Read ទំនុកដំកើង Chapter 30 Online
Read ទំនុកដំកើង Chapter 30 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 30
ជំពូក 30
1. ឱព្រះយេហូវ៉ាអើយ ទូលបង្គំសរសើរទ្រង់ ដ្បិតទ្រង់បានលើកទូលបង្គំឡើងវិញ មិនបានបើកឲ្យពួកខ្មាំងសត្រូវមានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយ
2. ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ ហើយទ្រង់ប្រោសឲ្យទូលបង្គំបានជា
3. ឱព្រះយេហូវ៉ាអើយ ទ្រង់បាននាំព្រលឹងទូលបង្គំឡើង រួចពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ទ្រង់បានប្រោសឲ្យទូលបង្គំរស់នៅ ដើម្បីកុំឲ្យទូលបង្គំចុះទៅក្នុងរណ្តៅឡើយ
4. ឱពួកអ្នកបរិសុទ្ធរបស់ទ្រង់អើយ ចូរច្រៀងសរសើរដល់ព្រះយេហូវ៉ាចុះ ចូរអរព្រះគុណ ដោយនឹកចាំពីសេចក្ដីបរិសុទ្ធនៃទ្រង់
5. ដ្បិតសេចក្ដីខ្ញាល់របស់ទ្រង់នៅតែ១ភ្លែតទេ តែព្រះគុណនៃទ្រង់ នោះនៅអស់១ជីវិតវិញ ទឹកភ្នែកនឹងមាននៅជាប់អស់មួយយប់ក៏បាន តែព្រឹកឡើង គង់នឹងមានសេចក្ដីអំណរឡើងដែរ
6. ចំណែកខាងទូលបង្គំៗបានពោលក្នុងគ្រានៃសេចក្ដី ចម្រើនរបស់ទូលបង្គំថា ទូលបង្គំមិនត្រូវរង្គើឡើយ
7. ដ្បិតឱព្រះយេហូវ៉ាអើយ ទ្រង់បានតាំងភ្នំនៃទូលបង្គំឡើងឲ្យមាំមួន ដោយព្រះគុណទ្រង់ កាលទ្រង់បានលាក់ព្រះភ័ក្ត្រទៅ នោះទូលបង្គំមានសេចក្ដីតក់ស្លុត
8. តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ គឺទូលបង្គំបានទូលអង្វរដល់ព្រះយេហូវ៉ាថា
9. តើមានប្រយោជន៍អ្វី ដែលទ្រង់កម្ចាយឈាមទូលបង្គំ ហើយឲ្យទូលបង្គំចុះទៅក្នុងរណ្តៅនោះ តើធូលីដីនឹងសរសើរដល់ទ្រង់ដែរឬ តើនឹងនិទានពីសេចក្ដីស្មោះត្រង់របស់ទ្រង់ឬទេ
10. ឱព្រះយេហូវ៉ាអើយ សូមទ្រង់ស្តាប់ ហើយប្រោសមេត្តាដល់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ធ្វើជាអ្នកជំនួយ ដល់ទូលបង្គំផង
11. នោះទ្រង់បានផ្លាស់ការយំសោករបស់ទូលបង្គំ ឲ្យទៅជាសេចក្ដីត្រេកអរទៅវិញ ទ្រង់បានផ្លាស់សំពត់សម្រាប់កាន់ទុក្ខចេញ ឲ្យទូលបង្គំបានស្លៀកពាក់សេចក្ដីអំណរឡើង
12. ដើម្បីឲ្យចិត្តទូលបង្គំបានច្រៀងសរសើរដល់ទ្រង់ ឥតនៅស្ងៀមឡើយ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ជាដរាបទៅ។
About ទំនុកដំកើង Chapter 30
Read ទំនុកដំកើង Chapter 30 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 30
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 30 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 30?
ទំនុកដំកើង Chapter 30 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 30 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 146
- ទំនុកដំកើង Chapter 101
- ទំនុកដំកើង Chapter 71
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 106
- ទំនុកដំកើង Chapter 62
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ទំនុកដំកើង Chapter 129
- អេសេគាល Chapter 48
- ទំនុកដំកើង Chapter 88
- អេសាយ Chapter 30
- ពង្សាវតារក្សត្រ ទី ១ Chapter 4
- ទំនុកដំកើង Chapter 96
- អេសេគាល Chapter 23