ទំនុកដំកើង Chapter 135

For English

Read ទំនុកដំកើង Chapter 135 Online

Read ទំនុកដំកើង Chapter 135 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 135

ជំពូក 135

1. ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ឱ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​អើយ ចូរ​សរសើរ​ទ្រង់​ចុះ

2. ពួក​អ្នក​រាល់​គ្នា​ដែល​ឈរ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា គឺ​ក្នុង​ទី​ព្រះ‌លាន​នៃ​ដំណាក់​របស់​ព្រះ​នៃ​យើង​ខ្ញុំ​អើយ

3. ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ ដ្បិត​នោះ​ពីរោះ​ហើយ

4. ព្រោះ​ព្រះ‌យេហូវ៉ា​បាន​រើស​យ៉ាកុប​ទុក​សម្រាប់​ទ្រង់ គឺ​អ៊ីស្រា‌អែល ឲ្យ​បាន​ដាច់​ជា​របស់​ផង​ទ្រង់

5. ពី​ព្រោះ​ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ធំ ហើយ​ថា ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ ទ្រង់​ខ្ពស់​លើស​ជាង​អស់​ទាំង​ព្រះ

6. ការ​អ្វី​ក៏​ដោយ ដែល​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫទ័យ​ចង់​ធ្វើ នោះ​ក៏​បាន​ធ្វើ​ទៅ ទាំង​នៅ​លើ​មេឃ នៅ​ផែនដី នៅ​ក្នុង​សមុទ្រ ហើយ​នៅ​ទី​ជម្រៅ​ទាំង​ប៉ុន្មាន​ផង

7. ទ្រង់​បណ្តាល​ឲ្យ​ចំហាយ​ទឹក​ឡើង​ពី​ចុង​ផែនដី​មក ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្លេក‌បន្ទោរ​សម្រាប់​ភ្លៀង ក៏​បញ្ចេញ​ខ្យល់​ពី​ឃ្លាំង​ទ្រង់​មក​ដែរ

8. គឺ​ទ្រង់​ដែល​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង របស់​សាសន៍​អេស៊ីព្ទ ទាំង​មនុស្ស ហើយ​និង​សត្វ​ផង។

9. ៙ ឱ​ស្រុក​អេស៊ីព្ទ​អើយ ទ្រង់​បាន​ចាត់​ប្រើ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ទៅ​កណ្តាល​ឯង​ហើយ គឺ​ឲ្យ​កើត​ដល់​ផារ៉ោន និង​ពួក​មហា‌តលិក​ទាំង​អស់​គ្នា

10. ទ្រង់​ក៏​បាន​ប្រហារ​សាសន៍​ដទៃ​ជា​ច្រើន ព្រម​ទាំង​សម្លាប់​ស្តេច​ជា​ច្រើន​អង្គ ដែល​មាន​អានុ‌ភាព​ខ្លាំង​ផង

11. គឺ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី និង​អុក ជា​ស្តេច​ស្រុក​បាសាន ហើយ​អស់​ទាំង​នគរ​នៅ​ស្រុក​កាណាន​ទៀត

12. ទ្រង់​ក៏​ប្រទាន​ស្រុក​របស់​គេ​ទុក​ជា​មរដក គឺ​ជា​មរដក​ដល់​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់។

13. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌នាម​ទ្រង់​ស្ថិត‌ស្ថេរ នៅ​ជា​ដរាប ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​នឹក​ចាំ​ពី​ទ្រង់​ក៏​ស្ថិត‌ស្ថេរ​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ

14. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វិនិច្ឆ័យ​រាស្ត្រ​ទ្រង់ ហើយ​និង​ប្រែ​ព្រះ‌ហឫទ័យ​ចំពោះ​ពួក​អ្នក​បម្រើ​ទ្រង់។

15. ៙ អស់​ទាំង​ព្រះ​របស់​សាសន៍​ដទៃ​សុទ្ធ​តែ​ជា​រូប ធ្វើ​ពី​ប្រាក់ និង​មាស​ប៉ុណ្ណោះ ជា​របស់​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​មក

16. រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ

17. មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ ក៏​គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​មាត់​ផង

18. ពួក​ជាង​ដែល​ធ្វើ​រូប​ទាំង​នោះ​ក៏​ដូច​ជា​រូប​នោះ​ឯង ព្រម​ទាំង​ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​នោះ​ផង។

19. ៙ ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរ ឱ​វង្ស​អើរ៉ុន​អើយ ចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរ

20. ឱ​វង្ស​លេវី​អើយ ចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរ ហើយ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​អើយ ចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ​ចុះ

21. សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ពី​ក្រុង​ស៊ីយ៉ូន​មក ជា​ព្រះ​ដែល​ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡឹម ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

About ទំនុកដំកើង Chapter 135

Read ទំនុកដំកើង Chapter 135 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 135
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 135 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 135?

ទំនុកដំកើង Chapter 135 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 135 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 150
  2. ទំនុកដំកើង Chapter 52
  3. ទំនុកដំកើង Chapter 125
  4. ទំនុកដំកើង Chapter 71
  5. ទំនុកដំកើង Chapter 68
  6. ទំនុកដំកើង Chapter 148
  7. ទំនុកដំកើង Chapter 139

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ពួក ចៅហ្វាយ Chapter 2
  2. ទំនុកដំកើង Chapter 123
  3. បរិទេវ Chapter 5
  4. យេរេមា Chapter 25
  5. អេសេគាល Chapter 8
  6. សុភាសិត Chapter 30
  7. ទំនុកដំកើង Chapter 111

Related Chapters & Readings

  1. យ៉ូហាន Chapter 6
  2. សាំយូអែល ទី ២ Chapter 24
  3. របាក្សត្រ ទី ១ Chapter 14
  4. ហាបាគុក Chapter 3
  5. ទំនុកដំកើង Chapter 95
  6. អេសេគាល Chapter 25
  7. អេសេគាល Chapter 8
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *