Read យ៉ូអែល Chapter 3 Online
Read យ៉ូអែល Chapter 3 online from the Holy Bible. This chapter is part of the Book of យ៉ូអែល in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូអែល and the Holy Bible online.
Choose a Chapter
យ៉ូអែល 3
ជំពូក 3
1. ដ្បិតមើល នៅគ្រានោះ គឺនៅវេលានោះឯង កាលអញបាននាំពួកយូដា ហើយពួកក្រុងយេរូសាឡឹម ដែលជាប់ជាឈ្លើយមកវិញ
2. នោះអញនឹងប្រមូលសាសន៍ទាំងអស់នាំគេចុះទៅក្នុងច្រកភ្នំយេហូសាផាត នៅទីនោះ អញនឹងសម្រេចតាមសេចក្ដីយុត្តិធម៌ដល់គេ ដោយព្រោះរាស្ត្រអញ គឺអ៊ីស្រាអែលជាមរដករបស់អញ ដែលគេកម្ចាត់កម្ចាយទៅនៅអស់ទាំងសាសន៍ ព្រមទាំងបែងចែកស្រុករបស់អញផង
3. គេបានបោះឆ្នោតឲ្យបានរាស្ត្រអញ គេបានដូរកូនប្រុស១ឲ្យបានស្រីសំផឹងវិញ ហើយបានលក់កូនស្រី១ឲ្យបានស្រាទំពាំងបាយជូរសម្រាប់ផឹក
4. ម្នាលក្រុងទីរ៉ុស ក្រុងស៊ីដូន និងក្រវល់ស្រុកភីលីស្ទីនអើយ តើឯងមានការអ្វីនឹងអញ តើឯងរាល់គ្នាគិតសងបំណាច់ដល់អញឬ បើឯងរាល់គ្នាសងអញ នោះអញនឹងទម្លាក់ទៅលើក្បាលឯងវិញភ្លាម១រំពេច
5. ពីព្រោះឯងរាល់គ្នាបានយកប្រាក់ និងមាសរបស់អញ ដឹកនាំប្រដាប់វិសេសរបស់អញ ទៅទុកនៅក្នុងវិហាររបស់ឯង
6. ក៏បានលក់ពួកកូនចៅយូដា និងកូនចៅក្រុងយេរូសាឡឹម ឲ្យដល់ពួកសាសន៍ក្រេក ឲ្យគេបាននាំយកទៅឯទីឆ្ងាយពីដែនស្រុករបស់ខ្លួន
7. មើល អញនឹងដាស់គេឡើង ឲ្យចេញពីទីកន្លែងដែលឯងបានលក់គេទៅនៅនោះ ហើយនិងសងអំពើនោះទៅលើក្បាលរបស់ឯងរាល់គ្នាវិញ
8. អញនឹងលក់កូនប្រុសកូនស្រីរបស់ឯងរាល់គ្នា ទៅក្នុងកណ្តាប់ដៃ នៃពួកកូនចៅយូដាវិញ ពួកនោះនឹងលក់វាទៅឲ្យពួកសេបា គឺដល់សាសន៍១ដែលនៅឆ្ងាយ ដ្បិតព្រះយេហូវ៉ាទ្រង់បានចេញវាចាហើយ។
9. ចូរប្រកាសប្រាប់សេចក្ដីនេះ នៅកណ្តាលអស់ទាំងសាសន៍ថា ចូរត្រៀមគ្នាសម្រាប់ចូលច្បាំង ត្រូវឲ្យដាស់ពួកខ្លាំងពូកែឡើង ចូរឲ្យអស់ទាំងមនុស្សថ្នឹកច្បាំងចូលមកជិត ហើយឡើងមកចុះ
10. ចូរដំដែកផាលរបស់ឯងរាល់គ្នាធ្វើជាដាវ ហើយដង្កាវរបស់ឯងធ្វើជាលំពែងទៅ ត្រូវឲ្យអ្នកខ្សោយពោលថា ខ្ញុំមានកម្លាំងដែរ
11. ម្នាលសាសន៍ទាំងឡាយដែលនៅព័ទ្ធជុំវិញអើយ ចូរប្រញាប់មកប្រជុំគ្នាចុះ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ឲ្យពួកខ្លាំងពូកែរបស់ទ្រង់ចុះទៅឯទីនោះដែរ
12. ត្រូវឲ្យសាសន៍ទាំងប៉ុន្មានភ្ញាក់ឡើង ហើយមកឯច្រកភ្នំយេហូសាផាត ដ្បិតនៅទីនោះ អញនឹងអង្គុយជំនុំជម្រះអស់ទាំងសាសន៍ដែលនៅព័ទ្ធជុំវិញ
13. ចូរលូកកណ្តៀវទៅ ដ្បិតចម្រូូតទុំហើយ ចូរមកជាន់ផ្លែចុះ ដ្បិតធុងសម្រាប់ជាន់បានពោរពេញ ធុងរងទឹកទាំងប៉ុន្មានក៏ពេញហៀរហើយ ពីព្រោះអំពើអាក្រក់របស់គេសម្បើមណាស់។
14. មានមនុស្សទាំងហ្វូង អើ មានទាំងហ្វូងនៅច្រកភ្នំនៃការសម្រេចទោស ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ នៅក្នុងច្រកភ្នំនៃការសម្រេចទោស
15. ព្រះអាទិត្យ និងព្រះចន្ទក៏ងងឹតទៅ ហើយផ្កាយទាំងប៉ុន្មានបានលែងភ្លឺទៅ
16. ព្រះយេហូវ៉ានឹងស្រែកគ្រហឹមពីស៊ីយ៉ូនមក ហើយបញ្ចេញព្រះសៀងពីក្រុងយេរូសាឡឹម នោះទាំងផ្ទៃមេឃ ហើយផែនដី នឹងកក្រើករំពើកទៅ តែព្រះយេហូវ៉ានឹងធ្វើជាទីពំនាក់ដល់រាស្ត្រទ្រង់ ហើយជាទីមាំមួន ដល់ពួកកូនចៅអ៊ីស្រាអែល
17. យ៉ាងនោះ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃឯងរាល់គ្នា ដែលគង់នៅស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់អញ គ្រានោះ ក្រុងយេរូសាឡឹមនឹងបានបរិសុទ្ធ ឥតមានអ្នកដទៃណាដើរកាត់ទៀតឡើយ។
18. នៅគ្រានោះ អស់ទាំងភ្នំធំនឹងស្រក់ទឹកទំពាំងបាយជូរផ្អែមមក ហើយអស់ទាំងភ្នំតូចនឹងហូរដោយទឹកដោះ អស់ទាំងជ្រោះនៅស្រុកយូដានឹងមានទឹកហូរ ហើយនិងមានក្បាលទឹក១ ហូរចេញពីព្រះវិហារនៃព្រះយេហូវ៉ា មកស្រោចស្រពច្រកភ្នំស៊ីទីម
19. ស្រុកអេស៊ីព្ទនឹងត្រូវស្ងាត់ច្រៀប ហើយស្រុកអេដុមនឹងទៅជាទីរហោស្ថាន ដោយព្រោះការច្រឡោតដែលបានធ្វើដល់ពួកកូនចៅយូដា ដ្បិតគេបានកម្ចាយឈាមឥតទោសនៅក្នុងស្រុកគេ
20. ប៉ុន្តែ យូដានឹងស្ថិតស្ថេរនៅជាដរាប ហើយក្រុងយេរូសាឡឹមដែរ នៅអស់ទាំងដំណតរៀងទៅ
21. អញនឹងលុបទោសគេចេញ គឺទោសដែលមិនទាន់បានលុបចេញនៅឡើយពីព្រោះព្រះយេហូវ៉ាទ្រង់គង់នៅក្រុងស៊ីយ៉ូន។:៚
About យ៉ូអែល Chapter 3
Read យ៉ូអែល Chapter 3 online from the Holy Bible. This chapter is part of the Book of យ៉ូអែល in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូអែល
Chapter: 3
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូអែល. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូអែល Chapter 3 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូអែល Chapter 3?
យ៉ូអែល Chapter 3 is part of the Book of យ៉ូអែល in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូអែល Chapter 3 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6