Read ទំនុកដំកើង Chapter 44 Online
Read ទំនុកដំកើង Chapter 44 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 44
ជំពូក 44
1. ឱព្រះអង្គអើយ យើងខ្ញុំបានឮដោយត្រចៀក ពួកអយ្យកោយើងខ្ញុំ បានថ្លែងប្រាប់មកយើងខ្ញុំ ពីការទាំងប៉ុន្មានដែលទ្រង់បានធ្វើ នៅសម័យចាស់បុរាណក្នុងជំនាន់គេ
2. គឺពីទ្រង់បណ្តេញអស់ទាំងសាសន៍ដទៃចេញ ដោយព្រះហស្តទ្រង់ ហើយបានបណ្តុះពួកអ៊ីស្រាអែលវិញ ទ្រង់បានប្រហារអស់ទាំងសាសន៍ដទៃ តែបានឲ្យអ៊ីស្រាអែលវាតទីចេញទៅ
3. ដ្បិតគេមិនបានចាប់យកស្រុកនោះដោយដាវខ្លួនទេ ក៏មិនមែនជាដៃខ្លួនគេ ដែលបានជួយសង្គ្រោះគេដែរ គឺជាព្រះហស្តស្តាំ និងព្រះពាហុទ្រង់ ព្រមទាំងពន្លឺនៃព្រះភ័ក្ត្រទ្រង់វិញ ដ្បិតទ្រង់បានប្រោសដល់គេ។
4. ៙ ឱព្រះអង្គអើយ ទ្រង់ជាមហាក្សត្រនៃទូលបង្គំ សូមបង្គាប់ឲ្យមានសេចក្ដីសង្គ្រោះដល់ពួកយ៉ាកុប
5. យើងខ្ញុំនឹងច្រានផ្តួលពួកខ្មាំងសត្រូវ ដោយសារទ្រង់ ហើយនិងជាន់ឈ្លីពួកអ្នកដែលលើកគ្នាទាស់នឹងយើងខ្ញុំ ដោយនូវព្រះនាមទ្រង់
6. ដ្បិតទូលបង្គំនឹងមិនពឹងធ្នូរបស់ទូលបង្គំទេ ហើយដាវទូលបង្គំក៏មិនជួយសង្រ្គោះទូលបង្គំដែរ
7. គឺទ្រង់ដែលជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីពួកសត្រូវវិញ ព្រមទាំងធ្វើឲ្យពួកអ្នកដែលស្អប់យើងខ្ញុំត្រូវខ្មាសផង
8. យើងខ្ញុំបានអួតពីព្រះជាដរាបរាល់ថ្ងៃ ហើយនិងសរសើរដល់ព្រះនាមទ្រង់ជាដរាបទៅ។ –បង្អង់
9. ៙ ប៉ុន្តែ ឥឡូវនេះ ទ្រង់បានបោះបង់ចោលយើងខ្ញុំ ហើយបានធ្វើឲ្យយើងខ្ញុំអាប់យសផង ក៏មិនយាងចេញទៅជាមួយនឹងពលទ័ពយើងខ្ញុំទៀតដែរ
10. ទ្រង់បណ្តាលឲ្យពួកយើងខ្ញុំបែរខ្នងចំពោះពួកខ្មាំងសត្រូវ ហើយពួកអ្នកដែលស្អប់យើងខ្ញុំ គេរឹបជាន់យករបឹបទៅសម្រាប់ខ្លួនគេ
11. ទ្រង់ធ្វើឲ្យយើងខ្ញុំបានដូចជាចៀមដែលសម្រាប់ធ្វើសាច់ ក៏បានកម្ចាត់កម្ចាយយើងខ្ញុំទៅនៅគ្រប់ទាំងសាសន៍ដទៃ
12. ទ្រង់លក់រាស្ត្រទ្រង់ឥតយកថ្លៃ ហើយមិនបានចម្រើនទ្រព្យដោយសារតម្លៃរបស់គេទេ។
13. ៙ ទ្រង់ធ្វើឲ្យយើងខ្ញុំត្រឡប់ជាសេចក្ដីដំណៀល ចំពោះពួកអ្នកជិតខាង ជាទីឡកឡឺយ ហើយជាទីសំណើចដល់អស់អ្នកដែលនៅជុំវិញ
14. ក៏ឲ្យយើងខ្ញុំទៅជាសេចក្ដីប្រៀបធៀបនៅគ្រប់ទាំងនគរ ហើយជាទីគួរគ្រវីក្បាលនៅគ្រប់សាសន៍ដទៃផង
15. សេចក្ដីអាប់យសរបស់ទូលបង្គំនៅមុខទូលបង្គំជានិច្ច ហើយភាពខ្មាសនៃមុខទូលបង្គំ ក៏គ្របទូលបង្គំដែរ
16. ដោយព្រោះសំឡេងនៃពួកអ្នកដែលប្រមាថមើលងាយ ហើយពួកខ្មាំងសត្រូវ និងពួកអ្នកដែលសងសឹងផង។
17. ៙ ការទាំងនោះបានកើតដល់យើងខ្ញុំហើយ ប៉ុន្តែ យើងខ្ញុំមិនបានភ្លេចទ្រង់ឡើយ ក៏មិនបានក្បត់សេចក្ដីសញ្ញាទ្រង់ដែរ
18. ចិត្តយើងខ្ញុំមិនបានថយត្រឡប់ទេ ជំហាននៃយើងខ្ញុំក៏មិនបានទាសចេញពីផ្លូវទ្រង់ដែរ
19. ទោះបើទ្រង់បានបំបាក់បំបែកយើងខ្ញុំនៅទីរបស់ឆ្កែព្រៃ ហើយគ្របយើងខ្ញុំ ដោយម្លប់នៃសេចក្ដីស្លាប់ក៏ដោយ។
20. ៙ បើយើងខ្ញុំបានភ្លេចព្រះនាមនៃព្រះរបស់យើងខ្ញុំ ឬប្រទូលដៃទៅឯព្រះដទៃណាមួយ
21. នោះតើព្រះមិនស៊ើបរកឲ្យឃើញទេឬអី ដ្បិតទ្រង់ជ្រាបទាំងសេចក្ដីលាក់កំបាំងនៅក្នុងចិត្តផង
22. យើងខ្ញុំត្រូវគេសម្លាប់ជាដរាបរាល់ថ្ងៃ ដោយព្រោះទ្រង់ ហើយក៏រាប់ទុកដូចជាចៀមដែលសម្រាប់សម្លាប់ ។
23. ៙ ឱព្រះអម្ចាស់អើយ សូមទ្រង់តើនឡើង ហេតុអ្វីបានជាទ្រង់នៅផ្ទំលក់ សូមទ្រង់តើនឡើង កុំបោះបង់ចោលយើងខ្ញុំជាដរាបឡើយ
24. ហេតុអ្វីបានជាទ្រង់លាក់ព្រះភ័ក្ត្រ ហើយភ្លេចសេចក្ដីវេទនា និងសេចក្ដី ទុក្ខលំបាករបស់យើងខ្ញុំ
25. ដ្បិតព្រលឹងនៃយើងខ្ញុំបានត្រូវឱនដល់ធូលីដីហើយ ខ្លួនប្រាណនៃយើងខ្ញុំក៏ជាប់នៅដីដែរ
26. សូមទ្រង់តើនឡើង ជួយយើងខ្ញុំ ហើយលោះយើងខ្ញុំ ដោយយល់ដល់ សេចក្ដីសប្បុរសរបស់ទ្រង់ផង។
About ទំនុកដំកើង Chapter 44
Read ទំនុកដំកើង Chapter 44 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 44
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 44 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 44?
ទំនុកដំកើង Chapter 44 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 44 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 146
- ទំនុកដំកើង Chapter 101
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 71
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 150
- ទំនុកដំកើង Chapter 149
Explore More from ព្រះគម្ពីរសញ្ញាចាស់
- អែសរ៉ា Chapter 7
- យ៉ូប Chapter 28
- សាការី Chapter 14
- លោកុប្បត្តិ Chapter 19
- ជនគណនា Chapter 26
- សាំយូអែល ទី ១ Chapter 26
- សាំយូអែល ទី ១ Chapter 31