Read អេសាយ Chapter 14 Online
Read អេសាយ Chapter 14 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសាយ and the Holy Bible online.
Choose a Chapter
អេសាយ 14
ជំពូក 14
1. ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងអាណិតអាសូរដល់ពួកយ៉ាកុប ហើយនិងរើសអ៊ីស្រាអែលទៀត ព្រមទាំងដាក់គេឲ្យនៅក្នុងស្រុករបស់គេវិញ ឯពួកអ្នកដែលស្នាក់នៅ នោះនឹងចូលពួកគេ ហើយនៅជាប់នឹងពួកវង្សរបស់យ៉ាកុប
2. គឺសាសន៍ទាំងប៉ុន្មាននឹងនាំយកគេទៅឯកន្លែងរបស់គេវិញ ហើយពួកវង្សរបស់អ៊ីស្រាអែលនឹងបានពួកសាសន៍ទាំងនោះទុកជាបាវប្រុសបាវស្រី នៅក្នុងស្រុករបស់ព្រះយេហូវ៉ា គេនឹងចាប់អ្នកទាំងនោះជាឈ្លើយ ជាអ្នកដែលពីដើមបានចាប់ខ្លួនជាឈ្លើយនោះឯង ហើយនិងគ្រប់គ្រងលើពួកអ្នកដែលបានសង្កត់សង្កិនខ្លួនវិញ។
3. នៅថ្ងៃដែលព្រះយេហូវ៉ាបានប្រោសប្រទាន ឲ្យឯងបានសម្រាកពីសេចក្ដីទុក្ខ សេចក្ដីវេទនា ហើយពីការបម្រើយ៉ាងរឹងរូសដែលគេបានចាប់ប្រើឯង
4. នោះឯងនឹងពោលពាក្យចំអកនេះ ដាក់ស្តេចក្រុងបាប៊ីឡូនថា យីអើ ពួកសង្កត់សង្កិនបានឈប់ទ្រឹងយ៉ាងណាហ្ន៎ ទីក្រុងមាសបានរលត់ផុតយ៉ាងណាហ្ន៎
5. ព្រះយេហូវ៉ាទ្រង់បានបំបាក់ដំបងរបស់មនុស្សអាក្រក់ និងដំបងពេជ្រនៃអ្នកគ្រប់គ្រងហើយ
6. ជាអ្នកដែលបានវាយសាសន៍ទាំងឡាយ ដោយចិត្តក្រេវក្រោធជានិច្ច ហើយបានគ្រប់គ្រងលើអស់ទាំងសាសន៍ដោយសេចក្ដីកំហឹង ជាការញាំញីដែលឥតមានអ្នកណាឃាត់ឃាំងឡើយ
7. ផែនដីទាំងមូលបានស្រាកស្រាន្តអស់ហើយ ក៏ស្ងៀមស្ងប់ដែរ គេទម្លាយសំឡេងច្រៀងចេញមក
8. អើ ទាំងដើមកកោះក៏រីករាយចំពោះឯង និងដើមតាត្រៅនៅភ្នំល្បាណូនផង ដោយពាក្យថា តាំងពីឯងត្រូវរលំចុះ នោះឥតមានអ្នកណាឡើងមកកាប់រំលំយើងទៀតទេ
9. ឯស្ថានឃុំព្រលឹងមនុស្សស្លាប់នៅខាងក្រោម មានសេចក្ដីរំជួលដោយព្រោះឯង គឺទាំងពួកអ្នកធំនៅផែនដីផង ក៏បានឲ្យអស់ទាំងស្តេចនៃសាសន៍ទាំងប៉ុន្មាន ក្រោកពីបល្ល័ង្ករបស់គេ
10. គេនឹងនិយាយរចល់មកឯងគ្រប់គ្នាថា អុញន៏ ឯងបានទៅជាខ្សោយដូចយើងឬ បានត្រឡប់ដូចជាយើងដែរឬ
11. ឯសេចក្ដីរុងរឿងឧត្តមរបស់ឯង បានត្រូវនាំចុះមកដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ព្រមទាំងសូរដេញពិណរបស់ឯងផង មានដង្កូវក្រាលក្រោមឯង ហើយនិងមានដង្កូវគ្របដណ្តប់ឯងដែរ។
12. ឱតារាប្រចាំថ្ងៃ ជាផ្កាយព្រឹកអើយ ន៏ ឯងបានធ្លាក់ចុះមកពីលើមេឃហើយ ឯងដែលបានផ្តេកអស់ទាំងនគរឲ្យរាប ឯងបានត្រូវកាប់រំលំដល់ដីដែរហ្ន៎
13. ឯងបានគិតក្នុងចិត្តថា អញនឹងឡើងទៅឯស្ថានសួគ៌ អញនឹងតម្កើងបល្ល័ង្កអញ ឲ្យខ្ពស់ជាងអស់ទាំងផ្កាយរបស់ព្រះ ហើយអញនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំ នៅទីបំផុតនៃទិសខាងជើង
14. អញនឹងឡើងទៅផុតទីខ្ពស់នៃពពក អញនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត
15. តែឯងបានត្រូវទម្លាក់ចុះដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺដល់ទីជម្រៅនៃជង្ហុកធំ
16. ពួកអ្នកដែលឃើញឯង គេនឹងសម្លឹងមើលចំឯង ហើយពិចារណាឯងដោយពាក្យថា តើមនុស្សនេះឬអី ដែលធ្លាប់ធ្វើឲ្យផែនដីញាប់ញ័រ ហើយឲ្យនគរទាំងប៉ុន្មានកក្រើករំពើកនោះ
17. ជាអ្នកដែលបានធ្វើឲ្យលោកីយ៍រលីងដូចជាសមុទ្រខ្សាច់ ព្រមទាំងបំផ្លាញទីក្រុងទាំងប៉ុន្មាន ឥតដែលលែងពួកឈ្លើយឲ្យត្រឡប់ទៅឯផ្ទះគេវិញឡើយ
18. ឯសពនៃអស់ទាំងស្តេចរបស់សាសន៍ទាំងប៉ុន្មាន សុទ្ធតែដេកនៅក្នុងទីរុងរឿងនាម៉ុងរបស់គេរៀងខ្លួន
19. តែឯងបានត្រូវបោះចោលចេញឆ្ងាយពីម៉ុងឯងទៅ ដូចជាមែកដែលគួរខ្ពើមវិញ គឺដូចជាអាវរបស់មនុស្សដែលត្រូវគេសម្លាប់ ជាអ្នកដែលត្រូវគេចាក់ទម្លុះដោយដាវ ហើយក៏ចុះទៅដល់ថ្មនៅក្នុងរណ្តៅ ដូចជាខ្មោចដែលគេជាន់ឈ្លីដោយជើង
20. ឯងនឹងមិនបានមូលទៅជាមួយនឹងគេនៅក្នុងផ្នូរទេ ពីព្រោះឯងបានបំផ្លាញស្រុករបស់ឯង ហើយបានសម្លាប់ប្រជាជនរបស់ឯងផង ឯពូជនៃមនុស្សអាក្រក់ នឹងឥតមានអ្នកណាចេញឈ្មោះគេនៅអស់កល្បជានិច្ច។
21. ចូរចាត់ចែងការសម្លាប់ពួកកូន ដោយព្រោះអំពើទុច្ចរិតរបស់ឪពុកវា ដើម្បីកុំឲ្យវាតាំងខ្លួនឡើងធ្វើជាម្ចាស់ផែនដីទៀត ហើយសង់ទីក្រុងឲ្យពេញពាសក្នុងលោកីយ៍ឡើយ
22. ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា អញនឹងក្រោកឡើងទាស់នឹងគេ ហើយកាត់ទាំងឈ្មោះ និងសំណល់មនុស្ស ទាំងកូន និងចៅ ចេញពីក្រុងបាប៊ីឡូនផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
23. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា អញនឹងបំផ្លាស់ទីនោះឲ្យទៅជាលំនៅរបស់សត្វប្រមា ហើយជាត្រពាំងទឹក អញក៏នឹងបោសដោយអំបោសជាការបំផ្លាញ។
24. ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បានស្បថថា ពិតប្រាកដជានឹងកើតមានដូចជាអញបានគិតហើយ ក៏នឹងសម្រេចដូចជាអញបានកំណត់ទុកផង
25. គឺអញនឹងបំបាក់ទ័ពពួកអាសស៊ើរ ដែលនៅក្នុងស្រុកអញ ហើយនិងជាន់ឈ្លីគេនៅលើភ្នំរបស់អញ គ្រានោះ នឹមរបស់គេនឹងបាត់ទៅ ហើយបន្ទុករបស់គេនឹងបាត់ពីស្មាចេញ
26. នេះហើយជាការដែលបានសម្រេចនឹងធ្វើ នៅលើផែនដីទាំងមូល ហើយនេះជាព្រះហស្តដែលបានសន្ធឹងទៅលើនគរទាំងពួង
27. ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បានសម្រេចនឹងធ្វើហើយ តើអ្នកណានឹងរំលប់រំលាងបាន ព្រះហស្តនៃទ្រង់បានលូកទៅហើយ តើអ្នកណានឹងបង្វិលឲ្យត្រឡប់ទៅវិញបាន។
28. នៅឆ្នាំដែលស្តេចអេហាសសុគតទៅ នោះមានសេចក្ដីទំនាយយ៉ាងធ្ងន់នេះ
29. គឺថា នែ ពួកភីលីស្ទីនអើយ កុំឲ្យរីករាយពេញល្បុង ដោយព្រោះរំពាត់ដែលធ្លាប់វាយឯងបានចាក់ហើយនោះឡើយ ដ្បិតនឹងកើតមានពស់វែកចេញពីពូជសត្វពស់មក ហើយកូនរបស់វានឹងទៅជាពស់ភ្លើងហោះ
30. នោះកូនច្បងរបស់ពួកមនុស្សទាល់ក្រនឹងមានអាហារបរិភោគ ហើយមនុស្សកំសត់ទុគ៌តនឹងដេកទៅដោយសុខសាន្ត តែអញនឹងធ្វើឲ្យពូជពង្សឯងស្លាប់ទៅដោយអំណត់អត់វិញ ហើយសំណល់នៃឯងនឹងត្រូវគេសម្លាប់បង់
31. ឱទ្វារក្រុងអើយ ចូរស្រែកទ្រហោ ឱទីក្រុងអើយ ចូរយំពិលាបចុះ ឱស្រុកភីលីស្ទីនអើយ ឯងត្រូវរលាយទាំងអស់ហើយ ដ្បិតមានផ្សែងចេញមកពីទិសខាងជើង ឥតមានអ្នកណាមួយក្នុងកងទ័ពរបស់គេ ដែលតាមគ្នាមិនទាន់ឡើយ
32. ដូច្នេះ តើត្រូវឆ្លើយដល់ពួករាជទូតនៃនគរនោះយ៉ាងណាទៅ គឺត្រូវថា ព្រះយេហូវ៉ាទ្រង់បានតាំងក្រុងស៊ីយ៉ូនឡើង ហើយពួករាស្ត្ររបស់ទ្រង់ដែលមានទុក្ខវេទនា គេនឹងពឹងជ្រកក្នុងក្រុងនោះ។
About អេសាយ Chapter 14
Read អេសាយ Chapter 14 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសាយ
Chapter: 14
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសាយ Chapter 14 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសាយ Chapter 14?
អេសាយ Chapter 14 is part of the Book of អេសាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសាយ Chapter 14 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from អេសាយ
- អេសាយ Chapter 6
- អេសាយ Chapter 24
- អេសាយ Chapter 17
- អេសាយ Chapter 26
- អេសាយ Chapter 16
- អេសាយ Chapter 59
- អេសាយ Chapter 15