Read ទំនុកដំកើង Chapter 50 Online
Read ទំនុកដំកើង Chapter 50 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 50
ជំពូក 50
1. ព្រះ គឺជាព្រះដ៏មានឥទ្ធិឫទ្ធិ ព្រះនាមជាព្រះយេហូវ៉ា ទ្រង់បានមានព្រះបន្ទូលហើយ ទ្រង់បានកោះហៅទាំងអស់ដែលនៅលើផែនដី ចាប់តាំងពីទិសខាងថ្ងៃរះទៅដល់ទិសថ្ងៃលិច
2. ព្រះទ្រង់បានភ្លឺមកពីក្រុងស៊ីយ៉ូន ដែលជាទីក្រុងមានលំអដ៏គ្រប់លក្ខណ៍
3. ព្រះនៃយើងខ្ញុំទ្រង់យាងមក ហើយមិននៅស្ងៀមទេ មានភ្លើងឆេះនៅចំពោះទ្រង់ ហើយនៅព័ទ្ធជុំវិញទ្រង់មានព្យុះសង្ឃរា
4. ទ្រង់បង្គាប់ដល់ស្ថានសួគ៌នៅខាងលើ និងដល់ផែនដី ដើម្បីជំនុំជម្រះរាស្ត្ររបស់ទ្រង់ថា
5. ចូរប្រមូលពួកអ្នកបរិសុទ្ធរបស់អញ ឲ្យមកឯណេះ គឺជាពួកដែលបានតាំងសញ្ញានឹងអញ ដោយថ្វាយយញ្ញបូជា
6. នោះផ្ទៃមេឃនឹងសម្ដែងពីសេចក្ដីសុចរិតរបស់ទ្រង់ ដ្បិតគឺព្រះហើយ ដែលជាចៅក្រម។ –បង្អង់
7. ៙ ម្នាលរាស្ត្រអញអើយ ចូរស្តាប់ចុះ អញនឹងពោល ឱអ៊ីស្រាអែលអើយ អញនឹងធ្វើបន្ទាល់ទាស់នឹងឯង អញជាព្រះ គឺជាព្រះនៃឯងហើយ
8. អញនឹងមិនបន្ទោសឯង ដោយព្រោះយញ្ញបូជា ដែលឯងថ្វាយនោះទេ ឯតង្វាយដុតរបស់ឯង នោះក៏នៅចំពោះអញជានិច្ច
9. តែអញមិនយកគោឈ្មោលពីផ្ទះឯង ឬពពែឈ្មោលពីក្រោលឯងឡើយ
10. ដ្បិតអស់ទាំងសត្វនៅព្រៃសុទ្ធតែរបស់អញ ព្រមទាំងហ្វូងសត្វទាំងប៉ុន្មាននៅលើភ្នំទាំងពាន់ផង
11. អញស្គាល់អស់ទាំងសត្វស្លាបនៅលើភ្នំ ហើយសត្វព្រៃទាំងឡាយជារបស់ផងអញដែរ។
12. ៙ បើកាលណាអញឃ្លាន នោះអញមិនប្រាប់ដល់ឯង ពីព្រោះលោកីយ៍ និងរបស់សព្វសារពើក្នុងលោក ជារបស់ផងអញ
13. តើអញនឹងស៊ីសាច់គោឈ្មោល ឬផឹកឈាមពពែឈ្មោលឬអី
14. ចូរថ្វាយតង្វាយជាសេចក្ដីអរព្រះគុណដល់ព្រះវិញ ហើយលាបំណន់ដែលបានបន់ដល់ព្រះដ៏ខ្ពស់បំផុតផង
15. ចូរអំពាវនាវដល់អញនៅថ្ងៃមានសេចក្ដីទុក្ខលំបាក នោះអញនឹងជួយឲ្យរួច ឯឯងនឹងលើកតម្កើងដល់អញ។
16. ៙ តែព្រះទ្រង់មានព្រះបន្ទូលចំពោះមនុស្សអាក្រក់ថា ឯងត្រូវការអ្វីនឹងថ្លែងប្រាប់ពីបញ្ញត្តអញ ហើយយកសញ្ញាអញមកនៅក្នុងមាត់ឯង
17. ដែលឯងជាអ្នកស្អប់សេចក្ដីប្រដៅ ហើយក៏បោះបង់ចោលពាក្យអញទៅក្រោយខ្នងដូច្នេះ
18. កាលឯងបានឃើញចោរ នោះក៏ចូលគំនិតនឹងគេ ហើយមានចំណែកជាមួយនឹងពួកសំផឹងផង
19. ឯងបានប្រគល់មាត់ឯងទៅសេចក្ដីអាក្រក់ ហើយអណ្តាតឯងបង្កើតកលមាយា
20. ឯងអង្គុយនិយាយដើមពីបងប្អូន ឯងនិយាយបង្កាច់ឈ្មោះទាំងកូនពោះ១នឹងឯងផង
21. អំពើនោះឯងបានធ្វើហើយ តែអញបាននៅស្ងៀមវិញ ឯងបានគិតស្មានថា អញដូចឯងតែប៉ុណ្ណោះ អញនឹងបន្ទោស ដោយរៀបរាប់អំពើឯង នៅចំពោះមុខ
22. ដូច្នេះ ឯងរាល់គ្នាដែលភ្លេចព្រះអើយ ចូរពិចារណាសេចក្ដីនេះចុះ ក្រែងអញហែកឯងខ្ទេចខ្ទីទ័លបើជួយផង
23. អ្នកណាដែលថ្វាយតង្វាយជាសេចក្ដីអរព្រះគុណ នោះក៏លើកតម្កើងអញដែរ ហើយអញនឹងសម្ដែងសេចក្ដីសង្គ្រោះរបស់ព្រះ ដល់អ្នកណាដែលរៀបផ្លូវរបស់ខ្លួនឲ្យត្រង់។
About ទំនុកដំកើង Chapter 50
Read ទំនុកដំកើង Chapter 50 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 50
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 50 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 50?
ទំនុកដំកើង Chapter 50 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 50 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 150
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 122
- ទំនុកដំកើង Chapter 18
- ទំនុកដំកើង Chapter 71
- ទំនុកដំកើង Chapter 68
Explore More from ព្រះគម្ពីរសញ្ញាចាស់
- លេវីវិន័យ Chapter 16
- ទំនុកដំកើង Chapter 150
- យ៉ូប Chapter 39
- យ៉ូស្វេ Chapter 18
- សាំយូអែល ទី ២ Chapter 14
- ជនគណនា Chapter 18
- យ៉ូប Chapter 9