ទំនុកដំកើង Chapter 49

For English

Read ទំនុកដំកើង Chapter 49 Online

Read ទំនុកដំកើង Chapter 49 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 49

ជំពូក 49

1. អស់​ទាំង​សាសន៍​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ មនុស្ស​ទាំង‌ឡាយ​នៅ​លោកីយ៍​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះ

2. គឺ​ទាំង​ធំ​ទាំង​តូច ទាំង​មាន​ទាំង​ក្រ​គ្រប់​គ្នា

3. មាត់​ខ្ញុំ​នឹង​បញ្ចេញ​ប្រាជ្ញា ហើយ​ចិត្ត​ខ្ញុំ​នឹង​រំពឹង​គិត​តែ​ពី សេចក្ដី​ត្រឹម​ត្រូវ

4. ខ្ញុំ​នឹង​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​ឧបមា ខ្ញុំ​នឹង​ផ្តើម​ច្រៀង​សេចក្ដី​អាថ៌‌កំបាំង​របស់​ខ្ញុំ​តាម​សូរ​ស៊ុង។

5. ៙ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​មាន​ចិត្ត​ភ័យ​ខ្លាច​ក្នុង​គ្រា​អាក្រក់ គឺ​កាល​ណា​សេចក្ដី​ទុច្ចរិត ដែល​តាម​ជាប់​កែង‌ជើង បាន​ព័ទ្ធ​ខ្ញុំ​ជុំវិញ​ហើយ

6. ឯ​ក្នុង​ពួក​អស់​អ្នក​ដែល​ទុក​ចិត្ត​នឹង​របស់​ទ្រព្យ​ខ្លួន ហើយ​អួត‌អាង​ពី​ទ្រព្យ‌សម្បត្តិ​ដ៏​មាន​ជា​បរិបូរ

7. នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​អាច​លោះ​បង​ប្អូន​ខ្លួន ឬ​យក​តម្លៃ​សម្រាប់​លោះ​គេ​ទៅ​ថ្វាយ​ដល់​ព្រះ​បាន​ឡើយ

8. ដ្បិត​តម្លៃ​លោះ​ព្រលឹង​គេ នោះ​ថ្លៃ​ពេក​ណាស់ ឥត​ដែល​អាច​នឹង​លោះ​បាន​ឡើយ

9. នឹង​ឲ្យ​គេ​រស់​នៅ​ជា​ដរាប ឥត​ឃើញ​សេចក្ដី​ពុក‌រលួយ មិន​បាន​ទេ។

10. ៙ អើ គេ​នឹង​ឃើញ​ពិត​ថា ពួក​មនុស្ស​ប្រាជ្ញ​ក៏​ស្លាប់​ដែរ ហើយ​មនុស្ស​ខ្លៅ​ល្ងង់ និង​មនុស្ស​កំរោល គេ​វិនាស ទៅ​ដូច​គ្នា ព្រម​ទាំង​ចោល​របស់​ខ្លួន​ទុក​ឲ្យ​អ្នក​ដទៃ​ផង

11. អ្នក​ទាំង​នោះ​គិត​ស្មាន​ក្នុង​ចិត្ត​ថា ពូជ‌ពង្ស​របស់​គេ នឹង​នៅ​ជាប់​ជានិច្ច ហើយ​ថា ទី​លំនៅ​គេ​នឹង​ធន់​នៅ​គ្រប់​ទាំង​ដំណ​ត​ទៅ គេ​ក៏​ដាក់​ឈ្មោះ​ស្រុក​តាម​ឈ្មោះ​របស់​ខ្លួន​ដែរ

12. ប៉ុន្តែ មនុស្ស​មិន​ស្ថិត‌ស្ថេរ​នៅ ដោយ​មាន​កេរ្តិ៍​ឈ្មោះ​ទេ គឺ​គេ​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​ត្រូវ​វិនាស​វិញ។

13. ៙ ឯ​ផ្លូវ​គេ នោះ​សុទ្ធ​តែ​ផ្តេស‌ផ្តាស​ទទេ ប៉ុន្តែ មនុស្ស​ដែល​កើត​មក​ខាង​ក្រោយ ក៏​ចូល​ចិត្ត​នឹង​ពាក្យ​សំដី​របស់​គេ​ដែរ –បង្អង់

14. គេ​ដូច​ជា​ហ្វូង​សត្វ​ដែល​តម្រង់​ទៅ​ឯ​ទី​ស្លាប់ សេចក្ដី​ស្លាប់​នឹង​ស៊ី​គេ ហើយ​មនុស្ស​ទៀង​ត្រង់​នឹង​ជាន់​ឈ្លី​គេ​តាំង​ពី​ព្រលឹម រូប​ល្អ​របស់​គេ​នឹង​ត្រូវ​សូន្យ​ទៅ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ឥត​មាន​ទី​អាស្រ័យ​ឡើយ

15. ប៉ុន្តែ ព្រះ​ទ្រង់​នឹង​លោះ​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​អំណាច​នៃ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នោះ​វិញ ដ្បិត​ទ្រង់​នឹង​ទទួល​ខ្ញុំ​ទុក។ –បង្អង់

16. ៙ កុំ​ឲ្យ​ភ័យ​ខ្លាច ដោយ​អ្នក​១​បាន​មាន​ឡើង ក្នុង​កាល​ដែល​សេចក្ដី​រុងរឿង​នៅ​ផ្ទះ​បាន​បរិបូរ​នោះ​ឡើយ

17. ដ្បិត​កាល​ណា​គេ​ស្លាប់​ទៅ នោះ​នឹង​យក​អ្វីៗ​ទៅ ផង​មិន​បាន ហើយ​សេចក្ដី​រុងរឿង​របស់​គេ​នឹង​មិន​ចុះ​ទៅ​តាម​ឡើយ

18. ទោះ​បើ​អ្នក​នោះ​បាន​រាប់​ខ្លួន​ជា​មាន​ពរ ក្នុង​កាល​ដែល​នៅ​រស់​នៅ​ឡើយ ហើយ​បាន​នាំ​ឲ្យ​មនុស្ស​សរសើរ​ខ្លួន ដោយ​បាន លៀង​ជីវិត​យ៉ាង​ល្អ​ក៏​ដោយ

19. គង់​តែ​នឹង​ត្រូវ​ទៅ​តាម​ពួក​អយ្យកោ​ខ្លួន ដែល​មិន​ឃើញ​ពន្លឺ​ទៀត

20. មនុស្ស​ណា​ដែល​មាន​កេរ្តិ៍​ឈ្មោះ តែ​ឥត​មាន​យោបល់ នោះ​ធៀប​ដូច​ជា​សត្វ​តិរច្ឆាន ដែល​វិនាស​ទៅ​នោះ​ឯង។

About ទំនុកដំកើង Chapter 49

Read ទំនុកដំកើង Chapter 49 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 49
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 49 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 49?

ទំនុកដំកើង Chapter 49 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 49 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 52
  2. ទំនុកដំកើង Chapter 150
  3. ទំនុកដំកើង Chapter 148
  4. ទំនុកដំកើង Chapter 125
  5. ទំនុកដំកើង Chapter 122
  6. ទំនុកដំកើង Chapter 99
  7. ទំនុកដំកើង Chapter 82

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. អេម៉ុស Chapter 5
  2. ទំនុកដំកើង Chapter 15
  3. សាការី Chapter 11
  4. ពង្សាវតារក្សត្រ ទី ២ Chapter 21
  5. ទំនុកដំកើង Chapter 111
  6. ដានីយ៉ែល Chapter 12
  7. ទំនុកដំកើង Chapter 37

Related Chapters & Readings

  1. ម៉ាថាយ Chapter 26
  2. ហាកាយ Chapter 1
  3. និក្ខមនំ Chapter 23
  4. សុភាសិត Chapter 1
  5. មីកា Chapter 3
  6. អេសេគាល Chapter 37
  7. សាការី Chapter 10
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *