Read កូរិនថូសទី ១ Chapter 6 Online
Read កូរិនថូសទី ១ Chapter 6 online from the Holy Bible. This chapter is part of the Book of កូរិនថូសទី ១ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of កូរិនថូសទី ១ and the Holy Bible online.
Choose a Chapter
កូរិនថូសទី ១ 6
ជំពូក 6
1. ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានរឿងទាស់នឹងអ្នកឯទៀត តើហ៊ានប្តឹងដល់ពួកមនុស្សទុច្ចរិត មិនប្តឹងដល់ពួកបរិសុទ្ធវិញទេឬអី
2. តើមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជម្រះលោកីយ៍ដែរទេឬ ដូច្នេះ បើអ្នករាល់គ្នានឹងជំនុំជម្រះលោកីយ៍បាន នោះតើមិនគួរនឹងជំនុំជម្រះការណ៍តូចបំផុតនេះបានដែរទេឬអី
3. តើមិនដឹងថា យើងរាល់គ្នានឹងជំនុំជម្រះ ដល់ទាំងពួកទេវតាផងទេឬអី ដូច្នេះ ចំណងបើការណ៍នៅជីវិតនេះ តើលើសជាងអម្បាលម៉ានទៅទៀត
4. ចុះបើអ្នករាល់គ្នាមានរឿងអ្វីពីជីវិតនេះ នោះតើនឹងយកមនុស្ស ដែលពួកជំនុំរាប់អានតិចជាងគេ ឲ្យបានជំនុំជម្រះរឿងនោះឬអី
5. ដែលខ្ញុំនិយាយដូច្នេះនេះ គឺដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីខ្មាសវិញ តើគ្មានអ្នកមានប្រាជ្ញាណាក្នុងពួកអ្នករាល់គ្នា សូម្បីតែមួយ ដែលអាចនឹងជំនុំជម្រះរឿង ដែលពួកបងប្អូនប្តឹងផ្ដល់គ្នាទេឬអី
6. បានជាពួកបងប្អូនកើតក្តីនឹងគ្នា ហើយនៅមុខពួកអ្នកដែលមិនជឿផងដូច្នេះ
7. យ៉ាងនោះ មានពេញជាការកំហុស ក្នុងពួកអ្នករាល់គ្នាហើយ គឺដែលគ្រាន់តែកើតក្តីនឹងគ្នាទៅវិញទៅមកនោះឯង ហេតុអ្វីបានជាមិនស៊ូទ្រាំក្នុងការអាក្រក់នោះ ហើយមិនស៊ូទ្រាំឲ្យគេបំបាត់អ្នកវិញ
8. តែអ្នករាល់គ្នាធ្វើបាប ហើយបំបាត់គេ ទាំងប្រព្រឹត្តដូច្នោះនឹងពួកបងប្អូនផង
9. តើមិនដឹងថា ពួកមនុស្សទុច្ចរិតមិនដែលបានគ្រងនគរព្រះទុកជាមរដកទេឬអី កុំឲ្យច្រឡំឡើយ ដ្បិតពួកមនុស្សកំផិត ពួកថ្វាយបង្គំរូបព្រះ ពួកសហាយស្មន់ ពួកអ្នកសម្រេចកិច្ចដោយខ្លួនឯង ពួកលេងកូនជឹង
10. ពួកចោរ ពួកមនុស្សលោភ ពួកប្រមឹក ពួកត្មះដៀល និងពួកប្លន់កំហែង នោះមិនដែលបានគ្រងនគរព្រះទុកជាមរដកឡើយ
11. ឯពួកអ្នករាល់គ្នាខ្លះ ពីដើមក៏ជាមនុស្សយ៉ាងដូច្នោះដែរ តែបានលាងស្អាតហើយ ក៏បានញែកជាបរិសុទ្ធ ហើយរាប់ជាសុចរិតផង ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវ និងព្រះវិញ្ញាណរបស់ព្រះនៃយើងរាល់គ្នា។
12. ខ្ញុំមានច្បាប់នឹងធ្វើគ្រប់ការទាំងអស់បាន ប៉ុន្តែ មិនមែនការទាំងនោះមានប្រយោជន៍ទាំងអស់ទេ ខ្ញុំមានច្បាប់នឹងធ្វើគ្រប់ទាំងអស់បានមែន ប៉ុន្តែ ខ្ញុំមិនព្រមចុះចូលក្នុងអំណាចនៃការណាមួយនោះសោះ
13. ឯចំណីអាហារ នោះសម្រាប់ក្រពះ ហើយក្រពះក៏សម្រាប់ចំណីអាហារដែរ តែព្រះទ្រង់នឹងឲ្យទាំង២យ៉ាងសាបសូន្យទៅ ឯរូបកាយ មិនមែនសម្រាប់ការកំផិតទេ គឺសម្រាប់តែព្រះអម្ចាស់វិញ ហើយព្រះអម្ចាស់ក៏សម្រាប់រូបកាយដែរ
14. ព្រះទ្រង់បានទាំងប្រោសឲ្យព្រះអម្ចាស់រស់ឡើងវិញ ហើយនឹងប្រោសឲ្យយើងរាល់គ្នារស់ឡើងដែរ ដោយសារព្រះចេស្តានៃទ្រង់
15. តែមិនដឹងថា រូបកាយអ្នករាល់គ្នា ជាអវយវៈរបស់ព្រះទេឬអី ដូច្នេះ តើខ្ញុំនឹងយកអវយវៈរបស់ព្រះគ្រីស្ទ ឲ្យទៅធ្វើជាអវយវៈរបស់ស្រីសំផឹងវិញឬ ទេ មិនត្រូវឡើយ
16. ចុះតើអ្នករាល់គ្នាមិនដឹងទេឬអីថា អ្នកណាដែលទៅសេពសម្ភពនឹងស្រីសំផឹង នោះជារូបសាច់តែ១ផងគ្នា ដ្បិតព្រះទ្រង់មានព្រះបន្ទូលថា «អ្នកទាំង២នឹងទៅជាសាច់តែ១»
17. ឯអ្នកដែលនៅជាប់នឹងព្រះអម្ចាស់ នោះក៏ជាវិញ្ញាណតែ១នឹងទ្រង់ដែរ
18. ចូររត់ពីការសហាយស្មន់ចេញ គ្រប់ទាំងអំពើបាបណាដែលមនុស្សប្រព្រឹត្ត នោះនៅខាងក្រៅរូបកាយទេ តែអ្នកណាដែលសហាយស្មន់គ្នា នោះឈ្មោះថាធ្វើបាបដល់រូបកាយខ្លួនឯងផង
19. តើមិនដឹងទេឬអីថា រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអ្នករាល់គ្នាបានទទួលមកពីព្រះ ហើយអ្នករាល់គ្នាមិនមែនជារបស់ផងខ្លួនទេ
20. ដ្បិតព្រះទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរតម្កើងព្រះ នៅក្នុងរូបកាយ ហើយក្នុងវិញ្ញាណនៃអ្នករាល់គ្នា ដែលជារបស់ផងទ្រង់ចុះ។
About កូរិនថូសទី ១ Chapter 6
Read កូរិនថូសទី ១ Chapter 6 online from the Holy Bible. This chapter is part of the Book of កូរិនថូសទី ១ in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: កូរិនថូសទី ១
Chapter: 6
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading កូរិនថូសទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading កូរិនថូសទី ១ Chapter 6 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is កូរិនថូសទី ១ Chapter 6?
កូរិនថូសទី ១ Chapter 6 is part of the Book of កូរិនថូសទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete កូរិនថូសទី ១ Chapter 6 online for free with easy chapter navigation.
More Chapters from កូរិនថូសទី ១
- កូរិនថូសទី ១ Chapter 12
- កូរិនថូសទី ១ Chapter 15
- កូរិនថូសទី ១ Chapter 7
- កូរិនថូសទី ១ Chapter 3
- កូរិនថូសទី ១ Chapter 2
- កូរិនថូសទី ១ Chapter 14
- កូរិនថូសទី ១ Chapter 9
Explore More from ព្រះគម្ពីរសញ្ញាថ្មី
- ម៉ាថាយ Chapter 24
- ហេព្រើរ Chapter 10
- អេភេសូ Chapter 1
- រ៉ូម Chapter 5
- កិច្ចការ Chapter 13
- កិច្ចការ Chapter 10
- កូរិនថូសទី ២ Chapter 3