Read អែសរ៉ា Chapter 1 Online
Read អែសរ៉ា Chapter 1 online from the Holy Bible. This chapter is part of the Book of អែសរ៉ា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អែសរ៉ា and the Holy Bible online.
Choose a Chapter
អែសរ៉ា 1
ជំពូក 1
1. នៅឆ្នាំទី១ ក្នុងរាជ្យស៊ីរូស ជាស្តេចពើស៊ី នោះព្រះយេហូវ៉ាទ្រង់បណ្តាលព្រះហឫទ័យស៊ីរូស ជាស្តេចពើស៊ី ឲ្យទ្រង់បានចេញព្រះរាជឱង្ការ ផ្សាយទៅគ្រប់ក្នុងនគរទ្រង់ ដើម្បីឲ្យបានសម្រេចតាមសេចក្ដី ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារមាត់ហោរាយេរេមា ក៏បានកត់សេចក្ដីនោះទុកថា
2. ស៊ីរូស ជាស្តេចពើស៊ី ទ្រង់មានព្រះបន្ទូលដូច្នេះ ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ទ្រង់បានប្រទានអស់ទាំងនគរនៅផែនដីមកយើងហើយ ក៏បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយទ្រង់ នៅក្រុងយេរូសាឡឹម ក្នុងស្រុកយូដា
3. ដូច្នេះ នៅក្នុងបណ្តាជនទាំងឡាយ បើមានអ្នកណាជារបស់ផងទ្រង់ នោះសូមឲ្យព្រះនៃអ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅឯក្រុងយេរូសាឡឹមដែលនៅស្រុកយូដា ដើម្បីនឹងស្អាងព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលចុះ គឺជាព្រះដែលគង់នៅក្រុងយេរូសាឡឹមនោះ
4. ឯអស់អ្នកដែលសល់នៅពីសាសន៍នេះ ទោះបើនៅកន្លែងណាក៏ដោយ នោះត្រូវឲ្យពួកមនុស្សនៅទីនោះជួយដល់គេ ជាប្រាក់ ជាមាស ជារបស់មានតម្លៃ ព្រមទាំងសត្វ ក្រៅពីតង្វាយស្ម័គ្រពីចិត្ត ដែលសម្រាប់ព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡឹមផង។
5. ដូច្នេះ ពួកអ្នកដែលជាកំពូលលើវង្សានុវង្សរបស់ពួកយូដា និងពួកបេនយ៉ាមីន ហើយពួកសង្ឃ និងពួកលេវី គឺអស់អ្នកដែលព្រះបានបណ្តាលចិត្ត ឲ្យឡើងទៅស្អាងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡឹមនោះ គេក៏រៀបចំឡើង
6. ហើយអស់អ្នកដែលនៅជុំវិញគេទាំងប៉ុន្មាន ក៏ជួយផ្គត់ផ្គង់ដោយគ្រឿងប្រាក់ គ្រឿងមាស និងវត្ថុឯទៀត ព្រមទាំងសត្វ និងរបស់មានតម្លៃផ្សេងៗ ក្រៅពីតង្វាយទាំងប៉ុន្មាន ដែលបានថ្វាយស្ម័គ្រពីចិត្ត
7. ឯស្តេចស៊ីរូសទ្រង់ក៏បញ្ចេញគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ដែលនេប៊ូក្នេសាបាននាំយកពីក្រុងយេរូសាឡឹម មកដាក់ទុកនៅកន្លែងសម្រាប់ព្រះនៃទ្រង់ ក្នុងព្រះរាជដំណាក់
8. គឺស៊ីរូស ជាស្តេចពើស៊ី ទ្រង់បានបង្គាប់ឲ្យមីត្រាដាត ជាមេព្រះឃ្លាំង យកគ្រឿងទាំងនោះចេញមករាប់ប្រគល់ដល់សេសបាសារ ជាចៅហ្វាយនៃពួកយូដា
9. ឯចំនួននៃរបស់ទាំងនោះ គឺជាថាសមាស៣០ ថាសប្រាក់១ពាន់ កាំបិត២៩
10. ពែងមាស៣០ ពែងប្រាក់ថ្នាក់ទី២មាន៤១០ និងគ្រឿងប្រដាប់ឯទៀតៗមួយពាន់
11. រួមគ្រឿងប្រដាប់ទាំងមាសប្រាក់ទាំងអស់ មានចំនួន៥ពាន់៤០០ ហើយសេសបាសារក៏នាំយកគ្រឿងទាំងនោះឡើងមក ក្នុងកាលដែលនាំពួកឈ្លើយត្រឡប់ពីក្រុងបាប៊ីឡូន ឡើងមកឯក្រុងយេរូសាឡឹមវិញ។
About អែសរ៉ា Chapter 1
Read អែសរ៉ា Chapter 1 online from the Holy Bible. This chapter is part of the Book of អែសរ៉ា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អែសរ៉ា
Chapter: 1
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អែសរ៉ា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អែសរ៉ា Chapter 1 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អែសរ៉ា Chapter 1?
អែសរ៉ា Chapter 1 is part of the Book of អែសរ៉ា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អែសរ៉ា Chapter 1 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from អែសរ៉ា
- អែសរ៉ា Chapter 2
- អែសរ៉ា Chapter 6
- អែសរ៉ា Chapter 7
- អែសរ៉ា Chapter 3
- អែសរ៉ា Chapter 10
- អែសរ៉ា Chapter 5
- អែសរ៉ា Chapter 8