអយ្យកោវាមិនបានស្គាល់សោះ នោះវានឹងគោរពដោយមាស ប្រាក់ និងត្បូងមានតំឡៃ ហើយនិងរបស់ថ្លៃវិសេស
39. គឺដោយព្រះដទៃនោះ ដែលវានឹងឈ្នះទីមាំមួនរបស់សាសន៍ផ្សេងៗ ឯអ្នកណាដែលនឹងយល់ខាងខ្លួន នោះវានឹងលើកឲ្យមានសក្តិយសជាធំឡើង ហើយនិងតាំងឲ្យគេគ្រប់គ្រងលើមនុស្សជាច្រើន ព្រមទាំងចែកឲ្យដល់គេទុកជារង្វាន់ផង។
40. លុះដល់គ្រាចុងបំផុត នោះស្តេចខាងត្បូងនឹងតយុទ្ធនឹងវា តែស្តេចខាងជើងនឹងមកទាស់នឹងទ្រង់ដូចជាខ្យល់កួច មានទាំងរទេះចម្បាំង ពលសេះ និងនាវាជាច្រើន វានឹងលុកចូលក្នុងប្រទេសដទៃទាំងប៉ុន្មាន ទាំងសាយចេញដូចជាទឹកជន់ រួចបង្ហួសទៅ
41. វានឹងចូលទៅក្នុងស្រុកឧត្តមដែរ ហើយមនុស្សជាច្រើននឹងត្រូវផ្តួលចុះ តែសាសន៍ទាំងនេះនឹងបានរួចពីកណ្តាប់ដៃវា គឺអេដុម ម៉ូអាប់ និងពួកសំខាន់ក្នុងកូនចៅអាំម៉ូន
42. វានឹងលូកដៃទៅលើប្រទេសទាំងអស់ ហើយស្រុកអេស៊ីព្ទក៏មិនបានរួចដែរ
43. គឺវានឹងគ្រប់គ្រងលើអស់ទាំងមាស និងប្រាក់ ជាព្រះរាជទ្រព្យ និងលើគ្រប់ទាំងរបស់មានតម្លៃនៅស្រុកអេស៊ីព្ទ ឯពួកសាសន៍លីប៊ី និងសាសន៍អេធីយ៉ូពី គេនឹងជាប់តាមដានជើងវា
44. តែដំណឹងដែលនឹងចេញពីស្រុកខាងកើត ហើយពីខាងជើង និងនាំឲ្យវាវិតក្កព្រួយ ដូច្នេះ វានឹងចេញទៅ ដោយសេចក្ដីក្រេវក្រោធយ៉ាងខ្លាំង ដើម្បីនឹងបំផ្លាញ ហើយរំលាងមនុស្សជាច្រើនបង់
45. វានឹងដំឡើងអស់ទាំងពន្លានៃព្រះរាជស្ថាន នៅជាកណ្តាលសមុទ្រ ហើយនិងភ្នំបរិសុទ្ធដ៏ឧត្តម ប៉ុន្តែ វានឹងមកដល់ចុងបំផុតរបស់វា ឥតមានអ្នកណាជួយឡើយ
About ដានីយ៉ែល Chapter 11
Read ដានីយ៉ែល Chapter 11 online from the Holy Bible. This chapter is part of the Book of ដានីយ៉ែល in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ដានីយ៉ែល
Chapter: 11
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ដានីយ៉ែល. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ដានីយ៉ែល Chapter 11 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ដានីយ៉ែល Chapter 11?
ដានីយ៉ែល Chapter 11 is part of the Book of ដានីយ៉ែល in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ដានីយ៉ែល Chapter 11 online for free with easy chapter navigation.
More Chapters from ដានីយ៉ែល
- ដានីយ៉ែល Chapter 12
- ដានីយ៉ែល Chapter 6
- ដានីយ៉ែល Chapter 9
- ដានីយ៉ែល Chapter 3
- ដានីយ៉ែល Chapter 2
- ដានីយ៉ែល Chapter 5
- ដានីយ៉ែល Chapter 1
Explore More from ព្រះគម្ពីរសញ្ញាចាស់
- របាក្សត្រ ទី ១ Chapter 26
- បទ ចំរៀង សាឡូម៉ូន Chapter 1
- អេសេគាល Chapter 13
- លោកុប្បត្តិ Chapter 43
- ទំនុកដំកើង Chapter 60
- សាំយូអែល ទី ១ Chapter 22
- ជនគណនា Chapter 34