ទំនុកដំកើង Chapter 89

For English

Read ទំនុកដំកើង Chapter 89 Online

Read ទំនុកដំកើង Chapter 89 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 89

ជំពូក 89

1. ទូល‌បង្គំ​នឹង​ច្រៀង​ពី​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា ជា​ដរាប មាត់​ទូល‌បង្គំ​នឹង​សម្ដែង​ឲ្យ​ស្គាល់​សេចក្ដី​ស្មោះ‌ត្រង់ របស់​ទ្រង់ រហូត​ដល់​អស់​ទាំង​ដំណ​ត​ទៅ

2. ដ្បិត​ទូល‌បង្គំ​បាន​ពោល​ហើយ​ថា ព្រះ‌គុណ​នឹង​បាន​តាំង​ឡើង ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច ទ្រង់​ក៏​នឹង​តាំង​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់ នៅ​លើ​ស្ថាន‌សួគ៌​ផង។

3. ៙ អញ​បាន​តាំង​សញ្ញា​នឹង​អ្នក​ដែល​អញ​បាន​រើស​តាំង អញ​បាន​ស្បថ​នឹង​ដាវីឌ​ជា​អ្នក​បម្រើ​អញ​ថា

4. អញ​នឹង​តាំង​ពូជ‌ពង្ស​ឯង ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច ក៏​នឹង​តម្កល់​រាជ្យ​ឯង ឲ្យ​នៅ​គ្រប់​ទាំង​ដំណ​ត​ទៅ ។ បង្អង់

5. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ផ្ទៃ​មេឃ​នឹង​សរសើរ​ការ​អស្ចារ្យ របស់​ទ្រង់ ព្រម​ទាំង​សេចក្ដី​ស្មោះ‌ត្រង់​ទ្រង់​ផង នៅ​ក្នុង​ពួក​ជំនុំ​នៃ​អស់​អ្នក​បរិសុទ្ធ

6. ដ្បិត​តើ​មាន​អ្នក​ណា​នៅ​លើ​មេឃ ដែល​ផ្ទឹម​នឹង​ព្រះ‌យេហូវ៉ា​បាន ក្នុង​អស់​ពួក​ខ្លាំង​ពូកែ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌យេហូវ៉ា

7. ជា​ព្រះ​ដែល​គួរ​ស្ញែង​ខ្លាច​ណាស់ នៅ​ក្នុង​ទី​ប្រជុំ​នៃ​អស់​អ្នក​បរិសុទ្ធ ក៏​គួរ​កោត‌ខ្លាច លើស​ជាង​អស់​អ្នក​នៅ​ជុំវិញ​ទ្រង់​ផង

8. ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ តើ​មាន​អ្នក​ណា​ខ្លាំង​ពូកែ​ដូច​ជា​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់ ក៏​នៅ​ព័ទ្ធ​ជុំវិញ​ទ្រង់

9. ទ្រង់​បង្ក្រាប​ការ​លើក​កំពស់​នៃ​សមុទ្រ កាល​ណា​រលក​កម្រើក​ឡើង នោះ​ទ្រង់​បន្ទ្រោម​ចុះ​ឲ្យ​ស្ងប់​វិញ

10. ទ្រង់​បាន​កម្ទេច​កំទី​ពួក​រ៉ាហាប ដូច​ជា​មនុស្ស​ដែល​គេ​វាយ​សម្លាប់ ទ្រង់​បាន​កម្ចាត់‌កម្ចាយ​ពួក​ខ្មាំង​សត្រូវ​ទៅ ដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឫទ្ធិ

11. ផ្ទៃ​មេឃ​ជា​របស់​ផង​ទ្រង់ ព្រម​ទាំង​ផែនដី​ផង ឯ​លោកីយ៍ និង​សព្វ​សារពើ​ដែល​នៅ​ក្នុង​លោកីយ៍ នោះ​គឺ​ទ្រង់​បាន​សង់​ឡើង​ដែរ

12. ទ្រង់​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ឯ​ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើម៉ូន នោះ​ក៏​បាន​រីក‌រាយ​ចំពោះ​ព្រះ‌នាម​ទ្រង់

13. ទ្រង់​មាន​ព្រះ‌ពាហុ​ខ្លាំង​ពូកែ ព្រះ‌ហស្ត​ទ្រង់​មាន​ឫទ្ធិ​ខ្លាំង ព្រះ‌ហស្ត​ស្តាំ​ទ្រង់​ក៏​ខ្ពស់​ណាស់

14. សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ ជា​ជើង​ថ្កល់​នៃ​បល្ល័ង្ក​ទ្រង់ សេចក្ដី​សប្បុរស និង​សេចក្ដី​ពិត​ត្រង់ ដើរ​នាំ​មុខ​ទ្រង់

15. មាន​ពរ​ហើយ សាសន៍​ណា​ដែល​ស្គាល់​សំឡេង រីក‌រាយ​នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ គេ​ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌‌ភ័ក្ត្រ​ទ្រង់

16. គេ​មាន​ចិត្ត​រីក‌រាយ ដោយ​ព្រះ‌នាម​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ ហើយ​គេ​បាន​តម្កើង​ឡើង ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់

17. ដ្បិត​ទ្រង់​ជា​សិរី‌ល្អ​នៃ​កម្លាំង​គេ ហើយ​ទ្រង់​នឹង​លើក​អំណាច​យើង​ខ្ញុំ​ឡើង​ដោយ​ព្រះ‌គុណ

18. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ខែល​របស់​យើង​ខ្ញុំ ហើយ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ជា​មហា‌ក្សត្រ​នៃ​យើង​ខ្ញុំ ។

19. ៙ គ្រា​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​អ្នក​បរិសុទ្ធ​ទ្រង់ ដោយ​ការ​ជាក់​ស្តែង​ថា អញ​បាន​បន្ថែម​សេចក្ដី​ជំនួយ​ដល់​អ្នក​១​ដែល​ខ្លាំង​ពូកែ អញ​បាន​រើស​យក​អ្នក​មួយ ។ចេញ​ពី​រាស្ត្រ​តាំង​ឡើង​ហើយ

20. គឺ​អញ​បាន​រក​ឃើញ​ដាវីឌ ជា​អ្នក​បម្រើ​អញ ក៏​បាន​ចាក់​ប្រេង​តាំង​ឡើង ដោយ​ប្រេង​បរិសុទ្ធ​របស់​អញ

21. ដៃ​អញ​នឹង​ទប់‌ទល់ ឯ​ដើម​ដៃ​អញ នឹង​ចម្រើន​កម្លាំង​ឲ្យ

22. ពួក​ខ្មាំង​សត្រូវ​នឹង​មិន​ដែល​ទារ​អាករ ហើយ​ពួក​មនុស្ស​អាក្រក់​ក៏​មិន​ដែល​សង្កត់‌សង្កិន​ឡើយ

23. អញ​នឹង​វាយ​ពួក​តតាំង​នឹង​ដាវីឌ ឲ្យ​ដួល​នៅ​ចំពោះ​មុខ ហើយ​និង​វាយ​អស់​អ្នក​ដែល​ស្អប់​ផង​ដែរ

24. សេចក្ដី​ស្មោះ‌ត្រង់ និង​សេចក្ដី​សប្បុរស​របស់​អញ នឹង​នៅ​ជា​មួយ ហើយ​អំណាច​របស់​ដាវីឌ​នឹង​បាន​តម្កើង​ឡើង ដោយ​ឈ្មោះ​អញ

25. អញ​នឹង​តាំង​ឲ្យ​មាន​អំណាច​នៅ​លើ​សមុទ្រ ហើយ​ឲ្យ​ដៃ​ស្តាំ​បាន​គ្រប់‌គ្រង​លើ​អស់​ទាំង​ទន្លេ

26. ដាវីឌ​នឹង​អំពាវ‌នាវ​ដល់​អញ​ថា ទ្រង់​ជា​ព្រះ‌វរ‌បិតា​នៃ​ទូល‌បង្គំ គឺ​ជា​ព្រះ​នៃ​ទូល‌បង្គំ ហើយ​ជា​ថ្មដា​ដ៏​ជួយ​សង្គ្រោះ ទូល‌បង្គំ​ផង

27. ឯ​អញៗ​នឹង​តាំង​ឡើង ឲ្យ​ធ្វើ​ជា​កូន​ច្បង​របស់​អញ គឺ​ជា​មហា‌ក្សត្រ​យ៉ាង​ខ្ពស់​បំផុត​នៅ​ផែនដី

28. អញ​នឹង​បម្រុង​ទុក​សេចក្ដី​សប្បុរស​របស់​អញ សម្រាប់​ដាវីឌ​នៅ​អស់‌កល្ប‌ជានិច្ច ហើយ​សេចក្ដី​សញ្ញា​របស់​អញ​នឹង​នៅ​ជាប់​ជា​មួយ

29. អញ​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​ដាវីឌ​នៅ​ជាប់​ជា​ដរាប ហើយ​ឲ្យ​រាជ្យ​បាន​នៅ​អស់​កាល​ដែល​ផ្ទៃ​មេឃ មាន​នៅ​ផង

30. បើ​កូន​ចៅ​របស់​ដាវីឌ​បោះ‌បង់​ចោល​ច្បាប់​អញ ឥត​ប្រតិ‌បត្តិ​តាម​បញ្ញត្ត​អញ

31. បើ​គេ​ក្បត់​ក្រឹត្យ‌ក្រម​របស់​អញ ឥត​រក្សា​សេចក្ដី​បង្គាប់​ឡើយ

32. នោះ​អញ​នឹង​ធ្វើ​ទោស​ចំពោះ​ការ​រំលង​របស់​គេ ដោយ​ដំបង ហើយ​ចំពោះ​ការ​ទុច្ចរិត​របស់​គេ​ដោយ​ស្នាម​រំពាត់។

33. ៙ ប៉ុន្តែ អញ​នឹង​មិន​ដក​សេចក្ដី​សប្បុរស​របស់​អញ​ចេញ ពី​ដាវីឌ​ឡើយ ក៏​មិន​ឲ្យ​សេចក្ដី​ស្មោះ‌ត្រង់​របស់​អញ​ខាត​ខាន​ដែរ

34. អញ​នឹង​មិន​ក្បត់​សេចក្ដី​សញ្ញា​របស់​អញ ឬ​បំផ្លាស់​បំប្រែ​សេចក្ដី​ដែល​បាន​ចេញ​ពី​បបូរ​មាត់​អញ​ឡើយ

35. អញ​បាន​ស្បថ​ម្តង​ហើយ ដោយ​នូវ​សេចក្ដី​បរិសុទ្ធ របស់​អញ​ថា អញ​មិន​ព្រម​ពោល​កុហក​ដល់​ដាវីឌ​ឡើយ

36. ពូជ‌ពង្ស​ដាវីឌ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​រៀង‌រាប​ដរាប ហើយ​រាជ្យ​នឹង​ជាប់​នៅ​ចំពោះ​អញ​ដូច​ជា​ព្រះ‌អាទិត្យ​ដែរ

37. រាជ្យ​នោះ​នឹង​បាន​តាំង​នៅ​ជាប់​អស់‌កល្ប‌ជានិច្ច ដូច​ជា​ព្រះ‌ចន្ទ គឺ​ដូច​ជា​ទី​សម្គាល់​ស្មោះ‌ត្រង់​ដែល​នៅ​លើ​មេឃ។ បង្អង់

38. ៙ ប៉ុន្តែ ទ្រង់​បាន​បោះ‌បង់​ចោល ហើយ​បណ្តេញ​ទៅ ទ្រង់​មាន​សេចក្ដី​ក្រោធ​នឹង​អ្នក​ដែល​ទ្រង់​ចាក់​ប្រេង​តាំង​ឲ្យ

39. ទ្រង់​បាន​លើក​ចោល​សេចក្ដី​សញ្ញា​នៃ​អ្នក​បម្រើ​ទ្រង់ ក៏​បាន​បង្អាប់​មកុដ ដោយ​បោះ​ចុះ​ទៅ​ដី

40. ទ្រង់​បាន​រំលំ​របង​ចេញ ហើយ​បាន​បំផ្លាញ​ទី​មាំ‌មួន​អស់​រលីង

41. អស់​អ្នក​ដែល​ដើរ​តាម​ផ្លូវ​ក៏​ប្លន់ អ្នក​បម្រើ​ទ្រង់​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀល ដល់​ពួក​អ្នក​ជិត​ខាង

42. ទ្រង់​បាន​លើក​ដៃ​ស្តាំ​នៃ​ពួក​តតាំង​ឡើង ក៏​បាន​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​រីក‌រាយ​សាទរ

43. ទ្រង់​បាន​ធ្វើ​ឲ្យ​មុខ​ដាវ​ត្រឡប់​មក​វិញ ហើយ​មិន​បាន​ឲ្យ​អ្នក​បម្រើ​ទ្រង់ ឈរ​មាំ​នៅ​ក្នុង​ទី​ចម្បាំង​ឡើយ

44. ទ្រង់​បាន​ផ្តាច់​សេចក្ដី​រុងរឿង​ចេញ ព្រម​ទាំង​ទម្លាក់​បល្ល័ង្ក​ទៅ​ដី

45. ទ្រង់​បាន​បំព្រួញ​វ័យ​ក្មេង​របស់​អ្នក​បម្រើ​ទ្រង់​ឲ្យ​រួញ​ជា​ខ្លី ហើយ​បាន​បង្គ្រប ដោយ​សេចក្ដី​ខ្មាស​ផង។ –បង្អង់

46. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៅ តើ​ទ្រង់​នឹង​ពួន​អង្គ​ទ្រង់​នៅ​ជានិច្ច​ឬ សេចក្ដី​ក្រោធ​របស់​ទ្រង់​នឹង​ឆួល‌ឆេះ​ដូច​ជា​ភ្លើង ដល់​កាល​ណា​ទៀត

47. ឱ​សូម​ទ្រង់​នឹក​ចាំ​ពី​អាយុ​ទូល‌បង្គំ​ដែល​ខ្លី​ម៉្លេះ​នេះ ហើយ​ពី​ជីវិត​នៃ​អស់​ទាំង​មនុស្ស​ជាតិ ដែល​ឥត​ប្រយោជន៍​ជា​យ៉ាង​ណា

48. តើ​មាន​មនុស្ស​ឯ​ណា ដែល​នឹង​រស់​នៅ​ឥត​ឃើញ សេចក្ដី​ស្លាប់​ឡើយ ឬ​ដែល​ដោះ​ព្រលឹង​ខ្លួន ឲ្យ​រួច​ពី​អំណាច​នៃ​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទៅ​បាន។ –បង្អង់

49. ៙ ឱ​ព្រះ‌អម្ចាស់​អើយ អស់​ទាំង​សេចក្ដី​សប្បុរស ដែល​ទ្រង់​ប្រោស​កាល​ពី​ដើម ជា​សេចក្ដី​ដែល​ទ្រង់​បាន​ស្បថ​ដល់​ដាវីឌ ដោយ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​នោះ ឥឡូវ​នេះ តើ​នៅ​ឯ​ណា

50. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​សេចក្ដី​ដែល គេ​ត្មះ‌តិះដៀល​ដល់​ពួក​អ្នក​បម្រើ​ទ្រង់ ហើយ​ពី​ទូល‌បង្គំ​ទ្រាំ​រង​សេចក្ដី​ដំណៀល​របស់​បណ្តា‌ជន ទាំង‌ឡាយ​នៅ​ក្នុង​ទ្រូង​ផង

51. ឱ​ព្រះ‌យេហូវ៉ា​អើយ ពួក​ខ្មាំង​បាន​យក​សេចក្ដី​ដំណៀល​នោះ​ឯង មក​ត្មះ‌តិះដៀល​ដល់​ទូល‌បង្គំ​ដែរ គឺ​គេ​បាន​ត្មះ‌តិះដៀល​ដល់​អស់​ទាំង​ជំហាន​នៃ​អ្នក ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ។

52. ៙ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ នៅ​អស់‌កល្ប‌ជានិច្ច អាម៉ែន ហើយ​អាម៉ែន។

About ទំនុកដំកើង Chapter 89

Read ទំនុកដំកើង Chapter 89 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 89
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 89 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 89?

ទំនុកដំកើង Chapter 89 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 89 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 101
  2. ទំនុកដំកើង Chapter 71
  3. ទំនុកដំកើង Chapter 52
  4. ទំនុកដំកើង Chapter 146
  5. ទំនុកដំកើង Chapter 125
  6. ទំនុកដំកើង Chapter 150
  7. ទំនុកដំកើង Chapter 149

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. យ៉ូប Chapter 25
  2. យេរេមា Chapter 22
  3. យ៉ូស្វេ Chapter 24
  4. យ៉ូស្វេ Chapter 16
  5. អេសេគាល Chapter 8
  6. អេសាយ Chapter 27
  7. និក្ខមនំ Chapter 7

Related Chapters & Readings

  1. សាំយូអែល ទី ២ Chapter 6
  2. លោកុប្បត្តិ Chapter 15
  3. ទំនុកដំកើង Chapter 12
  4. ជនគណនា Chapter 3
  5. សុភាសិត Chapter 1
  6. រ៉ូម Chapter 3
  7. ទំនុកដំកើង Chapter 91
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *