ទំនុកដំកើង Chapter 104

For English

Read ទំនុកដំកើង Chapter 104 Online

Read ទំនុកដំកើង Chapter 104 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 104

ជំពូក 104

1. ឱ​ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទ្រង់​ធំ​ក្រៃ‌លែង ទ្រង់​ប្រដាប់​អង្គ​ដោយ​យស‌សក្តិ និង​តេជា‌នុភាព

2. ក៏​ហ៊ុម​អង្គ​ដោយ​ពន្លឺ ដូច​ជា​ទ្រង់​ព្រះ‌ភូសា គឺ​ទ្រង់​ដែល​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ

3. ទ្រង់​ដាក់​ឫស​ដំណាក់​ទ្រង់​នៅ​ក្នុង​ទឹក ក៏​យក​ពពក​ធ្វើ​ជា​រថ​របស់​ទ្រង់ ហើយ​ទ្រង់​យាង​លើ​ស្លាប​ខ្យល់

4. ទ្រង់​យក​ខ្យល់​ធ្វើ​ជា​អ្នក​ជូន​ដំណឹង​របស់​ទ្រង់ ហើយ​យក​អណ្តាត​ភ្លើង​ធ្វើ​ជា​ពួក​បម្រើ​ទ្រង់

5. ទ្រង់​បាន​តាំង​ឫស​ផែនដី ដើម្បី​ឲ្យ​បាន​មាំ មិន​ឲ្យ​ត្រូវ​រញ្ជួយ​នៅ​អស់‌កល្ប

6. ទ្រង់​បាន​គ្រប​ផែនដី​ដោយ​ទឹក​ជ្រៅ ដូច​ជា​គ្រប​ដោយ​អាវ ទឹក​នោះ​ក៏​គ្រប​អស់​ទាំង​ភ្នំ​ផង

7. កាល​ទ្រង់​បង្គាប់ នោះ​ទឹក​បាន​ហូរ​ទៅ ក៏​ប្រញាប់​ទៅ​ដោយ​សូរ​ផ្គរ​របស់​ទ្រង់

8. អស់​ទាំង​ភ្នំ​បាន​ដុះ​ឡើង ហើយ​ច្រក​ទាំង​ប៉ុន្មាន​ក៏​ស្រុត​ទៅ គឺ​នៅ​ត្រង់​កន្លែង​ដែល​ទ្រង់​បាន​កំណត់​ឲ្យ

9. ទ្រង់​បាន​ដាក់​ព្រំ‌ខណ្ឌ មិន​ឲ្យ​ទឹក​ហូរ​រំលង​ឡើយ ដើម្បី​កុំ​ឲ្យ​ឡើង​លិច​ផែនដី​ទៀត

10. ទ្រង់​ធ្វើ​ឲ្យ​មាន​ក្បាល​ទឹក​ផុះ​ឡើង​នៅ​ក្នុង​ច្រក​ភ្នំ ទឹក​នោះ​ហូរ​នៅ​កណ្តាល​ភ្នំ

11. ក៏​ឲ្យ​គ្រប់​ទាំង​សត្វ​នៅ​វាល​មាន​ទឹក​ផឹក ឯ​លា​ព្រៃ​ក៏​ផឹក​ឆ្អែត​ដែរ

12. អស់​ទាំង​សត្វ​ហើរ​លើ​អាកាស​ធ្វើ​សំបុក តាម​ផ្លូវ​ទឹក​ទាំង​នោះ ហើយ​កញ្ជ្រៀវ​លេង​នៅ​លើ​មែក​ឈើ

13. ទ្រង់​ស្រោច​អស់​ទាំង​ភ្នំ​ពី​ដំណាក់​ទ្រង់ ហើយ​ផែនដី​បាន​ពេញ​ដោយ​ផល​នៃ​ស្នាដៃ​ទ្រង់

14. ទ្រង់​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​សត្វ ហើយ​បន្លែ​សម្រាប់​មនុស្ស ដើម្បី​ឲ្យ​ទាំង​២​បាន​អាហារ​ពី​ផែនដី​មក

15. ព្រម​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​សប្បាយ និង​ប្រេង សម្រាប់​ឲ្យ​មុខ​គេ​បាន​រលើប​ភ្លឺ ហើយ​អាហារ​ផង សម្រាប់​ចម្រើន​កម្លាំង​ចិត្ត​មនុស្ស

16. អស់​ទាំង​ដើម​ឈើ​របស់​ព្រះ‌យេហូវ៉ា​បាន​ឆ្អែត គឺ​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន ជា​ដើម​ដែល​ទ្រង់​បាន​ដាំ

17. ជា​កន្លែង​ដែល​សត្វ​ស្លាប​ធ្វើ​សំបុក​នៅ ឯ​សត្វ​កុក​វា​បាន​ដើម​កកោះ​ជា​ទី​អាស្រ័យ

18. អស់​ទាំង​ភ្នំ​ខ្ពស់​ជា​ទី​សម្រាប់​ពពែ​ព្រៃ ហើយ​អស់​ទាំង​ថ្ម​ជា​ទី​ពឹង​ជ្រក​នៃ​ទន្សាយ​ថ្ម

19. ទ្រង់​បាន​តម្រូវ​ព្រះ‌ចន្ទ​ទុក​សម្រាប់​ជា​ទី​កំណត់​រដូវ ចំណែក​ព្រះ‌អាទិត្យ​ក៏​ដឹង​ពេល​ដែល​ត្រូវ​លិច​ដែរ

20. ទ្រង់​ធ្វើ​ឲ្យ​ងងឹត នោះ​គឺ​ជា​យប់​ហើយ ជា​ពេល​ដែល​គ្រប់​ទាំង​សត្វ​នៅ​ព្រៃ​រមែង​ចេញ​មក

21. អស់​ទាំង​សិង្ហ​ស្ទាវ​គ្រហឹម​រក​ចាប់​រំពា ក៏​សូម​អាហារ​ពី​ព្រះ​មក

22. លុះ​ថ្ងៃ​រះ​ឡើង​កាល​ណា វា​ក៏​បាត់​ទៅ ចូល​ទៅ​ដេក​ក្នុង​រូង​វា​វិញ

23. ឯ​មនុស្ស​គេ​ចេញ​មក​ឯ​កិច្ច​ធុរៈ​របស់​ខ្លួន ហើយ​ក៏​ធ្វើ​ការ​ដរាប​ដល់​ល្ងាច

24. ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​មាន ច្រើន​ប្រការ​ណាស់​ហ្ន៎ ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញា ផែនដី​បាន​ពេញ​ដោយ​របស់​ដែល​ទ្រង់​បង្កើត

25. នុ៎ះ​ន៏ សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ក្នុង​ទឹក​នោះ​មាន​របស់​រវើក​ឥត​គណនា ជា​សត្វ​ទាំង​តូច​ទាំង​ធំ

26. ក៏​មាន​នាវា​បើក​ទៅ​មក ហើយ​មាន​សត្វ​ធំ​សម្បើម ដែល​ទ្រង់ បាន​បង្កើត​ឲ្យ​លេង​ក្នុង​ទឹក

27. គ្រប់​សត្វ​ទាំង​នោះ​សង្ឃឹម​ចាំ​តែ​ទ្រង់ ឲ្យ​ទ្រង់​បាន​ប្រទាន​ចំណី​ដល់​វា​តាម​ត្រូវ​ពេល

28. ទ្រង់​ក៏​ប្រទាន​ឲ្យ ហើយ​វា​ទទួល​យក កាល​ទ្រង់​លា​ព្រះ‌ហស្ត​ទៅ នោះ​វា​បាន​ឆ្អែត​ដោយ​របស់​ល្អ

29. កាល​ទ្រង់​លាក់​ព្រះ‌‌ភ័ក្ត្រ នោះ​វា​បាន​ថប់​ព្រួយ​វិញ កាល​ទ្រង់​ដក​យក​ដង្ហើម​ចេញ នោះ​វា​ក៏​ស្លាប់ ហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ

30. ទ្រង់​ចាត់​ព្រះ‌វិញ្ញាណ​របស់​ទ្រង់​ទៅ នោះ​វា​កើត​ឡើង ទ្រង់​កែ​ប្រែ​ផែនដី​ឡើង​ជា​ថ្មី

31. សូម​ឲ្យ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នៅ​ជាប់​ជានិច្ច សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​រីក‌រាយ​ឡើង​ដោយ‌សារ​ស្នាដៃ​ទ្រង់

32. កាល​ណា​ទ្រង់​ក្រឡេក​ទត​មក​ផែនដី នោះ​ផែនដី​ក៏​ញ័រ កាល​ណា​ទ្រង់​ពាល់​ភ្នំ នោះ​ភ្នំ​ក៏​ហុយ​ផ្សែង​ឡើង

33. កាល​នៅ​មាន​ជីវិត​នៅ​ឡើយ នោះ​ទូល‌បង្គំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ដរាប កាល​ទូល‌បង្គំ​មាន​នៅៗ​ឡើយ នោះ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​ទូល‌បង្គំ

34. សូម​ឲ្យ​សេចក្ដី​នឹក‌ជញ្ជឹង​របស់​ទូល‌បង្គំ បាន​ផ្អែម​ត្រចៀក​ដល់​ទ្រង់ ទូល‌បង្គំ​នឹង​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា

35. សូម​ឲ្យ​ពួក​អ្នក​មាន​បាប​សូន្យ​ចេញ​ពី​ផែនដី​ទៅ ហើយ​កុំ​ឲ្យ​មាន​មនុស្ស​អាក្រក់​នៅ​សល់​ឡើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

About ទំនុកដំកើង Chapter 104

Read ទំនុកដំកើង Chapter 104 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 104
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 104 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 104?

ទំនុកដំកើង Chapter 104 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 104 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 146
  2. ទំនុកដំកើង Chapter 101
  3. ទំនុកដំកើង Chapter 125
  4. ទំនុកដំកើង Chapter 71
  5. ទំនុកដំកើង Chapter 52
  6. ទំនុកដំកើង Chapter 150
  7. ទំនុកដំកើង Chapter 149

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. អេសេគាល Chapter 34
  2. សុភាសិត Chapter 15
  3. លោកុប្បត្តិ Chapter 33
  4. នាង រស់ Chapter 3
  5. យេរេមា Chapter 31
  6. អេសាយ Chapter 65
  7. ពង្សាវតារក្សត្រ ទី ២ Chapter 20

Related Chapters & Readings

  1. ទំនុកដំកើង Chapter 20
  2. ទំនុកដំកើង Chapter 138
  3. អេសាយ Chapter 21
  4. ពួក ចៅហ្វាយ Chapter 10
  5. អេសេគាល Chapter 14
  6. ធីម៉ូថេ ទី ១ Chapter 5
  7. និក្ខមនំ Chapter 29
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *