ទំនុកដំកើង Chapter 73

For English

Read ទំនុកដំកើង Chapter 73 Online

Read ទំនុកដំកើង Chapter 73 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 73

ជំពូក 73

1. ប្រាកដ​មែន ព្រះ‌ទ្រង់​ប្រព្រឹត្ត​ល្អ ដល់​សាសន៍​អ៊ីស្រា‌អែល គឺ​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​ត្រចះ

2. តែ​ឯ​ជើង​ទូល‌បង្គំ បាន​កន្ធែក​ចេញ​ហៀប​នឹង​ផុត​ទី​ហើយ ជំហាន​នៃ​ទូល‌បង្គំ​បាន​ហៀប​នឹង​រឥល​ភ្លាត់​ទៅ

3. ដ្បិត​ទូល‌បង្គំ​មាន​សេចក្ដី​ច្រណែន​ចំពោះ​មនុស្ស​អំនួត ដោយ​ឃើញ​សេចក្ដី​ចម្រើន របស់​មនុស្ស​អាក្រក់​នោះ។

4. ៙ ពី​ព្រោះ​កាល​គេ​ស្លាប់ នោះ​គ្មាន​ឈឺ​ចាប់​អ្វី​សោះ គឺ​កម្លាំង​គេ​នៅ​តែ​មាំ‌មួន​ដដែល

5. គេ​មិន​មាន​ទុក្ខ​ដូច​ជា​មនុស្ស​ធម្មតា​ឡើយ ក៏​មិន​ត្រូវ​វេទនា​ដូច​មនុស្ស​ដទៃ​ដែរ

6. ហេតុ​នោះ​បាន​ជា​សេចក្ដី​អំនួត​របស់​គេ ប្រៀប​ដូច​ជា​ខ្សែ​ច្រវាក់​ពាក់​នៅ​ក ហើយ​គេ​ប្រដាប់​ខ្លួន​ដោយ​សេចក្ដី​ច្រឡោត

7. ភ្នែក​គេ​លៀន​ចេញ ដោយ​មាន​សាច់​ច្រើន គេ​មាន​ច្រើន​លើស​ជាង​ចិត្ត​ប្រាថ្នា​ទៅ​ទៀត

8. គេ​ចំអក​ឡក‌ឡឺយ ហើយ​ពោល​ជា​ការ​គំហក‌កំហែង ដោយ​ចិត្ត​អាក្រក់ ក៏​និយាយ​ដោយ​ពាក្យ​ធំ​ខ្ពស់

9. គេ​តាំង​មាត់​ពោល​ទាស់​នឹង​ស្ថាន‌សួគ៌ ហើយ​អណ្តាត​គេ​បង្វិល​ទៅ​មក​ពេញ​លើ​ផែនដី។

10. ៙ ហេតុ​នោះ​បាន​ជា​រាស្ត្រ​របស់​ទ្រង់​វិល​មក​ឯ​ណេះ ក៏​ផឹក​សំរេង​ទឹក​ដែល​ពេញ​ពែង​ផង

11. គេ​សួរ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ​ជ្រាប​បាន តើ​ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​ប្រកប​ដោយ​តម្រិះ​ដែរ​ឬ

12. នេះ​ហើយ​ដែល​ហៅ​ថា​មនុស្ស​អាក្រក់ ហើយ​ដោយ​ព្រោះ​គេ​ចេះ​តែ​នៅ​ដោយ​សុខ​ស្រួល បាន​ជា​ទ្រព្យ‌សម្បត្តិ​គេ​ចម្រើន​ឡើង

13. យ៉ាង​នោះ ការ​ដែល​ទូល‌បង្គំ​បាន​ជម្រះ​ចិត្ត ហើយ​លាង​ដៃ​ឲ្យ​ឥត​មាន​សៅ‌ហ្មង នោះ​ឥត​ប្រយោជន៍​ទទេ

14. ដ្បិត​ទូល‌បង្គំ​ត្រូវ​រង​រំពាត់​ជា​ដរាប​រាល់​ថ្ងៃ ហើយ​ត្រូវ​វាយ‌ផ្ចាល​រាល់​តែ​ព្រឹក​ជានិច្ច។

15. ៙ បើ​សិន​ជា​ទូល‌បង្គំ​បាន​ពោល​ថា អញ​នឹង​និយាយ​ដូច្នេះ​ដែរ នោះ​ឈ្មោះ​ថា​បាន​ក្បត់​ពូជ‌ពង្ស​នៃ​កូន​ចៅ​ទ្រង់​ហើយ

16. កាល​ទូល‌បង្គំ​បាន​ពិចារណា ដើម្បី​ចង់​ដឹង​ច្បាស់​ពី​សេចក្ដី​នេះ នោះ​ក៏​ពិបាក​ដល់​ទូល‌បង្គំ​ណាស់

17. ទាល់​តែ​ទូល‌បង្គំ​បាន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ ហើយ​បាន​ពិចារណា​ពី​ចុង​បំផុត​របស់​គេ

18. ពិត​ប្រាកដ​ជា​ទ្រង់​ឲ្យ​គេ​ឈរ​នៅ​កន្លែង​ដ៏​រឥល ទ្រង់​ក៏​បោះ​គេ​ចុះ​ទៅ​ឲ្យ​ត្រូវ​ហិន‌វិនាស

19. យី​អើ គេ​ត្រូវ​អន្តរ‌ធាន​ទៅ​ជា​ឆាប់​អី​ម៉្លេះ គេ​ត្រូវ​សាប‌សូន្យ​ទៅ ដោយ​ហេតុ​គួរ​ស្ញែង​ខ្លាច

20. នេះ​បែប​ដូច​ជា​កាល​ណា​យល់‌សប្តិ​រួច​ភ្ញាក់​ឡើង ឱ​ព្រះ‌អម្ចាស់​អើយ កាល​ណា​ទ្រង់​តើន​ឡើង នោះ​ទ្រង់​នឹង​តោះ‌តើយ​ចំពោះ​រូប​គេ​ដែរ។

21. ៙ ដូច្នេះ កាល​ទូល‌បង្គំ​មាន​សេចក្ដី​កម្រើក​ក្នុង​ចិត្ត ហើយ​មាន​សេចក្ដី​ចាក់​ចុច​ក្នុង​ថ្លើម

22. នោះ​ទូល‌បង្គំ​ជា​មនុស្ស​ឆោត ហើយ​ល្ងង់​ខ្លៅ គឺ​ទូល‌បង្គំ​ដូច​ជា​សត្វ​តិរច្ឆាន​នៅ​ចំពោះ​ទ្រង់

23. ប៉ុន្តែ ទូល‌បង្គំ​នៅ​ជាប់​នឹង​ទ្រង់​ជានិច្ច ទ្រង់​បាន​កាន់​ដៃ​ស្តាំ​នៃ​ទូល‌បង្គំ

24. ទ្រង់​នឹង​នាំ​ទូល‌បង្គំ ដោយ​ដំបូន្មាន​របស់​ទ្រង់ រួច​នឹង​ទទួល​ទូល‌បង្គំ​ចូល​ក្នុង​សិរី‌ល្អ

25. ឯ​នៅ​ស្ថាន‌សួគ៌ តើ​ទូល‌បង្គំ​មាន​អ្នក​ឯ​ណា​ក្រៅ​ពី​ទ្រង់ ហើយ​នៅ​ផែនដី​ទូល‌បង្គំ​ប្រាថ្នា​ចង់​បាន​តែ​ទ្រង់​ទេ

26. ឯ​សាច់ និង​ចិត្ត​ទូល‌បង្គំ នោះ​នឹង​សាប‌សូន្យ​ទៅ​បាន ប៉ុន្តែ ព្រះ​ទ្រង់​ជា​ទី​ពឹង​នៃ​ចិត្ត ហើយ​ជា​ចំណែក​មរដក នៃ​ទូល‌បង្គំ​ជា​ដរាប​ដែរ។

27. ៙ ដ្បិត​មើល អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​ទ្រង់ គេ​នឹង​ត្រូវ​វិនាស ទ្រង់​បំផ្លាញ​អស់​អ្នក​ដែល​ផិត​ចេញ​ពី​ទ្រង់

28. ឯ​ទូល‌បង្គំ ដែល​ទូល‌បង្គំ​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ល្អ​ដល់​ទូល‌បង្គំ ទូល‌បង្គំ​បាន​យក​ព្រះ‌អម្ចាស់​យេហូវ៉ា​ទុក​ជា​ទី​ពឹង​ហើយ ដើម្បី​ឲ្យ​បាន​ថ្លែង​ប្រាប់​ពី​អស់​ទាំង​ការ​របស់​ទ្រង់។

About ទំនុកដំកើង Chapter 73

Read ទំនុកដំកើង Chapter 73 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 73
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 73 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 73?

ទំនុកដំកើង Chapter 73 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 73 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 146
  2. ទំនុកដំកើង Chapter 101
  3. ទំនុកដំកើង Chapter 125
  4. ទំនុកដំកើង Chapter 71
  5. ទំនុកដំកើង Chapter 52
  6. ទំនុកដំកើង Chapter 150
  7. ទំនុកដំកើង Chapter 149

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. និក្ខមនំ Chapter 27
  2. អេសាយ Chapter 21
  3. អេសេគាល Chapter 9
  4. ទំនុកដំកើង Chapter 22
  5. នាង អេសធើរ Chapter 6
  6. អេសាយ Chapter 18
  7. ពង្សាវតារក្សត្រ ទី ២ Chapter 8

Related Chapters & Readings

  1. យ៉ូស្វេ Chapter 20
  2. ទំនុកដំកើង Chapter 52
  3. យ៉ូហាន Chapter 12
  4. កូរិនថូសទី ១ Chapter 16
  5. ទំនុកដំកើង Chapter 94
  6. របាក្សត្រ ទី ១ Chapter 25
  7. អេម៉ុស Chapter 3
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *