Read កូឡូស Chapter 2 Online
Read កូឡូស Chapter 2 online from the Holy Bible. This chapter is part of the Book of កូឡូស in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of កូឡូស and the Holy Bible online.
Choose a Chapter
កូឡូស 2
ជំពូក 2
1. ញុំចង់ឲ្យអ្នករាល់គ្នាដឹងពីដំណើរខ្ញុំ ដែលខំតយុទ្ធជាខ្លាំងទាំងម៉្លេះ ដោយយល់ដល់អ្នករាល់គ្នា និងពួកអ្នកនៅក្រុងឡៅឌីសេ ព្រមទាំងអស់អ្នកណា ដែលមិនបានឃើញមុខខ្ញុំខាងសាច់ឈាមផង
2. ដើម្បីឲ្យគេមានចិត្តក្សាន្ត ដោយបានរួបរួមគ្នាមកក្នុងសេចក្ដីស្រឡាញ់ ហើយឲ្យបានអស់ទាំងផលប្រយោជន៍នៃប្រាជ្ញា ដែលជឿជាក់ផ្តាច់ ដើម្បីឲ្យបានស្គាល់សេចក្ដីអាថ៌កំបាំងនៃព្រះ គឺជាព្រះគ្រីស្ទ
3. ដែលមានគ្រប់ទាំងផលថ្លៃវិសេសនៃប្រាជ្ញា និងសេចក្ដីចេះដឹងលាក់ទុកក្នុងទ្រង់
4. ហើយដែលខ្ញុំថាដូច្នេះ នោះគឺក្រែងលោមានអ្នកណាបញ្ឆោតអ្នករាល់គ្នាដោយពាក្យលលួង
5. ដ្បិតទោះបើខ្ញុំមិននៅជាមួយខាងរូបសាច់ក៏ដោយ គង់តែនៅជាមួយខាងវិញ្ញាណដែរ ទាំងមានសេចក្ដីអំណរ ដោយឃើញសណ្តាប់ធ្នាប់របស់អ្នករាល់គ្នា និងសេចក្ដីខ្ជាប់ខ្ជួននៃសេចក្ដីជំនឿ ដែលអ្នករាល់គ្នាជឿដល់ព្រះគ្រីស្ទ។
6. ដូច្នេះ ដែលអ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់ បែបយ៉ាងណា នោះចូរដើរក្នុងទ្រង់តាមបែបយ៉ាងនោះចុះ
7. ដោយបានចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់ ទាំងតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្ដីជំនឿ ដូចជាបានបង្រៀនដល់អ្នករាល់គ្នាហើយ ព្រមទាំងអរព្រះគុណកាន់តែច្រើនឡើងផង។
8. ចូរប្រយ័ត ក្រែងមានអ្នកណាចាប់អ្នករាល់គ្នាធ្វើជារំពា ដោយពាក្យបរមត្ថ និងពាក្យបញ្ឆោតជាអសារឥតការ តាមសណ្តាប់បុរាណរបស់មនុស្ស តាមបថមសិក្សានៅនាលោកីយ៍ គឺមិនមែនតាមព្រះគ្រីស្ទទេ
9. ដ្បិតមានគ្រប់ទាំងសេចក្ដីពោរពេញរបស់ព្រះ សណ្ឋិតនៅក្នុងទ្រង់ទាំងមានរូបអង្គផង
10. ហើយអ្នករាល់គ្នាក៏ពេញលេញក្នុងទ្រង់ ដែលទ្រង់ជាសិរសាលើអស់ទាំងពួកគ្រប់គ្រង និងអំណាចទាំងប៉ុន្មាន
11. អ្នករាល់គ្នាបានទទួលកាត់ស្បែកម្យ៉ាងក្នុងទ្រង់ ដែលមិនបានធ្វើដោយដៃមនុស្សទេ គឺជាការដោះរូបកាយខាងសាច់ឈាមចេញ ដោយទទួលការកាត់ស្បែករបស់ព្រះគ្រីស្ទវិញ
12. ហើយអ្នករាល់គ្នាបានកប់ជាមួយនឹងទ្រង់ក្នុងបុណ្យជ្រមុជ ក៏បានរស់ឡើងវិញជាមួយនឹងទ្រង់ ដោយសារសេចក្ដីជំនឿជឿដល់ឫទ្ធិបារមីនៃព្រះ ដែលទ្រង់បានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ
13. ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងការរំលង ហើយក្នុងសណ្ឋានមិនកាត់ស្បែកខាងសាច់ឈាម នោះទ្រង់បានប្រោសឲ្យរស់ជាមួយនឹងទ្រង់ ដោយបានអត់ទោសចំពោះអស់ទាំងការរំលងរបស់អ្នករាល់គ្នា
14. ទាំងលុបចោលសេចក្ដីដែលកត់ទុកទាស់នឹងយើង ក្នុងសេចក្ដីបញ្ញត្ត ដែលប្រទាំងនឹងយើង ហើយទ្រង់ក៏លើកចោល ដោយបោះភ្ជាប់នៅឈើឆ្កាង
15. ទ្រង់បានទាំងទម្លាក់ងារពីពួកគ្រប់គ្រង និងពួកមានអំណាច ទាំងដាក់ពួកទាំងនោះនៅកណ្តាលជំនុំឲ្យគេមើល ហើយដឹកនាំគេទៅ ដោយមានជ័យជម្នះ ដោយសារឈើឆ្កាងនោះឯង ។
16. ដូច្នេះ កុំទុកឲ្យអ្នកណានិន្ទាអ្នករាល់គ្នា ពីរឿងចំណីអាហារ ឬគ្រឿងផឹក ឬពីរឿងថ្ងៃបុណ្យ ថ្ងៃចូលខែ ឬថ្ងៃឈប់សម្រាកឡើយ
17. សេចក្ដីទាំងនេះជាស្រមោលនៃការដែលត្រូវមក តែតួរូបអង្គនោះ គឺជាព្រះគ្រីស្ទ
18. កុំឲ្យអ្នកណាបញ្ឆោតយករង្វាន់របស់អ្នករាល់គ្នា តាមតែចិត្តឡើយ ដោយគេប្រព្រឹត្តបែបសុភាព ទាំងថ្វាយបង្គំពួកទេវតា ទាំងសៀតស៊កចូលទៅក្នុងការដែលខ្លួនមើលមិនឃើញ ហើយមានចិត្តប៉ោងឡើង ដោយគំនិតខាងសាច់ឈាមគេនោះ
19. គេមិនកាន់ជាប់តាមសិរសាទេ ដែលដោយសារសិរសានោះ រូបកាយទាំងមូលបានមានកម្លាំង ហើយជាប់គ្នា ដោយសារសន្លាក់ និងសរសៃទាំងប៉ុន្មាន ឲ្យបានចម្រើនឡើង ដោយសេចក្ដីចម្រើនរបស់ព្រះ។
20. ដូច្នេះ បើសិនជាអ្នករាល់គ្នាបានស្លាប់ទៅ ជាមួយនឹងព្រះគ្រីស្ទ ខាងឯបថមសិក្សារបស់លោកីយ៍នេះមែន នោះតើហេតុអ្វីបានជាអ្នករាល់គ្នា ធ្វើដូចជារស់នៅជាប់ក្នុងលោកីយ៍នៅឡើយ ដោយចុះចូលនឹងសេចក្ដីបញ្ញត្តទាំងប៉ុន្មានវិញ
21. ដូចជាថា កុំឲ្យកាន់ កុំឲ្យភ្លក់ កុំឲ្យពាល់ឲ្យសោះ
22. គឺតាមសេចក្ដីហាមប្រាម និងសេចក្ដីបង្រៀនរបស់មនុស្ស ដែលសេចក្ដីទាំងនោះតែងតែវិនាសបាត់ទៅដោយការប្រើប្រាស់
23. ជាសេចក្ដីដែលមើលទៅដូចជាមានទំនងមែន ដោយមានការថ្វាយបង្គំស្ម័គ្រពីចិត្ត ហើយមានសេចក្ដីសុភាព ឥតប្រណីរូបសាច់ តែគ្មានប្រយោជន៍នឹងទប់ទល់សេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
About កូឡូស Chapter 2
Read កូឡូស Chapter 2 online from the Holy Bible. This chapter is part of the Book of កូឡូស in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: កូឡូស
Chapter: 2
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading កូឡូស. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading កូឡូស Chapter 2 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is កូឡូស Chapter 2?
កូឡូស Chapter 2 is part of the Book of កូឡូស in the Holy Bible.
Can I read this chapter online?
Yes. You can read the complete កូឡូស Chapter 2 online for free with easy chapter navigation.
More Chapters from កូឡូស
Explore More from ព្រះគម្ពីរសញ្ញាថ្មី
- កូរិនថូសទី ២ Chapter 13
- ពេត្រុស ទី ២ Chapter 2
- ភីលេម៉ូន Chapter 1
- វិវរណៈ Chapter 1
- កូរិនថូសទី ២ Chapter 8
- ម៉ាថាយ Chapter 3
- វិវរណៈ Chapter 10