Read ទំនុកដំកើង Chapter 66 Online
Read ទំនុកដំកើង Chapter 66 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 66
ជំពូក 66
1. នែ ផែនដីទាំងមូលអើយ ចូរបន្លឺឡើង ដោយអំណរ ថ្វាយព្រះចុះ
2. ចូរច្រៀងពីកិត្តិយសនៃព្រះនាមទ្រង់ ឲ្យសេចក្ដីសរសើរទ្រង់បានរុងរឿងឡើង
3. ចូរទូលដល់ព្រះថា អស់ទាំងកិច្ចការរបស់ ទ្រង់គួរស្ញែងខ្លាចយ៉ាងណាទៅ ពួកខ្មាំងសត្រូវនឹងចុះចូលចំពោះទ្រង់ ដោយព្រោះឥទ្ធិឫទ្ធិដ៏ជាធំរបស់ទ្រង់
4. ផែនដីទាំងមូលនឹងថ្វាយបង្គំ ហើយនិងច្រៀងថ្វាយទ្រង់ផង គេនឹងច្រៀងសរសើរដល់ព្រះនាមទ្រង់។ –បង្អង់
5. ៙ មកនេះ ចូរមកមើលការទាំងប៉ុន្មានរបស់ព្រះ ទ្រង់គួរស្ញែងខ្លាច ក្នុងការដែលទ្រង់ ធ្វើដល់ពួកមនុស្សជាតិ
6. ទ្រង់បំផ្លាស់បំប្រែសមុទ្រឲ្យទៅជាដីគោក គេក៏បានដើរកាត់ទន្លេទៅ នៅទីនោះយើងខ្ញុំបានរីករាយដោយសារទ្រង់
7. ទ្រង់សោយរាជ្យជារៀងរាបតទៅ ដោយសារព្រះចេស្តានៃទ្រង់ ព្រះនេត្រទ្រង់រំពៃមើលអស់ទាំងសាសន៍ មិនត្រូវឲ្យពួកបះបោរលើកគ្នាឡើងឡើយ។ –បង្អង់
8. ៙ ម្នាលជនទាំងឡាយអើយ ចូរលើកតម្កើងព្រះនៃយើងរាល់គ្នា ហើយបន្លឺឡើងឲ្យបានឮសេចក្ដីសរសើរទ្រង់ទួទៅ
9. គឺព្រះដែលរក្សាជីវិតយើងឲ្យរស់នៅ ក៏មិនឲ្យជើងយើងត្រូវរឥលឡើយ
10. ដ្បិតឱព្រះអង្គអើយ ទ្រង់បានល្បងលយើងខ្ញុំហើយ ក៏បានសាកយើងខ្ញុំដូចជាគេសាកប្រាក់ដែរ
11. ទ្រង់បាននាំយើងខ្ញុំឲ្យជាប់មង ហើយបានផ្ទុកបន្ទុកយ៉ាងធ្ងន់នៅលើចង្កេះយើងខ្ញុំ
12. ទ្រង់បានឲ្យមនុស្សជិះក្បាលយើងខ្ញុំ យើងខ្ញុំបានដើរលុយភ្លើង និងទឹកទៅ ប៉ុន្តែ ទ្រង់បាននាំយើងខ្ញុំចេញមកនៅទីដ៏មានជាបរិបូរវិញ
13. ទូលបង្គំនឹងយកតង្វាយដុត ចូលទៅក្នុងដំណាក់ទ្រង់ ហើយនិងលាបំណន់របស់ទូលបង្គំ
14. ជាបំណន់ដែលបបូរមាត់ទូលបង្គំបានបន់ទុក ហើយដែលមាត់ទូលបង្គំមានវាចា ក្នុងកាលដែលមានសេចក្ដីវេទនា
15. ទូលបង្គំនឹងថ្វាយចៀមយ៉ាងធាត់ ជាតង្វាយដុតដល់ទ្រង់ ព្រមទាំងក្លិនឈ្ងុយរបស់ចៀមឈ្មោលផង ទូលបង្គំនឹងថ្វាយទាំងកូនគោ និងពពែឈ្មោលដែរ។ –បង្អង់
16. ៙ មកនេះ ចូរស្តាប់ចុះ អស់អ្នក ដែលកោតខ្លាចដល់ព្រះអើយ ខ្ញុំនឹងថ្លែងប្រាប់ពីការដែលទ្រង់បានប្រោសដល់ព្រលឹងខ្ញុំ
17. មាត់ខ្ញុំបានអំពាវនាវដល់ទ្រង់ ហើយអណ្តាតខ្ញុំបានសរសើរតម្កើងទ្រង់
18. បើប្រសិនជាខ្ញុំឃើញមានសេចក្ដីទុច្ចរិតនៅក្នុងចិត្ត នោះព្រះអម្ចាស់ទ្រង់មិនព្រមស្តាប់ខ្ញុំទេ
19. ប៉ុន្តែ ព្រះទ្រង់បានស្តាប់ខ្ញុំហើយ ទ្រង់បានប្រុងស្តាប់ពាក្យខ្ញុំអធិស្ឋាន
20. សូមសរសើរព្រះអង្គ ដែលទ្រង់មិនបានបែរចេញពី សេចក្ដីអធិស្ឋានរបស់ខ្ញុំ ក៏មិនបានបង្វែរសេចក្ដីសប្បុរសទ្រង់ពីខ្ញុំចេញដែរ។
About ទំនុកដំកើង Chapter 66
Read ទំនុកដំកើង Chapter 66 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 66
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 66 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 66?
ទំនុកដំកើង Chapter 66 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 66 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 146
- ទំនុកដំកើង Chapter 101
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 71
- ទំនុកដំកើង Chapter 150
- ទំនុកដំកើង Chapter 149
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ទំនុកដំកើង Chapter 86
- សាំយូអែល ទី ១ Chapter 12
- ពួក ចៅហ្វាយ Chapter 3
- យ៉ូប Chapter 33
- អេសេគាល Chapter 21
- របាក្សត្រ ទី ២ Chapter 35
- សាំយូអែល ទី ១ Chapter 7