លោកុប្បត្តិ Chapter 49

For English

Read លោកុប្បត្តិ Chapter 49 Online

Read លោកុប្បត្តិ Chapter 49 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លោកុប្បត្តិ and the Holy Bible online.

Choose a Chapter

លោកុប្បត្តិ 49

ជំពូក 49

1. យ៉ាកុប​ក៏​ហៅ​កូន​គាត់​ទាំង​អស់​មក​ប្រាប់​ថា ចូរ​ឯង​ប្រមូល​គ្នា​ទាំង​អស់​មក ដើម្បី​អញ​នឹង​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ដែល​នឹង​កើត​ដល់​ឯង​រាល់​គ្នា​នៅ​ជាន់​ក្រោយ

2. ចូរ​ប្រជុំ​គ្នា​ស្តាប់​ចុះ ឱ​ពួក​កូន​យ៉ាកុប​អើយ ចូរ​ស្តាប់​អ៊ីស្រា‌អែល​ជា​ឪពុក​នៃ​ឯង​រាល់​គ្នា។

3. រូបេន​អើយ ឯង​ជា​កូន​ច្បង ជា​ឫទ្ធី​ហើយ​ជា​ដើម​កម្លាំង​របស់​អញ ឯង​មាន​កិត្តិយស មាន​ឥទ្ធិ‌ឫទ្ធិ​យ៉ាង​ឯក

4. តែ​ដែល​រំពើក​ចុះ​ឡើង​ដូច​ទឹក នោះ​ឯង​មិន​បាន​ស្ថិត‌ស្ថេរ​នៅ​ជាប់​ទេ ពី​ព្រោះ​ឯង​បាន​ឡើង​ទៅ​លើ​ដំណាក់​របស់​ឪពុក​ឯង ហើយ​បាន​ធ្វើ​ឲ្យ​គ្រែ​អញ​ទៅ​ជា​អាស្រូវ បារាយ​ក្នុង​កាល​ដែល​ឡើង​ទៅ​ដេក​នោះ។

5. ឯ​ស៊ីម្មាន និង​លេវី​ជា​បង​ប្អូន​គ្នា ដាវ​គេ​ជា​គ្រឿង​សាហាវ​ណាស់

6. ឱ​ចិត្ត​អញ​អើយ កុំ​ឲ្យ​ចូល​គំនិត​នឹង​គេ ឱ​កិត្តិយស​របស់​អញ​អើយ កុំ​ឲ្យ​ចូល​ក្នុង​ជំនុំ​គេ​ឡើយ ដ្បិត​គេ​បាន​សម្លាប់​មនុស្ស​ដោយ​មោហោ​ចិត្ត ហើយ​បាន​ប្រហារ​អ្នក​ដែល​ជា​កំពូល​ដោយ​អំណរ​ចិត្ត​ផង

7. សេចក្ដី​កំហឹង​របស់​គេ​ត្រូវ​បណ្តាសា ដ្បិត​ជា​ខ្លាំង​លើស​លុប ហើយ​សេចក្ដី​ឃោរ‌ឃៅ​របស់​គេ​ផង ពី​ព្រោះ​ជា​សាហាវ​ក្រៃ‌លែង អញ​នឹង​ញែក​គេ​ចេញ​ពី​គ្នា​នៅ​ក្នុង​ពួក​យ៉ាកុប ហើយ​និង​កម្ចាត់‌កម្ចាយ​គេ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។

8. យូដា​អើយ ពួក​បង​ប្អូន​ឯង​នឹង​សរសើរ​ឯង ដៃ​ឯង​នឹង​ចាប់​កញ្ចឹង‌ក​នៃ​ពួក​ខ្មាំង​សត្រូវ​ឯង ពួក​កូន​ឪពុក​ឯង​នឹង​ឱន​គោរព​ដល់​ឯង

9. យូដា​ជា​សិង្ហ​ស្ទាវ កូន​អើយ ឯង​បាន​ឡើង​មក​ពី​ស៊ី​រំពា វា​បាន​ក្រាប​ចុះ បាន​ដេក​ដូច​ជា​សិង្ហ ហើយ​ដូច​ជា​សិង្ហ​យ៉ាង​ខ្លាំង នោះ​តើ​អ្នក​ណា​ហ៊ាន​ដាស់​វា

10. ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ឬ​អំណាច​គ្រប់‌គ្រង​ពី​ជើង​វា​ឡើយ ដរាប​ដល់​ស៊ីឡូរ​បាន​មក​ដល់ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​នឹង​ចុះ​ចូល​ចំពោះ​ទ្រង់

11. ទ្រង់​នឹង​ចង​កូន​លា​ភ្ជាប់​នឹង​ដើម​ទំពាំង‌បាយ‌ជូរ គឺ​ជា​កូន​របស់​មេលា​ទ្រង់​ភ្ជាប់​នឹង​ដើម​យ៉ាង​ល្អ​បំផុត ទ្រង់​នឹង​បោក​ព្រះ‌ពស្ត្រ​ទ្រង់​នឹង​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ព្រះ‌ពស្ត្រ​វែង​ទ្រង់​ក្នុង​ទឹក​ទំពាំង‌បាយ‌ជូរ

12. ព្រះ‌នេត្រ​ទ្រង់​នឹង​បាន​ក្រហម​ដូច​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ព្រះ‌ទន្ត​ទ្រង់​ស​ដូច​ទឹក​ដោះ។

13. សាប់‌យូល៉ូន​នឹង​នៅ​មាត់​សមុទ្រ វា​នឹង​បាន​ជា​មាត់​កំពង់​សម្រាប់​នាវា ហើយ​ព្រំ​ស្រុក​វា​នឹង​ទល់​នឹង​ស្រុក​ស៊ីដូន។

14. អ៊ីសាខារ វា​ជា​សត្វ​លា​យ៉ាង​ខ្លាំង ដែល​ដេក​នៅ​កណ្តាល​ក្រោល​ចៀម

15. វា​ឃើញ​មាន​ទី​ឈប់​សម្រាក​ដែល​ស្រួល ហើយ​ថា ស្រុក​នោះ​ល្អ រួច​វា​បាន​ឱន​ស្មា​ទទួល​នឹម ព្រម​ទាំង​ចុះ​ចូល​ធ្វើ​ការ​ដែល​គេ​បង្ខំ​ឲ្យ​ធ្វើ។

16. ដាន់​នឹង​ជំនុំ‌ជម្រះ​ពួក​វា ទុក​ដូច​ជា​ពូជ​អំបូរ​អ៊ីស្រា‌អែល​១

17. ដាន់​នឹង​ធ្វើ​ជា​ពស់​នៅ​ក្នុង​ផ្លូវ គឺ​ជា​ពស់‌វែក​នៅ​ផ្លូវ​ច្រក​ដែល​ចឹក​កែង‌ជើង​សេះ ឲ្យ​អ្នក​ជំនិះ​ធ្លាក់​ផ្ងារ​ក្រោយ

18. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​រង់‌ចាំ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់។

19. ឯ​កាឌ់​នឹង​មាន​១​ហ្វូង​មក​ប្រជ្រៀត​លើ​វា តែ​វា​នឹង​ដេញ​ប្រកិត​តាម​កែង​គេ​វិញ។

20. ឯ​អេស៊ើរ អាហារ​វា​នឹង​បាន​វិសេស ហើយ​វា​នឹង​ផ្គត់‌ផ្គង់​របស់​យ៉ាង​ឆ្ងាញ់​ថ្វាយ​ស្តេច។

21. ណែប‌ថាលី ជា​ក្តាន់​ដែល​គេ​លែង វា​នឹង​ពោល​ពាក្យ​ពីរោះ​ស្តាប់។

22. យ៉ូសែប​ជា​មែក​ឈើ​មាន​ផ្លែ ជា​មែក​ឈើ​មាន​ផ្លែ​ដែល​ដុះ​នៅ​ជិត​រន្ធ​ទឹក ខ្នែង​វា​នឹង​វារ​ពាក់​លើ​កំផែង

23. ពួក​ពល​ធ្នូ​បាន​ធ្វើ​ទុក្ខ​វា​ជា​ខ្លាំង ទាំង​បាញ់​ទាំង​ស្អប់​វា​ផង

24. តែ​ធ្នូ​វា​នៅ​តែ​ខ្លាំង​ពូកែ ដៃ​វា​ក៏​មាន​កម្លាំង​ដោយ‌សារ​ព្រះ‌ហស្ត​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​របស់​យ៉ាកុប ឯ​អ្នក​គង្វាល គឺ​ជា​ថ្មដា​របស់​អ៊ីស្រា‌អែល​បាន​ចេញ​ពី​នោះ​មក

25. គឺ​ដោយ​នូវ​ព្រះ​នៃ​ឪពុក​ឯង ដែល​ទ្រង់​នឹង​ជួយ​ឯង ហើយ​ដោយ​នូវ​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ដែល​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ជា​ព្រះ‌ពរ​ពី​លើ​មេឃ ហើយ​ជា​ព្រះ‌ពរ​ពី​ទី​ជម្រៅ​ដែល​នៅ​ខាង​ក្រោម ទាំង​ផល​របស់​ដោះ ហើយ​និង​ពោះ​ផង

26. ពរ​របស់​ឪពុក​ឯង នោះ​លើស​ជាង​អស់​ទាំង​ពរ​របស់​ពួក​អយ្យកោ​អញ ជា​ពរ​ធំ​ដល់​ព្រំ​ចុង​បង្អស់​របស់​ភ្នំ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ហើយ​ក៏​នៅ​លើ​ក្បាល​យ៉ូសែប គឺ​នៅ​លើ​កំពូល​ក្បាល​នៃ​អ្នក​ដែល​បាន​ញែក​ចេញ​ពី​ពួក​បង​ប្អូន​វា។

27. បេន‌យ៉ាមីន ជា​ឆ្កែ​ព្រៃ​ដែល​ហែក​ស៊ី នៅ​ពេល​ព្រឹក វា​ខាំ​ស៊ី​រំពា ហើយ​ដល់​ពេល​ល្ងាច​វា​ចែក​របឹប។

28. នោះ​ជា​ពូជ​អំបូរ​អ៊ីស្រា‌អែល​ទាំង​១២ គឺ​សេចក្ដី​នេះ​ហើយ​ដែល​ឪពុក​គេ​បាន​ពោល​ទុក ក្នុង​កាល​ដែល​ឲ្យ​ពរ​ដល់​គេ គាត់​ឲ្យ​ពរ​ដល់​គ្រប់​គ្នា តាម​ពរ​ដែល​គួរ​ឲ្យ​ដល់​គេ​រៀង​ខ្លួន។

29. គាត់​ក៏​ផ្តាំ​ថា អញ​ហៀប​នឹង​បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​អញ​ហើយ ចូរ​កប់​អញ​នៅ​ជា​មួយ​នឹង​ជីតា​ជីដូន​របស់​អញ ក្នុង​រអាង​ដែល​នៅ​ឯ​ចម្ការ​របស់​អេប្រុន​ជា​សាសន៍​ហេត​ទៅ

30. គឺ​ក្នុង​រអាង​ដែល​នៅ​ចម្ការ​ម៉ាក់‌ពេឡា ទល់​មុខ​នឹង​ម៉ាមរេ​នៅ​ស្រុក​កាណាន ដែល​អ័ប្រា‌ហាំ​បាន​ទិញ​ជា​មួយ​នឹង​ចម្ការ​នោះ ពី​អេប្រុន​សាសន៍​ហេត ទុក​សម្រាប់​ជា​ទី​កប់​ខ្មោច

31. គឺ​នៅ​ទី​នោះ​ដែល​គេ​បាន​កប់​សព​អ័ប្រា‌ហាំ និង​សារ៉ា​ជា​ប្រពន្ធ​គាត់ ហើយ​នៅ​ទី​នោះ​គេ​បាន​កប់​សព​អ៊ីសាក និង​រេបិកា​ប្រពន្ធ​គាត់ ហើយ​គឺ​នៅ​ទី​នោះ​ដែល​អញ​បាន​កប់​សព​លេអា​ដែរ

32. ឯ​ចម្ការ និង​រអាង​នោះ​បាន​ទិញ​ពី​ពួក​កូន‌ចៅ​ហេត​ហើយ

33. កាល​យ៉ាកុប​បាន​ផ្តាំ​ដល់​ពួក​កូន​រួច​ស្រេច​ហើយ នោះ​គាត់​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ក៏​ផុត​ដង្ហើម​ទៅ បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​របស់​គាត់។

About លោកុប្បត្តិ Chapter 49

Read លោកុប្បត្តិ Chapter 49 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: លោកុប្បត្តិ
Chapter: 49
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading លោកុប្បត្តិ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading លោកុប្បត្តិ Chapter 49 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is លោកុប្បត្តិ Chapter 49?

លោកុប្បត្តិ Chapter 49 is part of the Book of លោកុប្បត្តិ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete លោកុប្បត្តិ Chapter 49 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. ហូសេ Chapter 8
  5. ហូសេ Chapter 6
  6. សាស្តា Chapter 1
  7. ហូសេ Chapter 12

Explore More from លោកុប្បត្តិ

  1. លោកុប្បត្តិ Chapter 16
  2. លោកុប្បត្តិ Chapter 24
  3. លោកុប្បត្តិ Chapter 17
  4. លោកុប្បត្តិ Chapter 40
  5. លោកុប្បត្តិ Chapter 44
  6. លោកុប្បត្តិ Chapter 13
  7. លោកុប្បត្តិ Chapter 50

Related Chapters & Readings

  1. ម៉ាថាយ Chapter 6
  2. យ៉ូណាស Chapter 3
  3. របាក្សត្រ ទី ២ Chapter 28
  4. ចោទិយកថា Chapter 31
  5. សុភាសិត Chapter 22
  6. យ៉ូប Chapter 28
  7. យេរេមា Chapter 35
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *