ទំនុកដំកើង Chapter 103

For English

Read ទំនុកដំកើង Chapter 103 Online

Read ទំនុកដំកើង Chapter 103 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 103

ជំពូក 103

1. ឱ​ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​គ្រប់​ទាំង​អស់​ដែល​រួម​នៅ​ក្នុង​ខ្លួន​អញ ចូរ​សរសើរ​ដល់​ព្រះ‌នាម​បរិសុទ្ធ​នៃ​ទ្រង់​ដែរ

2. ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ហើយ​កុំ​ឲ្យ​ភ្លេច​បណ្តា​ព្រះ‌គុណ​ណា​មួយ​របស់​ទ្រង់​ឡើយ

3. ដែល​ទ្រង់​អត់​ទោស​ចំពោះ​អស់​ទាំង​ការ​ទុច្ចរិត​របស់​ឯង ទ្រង់​ប្រោស​ជំងឺ​ទាំង​ប៉ុន្មាន​របស់​ឯង​ឲ្យ​ជា

4. ក៏​ជួយ​ជីវិត​ឯង​ឲ្យ​រួច​ពី​រណ្តៅ ហើយ​យក​សេចក្ដី​សប្បុរស និង​សេចក្ដី​មេត្តា‌ករុណា បំពាក់​ជា​មកុដ​ឲ្យ​ឯង​វិញ

5. ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​សំបក​កាយ​នៃ​ឯង បាន​ស្កប់‌ស្កល់​ដោយ​របស់​ល្អ ប្រយោជន៍​ឲ្យ​វ័យ​ក្មេង​ឯង​បាន​កែ​ឡើង​ជា​ថ្មី ដូច​ជា​ឥន្ទ្រី

6. ព្រះ‌យេហូវ៉ា​ទ្រង់​សម្រេច​កិច្ច‌ការ​ដ៏​សុចរិត ហើយ​និង​សេចក្ដី​យុត្តិ‌ធម៌ ចំពោះ​អស់​អ្នក​ណា​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន

7. ទ្រង់​បាន​សម្ដែង​ឲ្យ​ម៉ូសេ​ស្គាល់​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ហើយ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ស្គាល់​អស់​ទាំង​កិច្ច‌ការ របស់​ទ្រង់​ដែរ

8. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា ហើយ​និង​អាណិត‌អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ដ៏​បរិបូរ

9. ទ្រង់​នឹង​មិន​បន្ទោស​ជា​ដរាប ក៏​មិន​ប្រកាន់​ជា​រៀង​រាប​ត​ទៅ​ដែរ

10. ទ្រង់​មិន​បាន​ប្រព្រឹត្ត​នឹង​យើង តាម​អំពើ​បាប​របស់​យើង​ទេ ក៏​មិន​បាន​សង​តាម​អំពើ​ទុច្ចរិត​របស់​យើង​ដែរ

11. ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​ច្រើន​ប៉ុណ្ណា សេចក្ដី​សប្បុរស​របស់​ទ្រង់​ក៏​ធំ​ច្រើន​ប៉ុណ្ណោះ ចំពោះ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់

12. ឯ​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើង ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ

13. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ហឫទ័យ​អាណិត​ដល់​អស់​អ្នក ដែល​កោត‌ខ្លាច​ទ្រង់ ដូច​ជា​ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​ដែរ

14. ដ្បិត​ទ្រង់​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ

15. ចំណែក​ឯ​មនុស្ស ថ្ងៃ​អាយុ​របស់​គេ​ធៀប​ដូច​ជា​ស្មៅ គេ​រីក​ឡើង​ដូច​ជា​ផ្កា​នៅ​ទី​វាល

16. ដ្បិត​កាល​ណា​ខ្យល់​បក់​មក​ត្រូវ នោះ​ក៏​សូន្យ​បាត់​ទៅ ហើយ​កន្លែង​នោះ​មិន​ស្គាល់​វា​ទៀត

17. តែ​សេចក្ដី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ា​ស្ថិត‌ស្ថេរ​នៅ តាំង​ពី​អស់‌កល្ប​ដរាប​ដល់​អស់​កល្ប‌ជានិច្ច ចំពោះ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ សេចក្ដី​សុចរិត​របស់​ទ្រង់ ក៏​នៅ​រហូត​ដល់​កូន​ចៅ​គេ​ត​ទៅ

18. គឺ​ដល់​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា​ទ្រង់ និង​ពួក​អ្នក​ដែល​នឹក​ចាំ​ពី​អស់​ទាំង​សេចក្ដី​បញ្ញត្ត​ទ្រង់ ដើម្បី​នឹង​ប្រព្រឹត្ត​តាម

19. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​បល្ល័ង្ក​ទ្រង់​នៅ​លើ​ស្ថាន‌សួគ៌ ហើយ​រាជ្យ​ទ្រង់​ក៏​គ្រប់‌គ្រង​លើ​ទាំង​អស់

20. ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា អស់​ពួក​ទេវតា របស់​ទ្រង់​អើយ ជា​អ្នក​ដែល​មាន​ឥទ្ធិ‌ឫទ្ធិ​ខ្លាំង ហើយ​ក៏​ប្រតិ‌បត្តិ​តាម​បង្គាប់​ទ្រង់ ដោយ​ស្តាប់​តាម​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌បន្ទូល​ទ្រង់

21. ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា អស់​ពួក​ពល‌បរិវារ របស់​ទ្រង់​អើយ ជា​ពួក​អ្នក​បម្រើ​ទ្រង់​ដែល​ធ្វើ​តាម​ព្រះ‌ហឫទ័យ

22. អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា នៅ​គ្រប់​ទី​កន្លែង​ដែល​ទ្រង់​មាន​អំណាច ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

About ទំនុកដំកើង Chapter 103

Read ទំនុកដំកើង Chapter 103 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 103
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 103 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 103?

ទំនុកដំកើង Chapter 103 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 103 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 150
  2. ទំនុកដំកើង Chapter 52
  3. ទំនុកដំកើង Chapter 125
  4. ទំនុកដំកើង Chapter 71
  5. ទំនុកដំកើង Chapter 148
  6. ទំនុកដំកើង Chapter 122
  7. ទំនុកដំកើង Chapter 106

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. សុភាសិត Chapter 10
  2. ពួក ចៅហ្វាយ Chapter 3
  3. លោកុប្បត្តិ Chapter 37
  4. សាស្តា Chapter 4
  5. សុភាសិត Chapter 8
  6. ទំនុកដំកើង Chapter 141
  7. ហូសេ Chapter 6

Related Chapters & Readings

  1. របាក្សត្រ ទី ១ Chapter 14
  2. អេសាយ Chapter 24
  3. កិច្ចការ Chapter 10
  4. សុភាសិត Chapter 25
  5. ម៉ាថាយ Chapter 26
  6. កិច្ចការ Chapter 8
  7. ទំនុកដំកើង Chapter 46
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *