ទំនុកដំកើង Chapter 35

For English

Read ទំនុកដំកើង Chapter 35 Online

Read ទំនុកដំកើង Chapter 35 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 35

ជំពូក 35

1. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ការ‌ពារ​ទូល‌បង្គំ​ចំពោះ​ពួក​អ្នក​ដែល តតាំង​នឹង​ទូល‌បង្គំ សូម​ទ្រង់​តស៊ូ​នឹង​ពួក​អ្នក​ដែល​តស៊ូ​នឹង​ទូល‌បង្គំ​ផង

2. សូម​ចាប់​យក​ទាំង​ខែល​តូច​ធំ ហើយ​ក្រោក​ឡើង​ជួយ​ទូល‌បង្គំ

3. សូម​ងា​លំពែង​រាំង​ផ្លូវ​ពួក​អ្នក​ដែល​ដេញ​តាម​ទូល‌បង្គំ សូម​មាន​ព្រះ‌បន្ទូល​មក​ព្រលឹង​ទូល‌បង្គំ​ថា ព្រះ‌អង្គ​ជា​សេចក្ដី​សង្គ្រោះ​នៃ​ទូល‌បង្គំ

4. សូម​ឲ្យ​អស់​អ្នក​ដែល​ប៉ង​អាក្រក់​ដល់​ព្រលឹង​ទូល‌បង្គំ បាន​ទៅ​ជា​មាន​សេចក្ដី​ខ្មាស ហើយ​អាប់‌យស​ទៅ សូម​ឲ្យ​អស់​អ្នក​ដែល​គិត​ប្រទូស‌រ៉ាយ​ដល់​ទូល‌បង្គំ បាន​ត្រូវ​ថយ​ចេញ​ដោយ​ខ្មាស​វិញ

5. សូម​ឲ្យ​គេ​បាន​ដូច​ជា​ចំបើង​ដែល​ខ្យល់​ផាត់​ទៅ ហើយ​ឲ្យ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ដេញ​តាម​គេ​ផង

6. សូម​ឲ្យ​ផ្លូវ​គេ​បាន​ងងឹត ហើយ​រឥល ព្រម​ទាំង​មាន​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ដេញ​តាម​គេ​ដែរ

7. ដ្បិត​គេ​បាន​លាក់​អន្ទាក់​នៅ​ក្នុង​រណ្តៅ ដើម្បី​ចាប់​ទូល‌បង្គំ​ដោយ​ឥត​ហេតុ គេ​បាន​ជីក​រណ្តៅ​ទាក់​ព្រលឹង​ទូល‌បង្គំ ដោយ​ឥត​ហេតុ

8. សូម​ឲ្យ​សេចក្ដី​ហិន‌វិនាស​លោ​មក​លើ​គេ ដោយ​ឥត​ដឹង​ខ្លួន ហើយ​ឲ្យ​អន្ទាក់​ដែល​គេ​បាន​លាក់​នោះ ជាប់​ខ្លួន​គេ​វិញ សូម​ឲ្យ​គេ​ធ្លាក់​ទៅ​ជាប់​អន្ទាក់​នោះ ហើយ​វិនាស​ទៅ​ផង

9. នោះ​ព្រលឹង​ទូល‌បង្គំ​នឹង​មាន​សេចក្ដី​អំណរ ក្នុង​ព្រះ‌យេហូវ៉ា ហើយ​និង​មាន​សេចក្ដី​រីក‌រាយ ដោយ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់

10. អស់​ទាំង​ឆ្អឹង​នៃ​ទូល‌បង្គំ​នឹង​ពោល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​អ្នក​ណា​ដូច​ទ្រង់ ដែល​ទ្រង់​ជួយ​មនុស្ស​ក្រីក្រ​ឲ្យ​រួច​ពី​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន អើ ទាំង​ពួក​ក្រីក្រ និង​មនុស្ស​កំសត់​ឲ្យ​រួច​ពី​អ្នក​រឹប​ជាន់​ខ្លួន

11. មាន​សាក្សី​កោង​លើក​គ្នា​ឡើង គេ​ចោទ​សួរ​ពី​រឿង​ដែល​ទូល‌បង្គំ​មិន​ដឹង

12. គេ​ប្រព្រឹត្ត​ការ​អាក្រក់​ដល់​ទូល‌បង្គំ ស្នង​នឹង​ការ​ល្អ ដើម្បី​ឲ្យ​ព្រលឹង​ទូល‌បង្គំ​ត្រូវ​នៅ​តែ​ឯង

13. តែ​ឯ​ទូល‌បង្គំ កាល​គេ​បាន​ឈឺ នោះ​ទូល‌បង្គំ​បាន​ស្លៀក‌ពាក់​សំពត់​ធ្មៃ ទូល‌បង្គំ​បាន​សម្ដែង​សេចក្ដី​ទុក្ខ ដោយ​តម​អត់​អាហារ ហើយ​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំ បាន​ត្រឡប់​ចូល​មក​ក្នុង​ទ្រូង​ខ្លួន​វិញ

14. ទូល‌បង្គំ​បាន​ប្រព្រឹត្ត​បែប​ដូច​ជា​អ្នក​នោះ​ជា​សំឡាញ់ ឬ​ជា​បង​ប្អូន ទូល‌បង្គំ​បាន​ឱន​ខ្លួន​ដោយ​សេចក្ដី​សោក ដូច​ជា​អ្នក​ដែល​កាន់​ទុក្ខ​ចំពោះ​ម្តាយ

15. តែ​ក្នុង​គ្រា​ដែល​ទូល‌បង្គំ​កើត​មាន​សេចក្ដី​ទំនាស់​ចិត្ត នោះ​គេ​បាន​អរ​សប្បាយ​វិញ ព្រម​ទាំង​ប្រជុំ​គ្នា​ផង មនុស្ស​ចង្រៃ​នោះ គេ​ប្រជុំ​គ្នា​ទាស់​នឹង​ទូល‌បង្គំ តែ​ទូល‌បង្គំ​មិន​បាន​ដឹង​ខ្លួន​សោះ គេ​បាន​ហែក​ទូល‌បង្គំ​ឥត​ឈប់‌ឈរ

16. គេ​បាន​សំញែង​ធ្មេញ​ដាក់​ទូល‌បង្គំ ដូច​ជា​ពួក​អ្នក​មាន​ពុត ដែល​ប្រមាថ ក្នុង​ពេល​លៀង‌លោម​គ្នា

17. ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​នឹង​ព្រងើយ​ចំពោះ​គេ ដល់​កាល​ណា​ទៀត សូម​ដោះ​ព្រលឹង​ទូល‌បង្គំ​ឲ្យ​រួច​ពី​ការ​បំផ្លាញ​របស់​គេ ហើយ​ដួង​ជីវិត​នៃ​ទូល‌បង្គំ​ឲ្យ​រួច​ពី​សិង្ហ

18. ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ នៅ​ក្នុង​ពួក​ជំនុំ​ធំ ទូល‌បង្គំ​នឹង​សរសើរ​ដល់​ទ្រង់ នៅ​កណ្តាល​មហា‌ជន

19. សូម​កុំ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ មាន​សេចក្ដី​អំណរ ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ ក៏​កុំ​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​ដោយ​ឥត​ហេតុ បាន​មិច​ភ្នែក​ដាក់​គ្នា​ដែរ

20. ដ្បិត​គេ​មិន​និយាយ​ដោយ​សេចក្ដី​មេត្រី​ទេ គឺ​គេ​គិត​តែ​បង្កើត​សេចក្ដី​ភូត‌ភរ ចំពោះ​មនុស្ស​ស្ងប់​រំងាប់​នៅ​ក្នុង​ស្រុក​វិញ

21. អើ គេ​ហា​មាត់​ធំ​ទាស់​នឹង​ទូល‌បង្គំ ដោយ​ថា ន៏ ន៏ ភ្នែក​យើង​បាន​ឃើញ​ច្បាស់​ហើយ

22. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឃើញ​ដែរ សូម​កុំ​នៅ​ស្ងៀម​ឡើយ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឲ្យ​សោះ

23. សូម​ទ្រង់​រឭក​ឡើង ហើយ​តើន​មក​វិនិច្ឆ័យ​ទូល‌បង្គំ ដោយ​យុត្តិ‌ធម៌ ឱ​ព្រះ​ដ៏​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ សូម​វិនិច្ឆ័យ​រឿង​ក្តី​នៃ​ទូល‌បង្គំ​ផង

24. ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​វិនិច្ឆ័យ​ទូល‌បង្គំ​តាម​សេចក្ដី​សុចរិត​របស់​ទ្រង់ សូម​កុំ​ឲ្យ​គេ​មាន​សេចក្ដី​អំណរ ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ

25. កុំ​ឲ្យ​គេ​គិត​ក្នុង​ចិត្ត​ថា ន៏ សម​ដូច​យើង​ប្រាថ្នា​ហើយ កុំ​ឲ្យ​គេ​ថា យើង​បាន​លេប​វា​បាត់​ហើយ

26. ឯ​អស់​អ្នក​ដែល​អរ​សប្បាយ ដោយ​សេចក្ដី​អន្តរាយ​របស់​ទូល‌បង្គំ នោះ​សូម​ឲ្យ​គេ​ទៅ​ជា​មាន​សេចក្ដី​ខ្មាស ហើយ​ជ្រប់​មុខ​ចុះ ឯ​អស់​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ នោះ​សូម​ឲ្យ​គេ​ហ៊ុមហ​ដោយ​សេចក្ដី​ខ្មាស និង​អាប់‌យស​ទៅ

27. តែ​អស់​អ្នក​ដែល​កាន់​ខាង​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ សូម​ឲ្យ​គេ​បាន​ស្រែក​ហ៊ោ​ឡើង​ដោយ​អំណរ ហើយ​សប្បាយ​វិញ អើ សូម​ឲ្យ​គេ​បាន​ពោល​ជានិច្ច​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា បាន​ថ្កើង​រុងរឿង​ឡើង ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ចំពោះ​សេចក្ដី​ចម្រើន​នៃ​អ្នក​បម្រើ​ទ្រង់

28. យ៉ាង​នោះ អណ្តាត​ទូល‌បង្គំ​នឹង​ថ្លែង​ប្រាប់ ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ ហើយ​ពី​សេចក្ដី​សរសើរ​នៃ​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ។

About ទំនុកដំកើង Chapter 35

Read ទំនុកដំកើង Chapter 35 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 35
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 35 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 35?

ទំនុកដំកើង Chapter 35 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 35 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 150
  2. ទំនុកដំកើង Chapter 71
  3. ទំនុកដំកើង Chapter 52
  4. ទំនុកដំកើង Chapter 125
  5. ទំនុកដំកើង Chapter 122
  6. ទំនុកដំកើង Chapter 18
  7. ទំនុកដំកើង Chapter 68

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ទំនុកដំកើង Chapter 144
  2. ចោទិយកថា Chapter 34
  3. ទំនុកដំកើង Chapter 148
  4. យេរេមា Chapter 17
  5. ចោទិយកថា Chapter 25
  6. ទំនុកដំកើង Chapter 47
  7. សាំយូអែល ទី ២ Chapter 15

Related Chapters & Readings

  1. អេសេគាល Chapter 36
  2. ជនគណនា Chapter 14
  3. លេវីវិន័យ Chapter 26
  4. យ៉ូស្វេ Chapter 17
  5. សាការី Chapter 4
  6. របាក្សត្រ ទី ២ Chapter 8
  7. ពង្សាវតារក្សត្រ ទី ១ Chapter 20
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *