Read ទំនុកដំកើង Chapter 71 Online
Read ទំនុកដំកើង Chapter 71 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 71
ជំពូក 71
1. ឱព្រះយេហូវ៉ាអើយ ទូលបង្គំពឹងជ្រកនៅក្នុងទ្រង់ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ
2. សូមទ្រង់ដោះទូលបង្គំឲ្យរួច ហើយស្រោចស្រង់ ដោយសេចក្ដីសុចរិតរបស់ទ្រង់ សូមផ្ទៀងព្រះកាណ៌មកស្តាប់ ហើយជួយសង្គ្រោះ ទូលបង្គំផង
3. សូមឲ្យទ្រង់ធ្វើជាថ្មដា សម្រាប់ជាទីលំនៅដល់ទូលបង្គំ ជាកន្លែងដែលទូលបង្គំទៅមកជានិច្ចបាន ទ្រង់បានចេញបង្គាប់ឲ្យជួយសង្គ្រោះទូលបង្គំហើយ ដ្បិតទ្រង់ជាថ្មដា ហើយជាបន្ទាយរបស់ទូលបង្គំ។
4. ៙ ឱព្រះនៃទូលបង្គំអើយ សូមស្រោចស្រង់ទូលបង្គំ ឲ្យរួចពីកណ្តាប់ដៃនៃមនុស្សអាក្រក់ គឺឲ្យចេញរួចពីកណ្តាប់ដៃនៃមនុស្សទុច្ចរិតដ៏សាហាវផង
5. ដ្បិតឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់ជាទីសង្ឃឹមនៃទូលបង្គំ ទ្រង់ជាទីទុកចិត្តដល់ទូលបង្គំតាំងតែពីក្មេងមក
6. គឺទ្រង់ហើយដែលថែរក្សាទូលបង្គំ តាំងពីផ្ទៃម្តាយមក ទ្រង់បានគាំទូលបង្គំឲ្យចេញចាកពីពោះម្តាយ ទូលបង្គំនឹងសរសើរពីទ្រង់ជានិច្ច។
7. ៙ ទូលបង្គំជាទីអស្ចារ្យដល់មនុស្សជាច្រើន តែគឺទ្រង់ជាទីពឹងមាំមួនរបស់ទូលបង្គំទេ
8. មាត់ទូលបង្គំនឹងពេញដោយសេចក្ដីសរសើរដល់ទ្រង់ ហើយនិងពោលពីកិត្តិសព្ទនៃព្រះនាមទ្រង់ដរាបរាល់ថ្ងៃ
9. សូមកុំបោះបង់ចោលទូលបង្គំ ក្នុងកាលដែលចាស់ជរាឡើយ ហើយកុំលះបង់ទូលបង្គំ ក្នុងកាលដែលមានកម្លាំងអន់ថយនោះដែរ
10. ដ្បិតពួកខ្មាំងសត្រូវ គេនិយាយដើមពីទូលបង្គំ ហើយពួកអ្នកដែលចាំមើលជីវិតទូលបង្គំ គេជំនុំគ្នាថា
11. ព្រះបានបោះបង់ចោលវាហើយ ចូរយើងដេញតាមចាប់វាចុះ ដ្បិតគ្មានអ្នកណានឹងជួយវាសោះ។
12. ៙ ឱព្រះអង្គអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ឱព្រះនៃទូលបង្គំអើយ សូមប្រញាប់មកជួយទូលបង្គំផង
13. សូមឲ្យពួកអ្នកដែលទាស់ទទឹងនឹងជីវិតទូលបង្គំ បានត្រូវអៀនខ្មាស ហើយវិនាសសូន្យទៅ ឯពួកអ្នកដែលរកប្រទូស្តនឹងទូលបង្គំ នោះសូមឲ្យគេបានគ្របពេញដោយសេចក្ដីដំណៀល និងអាប់យសវិញ
14. ឯទូលបង្គំនឹងមានសង្ឃឹមជានិច្ច ហើយនិងសរសើរដល់ទ្រង់កាន់តែច្រើនឡើង
15. មាត់ទូលបង្គំនឹងថ្លែងប្រាប់ពីសេចក្ដីសុចរិត និងពីសេចក្ដីសង្គ្រោះរបស់ទ្រង់ជាដរាបរាល់ថ្ងៃ ពីព្រោះទូលបង្គំមិនដឹងជាមានចំនួនប៉ុន្មានទេ
16. ទូលបង្គំនឹងទៅដោយព្រះចេស្តារបស់ ព្រះអម្ចាស់យេហូវ៉ា ហើយនិងដំណាលពីសេចក្ដីសុចរិតរបស់ទ្រង់ គឺរបស់ទ្រង់តែ១ប៉ុណ្ណោះ។
17. ៙ ឱព្រះអង្គអើយ ទ្រង់បានបង្ហាត់បង្រៀនទូលបង្គំ តាំងតែពីក្មេងមក ហើយដរាបដល់ឥឡូវនេះ ទូលបង្គំបានសម្ដែង ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់
18. ឱព្រះអង្គអើយ សូមកុំលះបង់ចោលទូលបង្គំឡើយ ទោះទាំងវេលាដែលទូលបង្គំចាស់សក់ស្កូវហើយផង ដរាបដល់ទូលបង្គំបានថ្លែងប្រាប់ពីព្រះចេស្តាទ្រង់ ដល់ដំណមនុស្សជាន់ក្រោយ និងពីឥទ្ធានុភាពទ្រង់ ដល់ពួកអ្នកដែលត្រូវកើតខាងមុខ
19. ឯសេចក្ដីសុចរិតរបស់ទ្រង់ ឱព្រះអង្គអើយ នោះខ្ពស់ណាស់ ចំណែកឯទ្រង់ដែលបានធ្វើការយ៉ាងធំ ឱព្រះអង្គអើយ តើមានអ្នកណាដូចទ្រង់។
20. ៙ ទ្រង់បានឲ្យយើងខ្ញុំឃើញសេចក្ដីវេទនាដ៏លំបាក ជាច្រើនហើយ តែទ្រង់នឹងប្រោសឲ្យមានជីវិតចម្រើនឡើងវិញ ទ្រង់នឹងនាំយើងខ្ញុំឡើងចេញពីទីជម្រៅនៃផែនដី
21. សូមលើកសេចក្ដីខ្ពង់ខ្ពស់នៃទូលបង្គំឡើង ហើយវិលមកជួយកំសាន្តទូលបង្គំវិញ។
22. ៙ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរទ្រង់ ដោយពិណដែរ គឺនឹងសរសើរពីសេចក្ដីពិតរបស់ទ្រង់ ឱព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលអើយ ទូលបង្គំនឹងច្រៀងសរសើរថ្វាយទ្រង់តាមស៊ុង
23. កាលណាទូលបង្គំច្រៀងសរសើរដល់ទ្រង់ នោះបបូរមាត់នៃទូលបង្គំនឹងបន្លឺឡើងដោយអំណរ ព្រមទាំងព្រលឹងនៃទូលបង្គំដែលទ្រង់បានលោះនោះផង
24. ឯអណ្តាតរបស់ទូលបង្គំ នឹងនិទាន ពីសេចក្ដីសុចរិតរបស់ទ្រង់ ជាដរាបរាល់ថ្ងៃ ដ្បិតពួកអ្នកដែលរកប្រទូស្តនឹងទូលបង្គំ គេបានត្រូវអៀនខ្មាសមូរមុខចុះហើយ។
About ទំនុកដំកើង Chapter 71
Read ទំនុកដំកើង Chapter 71 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 71
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 71 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 71?
ទំនុកដំកើង Chapter 71 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 71 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 150
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 148
- ទំនុកដំកើង Chapter 122
- ទំនុកដំកើង Chapter 106
- ទំនុកដំកើង Chapter 99
Explore More from ព្រះគម្ពីរសញ្ញាចាស់
- យេរេមា Chapter 32
- អេសាយ Chapter 2
- យ៉ូប Chapter 3
- សាស្តា Chapter 1
- អេសាយ Chapter 4
- យ៉ូស្វេ Chapter 2
- ពួក ចៅហ្វាយ Chapter 20