Read ទំនុកដំកើង Chapter 107 Online
Read ទំនុកដំកើង Chapter 107 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 107
ជំពូក 107
1. ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច
2. គួរឲ្យពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ បានថាដូច្នេះដែរ គឺអស់អ្នកដែលទ្រង់បានលោះ ឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវនោះ
3. ហើយប្រមូលមកពីគ្រប់ទាំងស្រុក គឺពីទិសខាងកើត ទិសខាងលិច ទិសខាងជើង ហើយទិសខាងត្បូងផង។
4. ៙ គេបានដើរសាត់អណ្តែត តាមផ្លូវស្ងាត់ឈឹង ក្នុងទីរហោស្ថាន គេរកទីក្រុងណាដែលល្មមអាស្រ័យនៅមិនបានឡើយ
5. ព្រលឹងគេក៏ហេវទៅ ដោយស្រេកឃ្លាន
6. គ្រានោះ គេបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
7. ទ្រង់បាននាំគេតាមផ្លូវត្រង់វិញ ដើម្បីឲ្យគេចូលដល់ទីក្រុងដែលអាស្រ័យនៅបាន
8. ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់បានប្រោសដល់មនុស្សជាតិ
9. ដ្បិតទ្រង់ប្រោសព្រលឹងដែលសង្វាត ឲ្យបានស្កប់ស្កល់ ហើយទ្រង់ចម្អែតព្រលឹងដែលស្រេកឃ្លាន ដោយសេចក្ដីល្អ។
10. ៙ ឯអស់អ្នកដែលអង្គុយនៅទីងងឹត ហើយក្នុងម្លប់នៃសេចក្ដីស្លាប់ ជាពួកអ្នកដែលជាប់មានសេចក្ដីវេទនា ហើយនិងចំណងច្រវាក់
11. ដោយព្រោះគេបានបះបោរនឹងព្រះបន្ទូលនៃព្រះ ហើយបានមើលងាយដល់សេចក្ដីដំបូន្មាន របស់ព្រះដ៏ខ្ពស់បំផុត
12. បានជាទ្រង់បន្ទាបចិត្តគេ ដោយការនឿយហត់ គេបានដួលចុះ ឥតមានអ្នកណាជួយឡើយ
13. គ្រានោះ គេបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
14. ទ្រង់បាននាំគេចេញពីទីងងឹត និងម្លប់នៃសេចក្ដីស្លាប់ ព្រមទាំងបណ្តាច់ចំណងគេផង
15. ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់បានប្រោសដល់មនុស្សជាតិ
16. ដ្បិតទ្រង់បានទម្លាយអស់ទាំងទ្វារលង្ហិន ហើយបំបាក់រនុកដែកដែរ។
17. ៙ ឯពួកមនុស្សមោហោ គេរមែងមានទុក្ខ ដោយព្រោះការរំលងច្បាប់ និងអំពើទុច្ចរិតរបស់គេ
18. ព្រលឹងគេតែងតែខ្ពើមអាហារគ្រប់មុខ ហើយគេចូលទៅជិតទ្វារនៃសេចក្ដីស្លាប់
19. គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
20. ទ្រង់ចាត់ព្រះបន្ទូលទៅប្រោសគេឲ្យជា ក៏ដោះឲ្យគេរួចពីសេចក្ដីវិនាស
21. ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់ប្រោសដល់មនុស្សជាតិ
22. ដូច្នេះ គួរឲ្យគេថ្វាយតង្វាយនៃសេចក្ដីអរព្រះគុណ ហើយប្រកាសពីស្នាដៃនៃទ្រង់ ដោយចម្រៀងអរសប្បាយចុះ។
23. ៙ ឯពួកអ្នកដែលចុះនាវាដើរផ្លូវសមុទ្រ ជាអ្នកដែលរកស៊ីទទួលការតាមផ្លូវទឹកធំ
24. ពួកនោះគេឃើញអស់ទាំងការនៃព្រះយេហូវ៉ា និងការអស្ចារ្យរបស់ទ្រង់នៅទីជម្រៅ
25. ដ្បិតទ្រង់បង្គាប់ទៅ នោះក៏កើតមានខ្យល់ព្យុះ ដែលបណ្តាលឲ្យរលកកម្រើកឡើង
26. រលកទាំងនោះផាត់ឡើងដល់ផ្ទៃមេឃ ក៏ធ្លាក់ទៅវិញដល់ទីជម្រៅ នោះព្រលឹងគេក៏រលាយទៅ ដោយសេចក្ដីអន្តរាយ
27. គេឃ្លេងឃ្លោងចុះឡើង ហើយដើរទទ្រេតទទ្រោត ដូចជាមនុស្សស្រវឹង គេក៏ទាល់ប្រាជ្ញាទៅ
28. គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
29. ទ្រង់ធ្វើឲ្យព្យុះសង្ឃរាបានស្ងាត់ឈឹងទៅវិញ ហើយឲ្យរលកស្ងប់ស្ងៀមដែរ
30. នោះគេមានសេចក្ដីអំណរដោយព្រោះស្ងប់ច្រៀបហើយ ទ្រង់ក៏នាំគេទៅដល់ទ្វារសមុទ្រ ដែលគេប្រាថ្នាចង់ទៅ
31. ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់ប្រោសដល់មនុស្សជាតិ
32. គួរឲ្យគេលើកតម្កើងទ្រង់នៅក្នុងជំនុំនៃជនទាំងឡាយ ហើយសរសើរទ្រង់នៅទីអង្គុយរបស់ពួកចាស់ទុំដែរ។
33. ៙ ទ្រង់ធ្វើឲ្យទន្លេត្រឡប់ទៅជាទីហួតហែង ហើយឲ្យក្បាលទឹកប្រែទៅជាដីខ្សោះទៅវិញ
34. ក៏ឲ្យស្រុកដុះដាលទៅជាមានដីប្រៃ ដោយព្រោះអំពើអាក្រក់របស់ពួកអ្នកដែលនៅស្រុកនោះ
35. ទ្រង់ក៏បំផ្លាស់ទីហួតហែងឲ្យទៅជាត្រពាំង ហើយដីស្ងួតធេងឲ្យមានក្បាលទឹកវិញ
36. ទ្រង់តាំងមនុស្សអត់ឃ្លានឲ្យនៅទីនោះ ដើម្បីឲ្យគេបានសង់ទីក្រុងសម្រាប់អាស្រ័យនៅ
37. ព្រមទាំងធ្វើស្រែ ហើយធ្វើចម្ការទំពាំងបាយជូរ ឲ្យបានមានផលចម្រើនឡើង
38. ទ្រង់ក៏ប្រទានពរដល់គេដែរ ដើម្បីឲ្យគេបានចម្រើនជាច្រើនឡើង ហើយទ្រង់មិនឲ្យហ្វូងសត្វរបស់គេថយចុះឡើយ
39. បើជាគេត្រូវថយចុះវិញ ហើយត្រូវអាប់ឱន ដោយមានគេសង្កត់សង្កិន ធ្វើទុក្ខបុកម្នេញ ហើយឲ្យមានសេចក្ដីព្រួយលំបាក
40. នោះទ្រង់ចាក់សេចក្ដីមើលងាយទៅលើពួកអ្នកធំ ហើយបណ្តាលឲ្យគេដើរសាត់ព្រាត់នៅទីស្ងាត់ឈឹង ដែលឥតមានផ្លូវវិញ
41. ទ្រង់ក៏តាំងមនុស្សកំសត់ទុគ៌តឡើង ឲ្យរួចពីសេចក្ដីវេទនា ព្រមទាំងឲ្យគ្រួសារគេសាយគ្រាយឡើង ដូចជាហ្វូងសត្វ
42. ពួកមនុស្សទៀងត្រង់ក៏ឃើញ ហើយមានសេចក្ដីអំណរឡើង ឯសេចក្ដីទុច្ចរិតនឹងត្រូវបាត់មាត់ទៅ
43. បើអ្នកណាមានប្រាជ្ញា នោះនឹងរក្សាទុកនូវ សេចក្ដីទាំងនេះ ហើយនិងពិចារណាពីសេចក្ដីសប្បុរសរបស់ ព្រះយេហូវ៉ា។
About ទំនុកដំកើង Chapter 107
Read ទំនុកដំកើង Chapter 107 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 107
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 107 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 107?
ទំនុកដំកើង Chapter 107 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 107 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 150
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 71
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 148
- ទំនុកដំកើង Chapter 122
- ទំនុកដំកើង Chapter 106
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ណាហ៊ុម Chapter 2
- ចោទិយកថា Chapter 20
- ចោទិយកថា Chapter 19
- ចោទិយកថា Chapter 21
- លោកុប្បត្តិ Chapter 48
- សាំយូអែល ទី ២ Chapter 7
- ចោទិយកថា Chapter 22