ទំនុកដំកើង Chapter 69

For English

Read ទំនុកដំកើង Chapter 69 Online

Read ទំនុកដំកើង Chapter 69 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 69

ជំពូក 69

1. ឱ​ព្រះ‌អង្គ​អើយ សូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ ដ្បិត​ទឹក​បាន​ហូរ​ចូល ដល់​ព្រលឹង នៃ​ទូល‌បង្គំ​ហើយ

2. ទូល‌បង្គំ​ផុង​ចុះ​ក្នុង​ល្បាប់​ដ៏​ជ្រៅ ជា​កន្លែង​ដែល​គ្មាន​ទី​ឈរ​សោះ ទូល‌បង្គំ​បាន​មក​ដល់​ក្នុង​ទី​ទឹក​ជ្រៅ ហើយ​រលក​ក៏​បោក​គ្រប​លើ​ទូល‌បង្គំ

3. ទូល‌បង្គំ​ល្វើយ ដោយ​ការ​អំពាវ‌នាវ​របស់​ទូល‌បង្គំ បំពង់​ក​នៃ​ទូល‌បង្គំ​ខះ​ហើយ ភ្នែក​ទូល‌បង្គំ​ស្រវាំង​ទៅ ដោយ​រង់‌ចាំ​មើល​ផ្លូវ​ព្រះ​នៃ​ទូល‌បង្គំ។

4. ៙ ពួក​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​ដោយ​ឥត​ហេតុ នោះ​មាន​ច្រើន​ជាង​សក់​ក្បាល​នៃ​ទូល‌បង្គំ​ទៅ​ទៀត អស់​អ្នក​ដែល​ចង់​បំផ្លាញ​ទូល‌បង្គំ គឺ​ជា​ពួក​ខ្មាំង​សត្រូវ នឹង​ទូល‌បង្គំ​ដោយ​ឥត​រឿង គេ​មាន​កម្លាំង​ណាស់ គេ​ចាប់​ឲ្យ​ទូល‌បង្គំ​សង​របស់​ដែល​ទូល‌បង្គំ មិន​បាន​យក​សោះ

5. ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជ្រាប​សេចក្ដី​ចម្កួត​របស់​ទូល‌បង្គំ ឯ​អំពើ​បាប​នៃ​ទូល‌បង្គំ​ក៏​មិន​បិទ​បាំង​នឹង​ទ្រង់​ដែរ។

6. ៙ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​នៃ​ពួក​ពល‌បរិវារ​អើយ សូម​កុំ​ឲ្យ​ពួក​អ្នក​ដែល​ពឹង‌ពាក់​ដល់​ទ្រង់​ត្រូវ​ខ្មាស ដោយ​ព្រោះ​ទូល‌បង្គំ​ឡើយ ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​កុំ​ឲ្យ​ពួក​អ្នក​ដែល​ស្វែង​រក​ទ្រង់​បាន​ត្រូវ​អាប់‌យស ដោយ​ព្រោះ​ទូល‌បង្គំ​ឲ្យ​សោះ

7. ដ្បិត​គឺ​ដោយ​យល់​ដល់​ទ្រង់​ហើយ បាន​ជា​ទូល‌បង្គំ​ធន់​ទ្រាំ​នឹង​សេចក្ដី​ត្មះ‌តិះដៀល ហើយ​សេចក្ដី​អៀន‌ខ្មាស​បាន​គ្រប​មុខ​ទូល‌បង្គំ​ផង

8. ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ដទៃ​ចំពោះ​បង​ប្អូន​ទូល‌បង្គំ គឺ​ដូច​ជា​សាសន៍​ក្រៅ​ដល់​ពួក​អ្នក​ពោះ​១​នឹង​ទូល‌បង្គំ។

9. ៙ ដ្បិត​សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន ទូល‌បង្គំ ឯ​សេចក្ដី​ត្មះ‌តិះដៀល​ទាំង​ប៉ុន្មាន​ដែល​គេ​ដៀល​ដល់​ទ្រង់ នោះ​បាន​ធ្លាក់​មក​លើ​ទូល‌បង្គំ​វិញ

10. កាល​ទូល‌បង្គំ​បាន​យំ ហើយ​បញ្ឈឺ​ចិត្ត ដោយ​តម​អត់ នោះ​ហើយ​ជា​ហេតុ​ឲ្យ​គេ​ត្មះ‌តិះដៀល​ដល់​ទូល‌បង្គំ

11. កាល​ណា​ទូល‌បង្គំ​យក​សំពត់​ធ្មៃ ទុក​ជា​សម្លៀក‌បំពាក់ នោះ​ក៏​ត្រឡប់​ជា​ពាក្យ​ប្រៀប‌ផ្ទឹម​របស់​គេ​វិញ

12. ពួក​អ្នក​ដែល​អង្គុយ​នៅ​ទី​ទ្វារ​ក្រុង គេ​និយាយ​ដើម​ពី​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ជា​ទំនុក​ច្រៀង​ដល់​ពួក​ប្រមឹក​ស្រា។

13. ៙ ប៉ុន្តែ ឯ​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំ​តម្រង់​ទៅ​ឯ​ទ្រង់ ក្នុង​វេលា​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឱ​ព្រះ‌អង្គ​អើយ សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ ដោយ​សេចក្ដី​សង្គ្រោះ​ដ៏​ពិត​របស់​ទ្រង់ តាម​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់

14. សូម​ស្រង់​ទូល‌បង្គំ​ឡើង​ចេញ​ពី​ល្បាប់ កុំ​ឲ្យ​ទូល‌បង្គំ​ផុង​ចុះ​ទៅ​ឡើយ សូម​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​រួច​ពី​ពួក​ដែល​ស្អប់​ទូល‌បង្គំ ហើយ​ពី​ទឹក​ជ្រៅ​ផង

15. សូម​កុំ​ឲ្យ​ទឹក​ជន់​មក​ពន្លិច​ទូល‌បង្គំ ឬ​ឲ្យ​ទី​ជម្រៅ​លេប​ទូល‌បង្គំ​បាត់ ឬ​ឲ្យ​រណ្តៅ​ បិទ​មាត់​ពី​លើ​ទូល‌បង្គំ​ឡើយ។

16. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ល្អ​ណាស់​ហើយ សូម​បែរ​មក​ឯ​ទូល‌បង្គំ តាម​សេចក្ដី​មេត្តា‌ករុណា ដ៏​បរិបូរ​របស់​ទ្រង់

17. សូម​កុំ​លាក់​ព្រះ‌‌ភ័ក្ត្រ​នឹង​អ្នក​បម្រើ​របស់​ទ្រង់​ឡើយ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់​ផង ដ្បិត​ទូល‌បង្គំ​មាន​សេចក្ដី​វេទនា​ហើយ។

18. ៙ សូម​ទ្រង់​ចូល​មក​ជិត លោះ​ព្រលឹង​នៃ​ទូល‌បង្គំ សូម​ដោះ​ទូល‌បង្គំ​ឲ្យ​រួច ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ

19. ទ្រង់​ជ្រាប​សេចក្ដី​ដំណៀល សេចក្ដី​ខ្មាស និង​សេចក្ដី​អាប់‌យស​របស់​ទូល‌បង្គំ​ហើយ ពួក​អ្នក​ដែល​ត‌តាំង​នឹង​ទូល‌បង្គំ​សុទ្ធ​តែ​នៅ​ចំពោះ​ទ្រង់ គ្រប់​ទាំង​អស់

20. សេចក្ដី​ត្មះ‌តិះដៀល​បាន​ញាំ‌ញី​ចិត្ត​ទូល‌បង្គំ ក៏​មាន​សេចក្ដី​ទំងន់​សង្កត់​នៅ​ពេញ​ក្នុង​ខ្លួន​ហើយ ទូល‌បង្គំ​បាន​គន់​រក​អ្នក​ណា​ដែល​នឹង​អាណិត​មេត្តា តែ​ឥត​មាន​១​សោះ ក៏​ស្វែង​រក​អ្នក​ណា​ដែល​នឹង​កំសាន្ត​ចិត្ត តែ​មិន​ឃើញ​១​ទេ

21. គេ​បាន​ឲ្យ​ថ្នាំ​ស្ពឹក​មក​ទូល‌បង្គំ​សម្រាប់​ជា​អាហារ ហើយ​កាល​ទូល‌បង្គំ​ស្រេក នោះ​គេ​យក​ទឹក‌ខ្មេះ​មក​ឲ្យ​ផឹក

22. ៙ សូម​ឲ្យ​តុ​របស់​គេ​ត្រឡប់​ជា​អន្ទាក់​ដល់​គេ ហើយ​កាល​ណា​គេ​មាន​សេចក្ដី​សុខ នោះ​សូម​ឲ្យ​ប្រែ​ជា​អង្គប់​ដល់​គេ​វិញ

23. សូម​ឲ្យ​ភ្នែក​គេ​ងងឹត​ទៅ រហូត​ដល់​មើល​មិន​ឃើញ ហើយ​ឲ្យ​ចង្កេះ​គេ​ញ័រ​ជានិច្ច

24. សូម​ចាក់​សេចក្ដី​ក្តៅ​ក្រហាយ​របស់​ទ្រង់​ទៅ​លើ​គេ ហើយ​ឲ្យ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​នៃ​ទ្រង់​តាម​គេ​ទាន់

25. សូម​ឲ្យ​លំនៅ​របស់​គេ​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ​ក្នុង​ត្រសាល​គេ​ឡើយ

26. ដ្បិត​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន​អ្នក​ដែល​ទ្រង់​បាន​វាយ​ហើយ ក៏​ថ្លែង​ពី​សេចក្ដី​ឈឺ​ចាប់​របស់​ពួក​អ្នក​ដែល​ទ្រង់​បាន ធ្វើ​ឲ្យ​មាន​របួស​ផង

27. សូម​បន្ថែម​ទោស​ទៅ​លើ​ទោស​របស់​គេ ហើយ​កុំ​ឲ្យ​គេ​ចូល​មក​ក្នុង​សេចក្ដី​សុចរិត​របស់​ទ្រង់​ឡើយ

28. សូម​ឲ្យ​គេ​បាន​លុប​ចេញ​ពី​បញ្ជី​ជីវិត​ទៅ កុំ​ឲ្យ​កត់​នៅ​ជា​មួយ​នឹង​ពួក​មនុស្ស​សុចរិត​ឡើយ ។

29. ៙ ចំណែក​ទូល‌បង្គំ​មាន​សេចក្ដី​វេទនា ហើយ​ឈឺ​ចាប់ ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ មក​លើ​ទូល‌បង្គំ​ឡើង ដាក់​នៅ​ទី​ខ្ពស់​វិញ។

30. ៙ ទូល‌បង្គំ​នឹង​ច្រៀង​ទំនុក​សរសើរ ដល់​ព្រះ‌នាម​របស់​ព្រះ ហើយ​និង​លើក​តម្កើង​ទ្រង់​ដោយ​អរ​ព្រះ‌គុណ

31. យ៉ាង​នោះ នឹង​បាន​ជា​ទី​សព្វ​ព្រះ‌ហឫទ័យ ដល់​ព្រះ‌យេហូវ៉ា​ជា​ជាង​ថ្វាយ​គោ​ឈ្មោល​១ គឺ​ជា​ជាង​គោ​ឈ្មោល​ដែល​ថ្វាយ​ទាំង​ស្នែង និង​ក្រចក​ផង

32. ពួក​មនុស្ស​មាន​ចិត្ត​រាប​ទាប​បាន​ឃើញ ហើយ​ក៏​មាន​សេចក្ដី​អំណរ អ្នក​រាល់​គ្នា​ដែល​ស្វែង​រក​ព្រះ​អើយ ចូរ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​បាន​ភ្ងារ​ឡើង

33. ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ស្តាប់​មនុស្ស​កំសត់​ទុគ៌ត ហើយ​មិន​ដែល​មើល‌ងាយ​ដល់​ពួក​អ្នក​របស់​ទ្រង់ ដែល​ត្រូវ​គេ​ចាប់​ចង​ឡើយ។

34. ចូរ​ឲ្យ​ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​សមុទ្រ ហើយ​សត្វ​ទាំង​ប៉ុន្មាន ដែល​រវើក​នៅ​ក្នុង​នោះ បាន​សរសើរ​ដល់​ទ្រង់​ចុះ

35. ពី​ព្រោះ​ព្រះ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ហើយ​និង​សង់​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា​ឡើង ដូច្នេះ គេ​នឹង​អាស្រ័យ​នៅ​ស្រុក​នោះ ហើយ​និង​បាន​ទុក​ជា​កេរ‌អាករ​របស់​គេ

36. ពូជ‌ពង្ស​នៃ​ពួក​អ្នក​បម្រើ​ទ្រង់ នឹង​គ្រង​បាន​ទុក​ជា​មរដក ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ព្រះ‌នាម​ទ្រង់ នឹង​បាន​អាស្រ័យ​នៅ​ក្នុង​ស្រុក​នោះ។

About ទំនុកដំកើង Chapter 69

Read ទំនុកដំកើង Chapter 69 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 69
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 69 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 69?

ទំនុកដំកើង Chapter 69 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 69 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 146
  2. ទំនុកដំកើង Chapter 101
  3. ទំនុកដំកើង Chapter 125
  4. ទំនុកដំកើង Chapter 71
  5. ទំនុកដំកើង Chapter 52
  6. ទំនុកដំកើង Chapter 150
  7. ទំនុកដំកើង Chapter 149

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. អែសរ៉ា Chapter 4
  2. យេរេមា Chapter 19
  3. ជនគណនា Chapter 13
  4. សុភាសិត Chapter 24
  5. និក្ខមនំ Chapter 25
  6. សាការី Chapter 11
  7. យ៉ូប Chapter 31

Related Chapters & Readings

  1. អែសរ៉ា Chapter 1
  2. សាំយូអែល ទី ១ Chapter 2
  3. យេរេមា Chapter 9
  4. ពួក ចៅហ្វាយ Chapter 15
  5. កូរិនថូសទី ១ Chapter 11
  6. ចោទិយកថា Chapter 15
  7. យេរេមា Chapter 42
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *