Read ទំនុកដំកើង Chapter 48 Online
Read ទំនុកដំកើង Chapter 48 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 48
ជំពូក 48
1. ព្រះយេហូវ៉ាទ្រង់ធំប្រសើរ ហើយគួរសរសើរណាស់ ក្នុងទីក្រុងរបស់ព្រះនៃយើងខ្ញុំ គឺនៅលើភ្នំបរិសុទ្ធនៃទ្រង់
2. ឯភ្នំស៊ីយ៉ូននៅទិសខាងជើង នោះមានលំអ ដោយនៅលើទីខ្ពស់ ជាទីរីករាយចិត្តដល់ផែនដីទាំងមូល គឺជាទីក្រុងនៃមហាក្សត្រដ៏ធំ
3. ព្រះទ្រង់បានសម្ដែងថា ទ្រង់ជាទីពឹងនៅក្នុង ព្រះរាជវាំងនៃក្រុងនោះ។
4. ៙ ដ្បិតមើល ពួកមហាក្សត្រទាំងប៉ុន្មានបានប្រជុំគ្នា ក៏នាំគ្នាយាងទៅតាមទីនោះ
5. គ្រាឃើញទីក្រុង នោះក៏អស្ចារ្យក្នុងចិត្ត គេមានសេចក្ដីតក់ស្លុត រួចរត់ចេញបាត់ទៅ
6. នៅទីនោះគេកើតមានសេចក្ដីភ័យញ័រគ្រប់គ្នា ក៏ឈឺចាប់ដូចជាស្ត្រីដែលសម្រាលកូន
7. ទ្រង់បានបំបាក់បំបែកនាវាតើស៊ីស ដោយខ្យល់ពីទិសខាងកើត
8. នៅក្នុងទីក្រុងរបស់ព្រះនៃពួកពលបរិវារ គឺជាក្រុងរបស់ព្រះនៃយើងខ្ញុំ នោះយើងខ្ញុំបានឃើញមាន ដូចជាបានឮរៀងមកហើយ ព្រះទ្រង់នឹងតាំងទីក្រុងនោះ ឲ្យនៅជាប់ជារៀងរាបដរាបទៅ។ –បង្អង់
9. ៙ ឱព្រះអង្គអើយ នៅកណ្តាលព្រះវិហារនៃទ្រង់ នោះយើងខ្ញុំបាននឹករំពឹងពីសេចក្ដីសប្បុរសរបស់ទ្រង់
10. ឱព្រះអង្គអើយ ដែលល្បីព្រះនាមទ្រង់ បានឮសុសសាយយ៉ាងណា នោះសេចក្ដីសរសើរនៃទ្រង់ក៏បានដល់ចុងផែនដីបំផុត យ៉ាងនោះដែរ ព្រះហស្តស្តាំនៃទ្រង់មានពេញដោយសេចក្ដីសុចរិត
11. គួរឲ្យក្រុងស៊ីយ៉ូនមានសេចក្ដីអំណរ គួរឲ្យពួកកូនស្រីសាសន៍យូដាបានរីករាយឡើង ដោយព្រោះសេចក្ដីយុត្តិធម៌របស់ទ្រង់
12. ចូរដើរសព្វគ្រប់ក្នុងក្រុងស៊ីយ៉ូន ចូរដើរព័ទ្ធជុំវិញផង ហើយរាប់អស់ទាំងប៉មនៃទីក្រុង
13. ចូរសង្កេតមើលកំផែងទាំងប៉ុន្មានឲ្យមែនទែន ហើយពិចារណាព្រះរាជវាំងនោះផង ដើម្បីនឹងថ្លែងប្រាប់ដល់កូនចៅតទៅ
14. ដ្បិតព្រះនេះ ទ្រង់ជាព្រះនៃយើងខ្ញុំនៅអស់កល្បជានិច្ច ទ្រង់នឹងធ្វើជាអ្នកនាំមុខយើងខ្ញុំ ដរាបដល់អស់ជីវិតផង។
About ទំនុកដំកើង Chapter 48
Read ទំនុកដំកើង Chapter 48 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 48
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 48 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 48?
ទំនុកដំកើង Chapter 48 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 48 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 150
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 122
- ទំនុកដំកើង Chapter 18
- ទំនុកដំកើង Chapter 71
- ទំនុកដំកើង Chapter 68
Explore More from ព្រះគម្ពីរសញ្ញាចាស់
- អេសាយ Chapter 46
- អេម៉ុស Chapter 3
- សាំយូអែល ទី ១ Chapter 1
- យេរេមា Chapter 11
- ទំនុកដំកើង Chapter 27
- ទំនុកដំកើង Chapter 81
- ពង្សាវតារក្សត្រ ទី ១ Chapter 11