ទំនុកដំកើង Chapter 33

For English

Read ទំនុកដំកើង Chapter 33 Online

Read ទំនុកដំកើង Chapter 33 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 33

ជំពូក 33

1. ឱ​ពួក​អ្នក​សុចរិត​អើយ ចូរ​មាន​ចិត្ត​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​សេចក្ដី​សរសើរ នោះ​សំណំ​ដល់​មនុស្ស​ទៀង​ត្រង់

2. ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ចាប់​ស៊ុង ហើយ​ច្រៀង​សរសើរ​ថ្វាយ​ទ្រង់ ដោយ​ដេញ​ពិណ​ខ្សែ​១០

3. ចូរ​ច្រៀង​ទំនុក​ថ្មី​ថ្វាយ​ទ្រង់ ហើយ​លេង​ភ្លេង​ឲ្យ​ឮ​រងំ ដោយ​ប៉ិន‌ប្រសប់

4. ដ្បិត​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ត្រឹម​ត្រូវ ហើយ​បណ្តា​កិច្ច‌ការ​នៃ​ទ្រង់​បាន​ធ្វើ​ដោយ​ស្មោះ‌ត្រង់​ដែរ

5. ទ្រង់​ស្រឡាញ់​សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ ផែនដី​មាន​ពេញ​ដោយ​សេចក្ដី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ា

6. ផ្ទៃ​មេឃ​បាន​កើត​មក ដោយ‌សារ​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា ហើយ​ពួក​បរិវារ​នៅ​លើ​នោះ បាន​កើត​ដោយ‌សារ​ខ្យល់ ពី​ព្រះ‌ឱស្ឋ​ទ្រង់

7. ទ្រង់​បង្គរ​ទឹក​សមុទ្រ​ឡើង ដូច​ជា​គំនរ ទ្រង់​យក​ទី​ជម្រៅ​ដាក់​ទុក​ក្នុង​ឃ្លាំង

8. ចូរ​ឲ្យ​គ្រប់​ផែនដី​ខ្លាច​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​គ្រប់​មនុស្ស​នៅ​លោកីយ៍​កោត​ក្រែង​ដល់​ទ្រង់​ចុះ

9. ដ្បិត​ទ្រង់​គ្រាន់​តែ​មាន​ព្រះ‌បន្ទូល នោះ​ក៏​កើត​មាន​ដូច្នោះ ទ្រង់​បាន​បង្គាប់ នោះ​ក៏​មាន​នៅ

10. ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​សេចក្ដី​ប្រឹក្សា​នៃ​អស់​ទាំង​នគរ បាន​ថ្លស់​ការ ទ្រង់​ធ្វើ​ឲ្យ​គំនិត​នៃ​ជន​ទាំង‌ឡាយ​បាន​ទៅ​ជា​ឥត​ការ

11. ឯ​ដំបូន្មាន​ផង​ព្រះ‌យេហូវ៉ា​វិញ នោះ​ជាប់​ជានិច្ច ហើយ​តម្រិះ​ក្នុង​ព្រះ‌ហឫទ័យ​ទ្រង់​ក៏​នៅ​ជា​ដរាប ដល់​អស់​ទាំង​ដំណ​ត​ទៅ

12. មាន​ពរ​ហើយ នគរ​ណា​ដែល​យក​ព្រះ‌យេហូវ៉ា​ទុក​ជា ព្រះ​របស់​ខ្លួន គឺ​សាសន៍​ដែល​ទ្រង់​បាន​រើស ទុក​ជា​មរដក​របស់​ទ្រង់

13. ព្រះ‌យេហូវ៉ា​ទ្រង់​ទត​មក​ពី​លើ​ស្ថាន‌សួគ៌ ទ្រង់​ឃើញ​មនុស្ស​លោក​ទាំង​អស់

14. ទ្រង់​ទត​មក​ពី​ស្ថាន​ដ៏​ជា​ទី​លំនៅ​របស់​ទ្រង់ ក៏​ឃើញ​អស់​អ្នក​ដែល​នៅ​ផែនដី​ផង

15. គឺ​ទ្រង់​ហើយ ដែល​ស្អាង​ចិត្ត​គេ ក៏​ពិចារណា​មើល​អស់​ទាំង​ការ​ដែល​គេ​ធ្វើ​ដែរ

16. គ្មាន​ស្តេច​ណា​បាន​សង្គ្រោះ ដោយ​មាន ពល‌ទ័ព​ច្រើន​ឡើយ មនុស្ស​ខ្លាំង​ពូកែ​ក៏​មិន​បាន​រួច ដោយ​មាន កម្លាំង​យ៉ាង​ខ្លាំង​នោះ​ដែរ

17. ឯ​សេះ នោះ​ឥត​ប្រយោជន៍​នឹង​ពឹង​ឲ្យ​បាន​សាន្ត‌ត្រាណ ក៏​មិន​អាច​នឹង​ជួយ​ឲ្យ​អ្នក​ណា​រួច​ដោយ‌សារ​កម្លាំង​ដ៏​ខ្លាំង របស់​វា​ដែរ

18. មើល ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ទត​មក​លើ​អស់​អ្នក ដែល​កោត‌ខ្លាច​ដល់​ទ្រង់ គឺ​មក​លើ​ពួក​អ្នក​ដែល​សង្ឃឹម​ដល់​សេចក្ដី​សប្បុរស​ទ្រង់

19. ដើម្បី​នឹង​ជួយ​ឲ្យ​ព្រលឹង​គេ​រួច​ពី​ស្លាប់ ហើយ​ការ‌ពារ​ឲ្យ​គេ​រស់​នៅ​ក្នុង​គ្រា​អំណត់

20. ព្រលឹង​នៃ​យើង​ខ្ញុំ​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា ទ្រង់​ជា​ជំនួយ ហើយ​ជា​ខែល របស់​យើង​ខ្ញុំ

21. ដ្បិត​ចិត្ត​យើង​ខ្ញុំ​រីក‌រាយ​ឡើង​ក្នុង​ទ្រង់ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ទុក​ចិត្ត​ដល់​ព្រះ‌នាម​បរិសុទ្ធ របស់​ទ្រង់​ហើយ

22. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​សេចក្ដី​សប្បុរស​របស់​ទ្រង់ សណ្ឋិត​នៅ​លើ​យើង​ខ្ញុំ តាម​ដែល​យើង​ខ្ញុំ​សង្ឃឹម​ដល់​ទ្រង់។

About ទំនុកដំកើង Chapter 33

Read ទំនុកដំកើង Chapter 33 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 33
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 33 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 33?

ទំនុកដំកើង Chapter 33 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 33 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 146
  2. ទំនុកដំកើង Chapter 101
  3. ទំនុកដំកើង Chapter 52
  4. ទំនុកដំកើង Chapter 125
  5. ទំនុកដំកើង Chapter 71
  6. ទំនុកដំកើង Chapter 150
  7. ទំនុកដំកើង Chapter 149

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. អេសាយ Chapter 27
  2. លេវីវិន័យ Chapter 18
  3. ទំនុកដំកើង Chapter 84
  4. សាំយូអែល ទី ២ Chapter 16
  5. លោកុប្បត្តិ Chapter 18
  6. ណាហ៊ុម Chapter 2
  7. នេហេមា Chapter 1

Related Chapters & Readings

  1. របាក្សត្រ ទី ១ Chapter 14
  2. របាក្សត្រ ទី ២ Chapter 19
  3. ចោទិយកថា Chapter 21
  4. ដានីយ៉ែល Chapter 2
  5. និក្ខមនំ Chapter 38
  6. កូរិនថូសទី ២ Chapter 6
  7. ដានីយ៉ែល Chapter 12
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *