អេសេគាល Chapter 42

For English

Read អេសេគាល Chapter 42 Online

Read អេសេគាល Chapter 42 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសេគាល and the Holy Bible online.

Choose a Chapter

អេសេគាល 42

ជំពូក 42

1. រួច​លោក​ក៏​នាំ​ខ្ញុំ​ចេញ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ តាម​ផ្លូវ​ទៅ​ឯ​ទិស​ខាង​ជើង លោក​នាំ​ខ្ញុំ​ទៅ​ឯ​បន្ទប់​ដែល​នៅ​មុខ​ទីលាន​ទទេ ដែល​នៅ​ខាង​ជើង​ប្រទល់​មុខ​នឹង​មន្ទីរ

2. ខាង​មុខ​នោះ ជា​កន្លែង​មាន​ទ្វារ​ខាង​ជើង នោះ​ប្រវែង​១០០​ហត្ថ ទទឹង​៥០​ហត្ថ

3. ប្រទល់​នឹង​ទីលាន​ខាង​ក្នុង​ដែល​វាស់​បាន​២០​ហត្ថ ហើយ​ទល់​មុខ​នឹង​កម្រាល​ថ្ម​នៅ​ទីលាន​ខាង​ក្រៅ នោះ​មាន​រាន‌ហាល​៣​ជាន់

4. នៅ​ពី​មុខ​បន្ទប់​ទាំង​ប៉ុន្មាន នោះ​មាន​ទី​ដើរ ទទឹង​១០​ហត្ថ ខាង​ក្នុង​ក៏​មាន​ផ្លូវ​១​ហត្ថ​ចូល​តាម​ទ្វារ​បន្ទប់​ទាំង​នោះ ដែល​បើក​ទៅ​ទិស​ខាង​ជើង

5. រីឯ​បន្ទប់​ខាង​លើ សុទ្ធ​តែ​ខ្លី​ជាង ពី​ព្រោះ​រាន‌ហាល​កាត់​ចេញ​ពី​បន្ទប់​ទាំង​នោះ ជា​ជាង​បន្ទប់​ជាន់​ក្រោម និង​បន្ទប់​ជាន់​កណ្តាល​នៃ​មន្ទីរ​នោះ

6. ដ្បិត​មាន​៣​ជាន់ តែ​ឥត​មាន​សសរ ដូច​ជា​សសរ​ទីលាន​ទេ ហេតុ​នោះ​បាន​ជា​ជាន់​លើ​ត្រូវ​ចង្អៀត​ជាង​ជាន់​ក្រោម និង​ជាន់​កណ្តាល រាប់​ពី​ដី​ឡើង

7. ឯ​ជញ្ជាំង​ខាង​ក្រៅ ដែល​ទល់​មុខ​នឹង​បន្ទប់​ទាំង​នោះ ខាង​ឯ​ទីលាន​ខាង​ក្រៅ ពី​មុខ​បន្ទប់ នោះ​បណ្តោយ​៥០​ហត្ថ

8. ដ្បិត​បន្ទប់​ទាំង​នោះ​ដែល​នៅ​ទីលាន​ខាង​ក្រៅ មាន​បណ្តោយ​៥០​ហត្ថ ហើយ​មើល នៅ​មុខ​ព្រះ‌វិហារ​នោះ​មាន​១០០​ហត្ថ

9. ហើយ​នៅ​ក្រោម​បន្ទប់​ទាំង​នោះ មាន​ផ្លូវ​ចូល​ពី​ខាង​កើត តាម​ដែល​អ្នក​ណា​ចូល​មក​ពី​ទីលាន​ខាង​ក្រៅ។

10. នៅ​ក្នុង​កំរាស់​កំផែង​ទីលាន​ខាង​កើត ប្រទល់​មុខ​នឹង​ទីលាន​ទទេ ហើយ​ពី​មុខ​មន្ទីរ នោះ​មាន​បន្ទប់​ដែរ

11. ឯ​ទី​ដើរ​នៅ​មុខ​បន្ទប់​ទាំង​នោះ មើល​ទៅ​ដូច​ទី​ដើរ​នៃ​បន្ទប់​ដែល​នៅ​ខាង​ជើង​ដែរ មាន​បណ្តោយ និង​ទទឹង​ស្មើ​គ្នា ហើយ​អស់​ទាំង​ផ្លូវ​ចេញ​ពី​បន្ទប់​ទាំង​នោះ ក៏​ត្រូវ​តាម​របៀប ហើយ​តាម​ទ្វារ​បន្ទប់​មុន​នោះ​ដែរ

12. ហើយ​តាម​របៀប​នៃ​ទ្វារ​របស់​បន្ទប់​នៅ​ខាង​ត្បូង នោះ​ក៏​មាន​ទ្វារ​១​នៅ​ក្បាល​ផ្លូវ គឺ​ជា​ផ្លូវ​ដែល​ចេញ​ទៅ​ចំ​ពី​មុខ​កំផែង​ទិស​ខាង​កើត តាម​ដែល​អ្នក​ណា​ចូល​ទៅ​ឯ​បន្ទប់​ទាំង​នោះ។

13. រួច​លោក​និយាយ​មក​ខ្ញុំ​ថា បន្ទប់​ទាំង​ប៉ុន្មាន​នៅ​ខាង​ជើង ហើយ​ខាង​ត្បូង ដែល​នៅ​មុខ​ទីលាន​ទទេ នោះ​ជា​បន្ទប់​បរិសុទ្ធ ជា​កន្លែង​នៃ​ពួក​សង្ឃ​ដែល​ចូល​ទៅ​ជិត​ព្រះ‌យេហូវ៉ា គេ​បរិភោគ​របស់​បរិសុទ្ធ​បំផុត គឺ​នៅ​ទី​នោះ​ដែល​គេ​ត្រូវ​ដាក់​របស់​បរិសុទ្ធ​បំផុត ជា​តង្វាយ​ម្សៅ តង្វាយ​លោះ​បាប និង​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ផង ដ្បិត​ទី​នោះ​ជា​ទី​បរិសុទ្ធ

14. កាល​ណា​ពួក​សង្ឃ​ចូល​ទៅ នោះ​គេ​មិន​ត្រូវ​ចេញ ពី​ទី​បរិសុទ្ធ ទៅ​ឯ​ទីលាន​ខាង​ក្រៅ​ឡើយ គឺ​គេ​ត្រូវ​ទុក​សម្លៀក‌បំពាក់ ដែល​គេ​ស្លៀក‌ពាក់​កំពុង​ដែល​ធ្វើ​ការ‌ងារ​នៅ​ទី​នោះ​វិញ ពី​ព្រោះ​សម្លៀក‌បំពាក់​ទាំង​នោះ​សុទ្ធ​តែ​បរិសុទ្ធ ហើយ​គេ​ត្រូវ​តែង​ខ្លួន ដោយ​សម្លៀក‌បំពាក់​ផ្សេង​ទៀត រួច​នឹង​ចូល​ទៅ​ឯ​ចំណែក​របស់​ផង​បណ្តា‌ជន​បាន។

15. កាល​លោក​បាន​វាស់​ព្រះ‌វិហារ​ខាង​ក្នុង​រួច​ហើយ នោះ​ក៏​នាំ​ខ្ញុំ​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​កំផែង ដែល​បើក​ទៅ​ទិស​ខាង​កើត រួច​ក៏​វាស់​កំផែង​ព័ទ្ធ​ជុំវិញ

16. លោក​វាស់​ចំហៀង​ខាង​កើត ដោយ​ខ្នាត​បបុស​បាន​៥០០​ខ្នាត គឺ​បាន​វាស់​ដោយ​ខ្នាត​បបុស​នៅ​ព័ទ្ធ​ជុំវិញ

17. លោក​វាស់​ចំហៀង​ខាង​ជើង ដោយ​ខ្នាត​បបុស នោះ​បាន​៥០០​ខ្នាត​ជុំវិញ

18. លោក​ក៏​វាស់​ចំហៀង​ខាង​ត្បូង ដោយ​ខ្នាត​បបុស នោះ​បាន​៥០០​ខ្នាត

19. រួច​លោក​ត្រឡប់​ទៅ​ខាង​លិច វាស់​ដោយ​ខ្នាត​បបុស​បាន​៥០០​ខ្នាត

20. គឺ​លោក​បាន​វាស់​ចំហៀង​ទាំង​៤ មាន​កំផែង​ព័ទ្ធ​ជុំវិញ បណ្តោយ​៥០០​ទទឹង​៥០០ ដើម្បី​នឹង​ញែក​របស់​ដែល​បរិសុទ្ធ ចេញ​ពី​របស់​ដែល​មិន​បរិសុទ្ធ។

About អេសេគាល Chapter 42

Read អេសេគាល Chapter 42 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: អេសេគាល
Chapter: 42
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading អេសេគាល. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading អេសេគាល Chapter 42 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is អេសេគាល Chapter 42?

អេសេគាល Chapter 42 is part of the Book of អេសេគាល in the Holy Bible.

Can I read this chapter online?

Yes. You can read the complete អេសេគាល Chapter 42 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 4
  3. សាស្តា Chapter 1
  4. ហូសេ Chapter 1
  5. ហូសេ Chapter 10
  6. ហូសេ Chapter 6
  7. ហូសេ Chapter 5

Explore More from អេសេគាល

  1. អេសេគាល Chapter 12
  2. អេសេគាល Chapter 26
  3. អេសេគាល Chapter 24
  4. អេសេគាល Chapter 27
  5. អេសេគាល Chapter 40
  6. អេសេគាល Chapter 32
  7. អេសេគាល Chapter 16

Related Chapters & Readings

  1. ហូសេ Chapter 13
  2. សាំយូអែល ទី ១ Chapter 15
  3. របាក្សត្រ ទី ១ Chapter 20
  4. របាក្សត្រ ទី ១ Chapter 8
  5. ម៉ាកុស Chapter 15
  6. និក្ខមនំ Chapter 1
  7. ពួក ចៅហ្វាយ Chapter 17
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *