Read ទំនុកដំកើង Chapter 144 Online
Read ទំនុកដំកើង Chapter 144 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 144
ជំពូក 144
1. សូមឲ្យព្រះយេហូវ៉ាជាថ្មដានៃទូលបង្គំ បានប្រកបដោយព្រះពរ ជាព្រះដែលបង្ហាត់បង្វឹកដៃទូលបង្គំឲ្យចេះច្បាំង ហើយម្រាមដៃរបស់ទូលបង្គំឲ្យធ្វើសង្រ្គាម
2. ទ្រង់ជាសេចក្ដីសប្បុរស ហើយជាបន្ទាយនៃទូលបង្គំ ជាប៉មយ៉ាងខ្ពស់ ហើយជាអ្នកដែលប្រោសឲ្យទូលបង្គំរួច ក៏ជាខែលនៃទូលបង្គំ ហើយទូលបង្គំពឹងជ្រកនៅក្នុងទ្រង់ គឺទ្រង់ដែលបង្ក្រាបរាស្ត្រនៅក្រោមអំណាចទូលបង្គំ
3. ឱព្រះយេហូវ៉ាអើយ តើមនុស្សជាអ្វី បានជាទ្រង់យកចិត្តទុកដាក់នឹងគេ ឬកូនមនុស្ស បានជាទ្រង់រាប់អានដូច្នេះ
4. មនុស្សធៀបដូចជាខ្យល់ដង្ហើមទេ អស់ទាំងថ្ងៃអាយុរបស់គេ ដូចជាស្រមោល ដែលតែងបាត់ទៅ
5. ឱព្រះយេហូវ៉ាអើយ សូមទ្រង់បង្អោនស្ថានសួគ៌ ហើយយាងចុះមក សូមពាល់ភ្នំទាំងប៉ុន្មាន នោះនឹងមានផ្សែងហុយឡើង
6. សូមចាត់ប្រើផ្លេកបន្ទោរចុះមកកម្ចាត់កម្ចាយគេ សូមបាញ់អស់ទាំងព្រួញរបស់ទ្រង់ចេញទៅបំបាក់ទ័ពគេ
7. សូមទ្រង់លូកព្រះហស្តចុះមកពីលើ កន្ត្រាក់ជួយ ឲ្យទូលបង្គំរួច ហើយប្រោសទូលបង្គំឲ្យរួចពីទឹកធំ គឺពីកណ្តាប់ដៃនៃពួកសាសន៍ដទៃ
8. ដែលមាត់គេពោលតែពាក្យកលឧបាយ ហើយដៃស្តាំរបស់គេក៏ប្រព្រឹត្តតែសេចក្ដីភូតភរទទេ
9. ឱព្រះអង្គអើយ ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយទ្រង់ ទូលបង្គំនឹងច្រៀងសរសើរដល់ទ្រង់ ដោយដេញពិណខ្សែ១០
10. គឺទ្រង់ដែលប្រោសសេចក្ដីសង្គ្រោះដល់ពួកស្តេច ក៏ប្រោសដាវីឌជាអ្នកបម្រើទ្រង់ ឲ្យរួចពីដាវដ៏អាក្រក់
11. សូមកន្ត្រាក់ជួយទូលបង្គំ ហើយប្រោសឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍ដទៃ ដែលមាត់គេពោលតែពាក្យកលឧបាយ ហើយដៃស្តាំរបស់គេប្រព្រឹត្តតែសេចក្ដីភូតភរទទេ។
12. ៙ កូនប្រុសៗរបស់យើងខ្ញុំនឹងបានដូចជាដើមណា ដែលចម្រើនធំឡើងពីកាលនៅក្មេង ហើយកូនស្រីៗរបស់យើងខ្ញុំនឹងបានដូចជាថ្មសីមា ដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង
13. ជង្រុករបស់យើងខ្ញុំនឹងបានពេញ ដោយស្បៀងអាហារគ្រប់មុខ ហ្វូងចៀមរបស់យើងខ្ញុំនឹងកើតកូនទាំងពាន់ទាំងម៉ឺន ចម្រើនឡើងនៅឯវាល
14. គោរបស់យើងខ្ញុំនឹងមានកម្លាំងធ្វើការយ៉ាងធ្ងន់ នឹងគ្មានខ្មាំងរុករានចូល ឬនាំយើងខ្ញុំចេញទៅជាឈ្លើយឡើយ ក៏នឹងគ្មានឮសម្រែកដោយភ័យនៅក្នុងផ្លូវយើងខ្ញុំដែរ
15. សប្បាយហើយ សាសន៍ណាដែលមានសណ្ឋានដូច្នេះ អើ សាសន៍ណាដែលយកព្រះយេហូវ៉ា ទុកជាព្រះរបស់ខ្លួន នោះសប្បាយហើយ។
About ទំនុកដំកើង Chapter 144
Read ទំនុកដំកើង Chapter 144 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 144
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 144 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 144?
ទំនុកដំកើង Chapter 144 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 144 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 101
- ទំនុកដំកើង Chapter 146
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 71
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 150
- ទំនុកដំកើង Chapter 149
Explore More from ព្រះគម្ពីរសញ្ញាចាស់
- សុភាសិត Chapter 2
- ជនគណនា Chapter 5
- របាក្សត្រ ទី ២ Chapter 33
- លោកុប្បត្តិ Chapter 8
- និក្ខមនំ Chapter 30
- ពង្សាវតារក្សត្រ ទី ១ Chapter 21
- យ៉ូប Chapter 9