ទំនុកដំកើង Chapter 118

For English

Read ទំនុកដំកើង Chapter 118 Online

Read ទំនុកដំកើង Chapter 118 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 118

ជំពូក 118

1. ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​ល្អ សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

2. ឥឡូវ​នេះ គួរ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ពោល​ថា សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

3. ឥឡូវ​នេះ គួរ​ឲ្យ​ពូជ‌ពង្ស​នៃ​អើរ៉ុន​ពោល​ថា សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

4. ឥឡូវ​នេះ គួរ​ឲ្យ​អស់​អ្នក ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​បាន​ពោល​ថា សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

5. ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​ខ្ញុំ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ទទួល​ស្តាប់ ហើយ​បាន​ដាក់​ខ្ញុំ​ទុក​នៅ​ទី​ធំ​ទូលាយ

6. ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​នឹង​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន

7. ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំ ជា​មួយ​នឹង​ពួក​អ្នក​ដែល​ជួយ​ខ្ញុំ​ដែរ ដូច្នេះ ខ្ញុំ​នឹង​ឃើញ​ការ​កើត​ដល់​ពួក​អ្នក​ដែល​ស្អប់​ខ្ញុំ តាម​បំណង​ចិត្ត​ខ្ញុំ

8. ស៊ូ​ពឹង​ជ្រក​នៅ​ព្រះ‌យេហូវ៉ា​ជា​ជាង​ទុក​ចិត្ត​នឹង​មនុស្ស

9. ស៊ូ​ពឹង​ជ្រក​នៅ​ព្រះ‌យេហូវ៉ា​ជា​ជាង​ទុក​ចិត្ត​នឹង​ពួក​អ្នក​ធំ។

10. ៙ សាសន៍​ទាំង​ប៉ុន្មាន​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ តែ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ

11. គេ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ អើ បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ពិត តែ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ

12. គេ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ជុំវិញ ដូច​ជា​ហ្វូង​ឃ្មុំ តែ​គេ​ត្រូវ​រលត់​ទៅ ដូច​ជា​ភ្លើង​ដែល​ឆេះ​បន្លា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ

13. គេ​បាន​ច្រាន​យ៉ាង​ខ្លាំង ចង់​ឲ្យ​ខ្ញុំ​ដួល ប៉ុន្តែ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​ខ្ញុំ

14. ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កម្លាំង ហើយ​ជា​ទំនុក​ច្រៀង​របស់​ខ្ញុំ ក៏​បាន​ត្រឡប់​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ​ដែរ។

15. ៙ នៅ​ក្នុង​លំនៅ​របស់​មនុស្ស​សុចរិត នោះ​មាន​ឮ​សំឡេង​ច្រៀង ដោយ​អំណរ​ពី​សេចក្ដី​សង្គ្រោះ ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​សម្ដែង​ឥទ្ធិ‌ឫទ្ធិ

16. ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើង ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​សម្ដែង​ឥទ្ធិ‌ឫទ្ធិ។

17. ៙ ខ្ញុំ​នឹង​មិន​ស្លាប់​ទេ គឺ​នឹង​រស់​នៅ​វិញ ហើយ​ខ្ញុំ​នឹង​ប្រកាស​ពី​អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌យេហូវ៉ា

18. ព្រះ‌យេហូវ៉ា​បាន​វាយ‌ផ្ចាល​ខ្ញុំ​យ៉ាង​ខ្លាំង តែ​មិន​បាន​បណ្តោយ​ឲ្យ​ខ្ញុំ​ស្លាប់​ទេ

19. សូម​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត​ឲ្យ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ចូល​ទៅ ហើយ​និង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា

20. នេះ​ហើយ​ជា​ទ្វារ​នៃ​ព្រះ‌យេហូវ៉ា ពួក​មនុស្ស​សុចរិត​នឹង​ចូល​តាម​ទ្វារ​នេះ

21. ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​ឆ្លើយ​មក​ទូល‌បង្គំ ហើយ​បាន​ត្រឡប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ទូល‌បង្គំ។

22. ៙ ឯ​ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​ហើយ

23. នេះ​គឺ​ជា​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ ហើយ​ក៏​អស្ចារ្យ​នៅ​ភ្នែក​នៃ​យើង​ខ្ញុំ

24. ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​កំណត់​ទុក នៅ​ថ្ងៃ​នេះ យើង​រាល់​គ្នា​នឹង​រីក‌រាយ​សប្បាយ​ឡើង។

25. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល‌អង្វរ​ដល់​ទ្រង់ សូម​ជួយ​សង្គ្រោះ​ឥឡូវ ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល‌អង្វរ​ដល់​ទ្រង់ សូម​ចាត់​សេចក្ដី​ចម្រើន​មក​ឥឡូវ

26. សូម​ឲ្យ​ព្រះ‌អង្គ​ដែល​យាង​មក​ដោយ​នូវ​ព្រះ‌នាម ព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរ យើង​ខ្ញុំ​បាន​សូម​ឲ្យ​ទ្រង់​បាន​ព្រះ‌ពរ អំពី​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា

27. ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ ទ្រង់​បាន​ប្រទាន​ពន្លឺ​មក​យើង​ខ្ញុំ ចូរ​ចង​យញ្ញ‌បូជា​ភ្ជាប់​នឹង​ស្នែង​អាសនៈ​ដោយ​ខ្សែ​ចុះ

28. ទ្រង់​ជា​ព្រះ​នៃ​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ទ្រង់​ជា​ព្រះ​នៃ​ទូល‌បង្គំៗ​នឹង​តម្កើង​ទ្រង់​ឡើង។

29. ៙ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ទ្រង់​ល្អ សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប។

About ទំនុកដំកើង Chapter 118

Read ទំនុកដំកើង Chapter 118 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 118
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 118 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 118?

ទំនុកដំកើង Chapter 118 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 118 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 150
  2. ទំនុកដំកើង Chapter 125
  3. ទំនុកដំកើង Chapter 71
  4. ទំនុកដំកើង Chapter 18
  5. ទំនុកដំកើង Chapter 68
  6. ទំនុកដំកើង Chapter 52
  7. ទំនុកដំកើង Chapter 148

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. និក្ខមនំ Chapter 40
  2. ពង្សាវតារក្សត្រ ទី ២ Chapter 18
  3. នេហេមា Chapter 4
  4. អេសេគាល Chapter 35
  5. ទំនុកដំកើង Chapter 131
  6. ជនគណនា Chapter 14
  7. ពង្សាវតារក្សត្រ ទី ២ Chapter 8

Related Chapters & Readings

  1. ចោទិយកថា Chapter 34
  2. សាការី Chapter 4
  3. និក្ខមនំ Chapter 2
  4. យ៉ូប Chapter 26
  5. របាក្សត្រ ទី ២ Chapter 25
  6. យ៉ូប Chapter 1
  7. កិច្ចការ Chapter 19
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *