Read ទំនុកដំកើង Chapter 77 Online
Read ទំនុកដំកើង Chapter 77 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 77
ជំពូក 77
1. ខ្ញុំបន្លឺសំឡេងអំពាវនាវដល់ព្រះ ខ្ញុំបន្លឺសំឡេងឡើងដល់ព្រះ ហើយទ្រង់ក៏ស្តាប់ខ្ញុំ
2. នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនា នោះខ្ញុំបានស្វែងរកព្រះអម្ចាស់ នៅពេលយប់ នោះខ្ញុំបានប្រទូលដៃឡើងឥតឈប់ឈរ ព្រលឹងខ្ញុំមិនព្រមក្សាន្តទុក្ខទេ
3. ខ្ញុំនឹកពីព្រះ នោះខ្ញុំមានចិត្តទុរន់ទុរា ខ្ញុំនឹកជញ្ជឹង នោះវិញ្ញាណខ្ញុំក៏ល្វើយទៅ។ –បង្អង់
4. ៙ ទ្រង់ទល់ភ្នែកទូលបង្គំមិនឲ្យលក់ ទូលបង្គំមានសេចក្ដីទុក្ខប្រដេញ ទាល់តែរកនិយាយមិនចេញ
5. ទូលបង្គំបានពិចារណាពីអស់ទាំងថ្ងៃកន្លងទៅហើយ និងអស់ទាំងឆ្នាំពីកាលមុន
6. ទូលបង្គំនឹកឃើញទំនុកដែលធ្លាប់ច្រៀងនៅពេលយប់ នោះទូលបង្គំបានត្រិះរិះក្នុងចិត្ត ហើយវិញ្ញាណទូលបង្គំ ក៏ស្វែងរកសេចក្ដីចម្លើយដែរ
7. តើព្រះអម្ចាស់ទ្រង់នឹងបោះបង់ចោលជាដរាបឬ តើទ្រង់មិនព្រមប្រោសប្រាណទៀតទេឬ
8. តើសេចក្ដីសប្បុរសនៃទ្រង់អស់រលីងជាដរាបទៅឬ តើសេចក្ដីសន្យាទ្រង់អាក់ខានទៅជានិច្ចឬ
9. តើព្រះទ្រង់ភ្លេចប្រព្រឹត្តដោយករុណារបស់ទ្រង់ហើយឬ តើទ្រង់បានបិទបាំងសេចក្ដីអាណិតមេត្តារបស់ទ្រង់ទុក ដោយសេចក្ដីខ្ញាល់ដែរឬអី។ –បង្អង់
10. ៙ នោះទូលបង្គំបាននឹកថា នេះហើយជាសេចក្ដីទុក្ខរបស់ទូលបង្គំ តែទូលបង្គំនឹងនឹកចាំពីគ្រាដែលព្រះហស្តស្តាំ នៃព្រះដ៏ខ្ពស់បំផុតបានប្រោសវិញ
11. ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ា ដ្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យ ដែលទ្រង់បានធ្វើកាលពីដើម
12. ទូលបង្គំនឹងរំពឹងគិតពីគ្រប់ទាំងការរបស់ទ្រង់ ហើយពិចារណាពីកិច្ចដែលទ្រង់ធ្វើទាំងប៉ុន្មាន
13. ឱព្រះអង្គអើយ ផ្លូវទ្រង់ជាផ្លូវបរិសុទ្ធ តើមានព្រះឯណាដែលធំដូចជាទ្រង់
14. ទ្រង់ជាព្រះដែលធ្វើការយ៉ាងអស្ចារ្យ ទ្រង់បានសម្ដែងឲ្យស្គាល់ឥទ្ធានុភាពនៃទ្រង់ នៅកណ្តាលអស់ទាំងសាសន៍
15. ទ្រង់បានប្រោសបណ្តារាស្ត្រឲ្យរួច ដោយព្រះហស្តរបស់ទ្រង់ គឺជាពួកកូនចៅយ៉ាកុប និងយ៉ូសែបផង។ –បង្អង់
16. ៙ ឱព្រះអង្គអើយ ទឹកទាំងប៉ុន្មានបានឃើញទ្រង់ គឺទឹកទាំងប៉ុន្មានបានឃើញទ្រង់ ហើយមានសេចក្ដីភិតភ័យ អស់ទាំងទីជម្រៅក៏ញ័រដែរ
17. អស់ទាំងពពកបានចាក់ទឹកចេញ ផ្ទៃមេឃក៏បញ្ចេញសូររំពង ហើយព្រួញរបស់ទ្រង់បានហើរទៅគ្រប់អន្លើដែរ
18. សូរសៀងនៃផ្គររបស់ទ្រង់ក៏នៅក្នុងខ្យល់កួច ផ្លេកបន្ទោរបានបំភ្លឺលោកីយ៍ ឯផែនដីក៏ញ័រកក្រើក
19. ផ្លូវដែលទ្រង់យាង នោះនៅក្នុងសមុទ្រ ហើយផ្លូវច្រករបស់ទ្រង់ក៏នៅទីមានទឹកច្រើន ឥតមានអ្នកណាឃើញដានព្រះបាទទ្រង់ឡើយ
20. ទ្រង់បាននាំរាស្ត្រទ្រង់ ដូចជាហ្វូងចៀម គឺដោយដៃរបស់ម៉ូសេ និងអើរ៉ុន។
About ទំនុកដំកើង Chapter 77
Read ទំនុកដំកើង Chapter 77 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 77
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 77 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 77?
ទំនុកដំកើង Chapter 77 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 77 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 150
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 122
- ទំនុកដំកើង Chapter 18
- ទំនុកដំកើង Chapter 71
- ទំនុកដំកើង Chapter 68
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ណាហ៊ុម Chapter 1
- ទំនុកដំកើង Chapter 123
- ពួក ចៅហ្វាយ Chapter 19
- អែសរ៉ា Chapter 8
- សាំយូអែល ទី ២ Chapter 21
- សាំយូអែល ទី ១ Chapter 22
- និក្ខមនំ Chapter 9