អេសាយ Chapter 51

For English

Read អេសាយ Chapter 51 Online

Read អេសាយ Chapter 51 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសាយ and the Holy Bible online.

Choose a Chapter

អេសាយ 51

ជំពូក 51

1. ឱ​ឯង​រាល់​គ្នា​ដែល​ខំ​ដេញ​តាម​សេចក្ដី​សុចរិត ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​តាម​អញ​ចុះ ចូរ​មើល​ចំ​ទៅ​ឯ​ថ្មដា ជា​ទី​ដែល​បាន​ដាប់​ឯង​រាល់​គ្នា​ចេញ​មក ហើយ​ទៅ​ឯ​រំលុង គឺ​ជា​រណ្តៅ​ដែល​ជា​កន្លែង​បាន​ជីក​យក​ឯង​ឡើង​មក​នោះ

2. ចូរ​មើល​ទៅ​ឯ​អ័ប្រា‌ហាំ ជា​អយ្យកោ​ឯង ហើយ​ទៅ​ឯ​សារ៉ា​ដែល​បង្កើត​ឯង​មក ដ្បិត​កាល​អ័ប្រា‌ហាំ​នៅ​តែ​ម្នាក់​ឯង នោះ​អញ​បាន​ហៅ​មក ក៏​បាន​ឲ្យ​ពរ​ផង ហើយ​បាន​ចម្រើន​ឲ្យ​មាន​គ្នា​ជា​ច្រើន​វិញ

3. ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​កំសាន្ត​ចិត្ត​ក្រុង​ស៊ីយ៉ូន ទ្រង់​បាន​ដោះ​ទុក្ខ​អស់​ទាំង​កន្លែង​ខូច​បង់​របស់​គេ ក៏​បាន​ធ្វើ​ឲ្យ​ទី​ស្ងាត់​ឈឹង​បាន​ដូច​ជា​ច្បារ​អេដែន ហើយ​ឲ្យ​វាល​ព្រៃ​នោះ​ត្រឡប់​ដូច​ជា​សួន​របស់​ព្រះ‌យេហូវ៉ា​ដែរ នឹង​មាន​សេចក្ដី​អំណរ និង​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ទី​ក្រុង​នោះ ព្រម​ទាំង​ការ​អរ​ព្រះ‌គុណ និង​សំឡេង​ពីរំ‌ពីរោះ​ផង។

4. ឱ​រាស្ត្រ​អញ​អើយ ចូរ​ប្រុង​ស្តាប់​តាម​អញ ឱ​សាសន៍​របស់​អញ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចំពោះ​អញ​ចុះ ដ្បិត​នឹង​មាន​ច្បាប់​១​ចេញ​ពី​អញ​ទៅ ហើយ​អញ​នឹង​តាំង​សេចក្ដី​យុត្តិ‌ធម៌​របស់​អញ ទុក​ជា​ពន្លឺ​ដល់​អស់​ទាំង​សាសន៍

5. ឯ​សេចក្ដី​សុចរិត​របស់​អញ​បាន​មក​ជិត សេចក្ដី​សង្គ្រោះ​របស់​អញ​បាន​ផ្សាយ​ចេញ​ទៅ​ហើយ ដើម​ដៃ​អញ​នឹង​ជំនុំ‌ជម្រះ​អស់​ទាំង​សាសន៍ ឯ​បណ្តា​កោះ​ទាំង​ប៉ុន្មាន គេ​នឹង​សង្ឃឹម​ដល់​អញ ហើយ​និង​ទុក​ចិត្ត​នឹង​ដៃ​អញ​ដែរ

6. ចូរ​ងើយ​ភ្នែក​មើល​ទៅ​លើ​មេឃ ហើយ​មើល​ចុះ​មក​ផែនដី​ខាង​ក្រោម​នេះ​ទៀត ដ្បិត​ផ្ទៃ​មេឃ​នឹង​សូន្យ​បាត់​ទៅ​ដូច​ជា​ផ្សែង ហើយ​ផែនដី​នឹង​ចាស់​ទៅ​ដូច​ជា​សម្លៀក‌បំពាក់ ឯ​ពួក​អ្នក​ដែល​នៅ​ស្ថាន​នេះ នឹង​ស្លាប់​ទៅ​បែប​ដូច្នោះ​ដែរ តែ​សេចក្ដី​សង្គ្រោះ​របស់​អញ​នឹង​នៅ​ជា​ដរាប ហើយ​សេចក្ដី​សុចរិត​របស់​អញ​នឹង​មិន​ត្រូវ​លើក​ចោល​ឡើយ។

7. ឯង​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត ជា​សាសន៍​ដែល​មាន​ច្បាប់​របស់​អញ​នៅ​ក្នុង​ចិត្ត​អើយ ចូរ​ស្តាប់​តាម​អញ​ចុះ កុំ​ឲ្យ​ខ្លាច​សេចក្ដី​ត្មះ‌តិះដៀល​របស់​មនុស្ស​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ដោយ​ពាក្យ​បង្កាច់​របស់​គេ​ដែរ

8. ពី​ព្រោះ​កន្លាត​នឹង​កាត់​ស៊ី​គេ ដូច​ជា​កាត់​អាវ ហើយ​ដង្កូវ​នឹង​ចុះ​គេ ដូច​ជា​ចុះ​សំពត់​រោម​ចៀម តែ​សេចក្ដី​សុចរិត​របស់​អញ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​សេចក្ដី​សង្គ្រោះ​ផង ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ។

9. ឱ​ព្រះ‌ពាហុ​នៃ​ព្រះ‌យេហូវ៉ា​អើយ សូម​តើន​ឡើង សូម​តើន​ឡើង ហើយ​ពាក់​ជា​ឥទ្ធិ‌ឫទ្ធិ សូម​តើន​ឡើង ដូច​ជា​កាល​ពី​ចាស់​បុរាណ ក្នុង​គ្រា​ដំណ​មនុស្ស​ពី​ដើម តើ​មិន​មែន​ទ្រង់​ដែល​កាត់​រ៉ាហាប​ខ្ទេច‌ខ្ទី ដែល​ចាក់​ទម្លុះ​សត្វ​សម្បើម​នោះ​ទេ​ឬ​អី

10. តើ​មិន​មែន​ទ្រង់​ទេ​ឬ​អី ដែល​ពង្រីង​ទឹក​សមុទ្រ គឺ​ជា​ទឹក​នៃ​ទី​ជម្រៅ​ធំ ហើយ​បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​ត្រឡប់​ជា​ផ្លូវ សម្រាប់​ឲ្យ​ពួក​មនុស្ស​ដែល​ប្រោស​លោះ​បាន​ដើរ​ឆ្លង​ទៅ

11. ឯ​ពួក​អ្នក​ប្រោស​លោះ​របស់​ព្រះ‌យេហូវ៉ា គេ​នឹង​វិល​មក​វិញ ហើយ​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង​ចម្រៀង គេ​នឹង​មាន​សេចក្ដី​អំណរ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​ពាក់​លើ​ក្បាល គេ​នឹង​ទទួល​បាន​សេចក្ដី​រីក‌រាយ និង​សេចក្ដី​អំណរ ឯ​សេចក្ដី​ទុក្ខ​ព្រួយ និង​ដំងូរ នោះ​នឹង​ខ្ចាត់​បាត់​ទៅ។

12. អញ គឺ​អញ​នេះ​ហើយ ជា​អ្នក​ដែល​កំសាន្ត​ចិត្ត​ឯង​រាល់​គ្នា តើ​ឯង​ជា​អ្វី បាន​ជា​ឯង​ខ្លាច​ចំពោះ​មនុស្ស​ដែល​ត្រូវ​តែ​ស្លាប់ ហើយ​ចំពោះ​ពួក​អ្នក​ដែល​កើត​ពី​មនុស្ស​មក​ដូច្នេះ ដែល​គេ​នឹង​ត្រូវ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ​នោះ

13. ឯង​បាន​ទាំង​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​បង្កើត​ឯង​មក ដែល​ទ្រង់​បាន​លាត​ផ្ទៃ​មេឃ ក៏​ដាក់​ឫស​ផែនដី​ផង ហើយ​រាល់​តែ​ថ្ងៃ​ឯង​មាន​សេចក្ដី​ភ័យ​វិញ ដោយ​ខ្លាច​ចំពោះ​សេចក្ដី​ក្រោធ​របស់​អ្នក​ដែល​សង្កត់‌សង្កិន ហាក់​ដូច​ជា​គេ​រៀប​នឹង​បំផ្លាញ​ឯង​បង់ តែ​សេចក្ដី​ក្រោធ​របស់​គេ​នោះ​តើ​នៅ​ឯ​ណា

14. បន្តិច​ទៀត ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​នឹង​បាន​រួច​ចេញ​ពី​ចំណង​គេ​ជា​យ៉ាង​ឆាប់ គេ​នឹង​មិន​ត្រូវ​ស្លាប់ ចុះ​ទៅ​ក្នុង​រណ្តៅ​ឡើយ ក៏​មិន​ខ្វះ‌ខាត​អាហារ​ដែរ

15. ដ្បិត​អញ ជា​យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង ជា​ព្រះ​ដែល​បង្ក្រាប​សមុទ្រ​ក្នុង​កាល​ដែល​រលក​កម្រើក​ឡើង​ឮ​សន្ធឹក នាម​អញ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ

16. អញ​បាន​ដាក់​ពាក្យ‌ពេចន៍​របស់​អញ​នៅ​ក្នុង​មាត់​ឯង ហើយ​បាន​គ្រប​បាំង​ឯង​ដោយ​ស្រមោល​នៃ​ដៃ​អញ ដើម្បី​ឲ្យ​អញ​បាន​រៀប‌ចំ​ផ្ទៃ​មេឃ ហើយ​ដាក់​ឫស​ផែនដី រួច​និយាយ​ដល់​ពួក​ក្រុង​ស៊ីយ៉ូន​ថា ឯង​ជា​រាស្ត្រ​របស់​អញ។

17. ឱ​ក្រុង​យេរូ‌សាឡឹម​ដែល​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​ផឹក​ពី​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឈរ​ឡើង​ចុះ ឯង​បាន​ផឹក​ស្រូប​ទាំង​កាក​ក្នុង​ពែង ជា​សេចក្ដី​ទ្រេត‌ទ្រោត​អស់​រលីង​ហើយ

18. ក្នុង​ពួក​កូន​ប្រុសៗ​ដែល​កើត​ចេញ​ពី​ទី​ក្រុង​នោះ​មក គ្មាន​ណា​មួយ​សម្រាប់​ដឹក‌នាំ​មុខ​គេ​ឡើយ ហើយ​ក្នុង​ពួក​កូន​ប្រុសៗ​ដែល​ទីក្រុង​នោះ​បាន​ចិញ្ចឹម ក៏​គ្មាន​ណា​មួយ​ចាប់​ដៃ​ដឹក​ទៅ​ដែរ

19. សេចក្ដី​ទាំង​២​មុខ​នេះ បាន​ធ្លាក់​មក​លើ​ឯង​ហើយ គឺ​សេចក្ដី​រឹប‌ជាន់ និង​សេចក្ដី​បំផ្លាញ តើ​អ្នក​ឯ​ណា​នឹង​សោក​ស្តាយ​នឹង​ឯង ក៏​មាន​សេចក្ដី​អំណត់ និង​ដាវ​ផង ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​កំសាន្ត​ចិត្ត​ឯង​បាន

20. ពួក​កូន​ប្រុស​ឯង​បាន​សន្លប់​ទៅ​ហើយ គេ​ដេក​តាម​ក្បាល​អស់​ទាំង​ផ្លូវ ដូច​ជា​ប្រើស​ដែល​ជាប់​បង្កាត់ គេ​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​បន្ទោស​របស់​ព្រះ​នៃ​ឯង។

21. ដូច្នេះ ឯង​ដែល​ត្រូវ​រង​ទុក្ខ​វេទនា ហើយ​ក៏​ស្រវឹង តែ​មិន​មែន​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ទេ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ

22. ព្រះ‌អម្ចាស់​នៃ​ឯង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​កាន់​ក្តី​ជំនួស​រាស្ត្រ​ទ្រង់ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​បាន​ដក​យក​ពែង​ដែល​នាំ​ឲ្យ​ទ្រេត‌ទ្រោត គឺ​ជា​កាក​នៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​អញ ចេញ​ពី​ដៃ​ឯង​ហើយ ឯង​នឹង​មិន​ត្រូវ​ផឹក​ទៀត​ឡើយ

23. អញ​នឹង​ដាក់​ពែង​នោះ​ទៅ​ក្នុង​ដៃ​របស់​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ឯង​វិញ ជា​ពួក​អ្នក​ដែល​បាន​និយាយ​ទៅ​ព្រលឹង​ឯង​ថា ចូរ​ឱន​ចុះ ដើម្បី​ឲ្យ​យើង​បាន​ដើរ​លើ ហើយ​ឯង​បាន​ដេក​ទៅ ឲ្យ​ខ្នង​ឯង​បាន​រាប​ដូច​ជា​ដី សម្រាប់​ជា​ថ្នល់​ឲ្យ​គេ​ដើរ​លើ។

About អេសាយ Chapter 51

Read អេសាយ Chapter 51 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: អេសាយ
Chapter: 51
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading អេសាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading អេសាយ Chapter 51 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is អេសាយ Chapter 51?

អេសាយ Chapter 51 is part of the Book of អេសាយ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete អេសាយ Chapter 51 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. សាស្តា Chapter 1
  5. ហូសេ Chapter 8
  6. ហូសេ Chapter 6
  7. ហូសេ Chapter 12

Explore More from អេសាយ

  1. អេសាយ Chapter 52
  2. អេសាយ Chapter 54
  3. អេសាយ Chapter 49
  4. អេសាយ Chapter 63
  5. អេសាយ Chapter 58
  6. អេសាយ Chapter 33
  7. អេសាយ Chapter 21

Related Chapters & Readings

  1. យេរេមា Chapter 45
  2. អេសាយ Chapter 9
  3. អេសេគាល Chapter 29
  4. ម៉ាកុស Chapter 2
  5. សាការី Chapter 5
  6. យ៉ូហាន ទី ៣ Chapter 1
  7. លោកុប្បត្តិ Chapter 3
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *