ទំនុកដំកើង Chapter 44

For English

Read ទំនុកដំកើង Chapter 44 Online

Read ទំនុកដំកើង Chapter 44 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 44

ជំពូក 44

1. ឱ​ព្រះ‌អង្គ​អើយ យើង​ខ្ញុំ​បាន​ឮ​ដោយ​ត្រចៀក ពួក​អយ្យកោ​យើង​ខ្ញុំ បាន​ថ្លែង​ប្រាប់​មក​យើង​ខ្ញុំ ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ នៅ​សម័យ​ចាស់​បុរាណ​ក្នុង​ជំនាន់​គេ

2. គឺ​ពី​ទ្រង់​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញ ដោយ​ព្រះ‌ហស្ត​ទ្រង់ ហើយ​បាន​បណ្តុះ​ពួក​អ៊ីស្រា‌អែល​វិញ ទ្រង់​បាន​ប្រហារ​អស់​ទាំង​សាសន៍​ដទៃ តែ​បាន​ឲ្យ​អ៊ីស្រា‌អែល​វាត​ទី​ចេញ​ទៅ

3. ដ្បិត​គេ​មិន​បាន​ចាប់​យក​ស្រុក​នោះ​ដោយ​ដាវ​ខ្លួន​ទេ ក៏​មិន​មែន​ជា​ដៃ​ខ្លួន​គេ ដែល​បាន​ជួយ​សង្គ្រោះ​គេ​ដែរ គឺ​ជា​ព្រះ‌ហស្ត​ស្តាំ និង​ព្រះ‌ពាហុ​ទ្រង់ ព្រម​ទាំង​ពន្លឺ​នៃ​ព្រះ‌‌ភ័ក្ត្រ​ទ្រង់​វិញ ដ្បិត​ទ្រង់​បាន​ប្រោស​ដល់​គេ។

4. ៙ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជា​មហា‌ក្សត្រ​នៃ​ទូល‌បង្គំ សូម​បង្គាប់​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​ពួក​យ៉ាកុប

5. យើង​ខ្ញុំ​នឹង​ច្រាន​ផ្តួល​ពួក​ខ្មាំង​សត្រូវ ដោយ‌សារ​ទ្រង់ ហើយ​និង​ជាន់​ឈ្លី​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​យើង​ខ្ញុំ ដោយ​នូវ​ព្រះ‌នាម​ទ្រង់

6. ដ្បិត​ទូល‌បង្គំ​នឹង​មិន​ពឹង​ធ្នូ​របស់​ទូល‌បង្គំ​ទេ ហើយ​ដាវ​ទូល‌បង្គំ​ក៏​មិន​ជួយ​សង្រ្គោះ​ទូល‌បង្គំ​ដែរ

7. គឺ​ទ្រង់​ដែល​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​ពួក​សត្រូវ​វិញ ព្រម​ទាំង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​ខ្មាស​ផង

8. យើង​ខ្ញុំ​បាន​អួត​ពី​ព្រះ​ជា​ដរាប​រាល់​ថ្ងៃ ហើយ​និង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់​ជា​ដរាប​ទៅ។ –បង្អង់

9. ៙ ប៉ុន្តែ ឥឡូវ​នេះ ទ្រង់​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ ហើយ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​អាប់‌យស​ផង ក៏​មិន​យាង​ចេញ​ទៅ​ជា​មួយ​នឹង​ពល‌ទ័ព​យើង​ខ្ញុំ​ទៀត​ដែរ

10. ទ្រង់​បណ្តាល​ឲ្យ​ពួក​យើង​ខ្ញុំ​បែរ​ខ្នង​ចំពោះ​ពួក​ខ្មាំង​សត្រូវ ហើយ​ពួក​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ គេ​រឹប​ជាន់​យក​របឹប​ទៅ​សម្រាប់​ខ្លួន​គេ

11. ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាន​ដូច​ជា​ចៀម​ដែល​សម្រាប់​ធ្វើ​សាច់ ក៏​បាន​កម្ចាត់‌កម្ចាយ​យើង​ខ្ញុំ​ទៅ​នៅ​គ្រប់​ទាំង​សាសន៍​ដទៃ

12. ទ្រង់​លក់​រាស្ត្រ​ទ្រង់​ឥត​យក​ថ្លៃ ហើយ​មិន​បាន​ចម្រើន​ទ្រព្យ​ដោយ‌សារ​តម្លៃ​របស់​គេ​ទេ។

13. ៙ ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រឡប់​ជា​សេចក្ដី​ដំណៀល ចំពោះ​ពួក​អ្នក​ជិត​ខាង ជា​ទី​ឡក‌ឡឺយ ហើយ​ជា​ទី​សំណើច​ដល់​អស់​អ្នក​ដែល​នៅ​ជុំវិញ

14. ក៏​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​សេចក្ដី​ប្រៀប‌ធៀប​នៅ​គ្រប់​ទាំង​នគរ ហើយ​ជា​ទី​គួរ​គ្រវី​ក្បាល​នៅ​គ្រប់​សាសន៍​ដទៃ​ផង

15. សេចក្ដី​អាប់‌យស​របស់​ទូល‌បង្គំ​នៅ​មុខ​ទូល‌បង្គំ​ជានិច្ច ហើយ​ភាព​ខ្មាស​នៃ​មុខ​ទូល‌បង្គំ ក៏​គ្រប​ទូល‌បង្គំ​ដែរ

16. ដោយ​ព្រោះ​សំឡេង​នៃ​ពួក​អ្នក​ដែល​ប្រមាថ​មើល‌ងាយ ហើយ​ពួក​ខ្មាំង​សត្រូវ និង​ពួក​អ្នក​ដែល​សង​សឹង​ផង។

17. ៙ ការ​ទាំង​នោះ​បាន​កើត​ដល់​យើង​ខ្ញុំ​ហើយ ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ភ្លេច​ទ្រង់​ឡើយ ក៏​មិន​បាន​ក្បត់​សេចក្ដី​សញ្ញា​ទ្រង់​ដែរ

18. ចិត្ត​យើង​ខ្ញុំ​មិន​បាន​ថយ​ត្រឡប់​ទេ ជំហាន​នៃ​យើង​ខ្ញុំ​ក៏​មិន​បាន​ទាស​ចេញ​ពី​ផ្លូវ​ទ្រង់​ដែរ

19. ទោះ​បើ​ទ្រង់​បាន​បំបាក់​បំបែក​យើង​ខ្ញុំ​នៅ​ទី​របស់​ឆ្កែ​ព្រៃ ហើយ​គ្រប​យើង​ខ្ញុំ ដោយ​ម្លប់​នៃ​សេចក្ដី​ស្លាប់​ក៏​ដោយ។

20. ៙ បើ​យើង​ខ្ញុំ​បាន​ភ្លេច​ព្រះ‌នាម​នៃ​ព្រះ​របស់​យើង​ខ្ញុំ ឬ​ប្រទូល​ដៃ​ទៅ​ឯ​ព្រះ​ដទៃ​ណា​មួយ

21. នោះ​តើ​ព្រះ​មិន​ស៊ើប​រក​ឲ្យ​ឃើញ​ទេ​ឬ​អី ដ្បិត​ទ្រង់​ជ្រាប​ទាំង​សេចក្ដី​លាក់​កំបាំង​នៅ​ក្នុង​ចិត្ត​ផង

22. យើង​ខ្ញុំ​ត្រូវ​គេ​សម្លាប់​ជា​ដរាប​រាល់​ថ្ងៃ ដោយ​ព្រោះ​ទ្រង់ ហើយ​ក៏​រាប់​ទុក​ដូច​ជា​ចៀម​ដែល​សម្រាប់​សម្លាប់ ។

23. ៙ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​តើន​ឡើង ហេតុ​អ្វី​បាន​ជា​ទ្រង់​នៅ​ផ្ទំ​លក់ សូម​ទ្រង់​តើន​ឡើង កុំ​បោះ‌បង់​ចោល​យើង​ខ្ញុំ​ជា​ដរាប​ឡើយ

24. ហេតុ​អ្វី​បាន​ជា​ទ្រង់​លាក់​ព្រះ‌‌ភ័ក្ត្រ ហើយ​ភ្លេច​សេចក្ដី​វេទនា និង​សេចក្ដី ទុក្ខ​លំបាក​របស់​យើង​ខ្ញុំ

25. ដ្បិត​ព្រលឹង​នៃ​យើង​ខ្ញុំ​បាន​ត្រូវ​ឱន​ដល់​ធូលី​ដី​ហើយ ខ្លួន​ប្រាណ​នៃ​យើង​ខ្ញុំ​ក៏​ជាប់​នៅ​ដី​ដែរ

26. សូម​ទ្រង់​តើន​ឡើង ជួយ​យើង​ខ្ញុំ ហើយ​លោះ​យើង​ខ្ញុំ ដោយ​យល់​ដល់ សេចក្ដី​សប្បុរស​របស់​ទ្រង់​ផង។

About ទំនុកដំកើង Chapter 44

Read ទំនុកដំកើង Chapter 44 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 44
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 44 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 44?

ទំនុកដំកើង Chapter 44 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 44 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 146
  2. ទំនុកដំកើង Chapter 101
  3. ទំនុកដំកើង Chapter 125
  4. ទំនុកដំកើង Chapter 71
  5. ទំនុកដំកើង Chapter 52
  6. ទំនុកដំកើង Chapter 106
  7. ទំនុកដំកើង Chapter 150

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. អេសេគាល Chapter 35
  2. ទំនុកដំកើង Chapter 143
  3. ជនគណនា Chapter 36
  4. របាក្សត្រ ទី ១ Chapter 19
  5. លេវីវិន័យ Chapter 1
  6. ទំនុកដំកើង Chapter 46
  7. ពង្សាវតារក្សត្រ ទី ១ Chapter 8

Related Chapters & Readings

  1. ចោទិយកថា Chapter 14
  2. លូកា Chapter 10
  3. ម៉ាឡាគី Chapter 1
  4. របាក្សត្រ ទី ២ Chapter 3
  5. ម៉ាថាយ Chapter 2
  6. ថែស្សាឡូនីច ទី ២ Chapter 3
  7. យ៉ូប Chapter 5
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *