Read ទំនុកដំកើង Chapter 106 Online
Read ទំនុកដំកើង Chapter 106 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 106
ជំពូក 106
1. ចូរសរសើរដល់ព្រះយេហូវ៉ា ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច
2. តើមានអ្នកណាអាចនឹងពណ៌នាពីការខ្លាំងពូកែរបស់ ព្រះយេហូវ៉ា ឬសម្ដែងពីសេចក្ដីសរសើររបស់ទ្រង់ទាំងអស់បាន
3. មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្តិធម៌ ហើយអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត គ្រប់ពេលគ្រប់វេលា
4. ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំ និងប្រោសទូលបង្គំ ដោយសេចក្ដីសប្បុរស ដែលទ្រង់ផ្តល់ដល់រាស្ត្រទ្រង់ ឱសូមប្រោសទូលបង្គំ ដោយសេចក្ដីសង្រ្គោះនៃទ្រង់ផង
5. ដើម្បីឲ្យទូលបង្គំបានឃើញសេចក្ដីចម្រើន នៃពួករើសតាំងរបស់ទ្រង់ ឲ្យទូលបង្គំបានរីករាយ ដោយសេចក្ដីអំណនៃរាស្ត្រទ្រង់ ហើយឲ្យបានអរព្រឺព្រួចជាមួយនឹងមរដករបស់ទ្រង់។
6. ៙ យើងខ្ញុំរាល់គ្នាបានធ្វើបាប ដូចជាពួកអយ្យកោយើងខ្ញុំដែរ ក៏បានប្រព្រឹត្តអំពើទុច្ចរិត ហើយធ្វើការអាក្រក់ផង
7. ពួកអយ្យកោយើងខ្ញុំមិនបានពិចារណាយល់ ពីការអស្ចារ្យរបស់ទ្រង់នៅស្រុកអេស៊ីព្ទទេ ក៏មិនបាននឹកចាំពីសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់ដែរ គេបានបះបោរនៅត្រង់មាត់សមុទ្រវិញ គឺជាសមុទ្រក្រហម
8. ទោះបើយ៉ាងនោះ គង់តែទ្រង់បានជួយសង្គ្រោះគេដែរ ដោយយល់ដល់ព្រះនាមទ្រង់ ដើម្បីនឹងធ្វើឲ្យព្រះចេស្តាដ៏ខ្លាំងពូកែរបស់ទ្រង់ បានប្រាកដច្បាស់
9. ទ្រង់បានបង្គាប់ដល់សមុទ្រក្រហម សមុទ្រនោះក៏រីងទៅ យ៉ាងនោះ ទ្រង់បាននាំគេដើរកាត់ទីជម្រៅ ដូចជាដើរនៅទីគោក
10. ទ្រង់បានជួយឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលស្អប់គេ ក៏លោះគេឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
11. ទឹកសមុទ្របានហូរគ្របលើពួកតតាំងនឹងគេ ឥតមាននៅសល់ដល់មួយឡើយ
12. នោះទើបគេបានជឿព្រះបន្ទូលទ្រង់ ហើយច្រៀងសរសើរដល់ទ្រង់។
13. ៙ តែមិនយូរប៉ុន្មាន ក៏ភ្លេចកិច្ចការរបស់ទ្រង់ទៅ ហើយមិនបានរង់ចាំស្តាប់សេចក្ដីដំបូន្មានរបស់ទ្រង់ទេ
14. គឺគេមានចិត្តខ្មួលខ្មាញ់នៅទីរហោស្ថាន ក៏ល្បងលព្រះនៅទីហួតហែងវិញ
15. ទ្រង់ក៏ព្រមប្រទានតាមសេចក្ដីសំណូមរបស់គេ តែទ្រង់ឲ្យមានសេចក្ដីក្រៀមស្ងួតនៅក្នុងចិត្តគេវិញ
16. គេក៏មានសេចក្ដីច្រណែននឹងម៉ូសេ នៅក្នុងទីដំឡើងត្រសាល ហើយនិងអើរ៉ុន ដែលជាអ្នកបរិសុទ្ធរបស់ព្រះយេហូវ៉ាដែរ
17. នោះផែនដីក៏ប្រេះហា ស្រូបយកដាថានទៅ ហើយគ្របលើអ័ប៊ីរ៉ាម និងពួកគាត់
18. មានភ្លើងឆេះឡើងក្នុងពួកគេ អណ្តាតភ្លើងនោះក៏បញ្ឆេះមនុស្សអាក្រក់ទៅ។
19. ៙ គេបានធ្វើរូបកូនគោនៅត្រង់ភ្នំហោរែប ហើយបានក្រាបថ្វាយបង្គំចំពោះរូបសិតនោះ
20. គឺយ៉ាងនោះដែលគេបានប្តូរព្រះដ៏ជាសិរីល្អនៃគេ ឲ្យបានជារូបដូចគោដែលស៊ីស្មៅវិញ
21. គេបានភ្លេចព្រះដែលជួយសង្គ្រោះគេ ជាព្រះដែលបានធ្វើការយ៉ាងធំសម្បើមនៅស្រុកអេស៊ីព្ទ
22. គឺជាការយ៉ាងអស្ចារ្យនៅស្រុកហាំ និងការគួរស្ញែងខ្លាចនៅត្រង់សមុទ្រក្រហម
23. ដូច្នេះ ទ្រង់បានមានព្រះបន្ទូលថានឹងបំផ្លាញគេបង់ ប៉ុន្តែ ម៉ូសេ ជាអ្នករើសតាំងរបស់ទ្រង់ លោកបានឈរនៅចំពោះទ្រង់ ក្នុងដំណើររំលងនោះ ដើម្បីនឹងបង្វែរសេចក្ដីក្រោធរបស់ទ្រង់ចេញ ក្រែងទ្រង់បំផ្លាញគេមែន។
24. ៙ អើ គេបានមើលងាយស្រុកដ៏សប្បាយនោះ គេមិនបានជឿព្រះបន្ទូលទ្រង់ទេ
25. គឺបានរទូរទាំនៅក្នុងត្រសាលគេវិញ ឥតស្តាប់តាមព្រះសូរសៀងនៃព្រះយេហូវ៉ាឡើយ
26. ដូច្នេះ ទ្រង់ក៏លើកព្រះហស្តឡើងស្បថនឹងគេថា ទ្រង់នឹងឲ្យគេដួលនៅក្នុងទីរហោស្ថាន
27. ហើយថា នឹងឲ្យពូជពង្សគេដួលនៅកណ្តាល អស់ទាំងសាសន៍ ព្រមទាំងកម្ចាត់កម្ចាយគេ ឲ្យទៅនៅពេញពាសក្នុងប្រទេសដទៃទាំងប៉ុន្មាន។
28. ៙ គេក៏បានទៅភ្ជាប់ខ្លួននឹងព្រះបាល-ពេអរ ហើយបានបរិភោគអស់ទាំងគ្រឿងបូជា ដែលថ្វាយដល់រូបព្រះឥតជីវិត
29. គឺយ៉ាងនោះដែលគេបានបណ្តាលឲ្យទ្រង់ខ្ញាល់ ដោយសារអំពើរបស់គេ ហើយមានការប្រហារជីវិតកើតឡើងនៅក្នុងពួកគេ
30. គ្រានោះ ភីនេហាសក៏ក្រោកឡើងសម្រេចទោសដល់គេ រួចការប្រហារជីវិតនោះក៏អាក់ខានទៅ
31. ការនោះបានរាប់ជាសេចក្ដីសុចរិតដល់ភីនេហាស ដរាបដល់គ្រប់ទាំងដំណមនុស្ស ជារៀងរាបតទៅ។
32. ៙ គេក៏បណ្តាលឲ្យទ្រង់ខ្ញាល់ នៅត្រង់ទឹកមេរីបាទៀត ការនោះជាហេតុនាំឲ្យម៉ូសេកើតមានទោសដែរ ដោយព្រោះគេ
33. ដ្បិតគេបានរំអុកដល់ចិត្តលោក ហើយបបូរមាត់លោកបាននិយាយឥតបើគិត។
34. ៙ គេក៏មិនបានបំផ្លាញសាសន៍ដទៃទាំងប៉ុន្មាន ដូចជាព្រះយេហូវ៉ាបានបង្គាប់ដែរ
35. គឺគេបានទៅប្រព្រឹត្តច្របូកច្របល់ជាមួយ ព្រមទាំងរៀនតាមកិរិយារបស់សាសន៍ដទៃទាំងនោះវិញ
36. ក៏គោរពប្រតិបត្តិដល់រូបព្រះរបស់សាសន៍ដទៃទាំងនោះដែរ ជាការដែលត្រឡប់ជាអន្ទាក់ដល់គេ
37. អើ គេបានទាំងបូជាថ្វាយនូវកូនប្រុសកូនស្រីគេដល់ ពួកអារក្សផង
38. ក៏កម្ចាយឈាមដែលគ្មានទោស គឺជាឈាមរបស់កូនប្រុសកូនស្រីគេ ដែលគេបូជាថ្វាយដល់អស់ទាំងរូបព្រះនៅស្រុកកាណាន ដូច្នេះ ស្រុកក៏ត្រឡប់ជាស្មោកគ្រោកដោយសារឈាម
39. គឺយ៉ាងនោះដែលគេបានធ្វើឲ្យខ្លួនមានសៅហ្មង ដោយសារកិរិយារបស់គេ ព្រមទាំងប្រព្រឹត្តសេចក្ដីកំផិត ដោយអំពើរបស់គេផង។
40. ៙ ហេតុនោះបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងរាស្ត្រទ្រង់ ហើយទ្រង់ក៏ស្អប់ខ្ពើមពួកដែលជាមរដករបស់ទ្រង់វិញ
41. ទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃ ហើយពួកអ្នកដែលស្អប់គេ បានគ្រប់គ្រងលើគេវិញ
42. ពួកខ្មាំងសត្រូវបានសង្កត់សង្កិន ហើយគេត្រូវចុះចាញ់នៅក្រោមកណ្តាប់ដៃពួកសត្រូវនោះ
43. ទ្រង់បានប្រោសគេឲ្យរួចជាច្រើនដងច្រើនគ្រា ប៉ុន្តែ សេចក្ដីដំបូន្មានរបស់គេបានទាស់ទទឹងនឹងទ្រង់ ហើយគេត្រូវធ្លាក់ទៅជាទាបថោកក្នុងអំពើទុច្ចរិតរបស់គេ
44. ទោះបើយ៉ាងនោះ គង់តែទ្រង់បានទតមើល សេចក្ដីវេទនារបស់គេ ក្នុងកាលដែលគេអំពាវនាវរកទ្រង់ដែរ
45. ទ្រង់ក៏នឹកចាំពីសេចក្ដីសញ្ញារបស់ទ្រង់ចំពោះគេ ហើយបានប្រែគំនិតទៅ ដោយសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់
46. ទ្រង់បណ្តាលឲ្យពួកអ្នកដែលដឹកនាំគេទៅជាឈ្លើយ ត្រឡប់ជាមានសេចក្ដីអាណិតមេត្តាដល់គេវិញ។
47. ៙ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលយើងខ្ញុំពីកណ្តាលពួកសាសន៍ដទៃមក ដើម្បីឲ្យយើងខ្ញុំបានលើកតម្កើងព្រះនាមបរិសុទ្ធនៃទ្រង់ ព្រមទាំងយកការសរសើរដល់ទ្រង់ ទុកជាសេចក្ដីអំណររបស់យើងខ្ញុំផង។
48. ៙ សូមសរសើរដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្បរៀងទៅដល់អស់កល្បជានិច្ច ត្រូវឲ្យបណ្តាជនទាំងឡាយពោលថា អាម៉ែន ចូរលើកតម្កើងព្រះយេហូវ៉ាចុះ។
About ទំនុកដំកើង Chapter 106
Read ទំនុកដំកើង Chapter 106 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 106
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 106 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 106?
ទំនុកដំកើង Chapter 106 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 106 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 150
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 148
- ទំនុកដំកើង Chapter 122
- ទំនុកដំកើង Chapter 99
- ទំនុកដំកើង Chapter 82
Explore More from ព្រះគម្ពីរសញ្ញាចាស់
- អេសេគាល Chapter 10
- ទំនុកដំកើង Chapter 100
- សុភាសិត Chapter 9
- លោកុប្បត្តិ Chapter 43
- យេរេមា Chapter 32
- បទ ចំរៀង សាឡូម៉ូន Chapter 5
- លោកុប្បត្តិ Chapter 17